Thursday, August 09, 2012

Hun Xen used the NatAss podium to attack the opposition party ... no questioning allowed

អ្នកឃ្លាំមើល៖ លោក ហ៊ុន​ សែន ប្រើ​​វេទិកា​​សភា​​រឿង​​ព្រំដែ​ន​​​វាយ​​​ប្រហារ​​បក្ស​​​ប្រឆំាង​​​​

ថ្ងៃព្រហស្បតិ៍ ទី09 សីហា ឆ្នាំ2012
​ដោយ ណាត សុភាព និង​អ៊ឹង ប៊ុនថន
Voice of Democracy


“អញ្ចឹង​ដើម្បី​​ស្គាល់​ប្អូន​ ​សុន ឆ័យ ឲ្យ​​បាន​ច្បាស់​ ​បង​សុំទោស ប​ងមាន​ការ​ចាំបាច់​ ដើម្បី​បញ្ចេញ​នូវឯកសារនេះ ​មិនមែ​នដោយសារ​តែប្អូន​ជួយបង​ បង​​បញ្ចេញ​ឯកសារ​នេះ​ទេ​ ​ទោះបី​ជាប្អូន​មិន​សួរបង​ ក៏បង​ត្រូវ​តែផ្សព្វផ្សាយ​ឯកសារ​​នេះ​ដែរ ​ព្រោះ​បង​មាន​តំរូវ​ការ​​ចាំបាច់ ​ដើម្បី​ជួសជុលការ​ខួចខាត​ បណ្តាល​មក​ពីនយោបាយ​​អសុរស ​នយោបាយ​អាក្រក់​​របស់​​គណបក្ស​​ឯកឧត្តម​ ដែលចោទបង​ថា ធ្វើរដ្ឋ​ប្រហារឆ្នាំ ៩​៧។” ក្រុម​អ្នក​វិភាគ​ ដែល​បាន​តាមដាន ​ការ​បំភ្លឺ​របស់​​លោកនាយក​​រដ្ឋមន្ត្រី ហ៊ុន សែន នៅរដ្ឋ​​សភា នៅព្រឹក​ថ្ងៃនេះថា លោក​រដ្ឋ​មន្ត្រី​ ហ៊ុន​ សែន​ ឈ្លៀត​​​​ឱកាស​​​ប្រើវេទិកាសភា សម្រាប់​​បំភ្លឺ​​រឿង​​​ព្រំដែន​​កម្ពុជា​-វៀតណាម ​ដើម្បី​​វាយ​​ប្រហារ​​អ្នក​នយោបាយ​​គូរ​​​ប្រជែង ​ជា​ជាង​​​និយាយពីបញ្ហា​បច្ចេក​​ទេស​​នៅ​ពេលចាប់​ផ្តើម។​

អ្នក​វិភាគ​ឯករាជ្យ លោក ឡៅ ម៉ុង​ហៃ មាន​ប្រសាសន៍​ថា ការ​ថ្លែង​របស់​លោក​នាយក​​រដ្ឋ​​មន្ត្រី ដោយ​ប្រើ​រយៈ​ពេល​ប្រ​ហែល ​១ម៉ោង មុនពេលនិយាយ​ដល់​​រឿង​​បច្ចេក​​ទេស​​ព្រំ​ដែន​នោះ គឺជាលេះ​កុំឲ្យ​គណបក្ស​ប្រឆំាងសួរដេញដោល ៖ “នេះជាយុទ្ធសាស្ត្រ ​ដើម្បី​បន្ទាប ​ឬក៏បន្សាប​នូវ​ការ​​តវ៉ា សួរ​​ដេញ​ដោយ​ពី​បណ្តា​គណបក្ស​ប្រឆាំង។”

ស្តាប់សំឡេង៖

សមាជិក​ក្រុម​ប្រឹក្សាឃ្លាំមើលកម្ពុជា លោក រ៉ុង ឈុន មាន​ប្រសាសន៍​ថា ការ​ថ្លែង​របស់​លោក​នាយក​រដ្ឋ​មន្ត្រី គ្រាន់​តែជាការ​កេញ​ចំណេញ​ផ្នែក​នយោ​បាយ​​តែ​​ប៉ុណ្ណោះ ៖ “តាមពិត​ទៅ គាត់គ្រាន់តែ​ធ្វើប្រជាភិថុត ដើម្បីស្វះ​ស្វែង​​រកការ​គ្រាំទ្រ ​ការបោះឆ្នោត​ឆ្នាំ ២០១៣ទេ​។ តាមពិត​ប្រជាពលរ​ដ្ឋគាត់​ដឹង​ហើយ ​ការដឹក​នាំ ការ​​គ្រប់​​គ្រង​សព្ធ​ថ្ងៃនេះ​បែប​ម៉េច។”​ នាយកប្រតិបត្តិ​របស់​អង្គការ​ឃ្លាំមើលការ​បោះ​ឆ្នោត​មួយ​ ហៅកាត់ថា ​ខុម​ហ្រ្វែល ​លោក គល់ បញ្ញា ​កត់​​សំគាល់​ថា​ ការ​ថ្លែង​ពី​បញ្ហា​ព្រំ​ដែន​ នៅក្នុង​រដ្ឋ​សភា បើ​មិន​មាន​ការ​សួរ​ដេញ​ដោល​ទេ គឺ​ជាការ​រំលោភ​ទៅ​លើ​រដ្ឋធម្ម​នុញ្ញ​ ៖ “រដ្ឋធម្មនុញ្ញ​យើង ​គេតំរូវ​ឲ្យមាន​​ការដេញ​ដោលគ្នា ​ឆ្លើយ​សំនួរគ្នា ​ទៅអ្នក​តំណាង​រាស្ត្រ។ ​រដ្ឋ​ធម្មនុញ្ញ​គេដាក់​អញ្ចឹង​ ព្រោះ​កន្ល​ងមក ​ខាង​រដ្ឋា​ភិបាល ​មាន​ប្រាប់​ពេល​វេលា​តិច​តួច​ណាស់​ ដើម្បី​ទុក​លទ្ធភាព​ឲ្យមាន​ការ​ដេញ​ដោល​គ្នាក្នុង​សភា ​ដោយ​ផ្ទាល់​មាត់ ​អញ្ចឹង​ទៅគ្រាន់​តែជាការ​គិត​ បំពេ​ញ​អ្វី​ដែល​រដ្ឋ​ធ្លាប់​បំពេញ ​នៅស្រុក​យើង​គេឲ្យបំ​ពេញ ​គេឲ្យ​ទៅរដ្ឋាភិបាល​គួរ​តែ​ចូល​ខ្លួន​ក្នុង​ការ​​ឆ្លើយ​សំនួរ​ហើយហ្នឹ​ងដេញដោល ​ពីអ្នក​តំណាង​រាស្ត្រ។”​ នៅមុន​ពេល​​ផ្តល់​​វេទិកាដល់​​​លោក​នាយក​​រដ្ឋមន្រ្តី ​ហ៊ុន សែន ដើម្បី​បក​​ស្រាយ​​ពី​​ការ​​ចោទ​​ប្រកាន់​​រឿង​​​បញ្ហា​ព្រំ​ដែន​កម្ពុជា-​វៀត​​ណាម ប្រធាន​រដ្ឋ​​សភា​លោក ហេង​ សំរិន បាន​​អាន​បញ្ជាផ្ទៃក្នុង​រដ្ឋស​ភា​ថា មិន​​ឲ្យ​​មាន​ការ​​​សួ​ដេញដោល​ទេ ៖ “ដូច្នេះ​ខ្ញុំសូម​បញ្ជា​ក់ជួន ​អង្គ​សភា​ព្រឹក​នេះ ​ខ្ញុំ​មិន​អនុញ្ញាតិ​​ឲ្យ​មាន​​​ការ​​​ជជែក​ ដេញ​​ដោល​ ឬ​ឲ្យមាន​ការ​បោះឆ្នោត ​ប្រភេ​ទណាមួយ​បាន​ឡើយ សូម​អង្គ​សភា​ជ្រៀប។”​

10 comments:

Anonymous said...

តាមពិត សម្តាច់ សែន ជោ ពិតជាទ្រង់ជ្រាប យ៉ាងប្រាកដ ជាក់ច្បាស់ ណាស់ទៅហើយ ទាក់ទងនឹងបញ្ហា ព្រំដែន រវាងយួន និង ខ្មែរ!!! ដោយមានការិះគន់ខ្លាំងពេក ពីសំណាក់ វេបសាយជាច្រើន ជាពិសេស KI ដែលជាវេបសាយប្រជាប្រិយ របស់រាស្រ្ត ក៏ដូចជានិស្សិតខ្មែរ ទូទាំងពិភពលោក។ ទើបចុងបញ្ចប់ សម្តាច់ ទ្រាំលែងបាន ក៏សុខចិត្ត ឡើងបកស្រាយ បែប អានប្រ៊ីយ៉ុង (ខ្មែរហៅថា អានរបាយការណ៍ ឬបើកចាក់ ពេលប្រលង)។

តាមពិតទៅ មានការបញ្ជា ដាច់ខាត ដល់ សម្តាច់ សំរិន ហាមដាច់ខាត ការសួរដេញដោល ផ្ទាល់មាត់ ពីសំណាក់ ខ្មែរស្នេហាជាតិ ។

ក្រលេកមើលការបកស្រាយបញ្ញា ព្រំដែនវិញ ពិតជាគួរអោយអស់ំណើច និងអាណិតដល់សមាជិកព្រឹត្តសភា និងបណ្តាប្រជារាស្រ្តខ្មែរ យួន ចិន ខ្មែរឥស្លាម ។ល។ ដែលបានខំតាមដាន សឹងតែដាច់បាយ ដើម្បីអោយបានយល់ពីបញ្ញាព្រំដែន តែបែជាសម្តាច់ លើកបញ្ញា ផ្ទាល់ខ្លួន រឿងអាស្រូវគ្រួសារខ្លួន និង ចំណាយពេល ឥតប្រយោជន៍ វាយប្រហារ ខ្មែរស្នេហាជាតិ ទៅវិញ!!!

ទោះបីជាយ៉ាងណា ការណ៍នេះ បានស្តែង អោយមតិសាធារណះ ទាំងអស់ យល់កាន់តែច្បាស់ ពីសារធាតុ របស់សម្តាច់ ដែលមាននិន្នាការ ផ្តាច់ការ អត្មានិយម អញនិយម គ្មានទីបញ្ចប់!!!

សារមួយនេះ បានបញ្ជាក់ អោយខ្មែរ ភ្ញាក់ខ្លួន ដឹងពីល្បិច ភូតភរ យករួចខ្លួន រត់ចោល រាស្រ្តខ្មែរ ដើម្បីបំពេញ តែមហិច្ចិតា ផ្ទាល់ខ្លួន មិនហ៊ាន ទទួលកំហុស ដែលខ្លួនប្រព្រឹត្ត ក្នុងដែនដីគ្រប់គ្រង ក្នុងរាជ្យកាលខ្លួនគ្រប់គ្រង បែរជារុញច្រាន ដាក់គេ ពាសវាល !!!

Anonymous said...

I'D LOVED U "DECHO SEN"
I SUPPORTED U

Anonymous said...

before: KHMER EMPIRE
after: KHMER EXPIRED

Sooner or later CAMBODIA map will disappear of this earth. Where is CHAMPA, I DUNNO!

confused

Anonymous said...

Ah Kwack and Ah Kwen (Heng Sam Rin),

When Ah Kwack goes to the congress, Ah Kwen must allow the members of the parliament ask the questions that are relevant to Cambodia's interest.

Ah Kwen must stop being bullshit by using the yuon's slave "hammer" and prohibit any MPs from bringing up any questions.

Ah Kwen Heng Samrin,

You have done this kind of bullshit in the past. You must change your behavior and prove to the people that you are not a Yuon's slave by allowing any MPs to ask Ah Kwack any questions they wanted.

It is so ridiculous that Cambodia is led by Ah Kwack and Ah Kwen.


Note: It is still the same bullshit, no question allowed.

Anonymous said...

CẢM ƠN SAMDECH DECHO HÙÝNH SÈN!!!

Chúng tôi yêu ông rất nhiều.

The Lost Ñg̉ùýêṇ

Anonymous said...

I love you,( Hun Sen ). You hated me,(scam srp & followers). We are not fucking families, with a great big fuck between Scamsrp and Human Wrong party, don't you dump asses potaotoes diggers say you want to fuck each other wife's asses too. You fucking dump khmer keep killing each other, so i can watch and enjoy as watching Olympic Games. your scary cat and paranoid leaders have no new agendas beside pointing finger at your own stupid asses Youn. Hun Sen protect our country with his mighty strong heart. Now Cambodia is a develope country without your stupid asses come and help out, so just go ahead and die in your foriegn land, and don't come back to Cambodia, we don't need you potato diggers brainless now or later, go to hell all you fucking dumb asses khmer. Pi Anh.

Anonymous said...

NGO n opposition , are sucked,
Som chhay, 2 faces idiot from Aust

Poor thinking , poor education , stupid

Anonymous said...

motherfucker hunsen traitor when you gonna arrest ah motherfucker Chuk Bundit ?

Anonymous said...

អ្វីដែលអា ហ៊ុន សែនកំពុងតែនិយាយទាក់ទងទៅនិងរឿងបោះបង្គោលព្រំដែនខ្មែរយួននេះគឺមិនត្រូវតាមរបៀបដែលត្រូវឡើយ មកនិយាយបំភ្លឺនៅក្នុងសភានោះឡើយ, នេះគឺរបៀបលោកសូត្រធម៌អោយចាស់ៗស្តាប់ទេអាភ្លើ! ដែលត្រូតាមក្បួនខ្នាតនោះគឺអាឯងត្រូវអង្គុយរងចាំឆ្លើយនូវរាល់សំនួរដែលរាល់សមាជិកសភាគេចោទសួរនិងរាល់ចម្ងល់របស់ពួកគេ ហើយអាក្បត់ជាតិត្រូវតែឆ្លើយបំភ្លឺអោយពួកគេទើបត្រូវ, សូមស្តាប់សំដីរបស់វានិងការដឹកនាំប្រទេសសព្វថ្ងៃគឺដឹកនាំដោយក្បាលវានិងគណបក្សប្រជាជនតែមួយគត់គឺគ្មានគណបក្សប្រឆាំងណា,ចលនាណានិងអ្នកស្នេហាជាតិណាចូលរួមក៏សាងជាតិនិងការពារជាតិជាមួយពួកវាបានទេ កាលណាយើងនិយាយការពិតនិងរិៈគន់ក្បាលពួកវារាលកំហុសពួកវា, វាតែងចោទប្រកាន់យើងថាបរិហារកេរ្តនិងចោទថាក្បត់ជាតិ។ ដូច្នេះយើងជាខ្មែរបានស្គាល់យ៉ាងច្បាស់នូវសារជា តិរបស់បនក្បត់កញ្ជៈយួននៅភ្នំពេញ ហើយដើម្បីដោះស្រាយរាល់បញ្ហារបស់ពលរដ្ឋខ្មែរនិងការការពារបូរណ៌ភាពទឹកដីរបស់យើងបាន លុៈត្រាតែយើងនាំគ្នាផ្លាស់ប្តូពួកវាចោលទើបបាន។

Anonymous said...

look the stupidest and the dumpiest pm and the only one we have in the world.