រាជធានីភ្នំពេញ ថ្ងៃទី០១ ខែសីហា ឆ្នាំ២០១២
សូមគោរពជូន
ឯកឧត្តម អ៊ឹម សិទ្ធី
រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា
កម្មវត្ថុ: សំណើសុំផ្ដល់អាទិភាពដល់បុគ្គលិកជាគ្រូចេញថ្មីទាំងពីរភេទបានទៅបម្រើការងារនៅអង្គ
ភាពដើមវិញ ឬសាលានៅជិតផ្ទះរបស់ពួកគាត់។
យោងៈ - សេចក្តីណែនាំលេខ២០ អយកសណន ចុះថ្ងៃទី ១២ ខែកក្ដដា ឆ្នាំ២០១២ ស្តីពីការបែង
ចែកប៉ុស្តិ៍បង្រៀនសម្រាប់គ្រូចេញថ្មី
- សារអេឡិចត្រូនិច្យនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១២ របស់គ្រូចេញថ្មី។
តបតាមកម្មវត្ថុខាងលើ ខ្ញុំមានកិត្តិយស សូមជម្រាបឯកឧត្តមជ្រាបថាៈ សមាគមបានទទួលសារអេឡិចត្រូនិចមួយច្បាប់ពីគ្រូចេញថ្មី ជាពិសេសបុគ្គលិកអប់រំ ដែលបានប្រឡងចូលរៀន គរុកោសល្យ និងវិទ្យាស្ថានជាតិអប់រំ ដើម្បីផ្លាស់ប្តូរក្របខ័ណ្ឌ គ ទៅខ និងទៅក ហើយនៅឆ្នាំកន្លង មក ក្រសួងអប់រំបានទុកលទ្ធភាពសម្រាប់បុគ្គលិកបន្ទាប់ពីបញ្ចប់គរុកោសល្យ និងវិទ្យាស្ថានជាតិ អប់រំឲ្យទៅបម្រើការងារនៅអង្គភាពដើមវិញ។
តាមសេចក្តីណែនាំលេខ ២០ អយកសណន ចុះថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១២ ក្រសួងអប់រំ មានគោលនយោបាយថ្មី ដែលតម្រូវឲ្យគ្រូចេញថ្មីទាំងពីរភេទ ជាបុគ្គលិកត្រូវចូលរួមជ្រើសរើសប៉ុស្តិ៍
ដូចគ្នា ។ ចំណុចនេះហើយធ្វើឲ្យគ្រូថ្មីជាបុគ្គលិកសម្តែងការមិនពេញចិត្ត ទៅលើសេចក្តីណែនាំរបស់
ក្រសួងអប់រំ ពីព្រោះបង្កការលំបាកសម្រាប់ពួកគាត់ឃ្លាតឆ្ងាយពីផ្ទះ បែកគ្រួសារ កូនចៅ និងឪពុកម្ដាយចាស់ជរា គ្មាននរណាមើលថែរក្សាពួកគេ។
សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ សូមក្រសួងអប់រំពិនិត្យមើលឡើងវិញចំពោះសេចក្តីណែ នាំនេះ ហើយទុកជាអាទិភាពជូនគ្រូចេញថ្មីជាបុគ្គលិកបានទៅបម្រើការងារ នៅអង្គភាពដើមវិញ ឬ
សាលាជិតផ្ទះរបស់គាត់។
សេចក្ដីដូចបានគោរព និងជម្រាបជូនខាងលើ ខ្ញុំសង្ឃឹមថា ឯកឧត្តម នឹងពិនិត្យដោះស្រាយ ជូនគ្រូចេញថ្មីជាបុគ្គលិកទាំងពីរភេទ បានបម្រើការងារនៅអង្គភាពដើម ឬសាលាដែលនៅជិតផ្ទះ របស់ពួកគាត់ជាក់ជាមិនខាន។
សូមឯកឧត្តម ទទួលការគោរពដ៏ខ្ពង់ខ្ពស់អំពីខ្ញុំ។
ប្រធាន
រ៉ុង ឈុន
ចម្លងជូនៈ
-ខុទ្ទកាល័យនាយករដ្ឋមន្រ្តី
-ស្ថានទូតនានាប្រចាំនៅកម្ពុជា
-អង្គការក្រៅរដ្ឋាភិបាលនៅកម្ពុជា
-ឯកសារ-កាលប្បវត្តិ
No comments:
Post a Comment