Thursday, August 02, 2012

ថៅកែ​រោង​ចក្រ​តៃ​យ៉ាង​​ប្រមូល​ស្នាម​មេដៃ​កម្មករ ប្តឹង​​​លោក​ រ៉ុង ឈុន


ប្រធាន​សហព័ន្ធ​សហជីព​កម្ពុជា បាន​ឲ្យ​ដឹងថ្ងៃពុធនេះ​ថា ថៅកែ​រោង​ចក្រ​តៃ​យ៉ាង កំពុង​ប្រមូល​ស្នាម​មេដៃ​កម្មករ ដើម្បី​ប្តឹង​ប្រឆាំង​នឹង​លោក​ រ៉ុង ឈុន ដោយ​បង្ខំ​ឲ្យ​ពួក​គេ​ផ្តិត​មេដៃ​​។

លោក​ រ៉ុង​ ឈុន មាន​ប្រសាសន៍​កាល​ពី​ម្សិលមិញ​ថា ថៅកែ​រោង​ចក្រ កំពុង​ព្យាយាម​បង្ខំ​ឲ្យ​កម្មករ ផ្តិត​មេដៃ ដើម្បី​ធ្វើ​ពាក្យបណ្តឹង​ប្តឹង​រូប​លោក។

លោកមាន​ប្រសាសន៍​ថា​៖​«​វា​ មិន​ត្រឹម​ត្រូវ​ទេ ដែល​និយោជក​ បាន​សហការ​ជាមួយ​នឹង​សហជីព ធ្វើបែប​នេះ។ ខ្ញុំ​មិន​ខ្លាច​ប្រឈម​នឹង​ពួក​គេ​ទេ តែ​អ្វី​ដែល​ពួក​គេ​កំពុង​ធ្វើ គឺ​មិន​ល្អ​ទេ​»។​

លោក​ រ៉ុង ឈុន មាន​ប្រសាសន៍​ថា និយោជក​មិន​ត្រូវ​ធ្វើ​បែប​នេះ​ទេ ហើយ​វា​បាន​ដាក់​សម្ពាធដល់​កម្មករ។ កម្ម​ករ​មួយ​ចំនួន ពុំ​សប្បាយ​ចិត្ត​នឹង​ធ្វើ​បែប​នេះ​ទេ។

សូមអានព័ត៌មានពិស្តារក្នុងកាសែតភ្នំពេញប៉ុស្តិ៍

No comments: