11 July 2012
ម៉ៃ ទិត្យថារ៉ា
The Phnom Penh Post
Synopsis: 5 government officials working at the Council of Ministers and the Ministry of Defense were arrested after they disputed with CPP land volunteers. These volunteers were sent out to distribute lands to villagers involved in land disputes with a company that received land concessions in Dong Kralor, Samaky commune, Stun Treng province. The authority refuses to provide the names of the officials arrested and it only indicated that some even work as government lawyers.
កំលាំងរាជអាវុធហត្ថខេត្តស្ទឹងត្រែង បានធ្វើការឃាត់ខ្លួនមន្ត្រីរដ្ឋាភិបាលចំនួន៥នាក់ដែលបំរើការក្នុងទីស្តីការគណរដ្ឋមន្ត្រីនិងក្រសួងការពារជាតិ បន្ទាប់ពីមានទំនាស់ដីធ្លីជាមួយក្រុមនិស្សិតស័្មគ្រចិត្តដែលចុះទៅវាស់វែងដី ដើម្បីចែកអោយពលរដ្ឋដែលមានទំនាស់ដីធ្លីជាមួយក្រុមហ៊ុនទទួលបានសមប្បទានសេដ្ឋកិច្ចនៅក្នុងចំណុចដុងក្រឡ សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង។
លោកឳ បូរិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបានបដិសេធមិនធ្វើការអត្ថាធិប្បាយទេទាក់ទិនទៅនិងករណីឃាត់ខ្លួនមនុស្សចំនួន១៣នាក់នោះ។ ប៉ុន្តែលោកមេបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែងដែលបានបដិសេធពុំព្រមផ្តល់ឈ្មោះបានអោយដឹងថា កាលពីព្រលប់ថ្ងៃទី១០ ខែកក្តដា កងកំលាំងរាជអាវុធហត្ថខេត្តស្ទឹងត្រែងបានធ្វើការឃាត់ខ្លូនមនុស្សចំនួន៥ នាក់ដែលពួកគេធ្វើការនៅក្នុងនៅក្រសួងការពារជាតិនិងទីស្តីការគណៈរដ្ឋមន្ត្រី ហើយខ្លះមានឋានៈជាមេធាវីរបស់រដ្ឋាភិបាលទៀតផង។ ហើយបច្ចុប្បន្ននេះសមត្ថកិច្ចរបស់លោកកំពុងធ្វើការស្រាវជ្រាវបន្ថែមទៀតទាក់ទិនទៅនឹងករណីជម្លោះនោះ។
1 comment:
sounded like the greedy, unethical, unprofessional people caught in the act. it's good cambodia rounded them up now, really! it's always the few bad apples that make cambodia look bad all the time. these ignorant, stupid people needed to be educated for real, you know. be strong and strict and firm with them, so let them do whatever they please by themselves without respect of the rule of law, really. god bless cambodia.
Post a Comment