Monday, August 20, 2012

លោក រ៉ុង ឈុន មិន​ចូលរួម​បរិច្ចាក ប្រាក់​សង់​រូបសំណាក លោក ជា វិជ្ជា​ទេ​

(ថ្ងៃទី 19 សីហា 2012, ម៉ោង 07:36:AM) | ដោយ: រតនា
http://www.cen.com.kh

ភ្នំពេញ: ​លោក រ៉ុង ឈុន មេដឹកនាំ​សហភាព​សហជីព​សហជីព​កម្ពុជា និង​ជា​ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ បាន​បដិសេធ មិន​ចូលរួម បរិច្ចាក ថវិកា​សាងសង់​រូបសំណាក លោក ជា វិជ្ជា អតីត​មេដឹកនាំ​សហជីព សេរី​កម្មក​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​រូបសំណាក់​នេះ រាជរដ្ឋាភិបាល បានអនុញ្ញាត ឲ្យ​សាងសង់ នៅ​ជ្រុង​ខាងលិច ក្បែរ​វិមានឯករាជ្យ ហើយ​សំណង់​នេះ​គ្រោង​នឹង​យកមក​ដាក​តាំង នៅ​ពេល​ឆាប់ៗ បន្ទាប់ពី​មាន​ការ ស្រុះស្រួល ជាមួយ​មេដឹកនាំ​សហជីព​គឺ​លោក​ជា​មុនី​(​ប្អូនប្រុស​សប​លោក​ជា​វិជ្ជា​)​ រួចហើយនោះ​។​

លោក រ៉ុង ឈុន ដែល​ជា​អតីត​មិត្ត​កំសត់កម្រ ជាមួយ លោក​ជា វិជ្ជា កាលពី​គាត់​នៅ​មាន​ជីវិត​នោះ​បាន​និយាយ ទាំង​ទឹកមុខ​មាំ ថាៈ ៖ “​ខ្ញុំ​អត់​មាន លុយ ចូល​បរិច្ចាក ជាមួយ សហជីព​សេរី របស់ លោក ជា មុនី សម្រាប់​ធ្វើ​រូបសំណាក ជា វិជ្ជា ទេ​”​។​

​លោក​ឈុន បាន​និយាយ ប្រកប​ដោយ​ទឹកមុខ​មាំ​បន្តថា ៖ ធ្វើ​រូបសំណាក​ហ្នឹង សាលាក្រុង​ភ្នំពេញ ចេញ​លុយ​ជួយ ចំនួន​៥០០០​ដុល្លារ ហើយ​រូប​នោះ​គេ​ថា ធ្វើ​អស់​លុយ​តែ​៨០០០​ដុល្លារ​ទេ និង​មាន​សប្បុរសជន និង​កម្មករ​កម្មការិនី នៅ​តាម​រោងចក្រ នានា ពួកគេ​បាន​រៃអង្គាស ប្រាក់ ពី​ពួកគាត់ (​កម្មករ​) បាន​ជា​ច្រើន​លាន​រៀល ដែរ​ហើយ​។​
​លោក​ឈុន​បាន​និយាយ​បន្តថា ៖ និយាយ​ឲ្យ​ត្រង់​ទៅ គឺ​សហភាព​សហជីព​សហជីព​កម្ពុជា អត់​មាន​លុយ​សោះ សម្រាប់​ចូលរួម​ធ្វើ រូបសំណាក “​ជា វិជ្ជា ”​។​
សូមបញ្ជាក់​ថា​៖​ រាជរដ្ឋាភិបាល បាន​សម្រេច​ចេញ​នូវ​គោលការណ៍ ក្នុង​ការកសាង​រូបសំណាក​លោក ជា វិជ្ជា វីរបុរស​របស់​សហ​ជីព​សេរី​កម្មករ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​
ខាង​ទីស្ដីការគណៈរដ្ឋមន្ត្រី បាន​ផ្ញើលិខិត​ជូន​លោក​អភិបាល​រាជធានី​ភ្នំពេញ ពាក់ព័ន្ធ​នឹង​ករណី​ស្នើ​សុំ​គោលការណ៍​សម្រេច​ស្ដី​ពី​ការកសាង រូបសំណាក លោក ជា វិជ្ជា ជូន​សហជីព​សេរី​កម្មករ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​
លិខិត​នោះ​បាន​បង្ហាញថា ចំពោះ​ករណី​ស្នើ​សុំ​គោលការណ៍​សម្រេច ស្ដី​ពី​ការកសាង​រូបសំណាក​លោក ជា វិជ្ជា ជូន​សហជីព​សេរី​កម្មករ នៃ​ព្រះរាជាណាចក្រ​កម្ពុជា រាជរដ្ឋាភិបាល​បាន​សម្រេច​ជាគោលការណ៍​ដូចខាងក្រោម ៖
១. សាងសង់​រូប​សំណាក​លោក ជា វិជ្ជា អតីត​ប្រធាន​សហជីព​សេរី​កម្មករ ដោយ​បែរមុខ​ទៅ​ទិស​ខាងលិច ជ្រើសរើស​យក​ទីតាំង​មួយ​ស្ថិតនៅ​ប៉ែក ខាងត្បូង នៃ​សួន​ស្មៅ​ខាងលិច​វិមានឯករាជ្យ ខិត​ទៅ​ម្ខាង​វត្ត​លង្កា​។​
២. ប្រគល់​ភារកិច្ច​ជូន​សហជីព​សេរី​កម្មករ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុងការ​ឆ្លាក់​រូបសំណាក ទៅ​តាម​ប្លង់​ដែល​បាន​ឯកភាព​គ្នា​រួច ដោយ​ប្រើ​ថ្មភក់​ពណ៌​ខៀវ យក​មក​ពី​ខេត្ត​សៀមរាប មាន​កម្ពស់ ១,៦៨ ម៉ែត្រ កម្ពស់​ជើង​ទ​ម្រ ១ ម៉ែត្រ ហើយ​ជើង​ទម្រ​មាន​រាង​បួន​ជ្រុង​។​
៣. សាលា​រាជធានី​ភ្នំពេញ ជួយ​បំពេញ​បន្ថែម​ថវិកា​ចំនួន ៥.០០០ ដុល្លារ សម្រាប់​ចំណាយ​ក្នុង​ការសាងសង់​នេះ​៕

7 comments:

Anonymous said...

Does the government try to whitewash it's hands by giving money to build Chea Monny's statue but has not put any effort to find his killer(s)?

Building his statue is good but finding and bringing his killers to justice is the only thing that can bring closure to this scandalised matter.



Baay Kdaing

Anonymous said...

Well I do strongly support the idea of Mr. Rong Chhun. This is must have some thing secret behind Chea Mony other wise how come he mutually agrees with the KILLING Government who had been killing his brother in the bloody pool.

It is nothing meaning to the HERO Chea Vichea to build this status, even those this status is to be made from the gold, due to the perpetrator is not yet be arrested and found the sign.

Oh Chea Mony, why do you sell your cheapest brain to the KILLER like this??? How much did you sell it???

Justice Lover

Anonymous said...


លោក រុង ឈុន អឺយធើ្វស្រែ អោយមើលទឹកភ្លៀង
ផង ឆ្លេ ឆ្លា ប្រយ័ត្តវាតេនសុយទៅ ចូលមើលគុំរូអា
មុនៗៗៗផង

Anonymous said...

ទោះបីមានគំរូ ពីមុនៗៗៗៗៗៗ រាប់រយ រាប់ពាន់ដង ពីការសំលុត បំភ័យ បាញ់ប្រហា គំរាម ........ ក៏ខ្មែរ ត្រូវតែក្រោកឈរ គង់មានថ្ងៃមួយ មិនយូរទេ ខ្មែរនឹងក្រោកឈរ!!!

Anonymous said...

Mr. Rong Chhun, the money is not the main reason for your concern.
You can donate as less as you want if you agree with the idea behind the construction plan.
You don’t get along with Chea Mony and it pushes you to not getting along with your old friend, Chea Vichea too?
When will Khmer learn to get along?
Or are you no better than Hun Sen: mean tè anh.

Anonymous said...

See,Hun Sen is sure and using this to wreck and disunify the team leadership.

Grease the screechy wheels to cut off the noise...

Try this: If he is continuously adamant and forbidding the proposal,the Chinese owned factories laborers will and still have excuse to not truts government and be uncooperative to cheap labor fee for the Chinese profits.

Beijing sits on Hun Sen head with well thought startegy and plan to advocate its citizns profit from both Government weaknesses and people poverty.

Anonymous said...

រូបសំណាក សង់ អស់ តំលៃ ៨០០០ ដុល្លារ សហរដ្ឋ

សាលាក្រុង ចេញ ៥០០០ ដុល្លារ សហរដ្ឋ

រៃលុយ ពី កម្មករ ជាង ៤០០០ ដុល្លារ សហរដ្ឋ

សរុប មក អត់ គ្រប់ ដូរ យក ឡាន Toyota Prius Hybrid តំលៃ ៣៥០០០ ដុល្លារ សហរដ្ឋ នោះ ទេ!!