Wednesday, August 01, 2012

ដៃចោរ ចេញយក្ស បញ្ជាក់ ភក្តីភាពរបស់ខ្លួន អំពីការ កាត់ដី ខ្មែរឲ្យយួន

ហ៊ុនសែន ព្រុសឡើង បែកពពុះមាត់
ប្រសាសន៍សំខាន់ៗ របស់សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញ ចែកសញ្ញាបត្រ ដល់និស្សិត សាកលវិទ្យា ល័យច្បាប់

Wednesday, 01 August 2012
ដោយៈ ស៊ន សុភក្រ្ត
DAP-News
ដោយទទួលរងនូវ ការព្រមាន ពីចៅហ្វាយ ក្រុង ហាណូយអំពី បរាជ័យអាស៊ាន។ ដៃចោរ ត្រូវចេញយក្ស បញ្ជាក់ ភក្តីភាព របស់ខ្លួន អំពីការ កាត់ដីខ្មែរឲ្យយួន
- សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ខ្លាំងៗ ពីអ្នកនយោបាយមួយចំនួន ដែលពេលបច្ចុប្បន្ន នេះ កំពុងតែពុះកញ្ច្រោល គឺកំពុងតែមានព្យុះ តែព្យុះនេះ នៅតែក្នុងដប និងក្នុងក្អមតែប៉ុណ្ណោះ ដោយ សម្តេចបានលើកឡើងពីចលនាប្រជាធិបតេយ្យសង្រ្គោះជាតិ សម្តេចបានចោទសួរថា តើសង្រ្គោះនរណា សូម្បីតែជួយសង្រ្គោះខ្លួនឯងមិនចង់រួចផង ដោយអ្នកខ្លះត្រូវចិញ្ចឹមប្រពន្ធចុង ប្រពន្ធដើម និងកូនៗថែម ទៀត។ សម្តេចនាយករដ្ឋមន្រ្តី បានបន្តទៀតថា អាងអីថា គណបក្សប្រជាជនខ្លាច សម្តេចបានតបទៅវិញ ថា ចាំតើអាពៅ។ សម្តេចក៏បានលើកឡើងទៅអ្នកនយោបាយខ្លះ ក្នុងពេលយុទ្ធនាការឃោសនាបោះ ឆ្នោតនាពេលកន្លងទៅ រហូតមកដល់ពេលនេះ នៅជំពាក់ថ្លៃឡាន ថ្លៃមេក្រូគេនៅឡើយទេ ដូច្នេះទូទាត់ ឲ្យគេឲ្យហើយទៅ។

- ជាមួយគ្នានេះ សម្តេច បានមានប្រសាសន៍ថា សម្តេចបានត្រៀមខ្លួនរួចជាស្រេច ដើម្បីឆ្លើយបំភ្លឺទាក់ទិន នឹងបញ្ហានៅក្នុងរដ្ឋសភា ប៉ុន្តែរហូតមកដល់ពេលនេះ សម្តេចបានសរសេរលិខិតទៅរដ្ឋសភារួចហើយ តែ រដ្ឋសភាមិនទាន់ឆ្លើយតបមកវិញនោះទេ ថា តើឲ្យសម្តេចចូលទៅឆ្លើយបំភ្លឺនៅពេលណា។ ហើយសម្តេច បានបញ្ជាក់ថា សម្តេចនឹងនិយាយរយៈពេល៤ម៉ោង ដើម្បីបកស្រាយជុំវិញបញ្ហានេះ ហើយសម្តេចនឹង ពន្យល់ពីដំណាក់កាលនីមួយៗ ពាក់ព័ន្ធនឹងបញ្ហាព្រំដែនហ្នឹង។ ជាមួយគ្នានេះ សម្តេច ហ៊ុន សែន បានរិះ គន់ទៅអតីតអ្នកនយោបាយមួយរូប នៅក្នុងសម័យសម័យសារធារណរដ្ឋខ្មែរ ដែលគេស្គាល់ច្បាស់ថា លោក ស៊ាន ប៉ែង សែ កាលកាក់តំណែងជារដ្ឋមន្រ្តី នៅសម័យសារធារណរដ្ឋខ្មែរ ហេតុអ្វីមិនទៅវ៉ៃយកកោះវ៉ៃ ដែលកាលនោះ វៀតណាម ខាងត្បូងជាអ្នកគ្រប់គ្រង បានត្រឹមតែសរសេរនៅក្នុងផែនទី។ ហើយទាក់ទងនឹងការឆ្លើយបំភ្លឺនេះ សម្តេច ចង់ឲ្យផ្សាយបន្តផ្ទាល់គ្រប់ទូរទស្សន៍ទាំងអស់។

- ចំពោះបញ្ហារបស់លោក ម៉ម សូណង់ដូ វិញ សម្តេចបានមានប្រសាសន៍ថា ចំពោះវិទ្យុសម្បុកឃ្មុំ FM 105 MHz វាមិនខុសនោះទេ ដូច្នេះគ្មានការបិទឡើយ ប៉ុន្តែបុគ្គលជាម្ចាស់ ជាអ្នកធ្វើខុស បានន័យថា មិន មែនខឹងគោ វាយរទេះនោះទេ។ នៅក្នុងបញ្ហានេះដែរ សម្តេចនាយករដ្ឋមន្រ្តី បានមានប្រសាសន៍ថា មាន ៧នាក់ បានមកទទួលបទបញ្ជា ប៉ុន្តែ៦នាក់ បានចូលមកសារភាពហើយ ក្នុងចំណោមនោះ ៥នាក់ មាន ដីការតាមចាប់ខ្លួន ប៉ុន្តែក្នុងនោះ មាន៤នាក់ បានចូលមកសារភាពហើយ នៅសល់តែម្នាក់ទៀតប៉ុណ្ណោះ គឺ ប៊ុន រដ្ឋា ។ ចំពោះលោក ម៉ម សូណង់ដូ វិញ ដែលសមាជិករបស់គាត់នាំគ្នាផ្តិតមេដៃទាម ទារឲ្យដោះលែងនោះ សម្តេចបានឆ្លើយតបទៅវិញថា គឺអត់មានប្រយោជន៍នោះទេ ស្នាមមេដៃគ្មានទម្ងន់ ទៅលើប្រព័ន្ធតុលាការទេ ដូច្នេះសូមឲ្យរកមេធាវីដែលខ្លាំងមក។


- សម្តេចនាយករដ្ឋមន្រ្តី បានសម្តែងមោទនភាពយ៉ាងខ្លាំង ចំពោះយុវជនស្ម័គ្រចិត្ត ដែលចុះវាស់វែងដីធ្លី ជូនប្រជាពលរដ្ឋនៅតាមបណ្តាខេត្ត ដែលយុទ្ធនាការនេះ មិនមែនជាការបំពាក់អាវុធចូលព្រៃឡើយ។ សម្តេចបានបន្តថា យុទ្ធនាការនេះ ជាជំហានទី១ ក្នុងគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលបាន ដាក់ចេញបទបញ្ជាលេខ០០១ ដើម្បីឲ្យប្រជាពលរដ្ឋមានដីពិតប្រាកដ ដែលពួកគាត់កំពុងកាន់កាប់ ដែល ពីមុនពួកគាត់គិតថា ដីរបស់ពួកគាត់មិនមានភាពច្បាស់លាស់ថា ជាដីរបស់រដ្ឋ និងដីរបស់ក្រុមហ៊ុន ពោលពួកគាត់គ្មានលំនឹងនោះឡើយ។ សម្តេចបានបន្តថា ប្រជាពលរដ្ឋទូទាំងប្រទេស ជាង៣០ម៉ឺនគ្រួសា នឹងត្រូវវាស់វែងដីធ្លីជូន ដែលមានទំហំដី ១,២លានហិកតា។ សម្តេចបានបញ្ជាក់ថា នេះជាជំហានទី១ ក្នុងនយោបាយរបស់រាជរដ្ឋាភិបាល ហើយជំហានទី២ គឺជាការវាស់វែងដីធ្លីសម្បទានសង្គមកិច្ចជូនប្រជា ពលរដ្ឋ ប៉ុន្តែសម្តេចក៏បានព្រមានចំពោះសកម្មភាពរុករាន និងទន្ទ្រានយកដីខុសច្បាប់ ហើយក្រុមនិស្សិត មានសិទ្ធិតែវាស់វែងដីធ្លី លើទំហដី ដែលពួកគាត់កាន់កាប់ ប៉ុន្តែដីមានទំនាស់ គឺគ្មានសិទ្ធិវាស់វែងឡើយ មិនដូចអ្វី ដែលជនអគតិមួយចំនួននិយាយនោះទេ។

សម្តេចតេជោ បានមានប្រសាសន៍ថា បើមានវត្តមាន សម្តេច និងគណបក្សប្រជាជន គឺអត់មានយកពន្ធដីពីប្រជាពលរដ្ឋនោះឡើយ ផ្ទុយពីការលើកឡើងរបស់ មនុស្សមួយចំនួនដែលនិយាយថា នឹងមានការយកពន្ធដីនោះ។

សម្តេចនាយករដ្ឋមន្រ្តី ក៏បានព្រមានជនល្ងិតល្ងង់មួយចំនួន ដែលសម្តេចហៅថា អាល្ងង់ទូ ដែលលើក ឡើងពីបញ្ហាទាំងនេះ គ្មានមូលដ្ឋាន ហើយសម្តេចបានលើកឡើងថា ប្រយ័ត្នក្រុមនិស្សិតទៅធ្វើបាតុកម្ម ដល់ផ្ទះ។

សម្តេចតេជោ ក៏បានលើកឡើងទៀតថា មានអ្នកខ្លះនិយាយថា ហ៊ុន សែន ធ្វើនេះ ដើម្បីកេងនយោបាយ សម្តេចបានតបទៅវិញថា បើធ្វើខាតកុំធ្វើ និយាយមកភ្លើៗ។ បើយោងតាមសម្តេច ក្រុមយុវជនស្ម័គ្រចិត្ត មួយចំនួន កើតនូវជំងឺ និងរងរបួសពេលចុះបេសកកម្មវាស់វែងដីធ្លី ប៉ុន្តែត្រូវបានក្រុមគ្រូពេទ្យជួយសង្រ្គោះ ទាន់ពេលវេលា។

ជាថ្មីម្តងទៀត សម្តេចបានអរគុណដល់អាណាព្យាបាលរបស់ក្រុមយុវជន និងក្រុមយុវជនទាំងអស់ ដែល បានចូលរួមវាស់វែងដីធ្លី ជូនប្រជាពលរដ្ឋ ហើយក៏សូមថ្លែងអំណរគុណចំពោះក្រសួងការពារជាតិ ដែល បានផ្តល់រថយន្តដឹកនិស្សិត និងការចំណាយផ្សេងៗ។

សម្តេចតេជោ បានបញ្ចប់សុន្ទរកថា នៅវេលាម៉ោង ១០ និង១០នាទី៕

4 comments:

Anonymous said...

ah HUN SEN ah chor kbatcheat ah slap tayhoong ah ronteash banh ah slap ning tlak younhosh

Anonymous said...

ស្រុកគេ គេមិនឱ្យនាយករដ្ឋមន្រ្តី ថោកទាបដើរ
ចែកសញ្ញាបត្រ ដល់និស្សិត ស្អីគេនោះទេ។
នាយកមន្រ្តីខ្មែរខុសគេឯង!

Anonymous said...

Hun XEN ignore que KOh POLO WEI est toujours dans la ^République KHMER jusqu'à 11 Avril 1975.
L'ile est anvahie et occupé par la marine Vietnamienne aprés le 11 1975.^
Je suis Désolé Mr HUN XEN.
You speak too much.
J'étais sur place dans ce paradis et on a lutté plusieurs heures avec les troupes viets.

Anonymous said...

don't worry the laser will hit his brain soon