ព្រះយេស៊ូ សន្ទនា ជាមួយស្ត្រី សាសន៍សាម៉ារីម្នាក់
ព្រះយេស៊ូ ជ្រាបថា ពួកខាងគណៈផារីស៊ី បានឮគេនិយាយ ថា, ព្រះអង្គ មានសិស្សច្រើនជាងលោកយ៉ូហាន និងបានជ្រមុជទឹក អោយមនុស្សច្រើនជាងដែរ។ តាមពិត ព្រះយេស៊ូ ពុំបានជ្រមុជទឹក អោយគេ ផ្ទាល់ព្រះអង្គឡើយ, គឺពួកសិស្សវិញទេ ដែលជាអ្នក ជ្រមុជទឹក។ ព្រះអង្គ ក៏យាង ចាកចេញពីស្រុកយូដា ត្រឡប់ទៅស្រុកកាលីឡេវិញ។
ហើយ ព្រះអង្គ ត្រូវយាងកាត់តាម ស្រុកសាម៉ារី។ ព្រះអង្គ បានយាងមកដល់ភូមិមួយ របស់ជនជាតិសាម៉ារី ឈ្មោះភូមិ ស៊ូខារ នៅជិតចំការ ដែលលោកយ៉ាកុប បានចែកអោយ លោកយ៉ូសែប ជាកូន។ នៅទីនោះ មានអណ្ដូងទឹកមួយ ឈ្មោះ «អណ្ដូង លោកយ៉ាកុប។» ព្រះយេស៊ូ អស់កម្លាំង ក្នុងការធ្វើដំណើរ ក៏គង់នៅមាត់អណ្ដូង។ ពេលនោះ ប្រហែលជាថ្ងៃត្រង់។
មានស្ត្រីសាសន៍សាម៉ារីម្នាក់ មកដងទឹក។ ព្រះយេស៊ូ មានព្រះបន្ទូល ទៅនាង ថា៖ «ខ្ញុំ សុំទឹកទទួលទានបន្តិច។» (សិស្សនាំគ្នា ទៅរកទិញស្បៀងអាហារ នៅឯភូមិ។)
ស្ត្រីសាម៉ារី ទូលព្រះអង្គ ថា៖ «លោក ជាសាសន៍យូដា។ ម្ដេច ក៏លោកមកសុំទឹក នាងខ្ញុំ, ជាស្ត្រីសាសន៍សាម៉ារីពិសា ដូច្នេះ?» (ដ្បិតសាសន៍យូដា និងសាសន៍សាម៉ារី មិនត្រូវគ្នាទេ។)
ព្រះយេស៊ូ មានព្រះបន្ទូល តបទៅនាង ថា៖ «ប្រសិនបើនាង ស្គាល់ព្រះអំណោយទាន របស់ព្រះជាម្ចាស់ និងស្គាល់អ្នក ដែលនិយាយទៅកាន់នាង ថា, “ខ្ញុំ សុំទឹកទទួលទានបន្តិច” នោះ, នាងមុខជាសុំទឹក ពីលោកវិញពុំខាន, ហើយ លោក នឹងអោយទឹកដល់នាង, គឺជាទឹក ដែលផ្ដល់ជីវិត។»
នាង ទូលព្រះអង្គ ថា៖ «លោកម្ចាស់, លោក គ្មានអ្វីដងទឹកសោះ; រីឯ អណ្ដូងសោត ក៏ជ្រៅទៀតផង។ តើលោក បានទឹក ដែលផ្ដល់ជីវិតនោះ ពីណាមក? តើលោក មានឋានៈធំជាង លោកយ៉ាកុប ជាបុព្វបុរស របស់យើង ដែលបានទុកអណ្ដូងនេះ អោយយើង ឬ? លោកយ៉ាកុប និងកូនចៅរបស់លោក បានពិសាទឹកអណ្ដូងនេះ, ហើយ សត្វរបស់លោក ក៏បានផឹកទឹកអណ្ដូងនេះដែរ។»
ព្រះយេស៊ូ មានព្រះបន្ទូលទៅនាង ថា៖ «អស់អ្នក ដែលពិសាទឹកនេះ នៅតែស្រេក តទៅមុខទៀត; រីឯ អ្នក ដែលពិសាទឹកខ្ញុំអោយនោះ នឹងមិនស្រេកទៀតសោះឡើយ, ដ្បិតទឹកខ្ញុំអោយ នឹងបានទៅជាប្រភពទឹក ដែលផុសឡើង ផ្ដល់ជីវិត អស់កល្បជានិច្ច។»
ស្ត្រីនោះ ទូលព្រះអង្គ ថា៖ «លោកម្ចាស់, សូមមេត្តាផ្ដល់ទឹកនោះ មកនាងខ្ញុំផង។ កុំអោយនាងខ្ញុំ ស្រេក, និងកុំអោយរវល់ មកដងទឹកអណ្ដូងនេះទៀត។»
ព្រះអង្គ មានព្រះបន្ទូល ទៅនាង ថា៖ «សុំអញ្ជើញ ទៅហៅប្ដីនាង, រួចត្រឡប់មកវិញ។»
ស្ត្រីនោះ ទូលព្រះអង្គ ថា៖ «នាងខ្ញុំ គ្មានប្ដីទេ។»
ព្រះយេស៊ូ មានព្រះបន្ទូល ថា៖ «នាងនិយាយថា, នាង គ្មានប្ដីដូច្នេះ ត្រូវមែន, ព្រោះនាង ធ្លាប់មានប្ដីប្រាំមកហើយ; រីឯបុរស ដែលនៅជាមួយនាងសព្វថ្ងៃ មិនមែនជាប្ដី របស់នាងទេ។ នាង និយាយត្រង់មែន។»
នាង ទូលព្រះអង្គ ថា៖ «លោកម្ចាស់, នាងខ្ញុំយល់ថា, លោក ពិតជាព្យាការីមែន។ បុព្វបុរស របស់យើង នាំគ្នា ថ្វាយបង្គំព្រះជាម្ចាស់ នៅលើភ្នំនេះ, តែពួកលោក ជាសាសន៍យូដា តែងនិយាយថា, ត្រូវថ្វាយបង្គំ ព្រះអង្គ នៅក្រុង យេរូសាឡឹមវិញ។»
ព្រះយេស៊ូ មានព្រះបន្ទូល ទៅនាង ថា៖ «នាងអើយ, ជឿខ្ញុំចុះ, ដល់ពេលកំណត់ មិនមែននៅលើភ្នំនេះ ឬនៅក្រុងយេរូសាឡឹមទៀតទេ ដែលអ្នករាល់គ្នា នឹងថ្វាយបង្គំព្រះបិតា។ អ្នករាល់គ្នា មិន ស្គាល់ព្រះអង្គ ដែលអ្នករាល់គ្នា ថ្វាយបង្គំទេ; រីឯ យើងវិញ, យើង ស្គាល់ព្រះអង្គ ដែលយើងថ្វាយបង្គំ, ដ្បិតការសង្គ្រោះ ចេញមកពីជនជាតិយូដា។ ប៉ុន្តែ ដល់ពេលកំណត់, គឺឥឡូវហ្នឹងហើយ, អ្នកថ្វាយបង្គំដ៏ពិតប្រាកដ នឹងថ្វាយបង្គំព្រះបិតា តាមវិញ្ញាណ និងតាមសេចក្ដីពិត, ដ្បិតព្រះបិតា សព្វព្រះហឫទ័យ នឹងអ្នកថ្វាយបង្គំបែបនេះឯង។ ព្រះជាម្ចាស់ ជាវិញ្ញាណ។ ហេតុនេះ, អស់អ្នក ដែលថ្វាយបង្គំព្រះអង្គ ត្រូវតែថ្វាយបង្គំ តាមវិញ្ញាណ និងតាមសេចក្ដីពិត។»
ស្ត្រីនោះ ទូលព្រះអង្គ ថា៖ «នាងខ្ញុំ ដឹងហើយ ថា, ព្រះមេស្ស៊ី ហៅព្រះគ្រិស្ដ នឹងយាងមក។ កាលណា ព្រះអង្គ យាងមកដល់, ទ្រង់ នឹងប្រទាន អោយយើងដឹង សព្វគ្រប់ទាំងអស់។»
ព្រះយេស៊ូ មានព្រះបន្ទូល ទៅនាង ថា៖ «ខ្ញុំ នេះហើយ, គឺខ្ញុំ ដែលកំពុងតែនិយាយ ជាមួយនាង។»
ពេលនោះ ពួកសិស្ស ត្រឡប់មកដល់; ឃើញព្រះអង្គ កំពុងនិយាយ ជាមួយស្ត្រីដូច្នេះ, គេ ងឿងឆ្ងល់ជាខ្លាំង, តែគ្មាននរណា ទូលសួរព្រះអង្គឡើយ ថា, «ព្រះអង្គ សួររកអ្វី?» ឬ «ហេតុដូចម្ដេច ក៏មានព្រះបន្ទូល ជាមួយនាង?»
ស្ត្រីនោះ ទុកក្អមចោល, រត់ចូលទៅក្នុងភូមិ, ប្រាប់អ្នកស្រុក ថា៖ «សុំមកមើល បុរសម្នាក់។ លោក មានប្រសាសន៍ប្រាប់ខ្ញុំ នូវអំពើទាំងប៉ុន្មាន ដែលខ្ញុំបានប្រព្រឹត្ត។ លោកនោះ ជាព្រះគ្រិស្ដហើយ មើលទៅ។» អ្នកស្រុកនាំគ្នា ចេញពីភូមិ ទៅរកព្រះយេស៊ូ។
ក្នុងពេលជាមួយគ្នានោះ, ពួកសិស្ស ទូលព្រះអង្គ ថា៖ «លោកគ្រូ, សូមអញ្ជើញ ពិសា។»
ព្រះអង្គ មានព្រះបន្ទូល ទៅគេ ថា៖ «ខ្ញុំ មានអាហារ បរិភោគហើយ, ជាអាហារ ដែលអ្នករាល់គ្នា ពុំស្គាល់។»
ពួកសិស្ស ក៏និយាយគ្នា ថា៖ «ប្រហែលជាមាននរណាម្នាក់ យកអាហារ មកជូនលោកហើយ ទេដឹង?»
ព្រះយេស៊ូ មានព្រះបន្ទូល ទៅគេ ថា៖ «អាហារ របស់ខ្ញុំ, គឺធ្វើតាមព្រះហឫទ័យ របស់ព្រះអង្គ ដែលបានចាត់ខ្ញុំ អោយមក, ព្រមទាំងបង្ហើយកិច្ចការ របស់ព្រះអង្គ អោយបានសំរេច។ អ្នករាល់គ្នា តែងពោល ថា, “បួនខែទៀត ដល់រដូវចំរូត។” រីឯ ខ្ញុំវិញ, ខ្ញុំ សុំប្រាប់អ្នករាល់គ្នា ថា, ចូរមើលទៅ វាលស្រែមើល៍; ស្រូវ ទុំ, ល្មមច្រូតហើយ។ អ្នកច្រូត បានប្រាក់ឈ្នួល របស់ខ្លួន, ហើយ កំពុងប្រមូលផល ទុកសំរាប់ជីវិត អស់កល្បជានិច្ច។ ដូច្នេះ អ្នក សាបព្រោះ និងអ្នកច្រូតកាត់ បានសប្បាយរួមជាមួយគ្នា, ស្របតាមពាក្យចាស់លោក ថា, “ម្នាក់ព្រោះ, ម្នាក់ទៀតច្រូត។” ខ្ញុំ បានចាត់អ្នករាល់គ្នា អោយទៅច្រូត នៅក្នុងស្រែ ដែលអ្នករាល់គ្នា ពុំបានធ្វើការ នឿយហត់, គឺអ្នកផ្សេងទៀត បានធ្វើការនឿយហត់, ហើយ អ្នករាល់គ្នា ទទួលផល ពីការនឿយហត់ របស់អ្នកទាំងនោះ។»
ក្នុងភូមិនោះ មានអ្នកស្រុកសាម៉ារីជាច្រើន បានជឿលើព្រះយេស៊ូ ដោយសារពាក្យ ដែលស្ត្រីនោះ បានបញ្ជាក់ប្រាប់ ថា, «លោកមានប្រសាសន៍ប្រាប់ខ្ញុំនូវអំពើទាំងប៉ុន្មានដែលខ្ញុំបាន ប្រព្រឹត្ត។» ហេតុនេះហើយ បានជា កាលជនជាតិសាម៉ារី ទៅគាល់ព្រះអង្គ, គេ អង្វរ សូមព្រះអង្គ គង់នៅជាមួយគេ។ ព្រះអង្គ យល់ព្រម គង់នៅទីនោះ ពីរថ្ងៃ។ មានមនុស្សច្រើន ជាងនោះទៅទៀត បានជឿលើព្រះអង្គ ដោយបានឮ ព្រះបន្ទូល ព្រះអង្គផ្ទាល់។
ពួកគេ និយាយទៅកាន់ស្ត្រីនោះ ថា៖ «ឥឡូវនេះ, យើង ជឿ, មិនមែនត្រឹមតែឮ ពាក្យនាងប៉ុណ្ណោះទេ, គឺមកពីយើង បានឮ ព្រះអង្គ មានព្រះបន្ទូលផ្ទាល់ នឹងត្រចៀកថែមទៀតផង, ហើយ យើងដឹងថា, ព្រះអង្គ ពិតជាព្រះសង្គ្រោះ របស់មនុស្សលោកមែន។»
ព្រះយេស៊ូ ប្រោសកូនប្រុស របស់មន្ត្រីម្នាក់ អោយជា

ពីរថ្ងៃក្រោយមក, ព្រះយេស៊ូ យាងចាកចេញពីទីនោះ ឆ្ពោះទៅកាន់ ស្រុកកាលីឡេ។ ព្រះអង្គ មានព្រះបន្ទូល ថា៖ «គ្មានព្យាការីណាម្នាក់ ត្រូវគេគោរព ក្នុងស្រុកកំណើត របស់ខ្លួនផ្ទាល់ឡើយ។» លុះព្រះអង្គ យាងទៅ
ដល់ស្រុកកាលីឡេ, អ្នកស្រុកនាំគ្នា ទទួលព្រះអង្គ,
ព្រោះគេ បានឃើញការអស្ចារ្យទាំងប៉ុន្មាន ដែលព្រះអង្គ បានសំដែង
ក្នុងឱកាសពិធីបុណ្យចម្លង នៅក្រុងយេរូសាឡឹម,
ដ្បិតគេ ក៏បានទៅចូលរួម ពិធីបុណ្យនោះដែរ។
ព្រះអង្គ យាងត្រឡប់ទៅ ភូមិកាណា ក្នុងស្រុកកាលីឡេ ម្ដងទៀត, ជាភូមិដែលព្រះអង្គ បានធ្វើអោយទឹក ទៅជាស្រាទំពាំងបាយជូរ។ នៅទីនោះ មានអ្នករាជការម្នាក់ មកពីក្រុងកាពើណិម។ កូនប្រុសរបស់លោក មានជំងឺ។ កាលលោកជ្រាប ថា ព្រះយេស៊ូ បានយាង ពីស្រុកយូដា មកស្រុកកាលីឡេនេះ, លោក ក៏ទៅរកព្រះអង្គ, ទូលអង្វរ សូមព្រះអង្គ យាងទៅប្រោសកូន របស់លោក ដែលកំពុងតែឈឺ ជិតផុតដង្ហើមនោះ អោយបានជាសះស្បើយ។
ព្រះយេស៊ូ មានព្រះបន្ទូល ទៅគាត់ ថា៖ «ប្រសិនបើ អ្នករាល់គ្នា មិនបានឃើញទីសំគាល់ និងឫទ្ធិបាដិហារិយ៍ទេ, អ្នករាល់គ្នា មុខជាមិនជឿឡើយ។»
មន្ត្រីនោះ ទូលព្រះអង្គ ថា៖ «លោកម្ចាស់អើយ, សូមលោក អញ្ជើញមក ក្រែងកូន របស់ខ្ញុំប្របាទស្លាប់។»
ព្រះយេស៊ូ មានព្រះបន្ទូល ទៅគាត់ ថា៖ «អញ្ជើញ ទៅចុះ។ កូន របស់លោក រស់ហើយ។»
បុរសនោះ, ជឿព្រះបន្ទូល របស់ព្រះយេស៊ូ, ក៏ចេញដំណើរទៅ។ ពេលលោក កំពុងតែដើរតាមផ្លូវ ត្រឡប់ទៅផ្ទះវិញ, ពួកបំរើ របស់លោក នាំគ្នាចេញមក ជំរាប ថា, កូន របស់លោក រស់ហើយ។ លោក ក៏សួរអ្នកបំរើ អោយដឹង ថា, កូនរបស់លោក បានធូរស្បើយ ពីថ្មើរណា, គេ តប ថា៖ «កូនរបស់លោក បាត់គ្រុន ពីម្សិលមិញ វេលាម៉ោងមួយរសៀល។»
ឪពុក ដឹងថា, គឺនៅម៉ោងនោះឯង ដែលព្រះយេស៊ូ មានព្រះបន្ទូល មកគាត់ ថា, «កូនរបស់លោក រស់ហើយ។» លោក ជឿលើព្រះយេស៊ូ, ហើយក្រុមគ្រួសារ របស់លោកទាំងមូល ក៏ជឿលើព្រះអង្គដែរ។
នេះជាទីសំគាល់លើកទីពីរ ដែលព្រះយេស៊ូ បានធ្វើ នៅពេលដែលព្រះអង្គ វិលត្រឡប់ ពីស្រុកយូដា មកស្រុកកាលីឡេវិញ។

Jesus Talks With a Samaritan Woman
4 Now Jesus learned that the Pharisees had heard that he was gaining and baptizing more disciples than John — 2 although in fact it was not Jesus who baptized, but his disciples. 3 So he left Judea and went back once more to Galilee.
4 Now he had to go through Samaria. 5 So he came to a town in Samaria called Sychar, near the plot of ground Jacob had given to his son Joseph. 6 Jacob’s well was there, and Jesus, tired as he was from the journey, sat down by the well. It was about noon.
7 When a Samaritan woman came to draw water, Jesus said to her, “Will you give me a drink?” 8 (His disciples had gone into the town to buy food.)
9 The Samaritan woman said to him, “You are a Jew and I am a Samaritan woman. How can you ask me for a drink?” (For Jews do not associate with Samaritans.[a])
10 Jesus answered her, “If
you knew the gift of God and who it is that asks you for a drink, you
would have asked him and he would have given you living water.”
11 “Sir,” the woman said, “you have nothing to draw with and the well is deep. Where can you get this living water? 12 Are you greater than our father Jacob, who gave us the well and drank from it himself, as did also his sons and his livestock?”
13 Jesus answered, “Everyone who drinks this water will be thirsty again, 14 but whoever drinks the water I give them will never thirst. Indeed, the water I give them will become in them a spring of water welling up to eternal life.”
15 The woman said to him, “Sir, give me this water so that I won’t get thirsty and have to keep coming here to draw water.”
16 He told her, “Go, call your husband and come back.”
17 “I have no husband,” she replied.
Jesus said to her, “You are right when you say you have no husband. 18 The fact is, you have had five husbands, and the man you now have is not your husband. What you have just said is quite true.”
19 “Sir,” the woman said, “I can see that you are a prophet. 20 Our ancestors worshiped on this mountain, but you Jews claim that the place where we must worship is in Jerusalem.”
21 “Woman,” Jesus replied, “believe me, a time is coming when you will worship the Father neither on this mountain nor in Jerusalem. 22 You Samaritans worship what you do not know; we worship what we do know, for salvation is from the Jews. 23 Yet a time is coming and has now come when the true worshipers will worship the Father in the Spirit and in truth, for they are the kind of worshipers the Father seeks. 24 God is spirit, and his worshipers must worship in the Spirit and in truth.”
25 The woman said, “I know that Messiah” (called Christ) “is coming. When he comes, he will explain everything to us.”
26 Then Jesus declared, “I, the one speaking to you—I am he.”
The Disciples Rejoin Jesus
27 Just then his disciples returned and were surprised to find him talking with a woman. But no one asked, “What do you want?” or “Why are you talking with her?”
28 Then, leaving her water jar, the woman went back to the town and said to the people, 29 “Come, see a man who told me everything I ever did. Could this be the Messiah?” 30 They came out of the town and made their way toward him.
31 Meanwhile his disciples urged him, “Rabbi, eat something.”
32 But he said to them, “I have food to eat that you know nothing about.”
33 Then his disciples said to each other, “Could someone have brought him food?”
34 “My food,” said Jesus, “is to do the will of him who sent me and to finish his work. 35 Don’t
you have a saying, ‘It’s still four months until harvest’? I tell you,
open your eyes and look at the fields! They are ripe for harvest. 36 Even now the one who reaps draws a wage and harvests a crop for eternal life, so that the sower and the reaper may be glad together. 37 Thus the saying ‘One sows and another reaps’ is true. 38 I
sent you to reap what you have not worked for. Others have done the
hard work, and you have reaped the benefits of their labor.”
Many Samaritans Believe
39 Many of the Samaritans from that town believed in him because of the woman’s testimony, “He told me everything I ever did.” 40 So when the Samaritans came to him, they urged him to stay with them, and he stayed two days. 41 And because of his words many more became believers.
42 They
said to the woman, “We no longer believe just because of what you said;
now we have heard for ourselves, and we know that this man really is
the Savior of the world.”
Jesus Heals an Official’s Son
43 After the two days he left for Galilee. 44 (Now Jesus himself had pointed out that a prophet has no honor in his own country.) 45 When
he arrived in Galilee, the Galileans welcomed him. They had seen all
that he had done in Jerusalem at the Passover Festival, for they also had been there.
46 Once more he visited Cana in Galilee, where he had turned the water into wine. And there was a certain royal official whose son lay sick at Capernaum. 47 When this man heard that Jesus had arrived in Galilee from Judea, he went to him and begged him to come and heal his son, who was close to death.
48 “Unless you people see signs and wonders,” Jesus told him, “you will never believe.”
49 The royal official said, “Sir, come down before my child dies.”
50 “Go,” Jesus replied, “your son will live.”
The man took Jesus at his word and departed. 51 While he was still on the way, his servants met him with the news that his boy was living. 52 When
he inquired as to the time when his son got better, they said to him,
“Yesterday, at one in the afternoon, the fever left him.”
53 Then the father realized that this was the exact time at which Jesus had said to him, “Your son will live.” So he and his whole household believed.
54 This was the second sign Jesus performed after coming from Judea to Galilee.
No comments:
Post a Comment