(Photo: Hun Sen raised hands -Rueters)
ថ្ងៃទី៩ ខែសីហា ឆ្នាំ២០១២
ដោយ ប៉ាង សុខឿន
គេនៅចាំបានថាលោកសែនបានប្រកាសយ៉ាងខែងរ៉ែងកាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០១២ នៅក្នុង ឪកាសចែកសញ្ញាប័ត្រ ដល់និស្សិតច្បាប់ថា លោក នឹងឡើងមកជម្រះបញ្ជីជាមួយបក្ស ប្រឆាំង រឿងព្រំដែនឲ្យជ្រះស្រឡះម្តង។ លើសពីនេះរដ្ឋាភិបាលលោក ហ៊ុន សែន ថែមទាំង ចេញ សេចក្តីប្រកាសអំពាវនាវឲ្យប្រជាជន មន្រ្តីរាជការ កងទ័ព ប៉ូលីសទូទាំងប្រទេសមក ចូលរួមស្តាប់ ការបកស្រាយ របស់លោកកុំបីខាន នៅថ្ងៃទៅ០៩ ខែសីហា ចាប់ពីម៉ោង៨ព្រឹក នៅមន្តីរដ្ឋសភា ជាតិ។ ព្រឹត្តិការណ៍នេះមិនត្រឹមតែ ទាក់ទាញ ចំណាប់អារម្មណ៍ បងប្អូនជនរួមជាតិខ្មែរ តែក្នុង ប្រទេស ទេ តែក៍បានទាក់ទាញ បងប្អូនជនរួមជាតិខ្មែរ នៅក្រៅស្រុក ផងដែរដោយម្នាក់ៗបាន ត្រៀមខ្លួនអត់ងងុយ ផឹកការហ្វេ រង់ចាំស្តាប់ទាំង កណ្តាល អធ្រាត និងជិតភ្លឺដោយពួកគាត់គិត ថាវាជា បញ្ហាស្លាប់រស់របស់ជាតិ និងចង់ដឹងថា តើការលើក ឡើងរបស់បក្សប្រឆាំង ត្រឹមត្រូវ ដែរឬទេជាពិសេសពួកគាត់ចង់ ស្តាប់ការដេញដោលគ្នា ដោយតម្លាភាពរវាងរដ្ឋាភិបាល និងបក្សប្រឆាំង។
ជាលទ្ធផល ពួកគាត់បានត្រឹមតែថ្ងូរថា ជាវេទិការខកចិត្ត។ ជាវេទិការនិយាយរឿងនយោបាយ វាយប្រហារតែបក្សប្រឆាំង និយាយរឿងគ្រួសារ និងចាកពីប្រធានបទហួសនិស្ស័យនឹងថ្លែង។
ជាប្រត្តិកម្មនឹងរឿងនេះពីប្រទេសអូទ្រីស លោកទេព្យ មនោរម្យ បានសំដែងកាខកចិត្ត យ៉ាងខ្លាំងព្រោះលោកខំរង់ចាំស្តាប់ដោយអត់ងងុយ ហើយត្រូវទៅធ្វើការពេញមួយថ្ងៃទៀតបន្ទាប់ពីនេះ។
លោក បានថ្លៃងថា “វេទិការបកស្រាយរឿងព្រំដែនរបស់លោក ហ៊ុន សែន ហ្នឹងបានធ្វើឲ្យខ្ញុំខកចិត្ត ណាស់ព្រោះគាត់យកវេទិការហ្នឹងមកវាយប្រហារតែបក្សប្រឆាំងហើយបកស្រាយចាក ពីប្រធាន បទច្រើនដូចកូនក្មេង“។
មានទស្សនៈស្រដៀងគ្នានេះដែរ លោក ស្រី ហ៊ុន រស្មី ពីប្រទេស ស្វ៊ីស បានសំដែងទឹកចិត្តអាណិត ប្រទេស បន្ទាប់ពីបានស្តាប់សំដីរបស់ លោក ហ៊ុនសែន ដោយគាត់បញ្ជាក់ថាតាមសំដីដែលលោក ហ៊ុន សែន បានបកស្រាយបញ្ជាក់ថា លោកជាមនុស្សអសមត្ថភាព និងគ្មានសីលធម៌សមជាមេដឹកនាំទេ។
លោស្រី ហ៊ុន រស្មី ថ្លែងថា”នាងខ្ញុំមិនមែនជាអ្នកនយោបាយអីទេតែពេលបានតាម ដានស្តាប់គាត់និយាយបកព្រំដែនមកនាងខ្ញុំមានការសោកស្តាយដោយគាត់និយាយតែពីសតែពាសនិយាយស្តីមិនថ្លៃថ្នូរ អសុរស ប្រៀបធៀបប្រជារាស្រ្តដូចសត្វធាតុ។ហើយចាត់ទុកបក្សប្រឆាំងជាសត្រូវរបស់ខ្លួន ហើយក៏បង្ហាញថាខ្មែរយើងមាន មេដឹកនាំអសមត្ថភាពដែរ។
នៅក្នុងការបកស្រាយរបស់លោក ហ៊ុនសែន គាត់ពិតជាបានប្រើពាក្យសំដីដែល អ្នកដឹកនាំឬអ្នកមានការអប់រំមិនត្រូវប្រើប្រាស់មែន ហើយសូម្បីតែ មនុស្ស សមញ្ញ គ្មានការអប់រំក៏មិនប្រើពាក្យសំដីបែបនេះនៅក្នុងពិធីផ្លូវការណាមួយដែរ។
មកពីប្រទេស ដាណឺម៉ាក ឯណោះវិញ លោក សេរី បានថ្លែងថា វាពិតជាក្តៅណាស់បញ្ហាព្រំដែននេះ។លោកបានលើកឡើងថា”វាជារឿងក្តៅដែលយើងបានចាក់ទៅចំបេះដូងរបស់គាត់ ព្រោះវាជារឿងពិតដោយទឹកដីខ្មែរពិតជា បានបាត់បង់ទៅប្រទេសយួនមែន“។
ចំពោះកញ្ញា ច័ន្ទ ចេស៊ីកា មកពីប្រទេសស៊ុយអែដវិញ កញ្ញាបានសំដែងភាពមិនពេញចិត្តយ៉ាងខ្លាំងដោយសារតែនាងធ្លាប់ជាអ្នកគាំទ្រលោកហ៊ុន សែន និងបានសង្ឃឹមយ៉ាងមុតមាំថា លោកហ៊ុន សែន នឹងបើកឲ្យមានការពិភាក្សាគ្នាដោយចំហរ ដូចសភានៅស្រុកស៊ុយអែដនេះដែរ។ តែមិនមែនគាត់ឡើងមកនិយាយតែម្នាក់ឯងបែបនេះទេ។ កញ្ញាក៏បានសំដែងការសោកស្តាផងដែរដោយលោក ហ៊ុន សែន បែជាយកវេទិការនេះមកការពារប្រយោជន៍ប្រទេសយួនជៀសជាងប្រយោជន៍ខ្មែរទៅវិញ។
កញ្ញាថ្លែងថា”ធម្មតាយើងជាម្ចាស់ផ្ទះយើងពិតជាដឹងថាផ្ទះយើងមានដីទំហ៊ំប៉ុន្មានហើយត្រូវតែការពារដីរបស់ខ្លួនបើមានអ្នកណាមួយមកបោះរបងក្នុងដីយើង។ត្រង់ហ្នឹងខ្ញុំចង់និយាយថាលោកនាយករដ្ឋមន្រ្តីហ៊ុនសែនគាត់ហាក់បីដូចជាការពារតែប្រយោជន៍ប្រទេសយួនទៅវិញ។នាងខ្ញុំស្តាយណាស់ព្រោះយើងបាត់ដីច្រើនណាស់ទៅយួនទាំងព្រំដែនគោកនិងសមុទ្រមានទំហំស្មើនឹងប្រទេសសិង្ហបូរីទៅហើយ។ស្តាយណាស់“។
ជារួមលោក ហ៊ុន សែន បានប្រើប្រាស់ពេលវេលាជិត៥ម៉ោង ដើម្បីឡើងមកនិយាយរឿងព្រំដែនតែម្នាក់ឯង ដោយគ្មានអនុញ្ញាតិឲ្យមានការចោទសួរ ពីសមាជិកប្រឆាំងឡើយ។ លើសពីនេះទៅទៀតលោក ហ៊ុន សែន តែងតែយកពេលវេលានេះមកវាយប្រហារបក្សប្រឆាំង អ្នកជំនាញព្រំដែន ត្អូញត្អែរឿងគ្រួសាររបស់ខ្លួន ទំលាក់កំហុសលើសម្តេចតា បង្វែទំនួលខុសត្រូវទៅរដ្ឋាភិបាលសហនាយករដ្ឋមន្រ្តី១៩៩៣ និង ថាដីខ្មែរត្រង់នេះ ត្រង់នោះ កោះនេះកោះនោះមិនអាចតវ៉ាយកមកវិញបានទេព្រោះបារាំងបានកាត់ឲ្យយួនរួចហើយ។
9 comments:
សុនខពាក់ម្កុដអត់ខ្វល់អស់ដី!
១- យើងគន់មើលមុខពូកជនកុហក–ជាពួកសុនខដែលយួនបំប៉ន
មានទាំងហ៊ុនសែននិងម៉ែនសំអន–សំអាន ហុងផង រហង់ពីរក្បាល ។
២- គ្មានអ្វីកំបាំងដែលយើងមិនយល់–ផែនការឫសគល់ដែលយួនបណ្តាល
វាប្រើឆ្កែជាទាំងប៉ុន្មានក្បាល–កុហកវាលដាល ឆ្វៀលយកដីខ្មែរ ។
៣- សុនខពាក់ម្កុដម៉ិតប្រាយព្រោកប្រាជ្ញ–សម្តីអង់អាច គិតថាពូកែ
បានម្កុដអំណាចមកពីយួនហ្វេ–វាបែរខាំខ្មែរ ជាម្ចាស់នគរ ។
៤- ខ្មែរយើងបាត់បង់ព្រោះតែមេក្បត់–ជាតិយើងកំសត់ទុរ្ភិក្សវឹកវរ
មេកាន់តែមាន រាស្រ្តកាន់តែក្រ–មេនេះមិនល្អ ជាមេក្បត់ជាតិ!
៥- បើជឿពួកគេ យើងខ្មែរល្ងង់ដឹង?–ឱ្យកញ្ជះញ៉ឺង វាប្រើល្បិចស្នៀត
បើខ្មែរនៅតែ ស្មោះស្រឡាញ់ជាតិ–កំចាត់ខ្ញុំវៀតឱ្យបានទាន់កាល ។
៦- សុនខពាក់ម្កុដអត់ខ្វល់អត់ភ័យ–ខ្មែរអស់ទឹកដី គេមិនឈឺក្បាល
គេមានសម្បត្តិទ្រព្យមហាសាល–បើរាស្រ្តជ្រួលច្រាល គេក្រាលអំណាច ។
Ah Chker Chkuot Sen,
Why your bilateral treaties with Vietnam are more important than the 1991 Paris peace accord?
Those treaties were dictated by Vietnam because you were and are its slave. So they are greatly beneficial to your master Vietnam.
Stop confusing Khmer people by barking by yourself at the congress or "Con Rest".
គួរឲ្យស្តាយណាស់ដែលនាយករដ្ឋមន្ត្រី របស់ខ្ញុំ ជាមនុស្សគ្មានសីលធម៌ ការនិយាយ និងកាយវិការថេាកទាប ណាស់!!!! និយាយពាក្យអាក់សុរស ព្រែផ្សៃ ឃោរឃៅ ពោរពេញដោយចរិតថោកទាប។
ខ្មែរនឹងអន្តរាយ បើអ្នកដឹកគ្មានសីលធម៌!!!!
ប្រទេសខ្មែរ តាម ខ្សែព្រឹត្តិការ
“ ថ្ងៃ ៧ មករា ១៩៧៩ ជាថ្ងៃបរាជ័យ នៃរបបប៉ុល ពត និង ជាថ្ងៃ ដែលកូនខ្មែរ ចេញពី របបកុំមុយនិស្ត ផ្តាច់ការមួយ (ប៉ុល ពត) ចូលទៅ របបកុំមុយនិស្តផ្តាច់ការ (យួនកាន់កាប់ ១៩៧៩-១៩៩១) មួយទៀត។
កូនខ្មែរ បានរស់ទ្រាំទ្រវេទនា បំផុត ជាពិសេស ក្រោមការកាន់កាប់ របស់យួន រហូតដល់ ថ្ងៃ ២៣ តុលា ១៩៩១ (សន្ធិសញ្ញាក្រុងប៉ារីស) ទើបបានស្គាល់ពន្លឺសេរីភាពខ្លះៗ។
ប៉ុន្តែ ថ្ងៃ ដែលកូនខ្មែរ ពិតជា បានស្គាល់ សេរីភាពដំបូង នោះ ជា ថ្ងៃ ២៣ ដល់ ២៨ ឧសភា ១៩៩៣ (ថ្ងៃបោះឆ្នោត ទូទៅ រើសតំណាងរាស្រ្ត លើកដំបូង នៅ ទូទាំងប្រទេសខ្មែរ រៀបចំឡើង ដោយអង្គការ UNTAC (អង្គការ តំណាងអង្គការសហប្រជាជាតិ) ហើយ រាជាណាចក្រទី ២ ក៏បានចាប់បដិសន្ធិឡើង នៅឆ្នាំ ១៩៩៣ ដែរ”
នោះ ជាឃ្លា ដែល កូនខ្មែរ គ្រប់ជំនាន់ ត្រូវតែ ចងចាំ ជានិច្ច គ្មានភ្លេចមួយវិនាទី ព្រោះ ថ្ងៃ ៧ មករា ១៩៧៩ ជា និមិត្តរូប នៃលំហូរពួកយួន ចូលតាំងទី នៅប្រទេសខ្មែរ ក្នុងគោលដៅ កាន់កាប់ ទាំងស្រុង ប្រទេសខ្មែរ ដោយសន្តិវិធី ក្នុង អនាគតមិនយូរ, ក៏ជា ថ្ងៃរំលឹកឡើងវិញ អំពើក្បត់ជាតិ របស់អាសំដាចម៍បណ្ឌិតអត់សាលា ហ៊ុន សែន ក្បត់ជាតិ ខូចសរសៃប្រសាទ (បើតាម សំដី របស់ប៉ែន សុវណ្ណ, អតីតចៅហ្វាយ របស់ហ៊ុន សែន) កាត់ដី អោយយួន នៅឆ្នាំ ១៩៨០, ១៩៨៥, ១៩៩០, ២០០៥។
ចំណែក ខែ ឧសភា ២៣-២៨, ១៩៩៣ បោះឆ្នោតទូទៅ ដំបូង នៅ ប្រទេសខ្មែរ ជាថ្ងៃ ដែលកូនខ្មែរ មានសេរីភាព ពិតប្រាកដ ប៉ុន្តែបច្ចុប្បន្ន កូនខ្មែរ គ្មានសេរីភាព បញ្ចេញមតិ រិះគន់ រាល់ទង្វើព្រៃ របស់រដ្ឋាភិបាលផ្តាច់ការខ្មែរ ជាពិសេស បញ្ហាព្រំដែន ខ្មែរ-យួន និង ពួកយួន ជាង ៤ លាននាក់ តាំងទីរស់នៅ នៅគ្រប់ច្រកល្ហក ក្នុង ប្រទេសខ្មែរ ពី ទីក្រុង រហូត ជនបទដាច់ស្រយាល!
ខែ តុលា ២៣, ១៩៩១ សន្ធិសញ្ញាក្រុងប៉ារីស ជាពន្លឺសេរីភាព សំរាប់កូនខ្មែរ,
www.usip.org/publications/peace-agreements-cambodia
យួន វាយចូលប្រទេសខ្មែរ លើកដំបូង នៅដើមឆ្នាំ ១៩៧៨ ដោយកាន់កាប់រាល់ខេត្តខ្មែរ (ពីស្ទឹងត្រែង ដល់តាកែវ) ជាប់ព្រំដែនប្រទេសយួន និងដកទ័ពទៅវិញ (ប៉ុន្តែបានបង្កប់ ច្រើនភ្នាក់ងារសំងាត់ ក្នុងប្រទេសខ្មែរ, ភ្នាក់ងារសំងាត់ទាំងនោះ រស់ក្នុងព្រៃ ឈ្មោះថាខ្មែរ "ស" ភាគច្រើន អត់ចេះភាសាខ្មែរ, បើទ័ពប៉ុលពត ចាប់បានខ្មែរ "ស" ៗធ្វើកាយវិការ ជាមនុស្សគ),
យួនវាយចូលប្រទេសខ្មែរ លើកបន្ទាប់ នៅដើមឆ្នាំ ១៩៧៩, រួចកាន់កាប់ប្រទេសខ្មែរ រហូតដល់ ឆ្នាំ ១៩៨៩ ព្រោះឆ្នាំ ១៩៨៩ ជាឆ្នាំមានការផ្តើមចរចារ នៅក្រុងប៉ារីស រវាង រុមត្រីភាគី (សីហនុ, ខៀវសំផន, សឺនសាន) និង យួនភាគី (ហ៊ុនសែន) ចាត់ចែងឡើងដោយ អង្គការសហប្រជាជាតិ និងបានចុះហត្ថលេខា រវាងគ្នា នៅខែ តុលា ២៣, ១៩៩១ សំរេចអោយមាន ការរៀបចំបោះឆ្នោតទូទៅដំបូង ខែ ឧសភា ២៣-២៨, ១៩៩៣ សំរាប់រើស តំណាងរាស្ត្រខ្មែរ និង នាយករដ្ឋមន្ត្រីប្រទេសខ្មែរ។ ការបោះឆ្នោត ត្រូវបានធ្វើក្រោម ការចំណាយ/ចាត់ចែង/ឃ្លាំមើល របស់ទ័ពអង្គការសហប្រជាជាតិ។
យួនវាយចូលប្រទេសខ្មែរ ជាយុទ្ធសាស្ត្រ របស់យួន៖- ចង់បានប្រទេសខ្មែរ តាំងពីយូរ តាមគោលគំនិត របស់ តាហូរឈាមធ្មេញ - អោយបានមុនពេលប្រទេសចិន តាំងទ័ពទ្រង់ទ្រាយធំ នៅប្រទេសខ្មែរ បន្ទាប់ពីចិនបានសាងសង់រួចរាល់ ព្រលានយន្តហោះ ខ្នាតអន្តរជាតិ នៅជាយក្រុងកំពង់ឆ្នាំង។
ពិតណាស់, គណបក្សប្រជាជន ក្រោមបញ្ជាយួន និងពួកយួន បារម្ភណាស់ ភាពធំធាត់ របស់គណបក្សសមរង្ស៊ី ដែលនឹងជា កំលាំងប្រជាធិបតេយ្យ រំលំអំណាចពួកកំមុយនីស្តផ្តាច់ការហ៊ុនសែន បំបាត់ឥទ្ធិពល របស់ពួកយួន នៅប្រទេសខ្មែរ
ព្រោះទាំងពួកផ្តាច់ការកំមុយនីស្ត ក្រោមបញ្ជាយួន បានយល់ណាស់
ដែលគណបក្សសមរង្ស៊ី មានជំហរប្រជាធិបតេយ្យពិត មានលទ្ធភាព អូសទាញខ្លាំង ពួកយុវជនសម័យបច្ចុប្បន្ន ដែលជាពួកយុជន ត្រូវការសេរីភាព បញ្ចេញមតិ, ត្រូវការភាពប្រជាធិបតេយ្យ,
ចឹងហើយ ទាំងយួន ទាំងពួកកំមុយនីស្ត ក្រោមបញ្ជាយួន ត្រូវតែរកគ្រប់វិធី មិនត្រឹមបង្អាក់ការអភិវឌ្ឍ របស់គណបក្សសមរង្ស៊ី
ប៉ុន្តែ បង្អាក់ផងដែរ បញ្ញារបស់កូនខ្មែរ ដោយបំលែងប្រវត្តិសាស្ត្រខ្មែរ តំរូវតាមគំនិតយួន ធ្វើអោយយុវជនខ្មែរ លែងដឹងប្រវត្តិសាស្ត្រពិត របស់ប្រទេសខ្មែរ និងរាំងខ្ទប់ រាល់ពត៌មានអន្តរជាតិក្តៅគគុក
ព្រោះបើកូនខ្មែរ កាន់តែមានបញ្ញា, កូនខ្មែរត្រូវការកាន់តែខ្លាំង ភាពប្រជាធិបតេយ្យ ដែលមានគណបក្សសមរង្ស៊ី សំរាប់ជាជំហរ។
ប្រាកដណាស់ ភាពប្រជាធិបតេយ្យ មិនជាបំណង របស់ពួកកំមុយនីស្ត ផ្តាច់ការហ៊ុនសែន ក្រោមបញ្ជាយួននោះទេ, ប៉ុន្តែភាពប្រជាធិបតេយ្យ ជាបំណងត្រូវការបំផុតណាស់ របស់កូនខ្មែរ របស់យុវជនខ្មែរ។
សូមរាល់កូនខ្មែរ ជាពិសេសយុវជនខ្មែរ ត្រូវតែរៀនវិភាគ រាល់ព្រឹត្តិការ/សភាពការ ជាតិ/អន្តរជាតិ ព្រោះនោះជា មួយនៃវិធីបណ្តុះបញ្ញា រៀងខ្លួន សំរាប់ ការវិភាគ/ដោះស្រាយ រាល់បញ្ហា។
មានតែមនុស្សប៉ុន្មាននាក់ប៉ុណ្ណោះទេដែលប្រឆាំង
ការថ្លែងបកស្រាយរបស់ហ៊ុន សែន មិនមែនខ្មែរ
ទាំងអស់នៅក្រៅស្រុកទេ។
Idiot, and Idiot.
PHD from Cambodian jumgle. Will be issued to anybody interested for $50.00.
Sinceley,
One Eye King
Oh Ah Chumkourt Uneducated Samrae Hun Xen. How strong man are you ah Chhkae Chhkourt/ You get power from Yuon, why talk so bog ah Kvack.
1 – 1 of 1
Anonymous said...
1)King Viet Norodumb Xi Hanook( has caused 3 million death).
2)Norodomb Ranarid (1/2 Dumb French. 1/4 Viet and 1/4 Cambodia)
3) King Xi Hamony (1/2 Dumb French. 1/4 Viet and 1/4 Cambodia. He had no economic skills. He is only know how to dance)
4) Hun 1 Cent (dumb and blind)
5) Hun Maggot (genetically dumb. I wonder how he manage to get through Wetpoint)
6) Hun To (being accused as a drug dealer)
7) Cha Xim ( slow and stupid)
8) Heng Xamrin (uneducated dumb farmer)
9) Phay Siphan (uneducated Cambodian Speaker from LB City)
10) Sok An (infected with chicken disease) to represent Cambodian Inv
11) Hor viet Nam Hong (Form KR)
NOW YOU KNOW WHY CAMBODIA IS SCREW UP AND POOR.
10:22 PM
Post a Comment