Tuesday, June 26, 2012

Sam Rainsy: Hun Xen is a traitor

ទិត្យ សុធា ច្រានចោល ការលើកឡើង របស់មេដឹកនាំ គណបក្សប្រឆាំង សម រង្ស៊ី ថា សម្តេចតេជោ ជាជនក្បត់ជាតិ

Monday, 25 June 2012
ដោយ ៖ សេង ផល្លាភ
DAP-news

ភ្នំពេញ៖ មន្រ្តីរាជ រដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១២នេះ បានច្រានចោលទាំង ស្រុងនូវការ លើកឡើងដោយគ្មាន មូលដ្ឋានរបស់លោក សម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំង សម រង្ស៊ី ដែលចោទប្រកាន់ សម្តេចតេជោថា ជាជនក្បត់ជាតិ ដោយបានកាត់ទឹក ដីខ្មែរឲ្យទៅវៀតណាម

លោក ទិត្យ សុធា អនុប្រធានអង្គភាពព័ត៌មាន និងប្រតិកម្មរហ័សនៃទីស្ដីការគណៈរដ្ឋមន្ត្រី បានមានប្រសាសន៍ ប្រាប់មជ្ឈមណ្ឌព័ត៌មានដើមអម្ពិល ឲ្យដឹងនៅរសៀលថ្ងៃទី២៥នេះថា សម្តីរបស់លោក សម រង្ស៊ីគឺគ្មានខ្លឹមសារ អ្វីសម្រាប់ប្រជាពលរដ្ឋខ្មែរនោះទេ នៅពេលបច្ចុប្បន្ននេះ


ចំពោះពាក្យចោទប្រកាន់មកលើសម្តេចតេជោ ថាបានកាត់ទឹកដីឲ្យទៅវៀតណាមនេះ គឺមិនអាចទទួលយក បានជាដាច់ខាត ព្រោះប្រមុខរាជរដ្ឋាភិបាល បានកើតឡើងដោយស្របច្បាប់ ដោយមានការបោះឆ្នោតតាម បែបលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ដែលមានប្រជាជនច្រើនលើសលុបបានបោះឆ្នោតគាំទ្រ។

លោកបន្តថា ការសម្រេចបោះបង្គោលព្រំដែនកម្ពុជាវៀតណាម ចេញជាផ្លូវការកាលពីម្សិលមិញនេះ គឺជាសមិទ្ធិផលធំធេងមួយ មិនមែនតែសម្តេច ឬគណបក្សប្រជាជននោះទេ គឺសម្រាប់ប្រជាពលរដ្ឋខ្មែរ នៅទូរទាំងប្រទេស និងសម្រាប់ប្រទេសដែលនៅជិតខាង ដែលមានព្រំប្រទល់ជាប់កម្ពុជា ដែលពីមុនយើងមិន ដែលមានបង្គោលព្រំដែន ដោយគ្រាន់តែមាននៅលើផែនទី នៅលើក្រដាសប៉ុន្តែបច្ចុប្បន្នយើង បានបោះបង្គោល ព្រំដែនជាផ្លូវការ “ហើយការបោះបង្គោលព្រំដែននេះ គឺរាជរដ្ឋាភិបាលបានធ្វើត្រឹមត្រូវ ដោយអនុវត្តទៅតាមសិទ្ធិសញ្ញា តាមកិច្ចព្រមព្រៀង តាមសេចក្តីសម្រេច មាន ការអនុម័តដោយរដ្ឋសភា និងឡាយព្រះហស្ថលេខាដោយ ព្រះ មហា ក្សត្រ”

លោក ទិត្យ សុធា បន្ថែមថា ការលើកឡើងរបស់លោក សម រង្ស៊ីនេះគ្រាន់តែជាមតិរិះគន់ដែលមិនឆ្លុះបញ្ចាំង ពីការពិត ហើយការចោទប្រកាន់ថា សម្តេច ជាជនក្បត់ជាតិដោយសារការបោះបង្គោលព្រំដែន នេះ គឺមិនអាចទទួលយកបានទេ ដោយការបោះបង្គោលព្រំដែននេះ គឺសម្រាប់បម្រើផលប្រយោជន៍ឲ្យប្រជាជន ជាង១៤លាននាក់។

យោងតាមសេចក្តីថ្លែងការណ៍ របស់លោក សម រង្ស៊ី មេដឹកនាំគណ បក្សប្រឆាំង សម រង្ស៊ី ដែលមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលទទួល បាននៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១២នេះបានឲ្យដឹងថា“ខ្ញុំ សម រង្ស៊ី ប្រធានគណបក្ស សម រង្ស៊ី និងជាអ្នកតំណាងរាស្រ្តជាប់ឆ្នោតចាត់ទុក លោក ហ៊ុន សែន ជាជនក្បត់ជាតិ ដោយបានកាត់ទឹកដីខ្មែរ ឲ្យទៅ យួន”

សេចក្តីថ្លែងការណ៍ដដែល ឲ្យដឹងទៀតថា រដ្ឋាភិបាលថ្មីក្នុងថ្ងៃអនាគត ដ៏ខ្លីខាងមុខ ដែលដឹកនាំដោយអ្នក ស្នេហាជាតិ “នឹងសើរើបង្គោល ព្រំ ដែនឈ្លានពានទាំងអស់ឡើងវិញ ដែលរដ្ឋាភិបាល ហ៊ុន សែន បាន អនុញ្ញាតឲ្យយួន មកបោះបំពានចូលមកលើទឹកដី នៃប្រទេស កម្ពុជា”។

សូមជម្រាបថា ការចោទប្រកាន់មកលើសម្តេច តេជោ ហ៊ុន សែនថា ជាជនក្បត់ជាតិដែលបានកាត់ទឹកដី ឲ្យវៀយណាម ពីសំណាក់មេដឹកនាំគណបក្សប្រឆាំងសម រង្ស៊ី លោក សម រង្ស៊ីនេះ បានធ្វើឡើងក្រោយ មួយថ្ងៃ បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន និងនាយករដ្ឋមន្រ្តីវៀតណាមលោក ង្វៀន តាន់យ៉ុង បាន សម្ពោធបង្គោល ព្រំដែន លើខ្សែបន្ទាត់ ព្រំដែនគោក លេខ៣១៤ ដែលមានទីតាំង នៅ ច្រកព្រែកចាក ក្នុងស្រុកកំពង់ត្រាច ខេត្តកំពត នៃប្រទេសកម្ពុជា ឈមនឹងខេត្តគៀនយ៉ាង ប្រទេសវៀតណាម កាលពីថ្ងៃអាទិត្យ ទី២៤ ខែមិថុនាឆ្នាំ២០១២ ម្សិលមិញនេះ៕

7 comments:

Anonymous said...

AH KBOT JEAT AH XEN AH PREAT NOROUK

Anonymous said...

ក្រៅពីជេរគេ ឆ្កែរខ្ញុំអត់ចេះធ្វើអីទេ? ចេះតែស៊ីលាមក និងព្រុសជេរគេ

Anonymous said...

WELCOME TO ÑÂM̀B́ƠĐĨĂ!!!

To all you Khmer out there please except our apology because speak broken Khmêr nor English soon will be be fluent once we adapted to your culture. Uncle Ho had taught from Đâỉ Việt to wiped out Prey Nokor which is Việtñâm today. As you all know our citizens had grew tremendously and it so overcrowded 100M peoples, ÑÂṂLÂƠ been swallon because of our great EXPANSISM team effort.

The Lost Ñg̀ụ́ỷêṇ

Anonymous said...

shuth the fuck up! 9:27am son of the bitch! mothfucker hun shit will cut off mother's pussy and your dad's cock cooking Somlor Mchu Youn for ah Tep Vong Jrass ok!

Anonymous said...

correction= 9:27 AM your mother pussy

Anonymous said...

euy...Ah euy Ah.......Ahnis kbot cheat... Ah nus kbot cheat.....nothing change...same old shit. Hahahaha one thing that's so funny to me: All the high genius educated men in and out of the country can't win HUN SEN as an ignorant peasant and then tried to put curse on HUN SEN...HEHEHE... that's superstitious. This is call(neak prarch os domres tver arch kdor ah HUN SEN min ro'bess...Ah HUN SEN cut dey oay youn oss lolzzzzzz

Anonymous said...

To Lost Nguyen,

You and I shall meet in a dark alley at
midnight, and I'll show you my response !!!

Khmer Fighter