ស្ត្រីៗ ដែលបំរើ ព្រះយេស៊ូ
បន្ទាប់មកទៀត,
ព្រះយេស៊ូ យាងទៅ តាមក្រុង តាមភូមិនានា, ទាំងប្រកាស និងផ្សព្វផ្សាយ ដំណឹងល្អ អំពី ព្រះរាជ្យ របស់
ព្រះជាម្ចាស់។ សាវ័កទាំងដប់ពីររូប
ទៅជាមួយព្រះអង្គ, ហើយ មានស្ត្រីខ្លះទៀត
ដែលព្រះអង្គ បានប្រោសអោយជា ពីជំងឺ និងបណ្ដេញ វិញ្ញាណអាក្រក់ ចេញ ក៏តាមទៅ ជាមួយដែរ, គឺមាននាងម៉ារី ជាអ្នកស្រុកម៉ាដាឡា ដែលព្រះអង្គ បានដេញអារក្សប្រាំពីរ
ចេញពីនាង, នាងយ៉ូអាន់ ភរិយា របស់ឃូសា ជាមហាតលិក របស់ព្រះបាទហេរ៉ូដ, នាងស៊ូសាន, ព្រមទាំងស្ត្រីឯទៀតៗ ជាច្រើន ដែលបានចំណាយធនធាន របស់ខ្លួន ដើម្បីទំនុកបម្រុងព្រះយេស៊ូ និងសិស្ស របស់ព្រះអង្គ។
ប្រស្នាអំពីគ្រាប់ពូជ
មានបណ្ដាជនច្រើន កុះករ ចេញពីទីក្រុងនានា មករកព្រះយេស៊ូ។ ព្រះអង្គ
មានព្រះបន្ទូល ជាប្រស្នា ដូចតទៅ៖
«មានបុរសម្នាក់ ចេញទៅព្រោះគ្រាប់ពូជ។ ពេលគាត់ព្រោះ,
មានគ្រាប់ពូជខ្លះ ធ្លាក់ទៅលើផ្លូវ ត្រូវគេដើរជាន់,
ហើយ សត្វមកចឹកស៊ី អស់ទៅ។ មានគ្រាប់ពូជខ្លះទៀត ធ្លាក់ទៅលើដី, មានថ្ម កាលពន្លកដុះឡើង, ក៏ក្រៀមស្វិតទៅវិញ, ព្រោះខ្វះទឹក។ មានគ្រាប់ពូជខ្លះទៀត ធ្លាក់ទៅលើដីមានបន្លា។ បន្លាដុះឡើង ជាមួយគ្រាប់ពូជ, ហើយ រួបរឹតគ្រាប់ពូជនោះ
មិនអោយដុះឡើងបាន។ មានគ្រាប់ពូជខ្លះទៀត ធ្លាក់ទៅលើដី មានជីជាតិល្អ, គ្រាប់ពូជ ដុះឡើង អោយផលមួយជាមួយរយ។»
ព្រះយេស៊ូ បន្លឺព្រះសូរសៀង ថែមទៀត ថា៖ «អស់អ្នក ដែលឮពាក្យនេះ, សូមយកទៅ ពិចារណាចុះ។»
ព្រះយេស៊ូ ពន្យល់ពាក្យប្រស្នា
ស្ដីអំពី គ្រាប់ពូជ
សិស្ស របស់ព្រះយេស៊ូ ទូលសួរ ព្រះអង្គថា៖ «តើពាក្យប្រស្នានោះ មានន័យដូចម្ដេច?»
ព្រះអង្គ មានព្រះបន្ទូល តបថា៖ «ព្រះជាម្ចាស់ បានប្រោស ប្រទាន អោយអ្នករាល់គ្នា យល់គំរោងការ ដ៏លាក់កំបាំង
នៃព្រះរាជ្យ របស់ព្រះអង្គ។ ចំពោះអ្នកដទៃ, ព្រះអង្គ ប្រើជាពាក្យប្រស្នាវិញ។ ដូច្នេះ ទោះបី គេមើល ក៏ពុំឃើញ, ទោះបី គេស្ដាប់
ក៏ពុំយល់ដែរ។ រីឯ ប្រស្នានោះ
មានន័យដូចតទៅ៖ គ្រាប់ពូជ ជាព្រះបន្ទូល របស់ព្រះជាម្ចាស់។ មនុស្សខ្លះ ប្រៀបបីដូច ជាផ្លូវ ដែលគ្រាប់ពូជធ្លាក់។ គេ បានស្ដាប់ ព្រះបន្ទូល, តែមារសាតាំង មកឆក់យកពីចិត្តគេ ដើម្បីកុំអោយគេជឿ និងកុំអោយ គេរួចជីវិត។ មនុស្សខ្លះទៀត ប្រៀបបីដូច ជាដីមានថ្ម។ កាលបានស្ដាប់ព្រះបន្ទូលហើយ, គេ ទទួលយកដោយអំណរ។ ប៉ុន្តែ គេជឿតែមួយភ្លែត,
ពុំទុកអោយព្រះបន្ទូល ចាក់ឫសឡើយ។ គេ បោះបង់ចោល ជំនឿ នៅពេលណា មានការល្បួង។ គ្រាប់ពូជដែលធ្លាក់ ទៅលើដីមានបន្លា ប្រៀបបីដូច ជាអស់អ្នក ដែលបានស្ដាប់ព្រះបន្ទូល តែចិត្តខ្វល់ខ្វាយ, ចិត្តលោភលន់ ចង់បានទ្រព្យសម្បត្តិ, និងចិត្តស្រើបស្រាល, មករួបរឹតផលផ្លែ
មិនអោយទុំបានឡើយ។ រីឯ គ្រាប់ពូជធ្លាក់ ទៅលើដី មានជីជាតិល្អ ប្រៀបបីដូច ជាអស់អ្នក
ដែលស្ដាប់ព្រះបន្ទូល, ហើយ ចងចាំទុក យ៉ាងស្មោះអស់ពីចិត្ត រហូតដល់បានបង្កើតផលផ្លែ
ជាច្រើន ដោយចិត្តស៊ូទ្រាំ។
ប្រស្នា អំពី ចង្កៀង
«ពុំដែលមាននរណា អុជចង្កៀង, ហើយ យកធុង មកគ្របពីលើ, ឬយកទៅដាក់ ក្រោមគ្រែឡើយ។ គេ តែងយកចង្កៀង ទៅដាក់លើជើងចង្កៀង ដើម្បីបំភ្លឺ អស់អ្នក
ដែលចូលក្នុងផ្ទះ។ គ្រប់ការលាក់កំបាំង នឹងត្រូវបើកអោយគេដឹង, ហើយ គ្រប់អាថ៌កំបាំង ក៏នឹងលេចមក អោយមនុស្សគ្រប់គ្នា
ស្គាល់ច្បាស់ដែរ។ ដូច្នេះ ចូរប្រុងប្រយ័ត្ន
អំពី របៀបដែលអ្នករាល់គ្នា ស្ដាប់, ព្រោះ អ្នកណា មានហើយ, ព្រះជាម្ចាស់ នឹងប្រទានអោយថែមទៀត។
តែ អ្នកណា ដែលគ្មាន, ព្រះអង្គ នឹងហូតយកនូវអ្វីៗ
ដែលខ្លួនស្មានថាមាន នោះផង។»
មាតា និងបងប្អូន របស់ ព្រះយេស៊ូ
មាតា និងបងប្អូន របស់ព្រះយេស៊ូ
នាំគ្នា មករកព្រះអង្គ, ប៉ុន្តែ មិនអាចចូល ទៅជិត ព្រះអង្គបានឡើយ, ព្រោះមានមនុស្សច្រើនពេក។ មានគេ
ទូលព្រះអង្គ ថា៖ «ម្ដាយលោក និងបងប្អូនលោក នៅខាងក្រៅ, ចង់ជួបលោក។»
ព្រះយេស៊ូ មានព្រះបន្ទូល ទៅគេថា៖ «អស់អ្នក ដែលស្ដាប់ព្រះបន្ទូល របស់ព្រះជាម្ចាស់, ហើយ ប្រតិបត្តិតាម, គឺអ្នកនោះហើយ ជាម្ដាយ និងជាបងប្អូន របស់ខ្ញុំ។»
ព្រះយេស៊ូ ធ្វើអោយ
រលកស្ងប់
ថ្ងៃមួយ ព្រះយេស៊ូ
យាងចុះទូក ជាមួយសិស្ស, ព្រះអង្គ
មានព្រះបន្ទូល ថា៖ «យើងនាំគ្នា ឆ្លងទៅត្រើយម្ខាង។»
ពួកសិស្ស ក៏ចេញទូកទៅ ជាមួយព្រះអង្គ។ ពេលឆ្លងទៅនោះ, ព្រះយេស៊ូ ផ្ទំលក់, ស្រាប់តែមានខ្យល់ព្យុះ បក់បោកយ៉ាងខ្លាំង មកលើបឹង, បណ្ដាលអោយទឹក ជះចូលពេញទូក, ហើយ ទាំងអស់គ្នា ស្ថិតក្នុងភាពអាសន្ន។ ពួកសិស្ស
ចូលទៅជិត ព្រះយេស៊ូ, ដាស់ព្រះអង្គ
ថា៖ «ព្រះគ្រូ! ព្រះគ្រូ! យើងស្លាប់ឥឡូវហើយ!»
ព្រះយេស៊ូ តើនឡើង,
មានព្រះបន្ទូល គំរាមខ្យល់ព្យុះ និងរលក យ៉ាងម៉ឺងម៉ាត់។ ខ្យល់ព្យុះ និងរលក ក៏ស្ងប់, ហើយ ផ្ទៃទឹក ក៏រាបស្មើ ដូចធម្មតាវិញ។
ព្រះយេស៊ូ មានព្រះបន្ទូល ទៅពួកសិស្ស ថា៖ «ជំនឿ របស់អ្នករាល់គ្នា នៅឯណា?»
ពួកសិស្ស ភ័យស្ញប់ស្ញែង,
ព្រមទាំងស្ងើចសរសើរផង។
គេ និយាយគ្នា ទៅវិញទៅមក ថា៖
«តើលោកនេះ មានឋានៈអ្វី
បានជាបញ្ជា ទៅខ្យល់
និងទឹក, ហើយ
ខ្យល់ និងទឹក ស្ដាប់តាមបង្គាប់លោក
ដូច្នេះ?»
ព្រះយេស៊ូ ប្រោសបុរស
អារក្សចូលម្នាក់
ព្រះយេស៊ូ និងសិស្ស បានមកដល់ ក្រុងគេរ៉ាស៊ីន នៅត្រើយម្ខាង ទល់មុខ ស្រុកកាលីឡេ។ កាលព្រះអង្គ
យាងឡើងគោក, មានបុរសម្នាក់
ចេញពីក្រុង មករកព្រះអង្គ។ គាត់ មានអារក្សចូល, ហើយ មិនស្លៀកពាក់, មិនរស់នៅ ក្នុងផ្ទះ តាំងពីយូរមកហើយ, គឺ គាត់ ស្នាក់នៅតែតាមទីបញ្ចុះសព។
ពេលគាត់ឃើញព្រះយេស៊ូ,
គាត់ក្រាបទៀបព្រះបាទាព្រះអង្គ, ហើយស្រែកយ៉ាងខ្លាំង ថា៖ «ឱព្រះយេស៊ូ ជាព្រះបុត្រា របស់ព្រះជាម្ចាស់
ដ៏ខ្ពង់ខ្ពស់បំផុតអើយ! តើព្រះអង្គ ចង់ធ្វើអ្វី
ទូលបង្គំ? សូមមេត្តា កុំធ្វើទុក្ខទោស
ទូលបង្គំអី។»
វិញ្ញាណអាក្រក់
ទូលអង្វរដូច្នេះ
ព្រោះព្រះយេស៊ូ បានបញ្ជាវា អោយចេញ ពីបុរសនោះ។ វាចូលគាត់ច្រើនលើក
ច្រើនសា មកហើយ។ គេ បានយកច្រវាក់ ចងដៃ ចងជើងគាត់ និងដាក់ខ្នោះ ទុកមួយកន្លែង, តែគាត់ កាច់ច្រវាក់បាន, ហើយ អារក្សនាំគាត់ ទៅទីស្មសាន។
ព្រះយេស៊ូ មានព្រះបន្ទូល សួរថា៖ «ឯង ឈ្មោះអី?»
វា ឆ្លើយថា៖
«ទូលបង្គំ ឈ្មោះកងទ័ព។» វា ឆ្លើយដូច្នេះ ព្រោះមានអារក្ស ជាច្រើន ចូលក្នុងបុរសនោះ។ អារក្សទាំងនោះ
បានទទូចអង្វរ ព្រះយេស៊ូ សូមកុំអោយ
ព្រះអង្គ បញ្ជូនពួកវា ទៅនរកអវិចី ឡើយ។ នៅក្បែរនោះ មានជ្រូកមួយហ្វូងធំ
កំពុងរកស៊ី តាមចង្កេះភ្នំ។ ពួកអារក្ស បានអង្វរព្រះអង្គ សូមអនុញ្ញាត អោយវា ចូលក្នុងជ្រូកទាំងនោះ, ព្រះយេស៊ូ ក៏អនុញ្ញាតអោយ។ អារក្ស
ចេញពីបុរសនោះ ចូលទៅក្នុងជ្រូក។ ហ្វូងជ្រូក
បោលចុះតាមជំរាលភ្នំ តម្រង់ទៅបឹង, លង់ទឹក ងាប់អស់ទៅ។
ពេលអ្នកថែរក្សាហ្វូងជ្រូក ឃើញហេតុការណ៍កើតឡើងដូច្នេះ ក៏រត់យករឿងនេះ ទៅប្រាប់អ្នកនៅទីក្រុង និងអ្នកនៅស្រុកស្រែ។ មនុស្សម្នា
នាំគ្នា ចេញទៅមើល ហេតុការណ៍នោះ។ គេ
ចូលមក រកព្រះយេស៊ូ, ឃើញបុរស ដែលអារក្ស ចូលពីមុន អង្គុយនៅទៀបព្រះបាទាព្រះអង្គ, គាត់ស្លៀកពាក់,
ដឹងស្មារតី ដូចធម្មតា, គេ ក៏ស្ញែងខ្លាចព្រះអង្គ។ អស់អ្នក
ដែលបានឃើញផ្ទាល់នឹងភ្នែក នាំគ្នា
រៀបរាប់ អំពីរបៀប ដែលព្រះយេស៊ូ ប្រោសបុរសអារក្សចូលនោះ អោយបានជា។ អ្នកស្រុកនៅតំបន់ គេរ៉ាស៊ីន ទាំងអស់ អង្វរព្រះយេស៊ូ អោយចាកចេញ ពីស្រុក
ភូមិរបស់គេ, ដ្បិត គេ ភ័យខ្លាចខ្លាំងណាស់។ ព្រះយេស៊ូ
ក៏យាងចុះទូក ត្រឡប់ទៅវិញ។
បុរស ដែលអារក្សចូលពីមុននោះ បានអង្វរ សុំនៅជាមួយព្រះអង្គដែរ, ប៉ុន្តែ ព្រះយេស៊ូ មិនយល់ព្រមទេ។ ព្រះអង្គ
មានព្រះបន្ទូល ថា៖ «ចូរអ្នក ត្រឡប់ទៅផ្ទះវិញចុះ, ហើយ រៀបរាប់ហេតុការណ៍ទាំងប៉ុន្មាន ដែលព្រះជាម្ចាស់
បានប្រោសដល់អ្នក។»
បុរសនោះ ចេញទៅ,
ប្រកាសប្រាប់ អោយអ្នកក្រុង ដឹងអំពីការទាំងអស់ ដែលព្រះយេស៊ូ
បាន ប្រោសដល់គាត់។
ព្រះយេស៊ូ ប្រោសស្ត្រី
មានជំងឺធ្លាក់ឈាម អោយជា, និងប្រោស កូនស្រីលោកយ៉ៃរូស អោយរស់ឡើងវិញ
ពេលព្រះយេស៊ូ យាងត្រឡប់ មកពីត្រើយម្ខាងវិញ, បណ្ដាជន នាំគ្នាមកទទួលព្រះអង្គ, ព្រោះគេ ចាំមើលផ្លូវព្រះអង្គ គ្រប់ៗគ្នា។ មានអ្នកទទួលខុសត្រូវ
លើសាលាប្រជុំម្នាក់ ឈ្មោះយ៉ៃរូសចូលមកជិតព្រះយេស៊ូ,
ក្រាបទៀបព្រះបាទាព្រះអង្គ, អង្វរ
សូមព្រះអង្គ យាងទៅផ្ទះគាត់, ដ្បិតគាត់មានកូនស្រីតែមួយ, អាយុប្រហែលដប់ពីរឆ្នាំ, កំពុងឈឺ ជិតស្លាប់។ កាលព្រះយេស៊ូ
យាងទៅ, នៅតាមផ្លូវ មានមហាជន
ប្រជ្រៀតគ្នា ជុំវិញព្រះអង្គ។ ពេលនោះ, មានស្ត្រីម្នាក់ កើតជំងឺធ្លាក់ឈាម ដប់ពីរឆ្នាំ មកហើយ។ នាង
បានចំណាយទ្រព្យសម្បត្តិ ដែលនាងមានទាំងប៉ុន្មាន ដើម្បីអោយគ្រូពេទ្យ
ព្យាបាល, តែគ្មានគ្រូពេទ្យណា
អាចមើលនាងជាបានឡើយ។
នាងមកពីក្រោយព្រះយេស៊ូ,
ហើយ ពាល់ជាយព្រះពស្ដ្រព្រះអង្គ, ស្រាប់តែឈាម ឈប់ធ្លាក់ មួយរំពេច។
ព្រះយេស៊ូ មានព្រះបន្ទូល សួរថា៖ «នរណាពាល់ខ្ញុំ?»
គេប្រកែកគ្រប់គ្នា ថា,
គេ មិនបានពាល់ព្រះអង្គទេ។
លោកពេត្រុស ទូលថា៖ «ព្រះគ្រូអើយ, បណ្ដាជន
ប្រជ្រៀតគ្នា នៅជុំវិញព្រះគ្រូ,
ហើយ គេប៉ះព្រះគ្រូ ទាំងអស់គ្នា។»
ប៉ុន្តែ ព្រះយេស៊ូ
មានព្រះបន្ទូលថា៖ «មានម្នាក់ពិតជាបានពាល់ខ្ញុំ, ព្រោះខ្ញុំ ដឹងថា មានឫទ្ធានុភាពមួយ
ចេញពីខ្លួនខ្ញុំទៅ។»
ស្ត្រីនោះ មកក្រាបទៀបព្រះបាទាព្រះយេស៊ូ, ទាំងញ័ររន្ធត់ ព្រោះដឹងថា ខ្លួនលាក់រឿងនេះ
មិនជិត។ នាង ទូលព្រះអង្គ
នៅចំពោះមុខប្រជាជនទាំងមូល អំពីហេតុ
ដែលនាំអោយនាងពាល់ព្រះអង្គ, ហើយ
នាងបានជា ពីជំងឺភ្លាម។
ព្រះយេស៊ូ មានព្រះបន្ទូល ទៅនាងថា៖ «កូនស្រីអើយ! ជំនឿ របស់នាង
បានសង្គ្រោះនាងហើយ។ សូមអញ្ជើញទៅ
ដោយសុខសាន្តចុះ។»
កាលព្រះយេស៊ូ កំពុងតែមានព្រះបន្ទូលនៅឡើយ មានបុរសម្នាក់ មកពីផ្ទះលោកយ៉ៃរូស ជំរាបគាត់ថា៖ «កូនស្រីលោកផុតដង្ហើមទៅហើយ។ សូមកុំរំខានលោកគ្រូធ្វើអ្វីទៀត។»
ព្រះយេស៊ូ ឮពាក្យបុរសនោះ, ព្រះអង្គ
មានព្រះបន្ទូល ទៅលោកយ៉ៃរូសថា៖
«កុំខ្លាចអី, អោយតែលោកជឿ កូនលោក នឹងបានរួចជីវិតពុំខាន។»
លុះ ព្រះអង្គ យាងទៅដល់ផ្ទះហើយ, ព្រះអង្គ មិនអនុញ្ញាតអោយអ្នកណា ចូលជាមួយឡើយ លើកលែងតែលោកពេត្រុស, លោកយ៉ូហាន, លោកយ៉ាកុប, និងឪពុក ម្ដាយក្មេងស្រីនោះប៉ុណ្ណោះ។
អ្នកដែលនៅទីនោះ យំសោក អាណិតក្មេងនោះ គ្រប់ៗគ្នា, តែព្រះយេស៊ូ មានព្រះបន្ទូលថា៖ «កុំយំអី, នាង មិនស្លាប់ទេ។ នាង គ្រាន់តែដេកលក់ទេតើ។»
គេ ចំអកដាក់ព្រះអង្គ
ដ្បិតគេ ដឹងច្បាស់ថា នាងបានស្លាប់ពិតមែន។ ព្រះយេស៊ូ
ចាប់ដៃក្មេងស្រីនោះ, ហើយ បន្លឺព្រះសូរសៀង
យ៉ាងខ្លាំងថា៖ «នាងអើយ, ក្រោកឡើង!»
រំពេចនោះ ព្រលឹងនាង
ក៏ត្រឡប់មកវិញ, ហើយ នាងក្រោកឡើងភ្លាម។ ព្រះយេស៊ូ
សុំអោយគេយក ចំណីអាហារ មកអោយនាង បរិភោគ។
ឪពុក ម្ដាយ របស់នាង
ងឿងឆ្ងល់ក្រៃលែង, តែព្រះយេស៊ូ ហាមគេ
មិនអោយប្រាប់នរណា ដឹងរឿងនេះឡើយ។
The Parable of the Sower
8 After this, Jesus traveled about from one town and village to another, proclaiming the good news of the kingdom of God. The Twelve were with him, 2 and also some women who had been cured of evil spirits and diseases: Mary (called Magdalene) from whom seven demons had come out; 3 Joanna the wife of Chuza, the manager of Herod’s household; Susanna; and many others. These women were helping to support them out of their own means.
4 While a large crowd was gathering and people were coming to Jesus from town after town, he told this parable: 5 “A
farmer went out to sow his seed. As he was scattering the seed, some
fell along the path; it was trampled on, and the birds ate it up. 6 Some fell on rocky ground, and when it came up, the plants withered because they had no moisture. 7 Other seed fell among thorns, which grew up with it and choked the plants. 8 Still other seed fell on good soil. It came up and yielded a crop, a hundred times more than was sown.”
When he said this, he called out, “Whoever has ears to hear, let them hear.”
9 His disciples asked him what this parable meant. 10 He said, “The knowledge of the secrets of the kingdom of God has been given to you, but to others I speak in parables, so that,
“‘though seeing, they may not see;
though hearing, they may not understand.’
though hearing, they may not understand.’
11 “This is the meaning of the parable: The seed is the word of God. 12 Those
along the path are the ones who hear, and then the devil comes and
takes away the word from their hearts, so that they may not believe and
be saved. 13 Those
on the rocky ground are the ones who receive the word with joy when
they hear it, but they have no root. They believe for a while, but in
the time of testing they fall away. 14 The
seed that fell among thorns stands for those who hear, but as they go
on their way they are choked by life’s worries, riches and pleasures, and they do not mature. 15 But
the seed on good soil stands for those with a noble and good heart, who
hear the word, retain it, and by persevering produce a crop.
A Lamp on a Stand
16 “No
one lights a lamp and hides it in a clay jar or puts it under a bed.
Instead, they put it on a stand, so that those who come in can see the
light. 17 For
there is nothing hidden that will not be disclosed, and nothing
concealed that will not be known or brought out into the open. 18 Therefore
consider carefully how you listen. Whoever has will be given more;
whoever does not have, even what they think they have will be taken from
them.”
Jesus’ Mother and Brothers
19 Now Jesus’ mother and brothers came to see him, but they were not able to get near him because of the crowd. 20 Someone told him, “Your mother and brothers are standing outside, wanting to see you.”
21 He replied, “My mother and brothers are those who hear God’s word and put it into practice.”
Jesus Calms the Storm
22 One day Jesus said to his disciples, “Let us go over to the other side of the lake.” So they got into a boat and set out. 23 As
they sailed, he fell asleep. A squall came down on the lake, so that
the boat was being swamped, and they were in great danger.
24 The disciples went and woke him, saying, “Master, Master, we’re going to drown!”
He got up and rebuked the wind and the raging waters; the storm subsided, and all was calm. 25 “Where is your faith?” he asked his disciples.
In fear and amazement they asked one another, “Who is this? He commands even the winds and the water, and they obey him.”
Jesus Restores a Demon-Possessed Man
26 They sailed to the region of the Gerasenes, which is across the lake from Galilee. 27 When
Jesus stepped ashore, he was met by a demon-possessed man from the
town. For a long time this man had not worn clothes or lived in a house,
but had lived in the tombs. 28 When he saw Jesus, he cried out and fell at his feet, shouting at the top of his voice, “What do you want with me, Jesus, Son of the Most High God? I beg you, don’t torture me!” 29 For
Jesus had commanded the impure spirit to come out of the man. Many
times it had seized him, and though he was chained hand and foot and
kept under guard, he had broken his chains and had been driven by the
demon into solitary places.
30 Jesus asked him, “What is your name?”
“Legion,” he replied, because many demons had gone into him. 31 And they begged Jesus repeatedly not to order them to go into the Abyss.
32 A
large herd of pigs was feeding there on the hillside. The demons begged
Jesus to let them go into the pigs, and he gave them permission. 33 When the demons came out of the man, they went into the pigs, and the herd rushed down the steep bank into the lake and was drowned.
34 When those tending the pigs saw what had happened, they ran off and reported this in the town and countryside, 35 and
the people went out to see what had happened. When they came to Jesus,
they found the man from whom the demons had gone out, sitting at Jesus’
feet, dressed and in his right mind; and they were afraid. 36 Those who had seen it told the people how the demon-possessed man had been cured. 37 Then all the people of the region of the Gerasenes asked Jesus to leave them, because they were overcome with fear. So he got into the boat and left.
38 The man from whom the demons had gone out begged to go with him, but Jesus sent him away, saying, 39 “Return home and tell how much God has done for you.” So the man went away and told all over town how much Jesus had done for him.
Jesus Raises a Dead Girl and Heals a Sick Woman
40 Now when Jesus returned, a crowd welcomed him, for they were all expecting him. 41 Then a man named Jairus, a synagogue leader, came and fell at Jesus’ feet, pleading with him to come to his house 42 because his only daughter, a girl of about twelve, was dying.
As Jesus was on his way, the crowds almost crushed him. 43 And a woman was there who had been subject to bleeding for twelve years, but no one could heal her. 44 She came up behind him and touched the edge of his cloak, and immediately her bleeding stopped.
45 “Who touched me?” Jesus asked.
When they all denied it, Peter said, “Master, the people are crowding and pressing against you.”
46 But Jesus said, “Someone touched me; I know that power has gone out from me.”
47 Then
the woman, seeing that she could not go unnoticed, came trembling and
fell at his feet. In the presence of all the people, she told why she
had touched him and how she had been instantly healed. 48 Then he said to her, “Daughter, your faith has healed you. Go in peace.”
49 While Jesus was still speaking, someone came from the house of Jairus, the synagogue leader. “Your daughter is dead,” he said. “Don’t bother the teacher anymore.”
50 Hearing this, Jesus said to Jairus, “Don’t be afraid; just believe, and she will be healed.”
51 When he arrived at the house of Jairus, he did not let anyone go in with him except Peter, John and James, and the child’s father and mother. 52 Meanwhile, all the people were wailing and mourning for her. “Stop wailing,” Jesus said. “She is not dead but asleep.”
53 They laughed at him, knowing that she was dead. 54 But he took her by the hand and said, “My child, get up!” 55 Her spirit returned, and at once she stood up. Then Jesus told them to give her something to eat. 56 Her parents were astonished, but he ordered them not to tell anyone what had happened.
2 comments:
Anyone should be free to choose their belief, but such extended text on KI Media is such a shame!
You will lost your identify if you are not selective of what you post.
So disappointed as a regular visitor!
I hope you can improve this.
Thank you, KI-Media for these posts. It is good to be open-minded and learn about all the good teachings.
Post a Comment