ដោយ កែវ និមល 2012-07-25
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទាមទារឲ្យកាសែត ភ្នំពេញ ប៉ុស្តិ៍ ផ្សាយជាភាសាអង់គ្លេស ចុះផ្សាយលិខិតបំភ្លឺរបស់ក្រសួង ទាក់ទងអត្ថបទកាសែតវាយតម្លៃកិច្ចប្រជុំអាស៊ាន (Asean)។
នៅក្នុងលិខិតចុះថ្ងៃទី២៤ កក្កដា របស់ក្រសួងការបរទេស បានព្រមានថា បើមិនចុះផ្សាយលិខិតបំភ្លឺរបស់ក្រសួងទេ កាសែតភ្នំពេញ ប៉ុស្តិ៍ ប្រឈមមុខនឹងពាក្យបណ្ដឹងដោយយោងតាមច្បាប់ព្រហ្មទណ្ឌរបស់ប្រទេស កម្ពុជា ពីបទញុះញង់ការប្រមាថមកលើកម្ពុជា។
ក្រសួងការបរទេស និងសហប្រតិបត្តិការកម្ពុជា បានផ្ញើលិខិតបំភ្លឺមួយច្បាប់ឲ្យកាសែតភ្នំពេញ ប៉ុស្តិ៍ (Phnom Penh Post) ផ្សាយជាភាសាអង់គ្លេស ដោយមានប្រើពាក្យសំដីធ្ងន់ៗ តបចំពោះអត្ថបទមួយមានចំណងជើងថា «អាស៊ានតស៊ូដើម្បីសាមគ្គីភាព» ដែលសរសេរដោយលោក រ៉ូជឺ មីតតុន (Roger Mitton)។
មន្ត្រីក្រសួងការបរទេសបានហៅអត្ថបទនោះថា ពោរពេញទៅដោយការសន្និដ្ឋានដ៏អាក្រក់ផ្ដេសផ្ដាស និងមានចេតនាប្រមាថចំពោះកម្ពុជា។
លិខិតបំភ្លឺចំនួន ២ទំព័រដែលផ្ញើដោយលោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចុះថ្ងៃទី២៤ កក្កដា បានលើកឡើង ៦ចំណុច តបចំពោះអត្ថបទរបស់កាសែតភ្នំពេញ ប៉ុស្តិ៍។
ចំណុចទាំង ៦ នោះ គឺទី១ ប្រតិកម្មតបចំពោះអ្នកសរសេរដែលបានហៅប្រទេសកម្ពុជា ថាជាសមាជិកវ័យក្មេងរបស់អាស៊ាន។ ចំណុចទី២ នៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន លើកទី៤៥ កម្ពុជាក្នុងនាមជាប្រធានអាស៊ាន មានលើកគោលការណ៍ ៦ចំណុច ក្នុងការដោះស្រាយវិបត្តិសមុទ្រចិនខាងត្បូង ប៉ុន្តែសំណើនេះត្រូវបានបដិសេធដាច់អហង្ការដោយសមាជិកអាស៊ាន២ ដែលមានជម្លោះទ្វេភាគីនៅសមុទ្រចិនខាងត្បូង ហើយការប្រឆាំងនោះនាំឲ្យកិច្ចប្រជុំមិនអាចចេញផ្សាយសេចក្ដី ថ្លែងការណ៍រួមរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៤៥។ ចំណុចទី៣ អ្នកសរសេរអត្ថបទគឺលោក រ៉ូជឺ មីតតុន បានចោទថា កម្ពុជាបានកាន់ជើងទីក្រុងប៉េកាំង ដោយបំភ្លេចការសន្យារបស់ខ្លួនពីមុនមកថា នឹងធ្វើខ្លួនជាអ្នកសម្របសម្រួលអព្យាក្រឹតលើបញ្ហាទំនាស់ក្នុង តំបន់ ដូចជាបញ្ហាសមុទ្រចិនខាងត្បូង។
ទី៤ អ្នកសរសេរអត្ថបទបានហៅកម្ពុជាថា ជាអ្នកធ្វើការជួសចិន ជាអ្នកត្រូវចិនទិញ និងជួល តាមរូបភាពវិនិយោគទុនដ៏ធំដើម្បីបញ្ចៀសការលើកពីបញ្ហាសមុទ្រចិន ខាងត្បូង និងធ្វើតាមការចង់បានរបស់ចិន។ ទី៥ អ្នកសរសេរអត្ថបទបាននិយាយថា វិមានសន្តិភាព គឺចិន ជាអ្នកផ្ដល់លុយសាងសង់ដែលខុសពីការពិត និងទី៦ អ្នកសរសេរអត្ថបទបានចោទថា កម្ពុជាបានបង្ហាញពង្រាងសេចក្ដីថ្លែងការណ៍នៃកិច្ចប្រជុំរដ្ឋមន្ត្រី ការបរទេសអាស៊ានលើកទី៤៥ ឲ្យចិនមើល ដោយរំលោភលើបែបបទអាស៊ាន ហើយនេះជាការមួលបង្កាច់បង្ខូចយ៉ាងធ្ងន់ធ្ងរ។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងលោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដើម្បីសុំការអត្ថាធិប្បាយបន្ថែមលើលិខិតបំភ្លឺរបស់ក្រសួងការបរទេស ផ្ញើទៅកាន់កាសែតភ្នំពេញ ប៉ុស្តិ៍ បានឡើយ នៅថ្ងៃទី២៥ កក្កដា។
ឆ្លើយតបចំពោះការទាមទារឲ្យចុះផ្សាយលិខិតបំភ្លឺរបស់ក្រសួង ការបរទេសនេះ លោក អាឡាន ប៉ាកហៅ (Alan Parkhouse) ជានិពន្ធនាយកកាសែត ភ្នំពេញ ប៉ុស្តិ៍ ភាសាអង់គ្លេស បានឲ្យដឹងថា លោកនឹងចុះផ្សាយលិខិតបំភ្លឺនោះទាំងស្រុង។
លោក អាឡាន ប៉ាកហៅ៖ «បាទ! រដ្ឋាភិបាលចង់ឲ្យបោះពុម្ពផ្សាយលិខិតនោះលើកាសែត។ បើរដ្ឋាភិបាលចង់បានដូចនោះ ហើយរដ្ឋាភិបាលពុំយល់ស្របតាម ការសរសេររបស់លោក មីតតុន ខ្ញុំត្រូវតែអនុញ្ញាតឲ្យគេបញ្ចេញសំឡេងពុំយល់ស្របតាមនោះ។ រដ្ឋាភិបាលបានសុំឲ្យយើងបោះពុម្ពលិខិតបំភ្លឺនោះ ដូច្នេះយើងនឹងធ្វើតាម។ បើអ្នកអានឃ្លាចុងក្រោយនៃលិខិតបំភ្លឺនោះ គឺអ្នកនឹងឃើញហើយថា គេទាមទារឲ្យបោះពុម្ពផ្សាយលិខិតនោះ។ ក្នុងការបោះពុម្ពផ្សាយមានពេលខ្លះរដ្ឋាភិបាលពុំយល់ស្របតាមយើង ហើយចង់ឲ្យយើងបំភ្លឺ យើងរីករាយនឹងបោះពុម្ពការបំភ្លឺ»។
កាសែត ភ្នំពេញ ប៉ុស្តិ៍ ជាកាសែតធំល្បីមួយនៅប្រទេសកម្ពុជា។ កាសែតនេះបោះពុម្ពផ្សាយជាពីរភាសា គឺភាសាខ្មែរ និងភាសាអង់គ្លេស។ អត្ថបទមានចំណងជើងថា «អាស៊ានតស៊ូដើម្បីសាមគ្គីភាព» ដែលសរសេរដោយលោក រ៉ូជឺ មីតតុន (Roger Mitton) នោះ ផ្សាយនៅក្នុងកាសែត ភ្នំពេញ ប៉ុស្តិ៍ ជាភាសាអង់គ្លេស កាលពីថ្ងៃទី២៣ កក្កដា៕
5 comments:
bad boy always worry about the criticism. Oh my goodness, THIS genius cambodia govt. always take this criticism matter personally... just like a little kid....fuckin bullshit!
the bangcock post and the nation newspaper in thailand always biased toward cambodia in their reports and they favor thailand all the time, so i think the phnom penh post should favor cambodia and bias toward thailand in their report just like the bangcock post and the nation in thailand did to cambodia, i think. the phnom penh post needs to wake up and smell the coffee, really. ppp should be smart and clever and wise like the bangcock post in their reports abour cambodia and biased toward thailand for what they did to cambodia, you know. it should be what goes around comes around, this way, they can get educated about it, really!
បើនិយាយទៅ ចរិតខ្មែរស៊ីជោរមិនសូវ
ចេះពិចារណា(សំដៅលើពួកអ្នកដឹកនាំ
បច្ចុប្បន្ន)ខ្លួនមិនខ្មេះ គេឃើញថាមិនខ្មេះ
គេថាទៅ ច្រឡោតតូង ឡាំប៉ាឲ្យគេសុំទោស
ឱហ្វូងអាក្បត់ជាតិអើយ ល្មមហើយ កុំបង្ក
គំនុំច្រើនពេក ល្មមបញ្ចប់អញនិយមឲ្យជ្រះ
ស្រឡះទៅ ។
I can read Cambodian writing, however, this small writing I have a major difficulty of reading.
Can you it bigger so we can read....thanks
That's what happened when Cambodia serves to many bosses. Why feel to have guilty conscious if you do nothing wrong!
Post a Comment