Friday, August 17, 2012
Borei Keila children cry in the streets to demand for promised housing
ក្រុមកុមារបុរីកីឡា យំននៀលដី ទាមទារឲ្យក្រុមហ៊ុនសង់អគារពីរបន្ថែមតាមកិច្ចសន្យា
ថ្ងៃទី 17 សីហា 2012 | ដោយ: រតនា
Cambodia Express News
ភ្នំពេញ: ពលរដ្ឋបុរីកីឡាប្រមាណ ៥០នាក់ និងក្រុមកុមារតូចៗផងនោះ បាននាំគ្នាមកធ្វើការតវ៉ា កាលពីព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១២ នៅក្បែរស្នាក់ការក្រុមហ៊ុនផានអ៊ីម៉ិច ដោយទាមទារឲ្យក្រុមហ៊ុនគោរពទៅតាមកិច្ចសន្យា សង់អគារពីរបន្ថែម ឲ្យបានគ្រប់ដប់អគារ។
នៅក្នុងសកម្មភាពតវ៉ា ដែលមានការចូលរួមពីសំណាក់កុមារតូចៗដែរនោះ ពួកគេបានយំននៀលនៅលើដី ស្រែកទាមទារឲ្យក្រុមហ៊ុនគោរពតាមកិច្ចសន្យា សង់ពីរអគារបន្ថែមទៀត ពីព្រោះមកដល់ពេលនេះ ឪពុកម្តាយពួកគេមួយចំនួន នៅមិនទាន់បានចំណែកអគារស្នាក់នៅទេ។ ការយំននៀលរបស់ក្រុមកុមារីទាំងនេះ បានធ្វើឲ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់បណ្តាញសារព័ត៌មានជាតិ និងអន្តរជាតិ ព្រមទាំងអង្គការសិទ្ធិមនុស្សផងដែរ។
ប្រជាពលរដ្ឋបុរីកីឡា សូមធ្វើការបដិសេធទាំងស្រុង ចំពោះការលើកឡើងរបស់លោកស្រី ស៊ុយ សុផាន ប្រធានក្រុមហ៊ុនផានអ៊ីម៉ិច កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០១២ តាមរយៈកាសែតភ្នំពេញប៉ុស្តិ៍ ដែលលោកស្រីបានចោទប្រកាន់ថា “ពួកយើងខ្ញុំដែលកំពុងធ្វើការតវ៉ារាល់ថ្ងៃ គឺជាការទាមទារជាថ្មីរបស់ពួកយើង បន្ទាប់ពីទទួលបានផ្ទះ ហើយបានលក់ដោយសារតែពួកយើងក្រពេក និងជំពាក់លុយគេ យើងខ្ញុំសូមបញ្ជាក់ថា ការលើកឡើងនេះ គឺជារឿងមិនពិតទេ”។
យោងតាមសេចក្តីប្រកាសព័ត៌មាន នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១២ បញ្ជាក់ថា ការលើកឡើងរបស់លោកស្រី ស៊ុយ សុផាន គឺជារឿងមិនពិត ដោយប្រជាពលរដ្ឋបុរីកីឡាបានអះអាងដូចខាងក្រោម ៖
១. លោកស្រី ស៊ុយ សុផាន ដែលជាប្រធានក្រុមហ៊ុនផានអ៊ីមិច មិនបានគោរពកិច្ចសន្យាដែលបានចុះហត្ថលេខា កាលពីថ្ងៃទី៥ ខែមករា ឆ្នាំ២០០៤ សាងសង់អគារចំនួនដប់ ដើម្បីជាការដោះដូរជាមួយប្រជាពលរដ្ឋបុរីកីឡានោះទេ។ លើសពីនោះ លោកស្រីបានប្រើប្រាស់កម្លាំងប្រដាប់អាវុធ និងគ្រឿងចក្រ មកឈូសកម្ទេចផ្ទះរបស់យើងខ្ញុំ កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០១២ ដោយមិនមានការជូនដំណឹង និងមិនមានសំណងអ្វីទាំងអស់។
២. ពួកយើងខ្ញុំ គឺពិតជាប្រជាពលរដ្ឋដែលបានរស់នៅនៅសហគមន៍បុរីកីឡា ជាអចិន្ត្រៃយ៍ពិតប្រាកដមែន ដោយមានលិខិតបញ្ជាក់អំពីការរស់នៅ ពីអាជ្ញាធរមូលដ្ឋាន ដូចជា សៀវភៅគ្រួសារ សៀវភៅសហគមន៍ តារាងអង្កេត សំបុត្រកំណើត និងប័ណ្ណបោះឆ្នោត -ល-។
៣. តាំងពីចាប់ផ្តើមមានការសាងសង់អគារទី១ រហូតដល់អគារទី៨ និងមកដល់ពេលនេះ ពួកយើងខ្ញុំនៅមិនទាន់ទទួលបានការដោះដូរផ្ទះ ពីក្រុមហ៊ុនផានអ៊ីមិចនៅឡើយទេ គឺពួកយើងខ្ញុំទទួលបានតែចម្លើយថា ឲ្យពួកយើងខ្ញុំរង់ចាំ រហូតដល់ពេលពួកគេកម្ទេចផ្ទះរបស់ពួកយើងខ្ញុំអស់។
ជនរងគ្រោះដោយសារការបណ្តេញចេញទាំងបង្ខំ ក្នុងសហគមន៍បុរីកីឡា សូមដាក់បណ្តាសាជនណាដែលបានធ្វើបាប និងបានបង្កាច់បង្ខូច និយាយមិនពិត ចោទប្រកាន់មកលើយើងខ្ញុំ សូមឲ្យអ្នកនោះវិនាស និងបរាជ័យគ្រប់ភារកិច្ច៕
Subscribe to:
Post Comments (Atom)
8 comments:
DUMB Khmer, just wait until election time. Vietminh Hun Sen will promise to find the solutions and give you your house as promised by his Tycoon friends.
Stop crying like animals, you DUMB Khmer, he only wants your vote. Even if you die in front of his house, the Vietminh Hun Sen will blame you for killing yourself.
4:24 PM,
Actually you are the 'Dumb-ass, Asshole shit on the street. There's no need to say 'Khmer Dumb', Khmer is not the only one is 'Dumb', most of the people like you are 'Dumb'.
To the Parent, why can you send those kids to school? It's not going to help you.
stupid parents & stupid kids
don't help them, let them cry out on the street, till die
DON'T HELP THEM , LET SUFFER & DIE
ON THE STREET.
IT SEEM, THEY WANTED TO DIE
Why aren't they in school?
keep doing and doing untill HUN SEN no more POWER, and we got it FREEDOM if the GOVERMENT kill you,HUN SEN IS crimminal, I LOVE YOU,...KID.i will bring all these photo to INTERNATIONAL CRIMMINAL COURT (ICC),dont be afraid your mind is my mind,.... MAITREYA!
ម៉ែឪខ្មែរ..........បាត់បង់......ផ្ទៈ!
កូនចៅខ្មែរ........បាត់បង់......សាលា!
Post a Comment