Thursday, June 14, 2012

រដ្ឋាភិបាល​ពិចារណា​ការ​ដក​លិខិត​ឆ្លង​ដែន​ការ​ទូត​លោក​សម រង្ស៊ី - PPenh considers revoking Sam Rainsy's diplomatic passport



2012-06-13
ដោយ ម៉ម មុនីរតន៍
Radio Free Asia

Click the control below to listen to the audio program

ក្នុង​ពេល​ថ្មីៗ​នេះ រដ្ឋាភិបាល​កម្ពុជា​ឲ្យ​ដឹង​ថា នឹង​ពិចារណា​ក្នុង​ការ​ដក​លិខិត​ឆ្លង​ដែន​ការ​ទូត​របស់​លោក សម រង្ស៊ី។ បញ្ហា​នេះ​ត្រូវ​បាន​ក្រុម​អ្នក​វិភាគ​ឯករាជ្យ​គិត​ថា ទំនង​ជា​រដ្ឋាភិបាល​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ចង់​បិទ​ច្រក​ចេញ​ផ្នែក​នយោបាយ​ថ្មី​ទៀត ដល់​លោក សម រង្ស៊ី នៅ​មុន​ការ​បោះ​ឆ្នោត​សកល​ឆ្នាំ​២០១៣

ក្រុម​អ្នក​ឃ្លាំ​មើល​ការ​វិវត្ត​ស្ថាន​ការ​សង្គម​គិត​ថា លោក សម រង្ស៊ី ទំនង​ជា​នឹង​អាច​វិល​ចូល​ស្រុក​វិញ​បាន នៅ​មុន​ការ​បោះ​ឆ្នោត​សកល​ឆ្នាំ​២០១៣ បើ​ទោះ​ជា​មាន​ការ​រាំង​ខ្ទប់​ផ្នែក​ផ្លូវ​ច្បាប់​បែប​នេះ​យ៉ាង​ណា​ក្តី។

លោក អ៊ូ វីរៈ ប្រធាន​មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា និង​ជា​អ្នក​វិភាគ​បញ្ហា​សង្គម​ទូ​ទៅ លោក​ចាត់​ទុក​ថា ការ​ព្យាយាម​បញ្ចប់​ផ្លូវ​នយោបាយ​របស់​លោក សម រង្ស៊ី តាម​ប្រព័ន្ធ​ច្បាប់ វា​ពុំ​មែន​ជា​មធ្យោបាយ​ធ្វើ​ឲ្យ​លោក សម រង្ស៊ី មិន​អាច​វិល​ចូល​ស្រុក​វិញ​បាន​នោះ​ទេ។ ក្នុង​ន័យ​នេះ លោក​ថា មេ​ដឹក​នាំ​បក្ស​ប្រឆាំង អាច​នឹង​មាន​វត្តមាន​នៅ​មុន​ការ​បោះ​ឆ្នោត​សកល​ឆ្នាំ​២០១៣ បាន។ លោក​បន្ត​ថា ក្នុង​នោះ​អាច​ជា​ការ​សម្រប​សម្រួល​ផ្នែក​នយោបាយ ឬ​ជា​កិច្ច​អន្តរាគមន៍​ពី​ផ្នែក​ណា​មួយ។

លោក អ៊ូ វីរៈ៖ «ជីវិត​នយោបាយ​របស់​លោក សម រង្ស៊ី គឺ​វា​អាស្រ័យ​ទៅ​លើ​មិន​មែន​តែ​រដ្ឋាភិបាល​នៃ​ប្រ​ទេស​កម្ពុជា​ទេ វា​អា​ស្រ័យ​ទៅ​លើ​លោក សម រង្ស៊ី ផង ព្រោះ​អី​ប្រសិន​បើ​រដ្ឋាភិបាល គាត់​អាច​បញ្ឈប់​ជីវិត​នយោបាយ​របស់​លោក សម រង្ស៊ី បាន គាត់​បញ្ឈប់​យូរ​ហើយ ដូច្នេះ ខ្ញុំ​មើល​ទៅ អើ! គឺ​រដ្ឋាភិបាល​មិន​ប្រាកដ​ជា​អាច​បញ្ឈប់​ជីវិត​នយោបាយ​របស់​លោក សម រង្ស៊ី ទេ»


លោក សុខ ទូច បណ្ឌិត​វិទ្យា​សាស្ត្រ​នយោបាយ ពន្យល់​ថា ផ្អែក​តាម​ផ្លូវ​ច្បាប់ អ្នក​ដែល​ត្រូវ​បាន​តុលាការ​រក​ឃើញ​ថា មាន​ទោស គឺ​អាច​ប្រឈម​ចំពោះ​មុខ​ច្បាប់ ដូច​ជា ត្រូវ​ជាប់​ឃុំ ឬ​លិខិត​បទដ្ឋាន​នានា ត្រូវ​បាន​រឹប​អូស ក្នុង​នោះ​ដោយ​រួម​ទាំង​លិខិត​ការ​ទូត​ជា​ដើម។

លោក សុខ ទូច៖ «ធម្មតា​កាល​ណា​មនុស្ស​មាន​ទោស ក្រោយ​ពី​កាត់​ទោស​ទៅ ជន​ទាំង​ហ្នឹង​ត្រូវ​បាន​គេ​ដក​អភ័យ​ឯក​សិទ្ធិ​ទាំង​អស់ កុំ​ថា​ឡើយ​ដល់​តំណាង​រាស្ត្រ វា​ចូល​ដល់​ប៉ាសស្ព័រ​ការ​ទូត គេ​ត្រូវ​តែ​ដក»។

យ៉ាង​ណា​ក៏​ដោយ លោក កុយ គង់ អ្នក​នាំ​ពាក្យ​ក្រ​សួង​ការ​បរទេស​កម្ពុជា លោក​បដិសេធ​ក្នុង​ការ​អត្ថាធិប្បាយ​លើ​វិធាន​ការ​នៃ​គម្រោង​ដក​លិខិត​ឆ្លង​ដែន​របស់​លោក សម រង្ស៊ី និង​ចំណាត់​ការ​តាម​ផ្លូវ​ច្បាប់​ណា​មួយ​ក្នុង​ពេល​ខាង​មុខ។

លោក កុយ គង់៖ «បញ្ហា​ហ្នឹង ឧប​លោក​មាន​ប្រសាសន៍​រួច​ហើយ ដូច្នេះ​បាន​ខ្ញុំ​មិន​ចង់​និយាយ​អី​បន្ថែម​ទៀត​បាទ ឧប​លោក​បាន​មាន​ប្រ​សាសន៍​ហើយ»។

ទាក់​ទិន​ករណី​នេះ នៅ​មុន​ចេញ​ដំណើរ​ទៅ​បំពេញ​ទស្សន​កិច្ច​នៅ​សហរដ្ឋអាមេរិក កាល​ពី​ចុង​សប្ដាហ៍​កន្លង​ទៅ​ថ្មីៗ​នេះ លោក ហោ ណាំហុង រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​កម្ពុជា​ថ្លែង​ថា រដ្ឋាភិបាល​នឹង​ពិចារណា​ពី​ការ​ដក​លិខិត​ឆ្លង​ដែន​ការ​ទូត​របស់ លោក សម រង្ស៉ី ដែល​កំពុង​និរទេស​ខ្លួន​នោះ។

លោក យឹម សុវណ្ណ អ្នក​នាំ​ពាក្យ​គណបក្ស សម រង្ស៊ី លោក​ចាត់​ទុក​ថា នេះ​ជា​ការ​ព្យាយាម​បិទ​ច្រក​ចេញ​របស់​រដ្ឋាភិបាល​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ចំ​ពោះ​វត្តមាន​លោក សម រង្ស៊ី នៅ​មុន​ការ​បោះ​ឆ្នោត​សកល​ខាង​មុខ​នេះ។ លោក យឹម សុវណ្ណ អះអាង​ថា ទោះ​ជា​យ៉ាង​ណា នេះ​ពុំ​មែន​ជា​មធ្យោបាយ​នោះ​ទេ។

លោក យឹម សុវណ្ណ៖ «អ្វី​ដែល​រដ្ឋាភិបាល​កំពុង​ធ្វើ​នេះ គឺ​គ្រាន់​តែ​ជា​ការ​គម្រាម​កំហែង បំបាក់​ទឹក​ចិត្ត​សកម្មជន​របស់​គណបក្ស សម រង្ស៊ី ទេ រឿង​ប៉ាសស្ព័រ​ជា​រឿង​កំប៉ិក​កំប៉ុក​ទេ ក៏​ប៉ុន្តែ​រឿង​ទឹក​ដី រឿង​បរទេស​បោះ​បង្គោល​ព្រំដែន​រំលោភ​យក​ដី​ខ្មែរ អាហ្នឹង​វា​ជា​រឿង​អាយុ​ជីវិត​ជាតិ»។

បើ​យ៉ាង​នេះ​ក្តី ទាំង​លោក អ៊ូ វីរៈ និង​លោក សុខ ទូច ចាត់​ទុក​ថា ការ​មិន​ផ្តល់​លទ្ធភាព​ណា​មួយ​ពី​រដ្ឋាភិបាល​កម្ពុជា សម្រាប់​មេ​ដឹក​នាំ​បក្ស​ប្រឆាំង​វិល​ចូល​ឆាក​នយោបាយ​វិញ គឺ​ជា​ផ្នែក​មួយ​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា​ដើរ​ថយ​ក្រោយ​មួយ​ជំហាន​ថ្មី​មួយ​ទៀត ដែល​ធ្វើ​ឲ្យ​លទ្ធិ​ប្រជាធិបតេយ្យ ត្រូវ​គេ​មើល​ឃើញ​ថា កំពុង​ធ្លាក់​ចុះ បើ​ប្រៀប​នឹង​ប្រទេស​ក្នុង​តំបន់ ដូច​ជា ប្រទេស​ភូមា ជា​ដើម។

លោក សម រង្ស៊ី ត្រូវ​បាន​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​កាត់​ទោស​កំបាំង​មុខ ពី​បទ​ក្លែង​ឯក​សារ​ព្រំដែន​កម្ពុជា-វៀតណាម ឲ្យ​ជាប់​ពន្ធនាគារ​សរុប​ជាង ១០​ឆ្នាំ។ ការ​សម្រេច​បែប​នេះ​របស់​តុលាការ​ខ្មែរ ធ្វើ​ឡើង​នៅ​បន្ទាប់​ពី​ប្រធាន​គណបក្ស​ប្រ​ឆាំង​មួយ​នេះ ដក​បង្គោល​តម្រុយ​ព្រំដែន ដែល​រក​ឃើញ​ថា បាន​បោះ​ចូល​ដី​ខ្មែរ ក្នុង​ស្រុក​ចន្ទ្រា ខេត្ត​ស្វាយរៀង។ បន្ទាប់​មក កាល​ពី​ខែ​មិនា ឆ្នាំ​២០១១ លោក សម រង្ស៊ី ត្រូវ​បាន​រដ្ឋសភា​លុប​បញ្ជី​ឈ្មោះ​ពី​អ្នក​តំណាង​រាស្ត្រ តាម​អំណាច​សាល​ដីកា​នៃ​សាលា​ឧទ្ធរណ៍៕

16 comments:

Anonymous said...

King ( Kong ) Hun Sen does what he wants.
The Constitution authorises him to do that:
Hun Sen's Jungle Constitution !!!

Anonymous said...

ដកទៅ អាមនុស្សរត់ចោលស្រុកចឹងនោះ

Anonymous said...

តាមដឹង លោកសម រាង្ស៊ី មិនបានរត់ចោលស្រុក
ទេ គាត់ត្រូវគេបណ្ដេញចេញពីស្រុក ព្រោះតែ
គាត់មិនសុខចិត្តឱ្យយួនយកដីខ្មែរសូម្បីតែ១ចង្អាម។
បើអាមេរិកព្រមសហការណ៍ជាមួយស្ដីពីផែនទីដែល
លោកសមរាង្ស៊ីយកមកប្រើគ្រានោះ ថែមទាំងគូរ
ដោយអាមេរិកទៀត អ្នកដែលក្បត់ជាតិពិតជាមិន
មែនលោកសមរាង្ស៊ីទេ បើចឹងនរណាជាអ្នកក្បត់
ជាតិទៅវិញ?

Anonymous said...

បុំាងតោ ត្រូវតែ កាត់ក​ អាកូនមីចោរគេចុយ
4:56PM/៤:៥៦ភីអឹម អោយងាប់ផុតពូជតែម្ដង។

បុំាងតោ

Anonymous said...

Don't blame himhim but his advisor (more than 200 Khmers and Foreigners advisor).

Anonymous said...

ISUE THIS IDIOT A NEW TRAITOR'S PASS SO HE CAN GO AROUND THE WORLD AND LIES TO PEOPLE. WHAT AN IDIOT LIKE FATHER LIKE SON. SAM SARY WAS ALSO A TRAITOR AND HIS SON SAM RAINSY BORN TO BE A TRAITOR JUST LIKE HIS DAD. HE SHOULD TRANSFER HIS TO THE COURAGIOUS MOU SOCHOU; HE HAS MORE CREDENTAIL THAN THIS IDIOT.

SITH PHILA.PA

Anonymous said...

Ah Paing Tor listen! if you are on the opposition side, you are the dead weight (useless) by cut and paste the same sentence. you help nothing at all.

If you are on Hun Sen's side, keep doing it, this tactics may be working.

Usa

Anonymous said...

បុំាងតោ ត្រូវតែ កាត់ក​ អាកូនមីចោរគេចុយ
SITH PHILA.PA​ @7:04PM/៧:០៤ភីអឹម អោយងាប់ផុតពូជតែម្ដង។

អាងាប់ ៨:១២PM, អាឯងខ្លាច បុំាងតោ ដែរទេ?

បុំាងតោ

Anonymous said...

បុំាងតោ ត្រូវតែ កាត់ក​ អាកូនមីចោរគេចុយ
4:56PM/៤:៥៦ភីអឹម អោយងាប់ផុតពូជតែម្ដង។
ការពិត សូម្បីតែ បុំាងតោ ក៏មានឧត្តមគតិជាតិ
ចេះស្រឡាញ់ជាតិសាសន៍របស់គេដែរ។សូមខ្មែរ
ទាំងអស់នាំគ្នាជួយរក្សា បុំាងតោ ហើយយក
ទៅកាត់កជនទិច្ចរិតក្បត់ជាតិ៕

Anonymous said...

ឮថា លោកសម រង្សី កំពុងរៀបចំគំរោងបើកយុទ្ធនាការណ៍
កេណ្ឌប្រមូលខ្មែរក្រៅប្រទេសដើម្បីប្ដឹងហ៊ុន សែន ទៅតុលាការឧក្រិដ្ឋអន្តរជាតិអំពីបទឧក្រិដ្ឋសង្គ្រាម
និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ របស់ហ៊ុន សែន
នោះ ទៅដល់ណា ទៅដល់ណីហើយ..?

សង្ស័យតែដើរបោកប្រាស់ខ្មែរយកលុយទៅដាក់ហោប៉ាវឬទិញវិឡាឡាននៅឯស្រុកបារាំងទេ...
ហើយកុហក់បោកប្រាស់ខ្មែរថាប្ដឹងប្ដឹងប្ដឹងទៅ...

Anonymous said...

Post alot more Ah Paing Tor, Hun Sen will give you more shit to discredit this KI forum.

Anonymous said...

7:04 PM
Sam Rainsy's Father (Sam Sary) was not a traitor. He was an anti_Sihanouk or anti-Communist known as Khmer Serei.

Sam Sar's death was unknown, but sources only thought that Sam Sary may be assassinated by either CIA and Sihanouk. It was a very crucial time when the US determined to stop Sihanouk from siding with the Communists. May be Sihanouk fooled the US, he may had said "Kill Sam Sary I'll side with you, etc.." Who knows?

Sam Sary renounced Sihanouk so fast without learning or understanding the geopolitics properly, that led to his assassination by may CIA and Sihanouk.

Sam Rainsy, may have seen/learned from his Father's fate, he is careful.

Educated yourself by searching and reading about the previous politicians of Cambodia from best sources not by hearsay or by hate because you are making money through the corruption party CPP created by Vietnamese Communist controlled by Vietnamese Communist.

Remember, money does not always make you happy when too many sufferings and many died from starvation, homeless by the money you earned from.

If the CPP's court that you joined with does not judge you, but you will be judged eitehr before or after your death. Your guilty soul will be judged.

Yes the money can make you happy but not always, you may end up falling to a terminal disease such as cancer, then all the money you earned from robbing cannot cure you.

You are so evil now because you drawed yourself away from GOD (GOD means love, peace and compassion toward the poor).

The more you draw yourself closer to GOD, you will be more happier and more peace in mind, heart and soul. When you leave your body your soul is free and the door of heaven will be opened for you.

Please live as a happy soul not a guilty soul.

GOD Bless

Anonymous said...

7:04 PM
Sam Rainsy's Father (Sam Sary) was not a traitor. He was an anti_Sihanouk or anti-Communist known as Khmer Serei.

Sam Sar's death was unknown, but sources only thought that Sam Sary may be assassinated by either CIA and Sihanouk.

It was a very crucial time when the US determined to stop Sihanouk from siding with the Communists. May be Sihanouk fooled the US, he may had said "Kill Sam Sary I'll side with you, etc.." Who knows?

Sam Sary renounced Sihanouk so fast without learning or understanding the geopolitics properly, that led to his assassination by may be CIA and Sihanouk.

Sam Rainsy, may have seen/learned from his Father's fate, he is careful.

Educated yourself by searching and reading about the previous politicians of Cambodia from best sources not by hearsay or by hate because you are making money through the corruption party CPP created by Vietnamese Communist controlled by Vietnamese Communist.

Remember, money does not always make you happy when too many sufferings and many died from starvation, homeless by the money you earned from.

If the CPP's court that you joined with does not judge you, but you will be judged either before or after your death. Your guilty soul will be judged. There is "life after death", our souls live on. There are souls are being tortured in hell and in purgatory, and souls are in heaven. Regardless many souls are staying around haunting humans, they will not be able to escape. There are Demonic and souls. If you refuse to believe then search for EVP (Electronic Voice Phenomena) utilized for a communication between bodies(humans) and souls (without bodies).

Yes the money can make you happy but not always, you may end up falling to a terminal disease such as cancer, then all the money you earned from robbing cannot cure you or you may end up killed/poisoned by thieves or by the one who is your best person you trusted.

You are so evil now because you draw yourself away from GOD (GOD means love, peace and compassion toward the poor).

The more you draw yourself closer to GOD, you will be more happier and more peace in mind, heart and soul. When you leave your body your soul is free and the door of heaven will be opened for you.

Please live as a happy soul not a guilty soul.

GOD Bless

Anonymous said...

Hor Nam Hong threatened Sam Rainsy again? This Yuon old man Hor lost his case in French court, not he keeps trying to find another way to destroy Rainsy.

Understandable that a man like Rainsy who defends his territory from Yuon invaders is condemned by Yuon/CPP, whereas the men who sold Khmer land to Yuon are free to destroy and to stay in power.

What is wrong with this region Cambodia and Vietnam? Because smart/intelligent Khmers like Sam Rainsy cannot be used by Yuon only the uneducated men like Hun Sen, can be.

Anonymous said...

you know, people like the opposition who don't trust the law, who whine, etc are the worst one in terms of corruption because their bad attitude says it all that they don't trust the law this or that, thus, they become unruly and do things against the existing law. so, sooner or later, they will get themselves into trouble; the same of unruly people anywhere, not just in cambodia, they don't trust the existing law, thus they tend to do things unlawful that can get them in trouble; that's how i see those opposition people, you know. you can say cambodia need them, but also cambodia don't really want them. who wants the trouble-makers, really!

Anonymous said...

i think sam rainsy is the prisoner of his own attitude, his personal choice, so stop blaming on other people, really! i mean, people can see he likes to run away and hide overseas and using lame excuses in the name of his political exploitation that nobody cares anymore. he failed to see that cambodia has come a long way since once upon a time, really. i don't know about using too much of that term "youn" as one of his dirty political exploitation or poor judgment on his part. i mean, most people aren't stupid, they can see for themselves what is good and what is bad, really. so, stop looking down or insulting or bashiing cambodia for a change, ok. there are more to cambodia than you and i, really. instead, time to adopt newer, better political strategies and stop being outdated or behind time. the world is moving at a break neck speed, so should cambodia in a way, really. otherwise, cambodia will be lonely being stuck in the stone age mental. i'm sure, majority of cambodian people do not favor that primitive way by ourselves while the rest of the world modernizing and developing, etc, etc, you know. i think cambodia should play catching up with the rest of the prosperous, developed world out there, really. of course, like all things in life, it takes time, but by all mean, cambodia must look forward into a better future, and minimize looking backward too much, ok!