Tuesday, July 17, 2012

តើ​មាន​នរណា ​ជួយ​ខ្ញុំ​ឬ​ទេ? – Psalm 121


 
តើ​មាន​នរណា ​ជួយ​ខ្ញុំ​ឬ​ទេ?
បទ​ចំរៀង​ សំរាប់​ឡើង​ទៅ ​ព្រះវិហារ។ 
 
ខ្ញុំ​ងើប​មុខ​ឡើង សម្លឹង ​ឆ្ពោះ​ទៅ​រក​ភ្នំ
តើ​មាន​នរណា ​មក​ជួយ​ខ្ញុំ​ ឬ​ទេ?
គឺ​មាន​តែ​ព្រះអម្ចាស់, 
ដែល​បាន​បង្កើត​ ផ្ទៃ​មេឃ និង​ផែនដី​ប៉ុណ្ណោះ,
ដែល​ នឹង​យាង​មក ​ជួយ​ខ្ញុំ។
     
ព្រះអង្គ​ មិន​បណ្ដោយ ​អោយ​ជើង របស់​អ្នក​ ជំពប់​ដួល
ព្រះអង្គ​ នឹង​ថែរក្សា ​ការពារ​អ្នក ដោយ​ឥត​ធ្វេសប្រហែស។
ព្រះអង្គ ​ដែល​ថែរក្សា ​ការពារ​ ជន​ជាតិ​អ៊ីស្រាអែល,
ទ្រង់ ​នឹង​មិន​ងោកងុយ, មិន​ផ្ទំ​លក់​ សោះ​ឡើយ។
 
ព្រះអម្ចាស់​ នឹង​ថែរក្សា​ ការពារ​អ្នក
ព្រះអម្ចាស់ ​គង់​នៅ​ខាង​ស្ដាំ, ធ្វើ​ជា​ម្លប់ ​របស់​អ្នក។
នៅ​ពេល​ថ្ងៃ​, ព្រះអាទិត្យ ​នឹង​មិន​ធ្វើ​ទុក្ខ ​អ្នក​ឡើយ,
ហើយ​ នៅ​ពេល​យប់, ព្រះច័ន្ទ ​ក៏​នឹង​មិន​ធ្វើ​ទុក្ខ ​អ្នក​ដែរ។
   
ព្រះអម្ចាស់​ នឹង​ថែរក្សា ​ការពារ ​ជីវិត​អ្នក, 
កុំ​អោយ​ ការ​អាក្រក់​ ណា​មួយ កើត​មាន​ ដល់​អ្នក​ឡើយ។
ព្រះអម្ចាស់ ​ថែរក្សា​អ្នក ​នៅ​ពេល ​ចេញ​ដំណើរ រហូត​ដល់​ពេល ​ត្រឡប់​មក​វិញ,
ចាប់​តាំង​ពី​ពេល​នេះ ​រហូត​ត​រៀង​ទៅ។ 
 
 Calligraphy by Ms. Theary C. Seng

 

4 comments:

Anonymous said...

Happy to read the message.

Thank you Theary and KI

Anonymous said...

Oh, no not another one!

Anonymous said...

c'est très bien Theary félicitation

Anonymous said...

Thank you for the WORD of GOD.