Wednesday, August 01, 2012

ចលនាប្រជាធិបតេយ្យដើម្បីសង្រ្គោះជាតិបានធ្វើឲ្យ ហ៊ុន សែន ភ័យខ្លាចរហូតដល់ហាមមន្រ្តីស្និទ្ធមិនឲ្យចាកចេញពីប្រទេស


(លោកប្រធាន​សម រង្ស៊ី​ និង លោក កឹម សុខា ក្នុងជំនួបបង្រួបបង្រួមនៅក្រុងម៉ានីល)

(បុរសខ្លាំងក្លែងក្លាយ ហ៊ុន សែន)

ដោយ ប៉ាងសុខឿន
ថ្ងៃទី១ ខែសីហា ឆ្នាំ២០១២

ជាសុឆន្ទៈដើម្បីស្រោចស្រង់ជាតិមេដឹកនាំបក្សប្រឆាំងធំពីរបានសម្រេចចិត្តរួបរួមគ្នាជាបក្សតែមួយដែលពេលនេះបានដំណើរការក្រោមផ្លាកចលនាប្រជាធិបតេយ្យដើម្បីសង្រ្គោះជាតិដើម្បីផ្តួលរំលំរបបផ្តាច់ការក្រុងភ្នំពេញដឹកនាំដោយលោក ហ៊ុន សែន។ចលនានេះត្រូវបានប្រជាជនខ្មែរទាំងក្នុង និងក្រៅប្រទេសសំដែងការគាំទ្រយ៉ាងផុលផុស។ 

ជាសក្ខីភាពនៃការគាំទ្រនេះយើងឃើញថាប្រជាជននៅក្នុងស្រុកបានមកចូលរួមវេទិការសាធារណៈរបស់បក្សកាន់តែមានចំនួនកើនឡើងរីឯនៅក្រៅប្រទេស នៅពេលដែលប្រជាជនបានដំណឹង ថាលោកប្រធាន សម រង្ស៊ីនិងលោក កឹម សុខានឹងមកចូលរួមកម្មវិធីបុណ្យខ្មែរ​កម្ពុជា ក្រោម នៅកាណាដា គឹបងប្អូនខ្មែរមានចំនួនជាច្រើនបានជូនដំណឹងថា នឹងមកចូលរួមដើម្បីអបអរ ចំពោះ ការរួបរួមគ្នានេះ។ក្រៅពីនេះក៏មានការសំដែងទឹកចិត្តគាំទ្រពីមាត់មួយទៅមាត់ មួយគ្រប់ទីកន្លែង​ទាំងក្នុងប្រទេសនិងក្រៅប្រទេសរហូតដល់មានអង្គការខ្លះចេញសេចក្តីថ្លែងការណ៍កគាំទ្រថែមទៀត។ ជាពិសេសនៅក្នុងបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកផងដែរ ដែលនៅទីនោះប្រជាជនខ្មែរ​បានបង្ហាញការគាំទ្រយ៉ាងពេញទំហឹងនិងសកម្មបំផុត។ 


ឆ្លើយតបនឹងបញ្ហានេះ គេបានឃើញមន្រ្តីរដ្ឋាភិបាល បានបញ្ចេញប្រត្តិកម្មជាបន្តបន្ទាប់ រហូត ដល់លោក ហ៊ុន សែន ដោយពួកគេនិយាយដូចគ្នាថាមិនខ្លាចសម្ព័ន្ធភាពនេះទេ។ ជាក់ស្តែង លោក ហ៊ុន សែន បាននិយាយនៅ ថ្ងៃទី១ ខែសីហានេះក្នុងពិធីចែកសញ្ញាប័ត្រដល់និស្សិត សាកលវិទ្យា ល័យច្បាប់ថាបក្សប្រជាជនមិនខ្លាចទេ។ លោកថ្លែងថា៖« អាងអីថា គណបក្សប្រជាជនខ្លាច  ចាំតើ​អាពៅ»។ 

ផ្ទុយទៅវិញគេសង្កេតឃើញថាបក្សប្រជាជនពិតជាមានការព្រួយបារម្មណ៍យ៉ាងខ្លាំងមែនចំពោះចលនាបង្រួបបង្រួមគ្នារបស់បក្សប្រឆាំងនេះដែលស្តែងចេញតាមសកម្មភាពផ្សេងៗដូចជាមានការបង្កើតកម្មវិធីថ្មីពិភាក្សានយោបាយតាមទូរទស្សន៍ដែលគេហៅថាកម្មវិធី "អាចារ្យតែថាំ"​បន្ថែមទៅលើ​កម្មវិធីផ្សេងៗទៀតមានពីមុនមកសម្រាប់វាយប្រហារចលនាបង្រួបបង្រួមគ្នាថ្មីនេះជាចំបង។ក្រៅពី​នេះគេឃើញមានសកម្មភាពមន្រ្តីបក្សប្រជាជនចុះទៅជួបប្រជាជនមានការកើនឡើងយ៉ាងគំហុកក្នុងខែនេះបើតាមរបាយការណ៍របស់អង្គការខុមហ្វ្រែលដែលពីមុនមកមិនដែលមាន។តែអ្វីដែល​ចំឡែកតាមពត៌មានពីមន្រ្តីជាន់ខ្ពស់បក្សប្រជាជនម្នាក់ស្និទ្ធនឹងលោក ហ៊ុន សែន​ សុំមិនឲ្យ​បញ្ចេញ​ឈ្មោះ​បាន​បង្ហើបឲ្យដឹងថា ចាប់តាំងពីមាននយោបាយបង្រួបបង្រួមគ្នារបស់បក្សប្រឆាំងទាំងពីរមក លោក ហ៊ុន សែន ពិតជាមានការព្រួយបារម្មណ៍ជាពន់ពេក ហើយវិធានការចុងក្រោយមួយ​ដែល​មិននឹកស្មានដល់គឺលោក ហ៊ុន សែន បាន ចេញបម្រាមផ្ទៃក្នុងបក្សដោយមិនអនុញ្ញាតិ​ឲ្យមន្រ្តី​ស្និទ្ធនឹងខ្លួន ឬថ្នាក់ដឹកនាំសំខាន់ៗមកលេងក្រៅស្រុក សួរសុខទុក្ខក្រុមគ្រួសារ សាច់ញាតិ​ដូចសព្វដងទេ ដោយខ្លាចពួកគេក្បត់ និងមិនវិលត្រលប់មកវិញ ឬឆ្លៀតជួបជាមួយលោក សម រង្ស៊ី ជាមេដឹកនាំចលនានេះ ដោយវៀរលើកលែងតែពួកគេមានភារកិច្ចផ្លូវការមិនអាចជៀសវាងបាន។  

ជាការពិតចលនានេះពិតជាបាននាំក្តីកង្វល់ដល់លោក ហ៊ុន សែន មែនព្រោះវាបាននាំ សេចក្តី សង្ឃឹមថ្មីដល់ប្រជាជនខ្មែរយ៉ាងពិតៗ។ វាពិតជាកំលាំងមួយ អាចនឹងយកឈ្នះបក្សប្រជាជន បានដោយប្រសិទ្ធិភាពពោលគឺ៖ ១) សំលេងបក្សទាំងពីររួមគ្នានឹងកើនកំលាំងឡើងទ្វេរដង, ២) អ្នកដែលមិនចង់បោះឆ្នោតពីមុននឹងមកបោះគាំទ្រដោយឃើញការបង្រួបបង្រួមគ្នានេះ, ៣) អ្នកដែលដែលស្រឡាញ់បក្សទាំងពីរហើយមិនបោះឆ្នោតឲ្យពីមុនមកដោយពិបាកជ្រើសរើសក៏នឹងបោះឲ្យដែរព្រោះពេលនេះជាបក្សតែមួយ, ៤)សមាជិកបក្សប្រជាជនមួយចំនួនក៏នឹងបោះឲ្យដែរ​ដោយ​យើងគិតថា ពួកគេមួយចំនួនពិតជាស្រឡាញ់ជាតិ និងចង់បានមេដឹកនាំថ្មីមានសមត្ថភាព​ពិតផងដែរហើយពេលនេះគឺពិតជាពេលវេលាមួយដ៏ត្រឹមត្រូវ។ លើសពីនេះទៀតបើសិនជាមាន​ការធ្វើកំណែទំរង់គ.ជ.ប. ទៅជាស្ថាប័នឯករាជ្យពិតមែន បក្សប្រជាជនរបស់លោក ហ៊ុន សែន នឹង​បរាជ័យយ៉ាងពិតប្រាកដ។ 

ជារួមចំណុចទាំងនេះហើយដែល លោក ហ៊ុន កំពុងតែព្រួយបារម្មណ៍ព្រោះលោ ហ៊ុន សែនដឹងថា មន្រ្តីស្និទ្ធជុំវិញខ្លួនទាំងអស់នោះ មិនមែនស្រឡាញ់ការដឹកនាំរបស់ លោកដោយចិត្ត ស្មោះនោះទេ តែពួកគេភាគច្រើនស្រលាញ់បុណ្យស័ក្កិនិងលាភសក្ការៈតែប៉ុណ្ណោះ ដែលពួក គេអាចក្បត់លោក​គ្រប់ពេលវេលាបាន។     

6 comments:

Anonymous said...

តើអាហ៊ុន សែនខ្លាច សម រង្ស៊ីនិង កិម សុខា ខ្លាំងណាស់នោះតើខ្លាចកន្លែងណា? ខ្ញុំរកកន្លែងខ្លាចនោះវាមិនឃើញសោះ ហើយចលនាថ្មីនេះចង់ផ្តួលរំលំរបបអាហ៊ុន សែនដោយវិធីណា? សូមអស់លោកកុំធ្វើនយោបាយបិទមុខកុហក់ពលរដ្ឋអញ្ជឹងង៉ាប់ខ្មែរអស់ហើយ។ សូមអស់លោកកុំផោមអោយឆ្កែអរអោយសោះ។

Anonymous said...

There is no chance that the newly formed party can beat CPP and Hun Sen so long as the NEC, the Army, and Police are on Hun Sen's side. Democracy has no room in a dictatorship country like Cambodia. Even though we are called differently we are still a dictatorship country ruled by gansters. As such, opposition party don't even dream about ruling the country as it is used by the ruling party to cheat donor countries for aids only. History proves that in Cambodia it does not matter who rules the country, corruption and injustice were,are, and will be going on for ever. Who to blame? Cambodia itself for producing bad quality of leaders rather than good guality of leaders.

Anonymous said...

The situation in Cambodia now is the same in Syria under Assad. As long as Khmers are passive , not like arabian people, then Khmers will never get off from communist dictator Hun Sen.

Anonymous said...

សូមពលរដ្ឋខ្មែរមើលអោយធ្លុៈវាំងនោនឆាកល្ខោនរបស់យួនមួយនេះ, នេះគឺជាយុទ្ធសាស្រ្តរបស់យួន, អ្នកទាំងបីក្បាលនេះគឺជាអ្នកដើរតួក្នុងឆាកល្ខោនយួនទាំងអស់គ្នាដែលយួនធ្វើនិយាយឈ្លោះគ្នាទៅវិញទៅមកគេធ្វើអោយពលរដ្ឋខ្មែរស្អប់គណបក្សប្រជាជនកាន់តែខ្លាំង ដើម្បីអោយពលរដ្ឋខឹងខ្លាំង, កាលណាខឹងអាហ៊ុន សែនកាន់តែខ្លាំងពួកគាត់នាំគ្នាទៅបោះឆ្នោតអោយសម រង្ស៊ីនិងកិម សុខាកាន់តែច្រើន(យុទ្ធសាស្រ្តលែងលើកនេះឈ្មោះថាយុទ្ធសាស្រ្តឆាកត្រីក្រោមប្រតង់)ត្រីកាលណាវាហែលឡើងបញ្រ្ចាសទឹកនៅពេលដែលវាប៉ៈជញ្ចាំងស៊ីម៉ង់វាងាក់ទៅរកព្រួលវិញបន្ទាប់មកត្រីទាំងនោះត្រូវបានចូលលបឬទ្រូតែម្តង, យ៉ាងណាមិញរឿងនយោបាយនេះគឺដូចតែគ្នា។ យុទ្ធសាស្រ្តយួនមួយនេះគឺគេយកការបោះឆ្នោតបច្ចុប្បន្នធ្វើជាអន្ទៈគឺគេដេញអោយខ្មែរនាំគ្នាទៅបោះឆ្នោត, កាលណាយើងនាំគ្នាទៅបោះឆ្នោតគឺចូលអន្ទាក់របស់គេដោយអា ហ៊ុន សែនឈ្នៈដ៏ដែលហើយស្របច្បាប់ទៀត, វាដឹងថាឈ្នៈរួចហើយព្រោះយួនជាងប្រាមួយលាននាក់ចាំនៅពីក្រោយខ្នងអាហ៊ុន សែនរួចបាតទៅហើយ។ ដូច្នេះដើម្បីធ្វើការផ្លាស់ប្តូរមួយពិតប្រាកដបានគឺយើងមិនចាំបាច់នាំគ្នាទៅបោះឆ្នោតនាំតែចូលអន្ទាក់របស់យួនទេគឺគ្រាន់តែរួមកម្លាំងគ្នាទូទាំងប្រទេសដេញពួកវាចេញពីអំណាចនិងនាំគ្នាប្តឹងទៅកាន់អង្គការឧក្រិដ្ឋកម្មអន្តរជាតិទៅវាឈ្នៈពួកវាបាត់ទៅហើយ។

Anonymous said...

នែ!វ៉ឺយ អញជាខ្ញុំយួន អញជាឆ្កែយួន អញជាអ្នកកាត់ដីឲ្យយួន ......

Anonymous said...

Dumbo, you invited us to debate with you over the political reasoning and land concession to other countries?

Do you think we stupid like you, ah Kwack (one eye man)? So You can throw us in Presar Jail like Mr. Mam. You low life and morron.

You again stupid and so is your WestPoint Son. I feel so sorry for our tax payers to pay for your dumb son to study in America. He got the degree and he is still useless in Cambodia.

Like father like son.