Source: CATU
Dear All,
សូមអស់លោក លោកស្រី ពិចារណាទៅនឹងលិខិតជូនដំណឹងរបស់សហជីពនេះតើយ៉ាងណា ? ដែលតាំងខ្លួនជាសហជីពមានការិយាល័យនិងមានគោលការណ៍ដ៏មហាច្បាស់លាស់នោះត្រូវបានប្រធានសហជីពរបស់ខ្លួន គឺលោក ចនធាង និងថ្នាក់ដឹកនាំសហជីព ព្រមទាំងបងប្អូនកម្មករកម្មការិនី ដែលតែងតែគាំទ្រសហជីពរបស់ខ្លួន នៅរោងចក្រកាត់ដេរ មេនហានថេន ហ្គាមេន ខេត្តកំពង់ចាមនោះ លាលែងសឹងតែអស់ទៅហើយ មកដល់ពេលនេះ។
បើសហជីពនេះនៅទន់ខ្សោយ គ្មានការិយាល័យ និងគ្មានគោលការណ៍ច្បាស់លាស់ដូចដែលសហជីពដ៏ទៃបានលើកឡើងនោះត្រូវបានបងប្អូនកម្មករកម្មការិនីមានជំនឿចិត្តនិងគាំទ្រប៉ុនហ្នឹងទៅហើយ ចុះទំរាំសហជីពនេះមានភាពខ្លាំង មានការិយាល័យត្រឹមត្រូវ និងមានគោលការណ៍ច្បាស់លាស់វិញនោះ ប្រហែលជាសហជីពដែលតាំងខ្លួនជាសហជីពខ្លាំងនោះ រកកម្មករកម្មការិនីគាំទ្រម្នាក់គ្មានផងមើលទៅ!
បញ្ជាក់ :
សហជីពនីមួយៗមុននឹងទទួលបានបញ្ជិកាពីក្រសួងការងារនោះ ត្រូវមានលក្ខន្តិកៈ បទបញ្ជាផ្ទៃក្នុង មានរចនាសម្ព័ន្ធដឹកនាំច្បាស់លាស់និងមានអាសយដ្ឋានត្រឹមត្រូវ ទើបគេចេញបញ្ជិកាឲ្យ។ ចុះសហជីពមួយជូនដំណឹង បែបនេះ យ៉ាងណាដែរ ចូរអស់លោក លោកស្រីពិចារណាមើលចុះ !!!!
Monday, August 13, 2012
Subscribe to:
Post Comments (Atom)
No comments:
Post a Comment