Wednesday, June 20, 2012

Modern day's Robin Hood in Siem Reap?

​ឈ្មោះ សុខ ចក់ (រូបពាក់អាវគគី) និង បឿន សុខ (រូបពាក់អាវយឺតឆ្នូតពណ៌បៃតងចាស់)ដែល​តាំងខ្លួន​ជា​អាជ្ញាធរ​យក​ដីព្រៃ​របស់​ រដ្ឋ ទៅ​ចែក​ឱ្យ​ប្រជាជន​កាន់កាប់​នៅ​ភូមិ​ជប់​រំដេង ឃុំ​កន្ទួត តែ​អាជ្ញាធរ​មិនបាន​ចោទប្រកាន់​នោះទេ ទុកឱ្យ​ពួកគេ​កែខ្លួន​ចាប់ពីពេលនេះ​តទៅ​

Land title distributed to the villagers
មានការ​តាំងខ្លួន​ជា​គណៈកម្មាការ ហើយ​យក​ដី​រដ្ឋ វាស់​ចែក​ប្រជាជន ធ្វើជា​កម្មសិទ្ធិ​

ថ្ងៃទី 19 មិថុនា 2012
ដោយ: បាយ័ន
Cambodia Express News


Synopsis: Two men in Siem Reap have decided to establish an independent committee to distribute state forest land to villagers. The pair decided to distributed plots measuring 150 by 300-meter to each villager in exchange for a minimal sum of 1,500 riels ($0.38) to cover for their gas fee to travel from one place to another. The pair issued land title to the villagers, but the title prohibits the villagers from re-selling their properties. With Cambodia currently plagued by government forced evictions, the pair could be seen as modern day’s Robin Hood: taking away from the robbers (Hun Xen’s government) and giving them to the poor. The authority does not agree with their actions, but it does not take any action against the pair either.

សៀមរាប: គណៈកម្មាការ​មួយ បាន​ត្រូវបាន​គេ​រកឃើញថា បាន​តាំង​ខ្លួនឯង​ជា​អាជ្ញាធរ​ដែនដី ហើយ​វាស់ដី​ព្រៃរបស់​រដ្ឋ ចែកជូន​ប្រជាពលរដ្ឋ​គ្រប់គ្រង ហើយ​ថែមទាំង​បានចេញ​លិខិតបញ្ជាក់ ទទួលស្គាល់ថា ដី​នោះ ជា​កម្មសិទ្ធិ ដែល​គណៈកម្មាការ​មួយ​នេះ ថែម​ទៀតផង​។

​ការរកឃើញ​នេះ គឺ​បញ្ជាក់​ឱ្យដឹង នៅ​ព្រឹក​ថ្ងៃទី​១៩ ខែមិថុនា ឆ្នាំ​២០១២​នេះ ស្ថិតនៅ​តំបន់​ភូមិ​ជប់​រំដេង ឃុំ​កន្ទួត ស្រុក​ស្វាយ​លើ ខេត្ដ​សៀមរាប ខណៈពេល ដែល​លោក ស៊ូ ភិរិន្ទ និង​លោក សៀង ណាំ ចុះទៅ​ឃ្វាល​ដី​ពី​ក្រុមហ៊ុន អ៊ិ​ច​សែ​ល ខាស់​ថើ ផ្លេ​ន​ថេ​សសិន ជូន​ប្រជាពលរដ្ឋ​ចំនួន ២​ភូមិ ដែល​រស់នៅក្នុង​ឃុំ​កន្ទួត​ខាងលើ​។

​យោងតាម​ប័ណ្ណ​សំគាល់​សិទ្ធិ​ដី​កម្មសិទ្ធិ ដែល​ចេញ​ដោយ​គណៈកម្មការ​ខាងលើ បាន​បញ្ជាក់ថា គណៈកម្មាការ​មួយ​នេះ មាន​ឈ្មោះថា "​តំបន់​អភិវឌ្ឍន៍​ដី​រលំ​រុន​ថ្មី ជប់​រំដេញ​" ( តាមពិត​ជប់​រំដេង​) ដែលមាន​ទីតាំង​ស្ថិតនៅ​ឃុំ​ស្រែ​ណូយ ប៉ុន្ដែ​តំបន់​ខាងលើ ស្ថិតនៅ​ឃុំ​កន្ទួត ស្រុក​ស្វាយ​លើ ឯណោះ​វិញ​ទេ​។


​យោងតាម​ប័ណ្ណ​សំគាល់​កាន់កាប់​សិទ្ធិ​ដីធ្លី បញ្ជាក់ទៀតថា គឺមាន​ឈ្មោះ សុខ ចក់ ជា​ប្រធាន​ក្រុម ទទួលខុសត្រូវ វាស់វែង​ដីឡូត៍​តំបន់​អភិវឌ្ឍន៍​ដី​រលំ​រុន​ថ្មី ជប់​រំដេង និង​មានឈ្មោះ បឿន សុខ ជា​ប្រធាន​គណៈកម្មការ​រៀបចំ​តំបន់​អភិវឌ្ឍន៍​ដី​រលំ​រុន​ថ្មី ជប់​រំដេង​។

​តាម​ការបញ្ជាក់​ឱ្យដឹងពី​ឈ្មោះ សុខ ចក់ ជា​ប្រធាន​ក្រុម​ទទួលខុសត្រូវ​វាស់វែង​ដីឡូត៍​តំបន់​អភិវឌ្ឍន៍​ខាងលើ បានឱ្យដឹងថា រូបគាត់ បានធ្វើ​តាម​បញ្ជា​ពី​ប្រធាន ឈ្មោះ បឿន សុខ និង​មនុស្ស នៅ​ពីក្រោយ​មួយចំនួនទៀត​។ ប្លង់​កម្មសិទ្ធិ ដែល​លោក​វាស់វែង​ចេញ​ឱ្យ​ប្រជាពលរដ្ឋ​កាន់កាប់​ដីធ្លី គឺមាន​ចំនួន ១០០ ប្លង់ដី រួចមកហើយ​។ ដោយ​មួយ​ប្លង់ៗ​មាន ក្បាលដី ៤០ ម៉ែត្រ គុណ ១៥០ ម៉ែត្រ ដែលជា​ដី​ភូមិ​។

​ដោយឡែក​ប្លង់​កម្មសិទ្ធិ​ដីស្រែ គឺមាន​ទំហំ​ធំ​ជាង​នេះ ប៉ុន្ដែ​ក្នុង​ប្លង់ និ​មួយៗ​មិនបាន​បញ្ជាក់​ពី​ទំហំ​ដី​ពិតប្រាកដ​ឡើយ ដោយ​គ្រាន់តែ​យក​រូបថត​ប្រជាជន ដែលជា​ម្ចាស់​ដី​មក​បិទ ហើយ​ចុះហត្ថលេខា​បញ្ជាក់​ពី​ឈ្មោះ សុខ ចក់ និង​ឈ្មោះ បឿន សុខ ជាការ​ស្រេច​។

​អ្វីដែល​ក្នុង​លិខិត​នោះ បាន​បញ្ជាក់ថា ការបញ្ជាក់​ផ្ដល់​ដី​កម្មសិទ្ធិ ជូន​ប្រជាពលរដ្ឋ ពី​គណៈកម្មាការ​ខាងលើ មានន័យថា ស្របច្បាប់ ប៉ុន្ដែ​លិខិត​ក៏បាន​បញ្ជាក់ថា ប្រជាជន​មិនអាច​ធ្វើការ​លក់ដូរ​បា​ន​ឡើយ ហើយ​ការលក់ដូរ​ជាការ​ខុសច្បាប់​ទៅវិញ​។

​ឈ្មោះ​ទាំងពីរ នាពេល​កន្លងមក ត្រូវបាន​នគរបាល​ស្រុក​ស្វាយ​លើ បានរៀបចំ​កសាង​សំណុំរឿង​ប្រទាក់ក្រឡា​ខ្លះៗ រួចមកហើយ ប៉ុន្ដែ​មិនបាន​ចាត់ការ​នោះឡើយ ព្រោះថា ជន​ទាំងពីរ គឺជា​មនុស្ស​ដែល​តាំងខ្លួន ជា​អាជ្ញាធរ​ស្វ័យ​មួយ ឬ​ជា​រដ្ឋ​មួយ ព្រោះថា​គេ​មាន​សិទ្ធិ​យក​ដី​រដ្ឋ ទៅ​ចែក​ឱ្យ​ប្រជាជន​កាន់កាប់​ធ្វើជា​កម្មសិទ្ធិ​។

​អាជ្ញាធរ​ស្រុក​ស្វាយ​លើ បាន​បញ្ជាក់ថា ឈ្មោះ បឿន សុខ ដែលជា​ប្រធាន គឺជា​មនុស្ស​កន្លងមក​ធ្លាប់​រស់នៅ ឯ​ស្រុក​គាស់ក្រឡ ខេត្ដ​បាត់ដំបង​ឯណោះ​។ ប៉ុន្ដែ​នៅពេល​កន្លងមក ឈ្មោះ​នេះ បាន​លួច​គោយន្ដ​អ្នកស្រុក​ទៅ​កប់​ដី ហើយ​អាជ្ញាធរ​ធ្វើការ​តាម​ចាប់ខ្លួន​ក៏​គេចខ្លួន​មក​រស់នៅ​តំបន់​ខាងលើ ហើយ​ជននេះ មក​តាំងខ្លួន​ជា​អាជ្ញាធរ​ឯករាជ្យ​មួយ ហើយក៏​ផ្ដើម​វាស់វែង​ដី​របស់​រដ្ឋ ចែកជូន​ប្រជាជន នៅ​ខេត្ដ​សៀមរាប​ទៅវិញ​។

​ឈ្មោះ សុខ ចក់ ខាងលើ​ក៏បាន​បញ្ជាក់ដែរថា រូបគាត់​ការវាស់វែង​ដី​រដ្ឋ ចែក​ឱ្យ​ប្រជាជន​គឺ​មិន​បានទទួល​ប្រាក់កំរៃ ធំដុំ​អ្វី​នោះទេ គឺ​ដី​មួយ​ប្លង់ៗ​ពេលដែល​ចេញ​ប័ណ្ណ​ជូន​ប្រជាពលរដ្ឋ ហើយ​ពួកគាត់​ឱ្យប្រាក់​យ៉ាងច្រើន ៥.០០០ រៀល ដើម្បី​ជិះ​ម៉ូតូ​ដើរ​ធ្វើការ គ្មានអ្វី​លើសពី​នោះឡើយ​។

​អ្នកស្រុក​បាន​និយាយថា កន្លងមក​ឈ្មោះ បឿន សុខ ពេលដែល​មេភូមិ ប្រគល់​ដី​ប្រវែង ១៥០ ម៉ែត្រ គុណ​នឹង ៣០០ ម៉ែត្រ ធ្វើ​ការកសាង​សាលារៀន​មួយ​ខ្នង ហើយ​សាលា​បានឱ្យ​សិស្ស​ចូលរៀន​រួចហើយ ស្រាប់តែ​ឈ្មោះ បឿន សុខ រូបនោះ រុះ​សាលា​ចោល ហើយក៏​យក​ដី​នោះ លក់​ទៅឱ្យ​ប្រជាជន​ចំនួន ៥ គ្រួសារ រហូតមកដល់​បច្ចុប្បន្ន​។ ក្រោយពី​អត់​សាលារៀន ប្រជាជន​បាន​កសាង​សាលារៀន​មួយ​ខ្នង​ថ្មី​ទៀត ហើយ​ឱ្យ​សិស្ស​ចូលរៀន​នាពេល​បច្ចុប្បន្ននេះ​។

​ប្រជាជន​និយាយថា ការលក់​សាលារៀន មិន​ដឹងបាន​ចំនួន​ប៉ុន្មាន​ឡើយ តែ​គាត់​សំណូមពរ​ឱ្យ​អាជ្ញាធរ ដកហូត​ដី​សាលារៀន ប្រគល់ជូន​សម្បត្ដិ​រួម​វិញ​។

​ចំពោះ​ករណី​នេះដែរ លោក​ឧកញ៉ា សៀង ណាំ អ្នកតំណាងរាស្ដ្រ​មណ្ឌល​សៀមរាប បាន​យក​លិខិត ដែល​ចេញ​ដោយ​មនុស្ស​ពីរ​នាក់​ខាងលើ មក​ប្រាប់​ប្រជាជន​របស់លោក​ថា អ្នក​ដែល​តាំងខ្លួន​ជា​អាជ្ញាធរ ហើយ​យក​ដី​រដ្ឋ ទៅ​ចែក​ឱ្យ​ប្រជាជន គឺជា​អំពើ​ខុសច្បាប់​។

​លោក​ឧកញ៉ា សៀង ណាំ បាន​បន្ដទៀតថា ដោយឡែក​ប្រជាជន​ខ្លួនឯង ក៏​មិនត្រូវ​ទទួលយក​លិខិត​កាន់កាប់​ដី ដែល​ចេញ​ដោយ​មនុស្ស​ពីរ​នាក់​នោះ មក​ប្រើ​ឡើយ ព្រោះថា លិខិត​កាន់កាប់​ដី មិនអាច​យកមកប្រើ​ប្រាស់​បានឡើយ ព្រោះថា ឈ្មោះ​ទាំងពីរ​នាក់​ខាងលើ មិនមែនជា​ជំនាញ ឬ​អាជ្ញាធរ​ខេត្ដ ដែលជា​អ្នកចេញ​ប័ណ្ណកម្មសិទ្ធិ​ស្របច្បាប់ ជូន​ប្រជាជន​នោះឡើយ​។
​លោក​ឧកញ៉ា បាន​បន្ថែមថា ការ​ដែលមាន​សិទ្ធិ​ផ្ដល់​ប័ណ្ណកម្មសិទ្ធិ​នៅក្នុង​ខេត្ដ​សៀមរាប គឺ​មានតែ​អាជ្ញាធរ​ខេត្ដ​តែមួយ​ប៉ុណ្ណោះ​។

​ដោយឡែក​លោក ស៊ូ ភិរិន្ទ អភិបាលខេត្ដ​សៀមរាប ក៏បាន​ថ្លែង​បញ្ជាក់ថា លោក​ពីរ​នាក់​ខាងលើ កុំ​ចង់​តាំងខ្លួន​ជា រដ្ឋ​មួយ ព្រោះ​វា​ប្រឈមមុខ​ទៅនឹង​ផ្លូវច្បាប់​រួចទៅហើយ​។ តែ​លោក​ក៏បាន​ប្រាប់​ទៅ​ឈ្មោះ​ទាំងពីរ​នាក់​ខាងលើ​ថា អាជ្ញាធរ ខេត្ដ​មិន​យកទោស​ពៃ​អ្វី​ឡើយ គឺ​សុំឱ្យ​អ្នក​ទាំងពីរ​នាក់ កែខ្លួន​ចាប់ពីពេលនេះ​តទៅ​។

​លោក ស៊ូ ភិរិន្ទ បាន​បន្ដទៀតថា ក្នុងករណី​អ្នក​ទាំងពីរ នៅតែ​ប្រ​ព្រឹ​ត្ដ​ផ្ទុយ​ទៅ​និង​ច្បាប់ គឺ​អាជ្ញា​ធរមាន​សមត្ថកិច្ច មាន​សិទ្ធិ​អនុវត្ដ​ទៅតាម​ផ្លូវច្បាប់ ហើយ​ពួកគេ​អាច​ប្រឈម​ទៅនឹង​ផ្លូវច្បាប់​ជា​ធរមាន​ថែម​ទៀតផង​៕

No comments: