Wednesday, September 12, 2012

សារសំខាន់​នៃ​គណៈកម្មាធិការ​សភា​អន្តរជាតិ - Importance of the Internatonal Parliamentary Committee

លោក សម រង្ស៊ី

2012-09-11
ដោយ ម៉ៅ សុធានី
Radio Free Asia

លោក សម រង្ស៊ី ប្រធាន​គណបក្ស​ប្រឆាំង និង​ជា​ប្រធាន​ចលនា​សង្គ្រោះ​ជាតិ បាន​ថ្លែង​ថា គណៈកម្មាធិការ​សភា​អន្តរជាតិ​ដើម្បី​ការ​បោះ​ឆ្នោត​បែប​ប្រជាធិបតេយ្យ​នៅ​កម្ពុជា បាន​សម្ពោធ​ជា​ផ្លូវ​ការ​ហើយ នៅ​ថ្ងៃ​ចន្ទ ទី​១០ ខែ​កញ្ញា នៅ​ក្រុង​ម៉ានីល (Manila) ប្រទេស​ហ្វីលីពីន ដែល​មាន​លោក ហ្វ្រែងគ្លីន ឌ្រីលិន (Franklin Drilon) សមាជិក​ព្រឹទ្ធសភា​ហ្វីលីពីន ជា​ប្រធាន។

លោក​ប្រធាន សម រង្ស៊ី អះអាង​ថា គណៈកម្មាធិការ​សភា​នេះ ដែល​មាន​សមាជិក​សភា​ពី​ប្រទេស​ប្រមាណ​ជា​៨០ នឹង​ចូល​រួម​យ៉ាង​សកម្ម​ក្នុង​ការ​ជួយ​ជំរុញ​ឲ្យ​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា ប្រព្រឹត្ត​ទៅ​ដោយ​សេរី និង​យុត្តិធម៌ ជាពិសេស សម្រាប់​ការ​បោះ​ឆ្នោត​សកល​នៅ​ឆ្នាំ​២០១៣។

លោក សម រង្ស៊ី ប្រធាន​គណបក្ស​ចលនា​សង្គ្រោះ​ជាតិ បាន​មាន​ប្រសាសន៍​សម្ដែង​សុទិដ្ឋិនិយម​ពី​ក្រុង​ម៉ានីល ថា ការ​បង្កើត​គណៈកម្មាធិការ​សភា​អន្តរជាតិ​ដើម្បី​ការ​បោះ​ឆ្នោត​បែប​ប្រជាធិបតេយ្យ​នៅ​កម្ពុជា (International Parliamentary Committee for Democratic Election in Cambodia – IPCDEC) នេះ គឺ​មាន​សារសំខាន់​ណាស់​សម្រាប់​ដំណើរ​ការ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា។


លោក​បន្ត​ថា គោលដៅ​សំខាន់​របស់​សហគមន៍​ជាតិ និង​អន្តរជាតិ គឺ​ចង់​ឲ្យ​ស្ថានភាព​សិទ្ធិ​មនុស្ស​បាន​ប្រសើរ​ឡើង និង​ចង់​ឲ្យ​មាន​ការ​កែប្រែ​ស្ថាប័ន​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា៖ «គោល​បំណង​សំខាន់ គឺ​ធ្វើ​តាម​សំណើ​អង្គការ​សហប្រជាជាតិ តាម​រយៈ​លោក​សាស្ត្រាចារ្យ សុរិយា ស៊ូប៊ែឌី (Surya P. Subedi) ដែល​ទើប​ចេញ​របាយការណ៍​មួយ​ទាក់​ទង​នឹង​ស្ថានការណ៍​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា និង​ការ​រៀបចំ​ការ​បោះ​ឆ្នោត​នៅ​ឆ្នាំ​២០១៣ ខាង​មុខ។ ក្នុង​របាយការណ៍​នោះ អ.ស.ប ក៏​បាន​ទាម​ទារ​ឲ្យ​មាន​ការ​ផ្លាស់​ប្ដូរ​សមាសភាព ផ្លាស់​ប្ដូរ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) ផ្លាស់​ប្ដូរ​សមាសភាព​នីតិវិធី​នៃ​ការ​បោះ​ឆ្នោត កុំ​ឲ្យ​លួច​បន្លំ​សន្លឹក​ឆ្នោត​ដូច​មុន​ទៀត»។

លោក ទេព នីថា អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត បាន​រិះគន់​ថា ការ​ចោទ​ប្រកាន់​របស់​ប្រធាន​គណបក្ស​ប្រឆាំង​លោក សម រង្ស៊ី ពុំ​មែន​ជា​រឿង​ថ្មី​ទេ។ លោក​ថា ក្រោយ​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា​ម្តងៗ ទាំង​អង្គការ​សង្កេតការណ៍​ជាតិ និង​អន្តរជាតិ បាន​ទទួល​ស្គាល់​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត៖ «ខ្ញុំ​គិត​ថា គ្រាន់​តែ​ជា​ការ​លើក​ឡើង និង​គ្រាន់​តែ​ជា​សម្ដី​ចាស់ ហើយ​មិន​ដែល​មាន​ភស្តុតាង​ច្បាស់​លាស់​ទេ។ ក្រោយ​បញ្ចប់​ការ​បោះ​ឆ្នោត​នីមួយៗ ភាគ​ច្រើន​គេ​តែង​វាយ​តម្លៃ​វិជ្ជមាន​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា និង​មាន​ការ​រីក​ចម្រើន​ប្រសើរ​ឡើង។ យើង​តែង​កែលំអ​រៀបចំ​ជានិច្ច រហូត​ដល់​ធ្វើ​វិសោធនកម្ម​ច្បាប់ ការ​កែលំអ​នីតិវិធី។ ក្នុង​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​ឆ្នាំ​២០១២ នេះ យើង​បាន​ពិនិត្យ និង​កែលំអ​ច្រើន​ណាស់​ដើម្បី​ឲ្យ​ការ​បោះ​ឆ្នោត​ល្អ​ឡើង»។

ក្នុង​បញ្ជី​ឈ្មោះ​នៃ​គណៈកម្មាធិការ​សភា​អន្តរជាតិ​ដើម្បី​ការ​បោះ​ឆ្នោត​បែប​ប្រជាធិបតេយ្យ​នៅ​កម្ពុជា មាន​សមាជិក​សភា និង​ព្រឹទ្ធសភា​ជាច្រើន​មក​ពី​ប្រទេស​កម្ពុជា ហ្វីលីពីន ថៃ ជប៉ុន សិរីលង្កា ស៊ុយអែត អ៊ីតាលី ស្វីស អង់គ្លេស និង​បែលហ្ស៊ិក ជាដើម។

លោក សម រង្ស៊ី ដែល​កំពុង​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស ក៏​មាន​ជំនឿ​ផង​ដែរ​ថា អង្គការ​សហប្រជាជាតិ និង​គណៈកម្មាធិការ​សភា​អន្តរជាតិ​នេះ អាច​មាន​ឥទ្ធិពល​លើ​រដ្ឋាភិបាល​កម្ពុជា ដោយ​ជំរុញ​ឲ្យ​ទទួល​យល់​ព្រម​នូវ​សំណើ​ទាំង​ឡាយ និង​អនុញ្ញាត​ឲ្យ​លោក​អាច​វិល​ត្រឡប់​ទៅ​ចូល​រួម​ការ​បោះ​ឆ្នោត​ជ្រើស​រើស​តំណាង​រាស្ត្រ នៅ​ខែ​កក្កដា ឆ្នាំ​២០១៣៖ «អង្គការ​សហប្រជាជាតិ គេ​ទាម​ទារ​ឲ្យ​ខ្ញុំ​ក្នុង​ឋានៈ​ជា​ប្រធាន​ចលនា​ប្រជាធិបតេយ្យ​ដ៏​ធំ​មួយ ដែល​មាន​គណបក្ស សម រង្ស៉ី និង​គណបក្ស​សិទ្ធិ​មនុស្ស ដូច​នេះ​ដាច់​ខាត​ត្រូវ​តែ​មាន​គណបក្ស​សង្គ្រោះ​ជាតិ និង​ប្រធាន​បក្ស​ចូល​រួម​ពេញ​លេញ ក្នុង​ការ​បោះ​ឆ្នោត។ យើង​នឹង​រៀបចំ​គណៈកម្មាធិការ​នេះ​មាន​សាខា​ច្រើន និង​ខ្លាំង​ទូទាំង​ពិភពលោក ដើម្បី​ឲ្យ​សភា​នៃ​ប្រទេស​នីមួយៗ ជំរុញ​រដ្ឋាភិបាល​ខ្លួន​ឲ្យ​ជំរុញ​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ ឲ្យ​សុខ​ចិត្ត​រៀបចំ​ការ​បោះ​ឆ្នោត​ត្រឹមត្រូវ។ បើ​មិន​ដូច្នោះ​ទេ សហគមន៍​អន្តរជាតិ មិន​ទទួល​ស្គាល់​ការ​បោះ​ឆ្នោត​ណា​មិន​ត្រឹម​ត្រូវ​នោះ​ទេ ហើយ​នឹង​មិន​ទទួល​ស្គាល់​រដ្ឋាភិបាល​ណា​ដែល​ចេញ​ពី​ការ​បោះ​ឆ្នោត​មិន​ត្រឹម​ត្រូវ​នោះ​ដែរ»។

ពាក់ព័ន្ធ​នឹង​ក្តី​សង្ឃឹម​របស់​លោក សម រង្ស៊ី នេះ អ្នក​នាំ​ពាក្យ​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន មាន​ប្រសាសន៍​ប្រតិកម្ម​តប​ថា កម្ពុជា​ជា​ប្រទេស​មាន​ប្រជាធិបតេយ្យ និង​ឯករាជ្យ​ភាព​ពិត​ប្រាកដ ដូច​នេះ​គ្មាន​ប្រទេស​ក្រៅ​ណា​អាច​លូក​ដៃ​ចូល​កិច្ចការ​ផ្ទៃ​ក្នុង​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​ឡើយ៖ «ដោយ​សារ​ប្រទេស​កម្ពុជា គឺ​ជា​ប្រជាជាតិ​ឯករាជ្យ ប្រជាធិបតេយ្យ និង​មាន​សភា​ដែល​បោះ​ឆ្នោត​៥ឆ្នាំ​ម្តង។ អាស្រ័យ​ហេតុ​នេះ គ្មាន​ស្ថាប័ន​ណា​មួយ​បង្កើត​ឡើង​សារ​ជា​ថ្មី ហើយ​មាន​ឥទ្ធិពល​ផ្លូវ​ការ​លើ​សេចក្តី​សម្រេច​ចិត្ត​របស់​ប្រជាពលរដ្ឋ​ខ្មែរ តាម​រយៈ​លទ្ធផល​ការ​បោះ​ឆ្នោត ដូច​នេះ​គឺ​គ្មាន​ឥទ្ធិពល​ជះ​មក​លើ​នៃ​នីតិវិធី និង​ដំណើរ​ការ​នៃ​ការ​បោះ​ឆ្នោត​បាន​ទេ។ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត គឺ​កើត​ឡើង​ចេញ​ពី​សភា​របស់​កម្ពុជា គឺ​មិន​មែន​ចេញ​ពី​អង្គការ​ណា​មួយ ឬ​ចេញ​ពី​ស្ថាប័ន​អន្តរជាតិ​ណា​មួយ​នោះ​ទេ»។

ទោះ​បី​ជា​មាន​ទស្សនៈ និង​ការ​យល់​ឃើញ​ខុសៗ​គ្នា រវាង​មន្ត្រី​ជាន់​ខ្ពស់​រាជ​រដ្ឋាភិបាល និង​មន្ត្រី​នៃ​គណបក្ស​ប្រឆាំង​ក៏​ដោយ លោក​បណ្ឌិត ឡៅ ម៉ុងហៃ អ្នក​វិភាគ​ឯករាជ្យ និង​បាន​តាម​ដាន​ព្រឹត្តិការណ៍​ជាតិ និង​អន្តរជាតិ បាន​មាន​ប្រសាសន៍​ថា ស្ថានភាព​នៅ​កម្ពុជា អាច​មាន​ការ​ផ្លាស់​ប្ដូរ ដោយ​យោង​តាម​របាយការណ៍ និង​អនុសាសន៍​របស់​លោក​សាស្ត្រាចារ្យ សុរិយា ស៊ូប៊ែឌី អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា។ បន្ថែម​លើ​នេះ គណៈកម្មាធិការ​សភា​អន្តរជាតិ ដែល​ទើប​បង្កើត​ថ្មី​នេះ មាន​សមាជិក​ពី​ប្រទេស​ជាច្រើន​ក្នុង​ពិភពលោក។

លោក​បណ្ឌិត ឡៅ ម៉ុងហៃ៖ «ហ្នឹង​អាច​មាន​ចាប់​ពី​ឥឡូវ​ទៅ បើ​សិន​គេ​ធ្វើ​អន្តរាគមន៍​បណ្ដើរៗ ដោយ​ឈរ​លើ​មូលដ្ឋាន​នៃ​អនុសាសន៍​របស់​អ្នក​រាយការណ៍​ពិសេស​របស់ អ.ស.ប ស្ដីពី​សិទ្ធិ​មនុស្ស​កម្ពុជា ដែល​ទើប​ចេញ​របាយការណ៍​ថ្មីៗ និង​អនុសាសន៍​មួយ​ចំនួន​ទាក់​ទង​នឹង​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​យុត្តិធម៌។ គេ​តំណាង​ប្រទេស​ច្រើន​ដែរ អាច​ដំណើរ​ការ​ជាក់ស្តែង​ទៅ​មុខ​ទៀត គេ​អាច​បញ្ជូន​អ្នក​សង្កេតការណ៍​របស់​គេ ដូច​នេះ​យើង​ពិបាក​បដិសេធ​ដើម្បី​ពិនិត្យ​មើល តាម​ដាន​ការ​បោះ​ឆ្នោត​របស់​យើង។ គេ​អាច​ធ្វើ​របាយការណ៍​វិជ្ជមាន និង​អវិជ្ជមាន»។

ចំណែក​លោក កឹម សុខា ប្រធាន​គណបក្ស​សិទ្ធិ​មនុស្ស និង​ជា​អនុប្រធាន​ចលនា​សង្គ្រោះ​ជាតិ ដែល​ទើប​វិល​ត្រឡប់​ទៅ​កម្ពុជា បាន​ឲ្យ​ដឹង​ថា អង្គការ​សហប្រជាជាតិ និង​តំណាង​រាស្ត្រ​សហរដ្ឋអាមេរិក គាំទ្រ​ឲ្យ​មាន​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា។ លោក​បន្ត​ថា សហរដ្ឋអាមេរិក​កំពុង​ជួយ​ជំរុញ​រដ្ឋាភិបាល​កម្ពុជា ធ្វើ​យ៉ាង​ឲ្យ​លោក សម រង្ស៊ី អាច​ចូល​ស្រុក​វិញ​បាន ដោយ​អន្តរជាតិ​យល់​ឃើញ​ថា ប្រសិន​បើ​គ្មាន​វត្តមាន​លោក សម រង្ស៊ី ចូល​រួម​ក្នុង​ការ​បោះ​ឆ្នោត​ជាតិ​ឆ្នាំ​២០១៣ ទេ​នោះ មាន​ន័យ​ថា ការ​បោះ​ឆ្នោត​នៅ​កម្ពុជា មិន​សេរី និង​យុត្តិធម៌ ដូច​ដែល​អន្តរជាតិ​រំពឹង​ទុក​នោះ​ទេ៕

6 comments:

Anonymous said...



អាសំ រង្សី នឹងអាគឹម សុខា ពួកវាបង្កើតគណបក្ស(នាំគ្រោះឱ្យជាតិ) រីឯពួកអាផ្កាប់មុខទាំអស់នោះគឺពពួកអាបំផ្លាញជាតិ អាផ្កាប់អស់ទាំងហ្នឹងពួកវានេះបំរើនយោបាយឱ្យអា(ហុន សែន)ដោយមិនដឹងខ្លួន។ ឥឡូវនេះខ្ញុំសុំលើកយកទង្វើថោកទាបរបស់អា សំ រង្សី នឹងអា គឹម សុខា ដែលពួកវាបានធ្វើកន្លងមក។ ទី១-នៅពេលដែលពលរដ្ឋខ្មែរមានរឿងនៅស្រុកក្រចេះ
ភូមិប្រម៉ាហើយក្មេងស្រីមួយនាក់មានអាយុ១៤ឆ្នាំពួកហុនសែនបាញ់ស្លាប់។ តើអាថោកទាបទាំងពីរហ្នឹងកំពុងធ្វើរអី? គឺពួកវានាំគ្នាដង្ហែក្បួនបោះឆ្នោតធ្វើជាមិនដឹងខ្លួនទៅវិញ។ ទី២-នៅពេលដែលលោក(ម៉ម សូណង់ដូ)ត្រូវបានមេអាថោកទាបទាំងពីរបញ្ចូទាហានមកចាប់គាត់។ រីឯអាថោកទាបទាំងពីរហ្នឹងវាណាត់ជួបគ្នានៅឯ(ម៉ានិលប្រទេសហ្វីលីពិន)ទៅវិញ។ ទី៣-ថ្មីៗនេះទៀតលោក (ម៉ម សូណង់ដូ)ត្រូវឡើងតុលាការពលរដ្ឋខ្មែរផ្អើលទូរទាំងពីភពលោកកមជួយគាំទ្រគាត់។ បែជាពួកអាថោកទាបគណបក្សនាំគ្រោះឱ្យជាតិនាំគ្នាសប្បាយ បង្កើតទីស្នាក់ការកណ្ដាលបណ្ដោះអាសន់នោះទៅវិញ។ ដូចច្នេះហើយសូមពលរដ្ឋខ្មែរទូទាំងពិភពលោកគឹតពិចារណាមើល។ ពេលវេលាមុនពេលវាលាក្រោយម្ដេចក៏ពូកវាមិនធ្វើរ បែជាពូកវាមកយកពេលវាលាណាដែលពលរដ្ឋខ្មែរកើតរឿងទៅវិញ។ នេះហើយគឺជាល្បិចបំភន់ភ្នែកពលរដ្ឋខ្មែរ នេះខ្ញុំនិយាយតែរឿងថ្មិៗដែលទើបហ្នឹងកើតឡើងផង៕

Anonymous said...





អា1:10AM,ជាឆ្កែយួន ស៊ីអាចម៍អាហ៊ុន សែន!
រាស្ត្រខ្មែរស្គាល់អាឆ្កែហ៊ុន សែនច្បាស់លាស់ណាស់!
សូមអាឯងឈប់លូទៅ!

Anonymous said...

2:11AM, អេ+ អាល្បងភ្លើ! ពួកយើងនេះជាអ្នកស្រឡាញ់ជាតិគឺមិនមែនជាឆ្កែយួនដូចល្បងផ្លយឯងនិយាយនោះទេ! ពួកយើងនេះគឺផ្លាស់ប្តូរបបភ្នពេញពិតប្រាកដ! មិនមែនធ្វើឡែៗបង្រ្គប់កិច្ចដូចពួកឯងនោះទេ។ បើពួកផ្បងផ្លយឯងចង់ក្លាយខ្លួនជាអ្នកជាតិនិយម សូមបញ្ជប់នយោបាយបល់បាយបង្រ្គប់កិច្ចអោយយួនចូលមកលេបយកស្រុកខ្មែរទៅ!!!!!!!

Anonymous said...

2:11AM
អេ!...អាគុក!... អាបុកគល់និយម!...អាសំរាំង ស៊ីនិយម!
------------------------------
អាហ្អែងសង្គ្រោះជាតិ !...
តែអាសម រង្ស៊ីវាសង្គ្រោះ
របបអាCPP អាក្បត់ហ៊ុនសែន
កញ្ជៈអាយួនយៀកកុង !
-------------------------------
អាភ្លើ តពូជ!
-------------------------------
អាផ្កាប់មុខផ្ទប់អាចម៍អាក្បត់ជាតិសម រង្ស៊ី +អាក្បត់ជាតិកឹម សុខា...
ស៊ីអាចម៍អាឈ្លើយ​ហ៊ុន​ សែន...
ហើយលិទ្ធអាចម៍អាយួនយៀកកុង!

Anonymous said...

អេ!...អាគុក!... អាបុកគល់និយម!...អាសំរាំង ស៊ីនិយម!
------------------------------
អាហ្អែងសង្គ្រោះជាតិ !...
តែអាសម រង្ស៊ីវាសង្គ្រោះ
របបអាCPP អាក្បត់ហ៊ុនសែន
កញ្ជៈអាយួនយៀកកុង !
-------------------------------
អាភ្លើ តពូជ!
-------------------------------
អាផ្កាប់មុខផ្ទប់លើអាចម៍អាក្បត់ជាតិសម រង្ស៊ី +អាចម៍អាក្បត់ជាតិកឹម សុខា...
ស៊ីអាចម៍អាឈ្លើយ​ហ៊ុន​ សែន...
ហើយលិទ្ធអាចម៍អាយួនយៀកកុង!

Anonymous said...

អាសម រង្សីវាជួយអាយួនហ៊ុន សែន
កាត់ដីខ្មែរឲ្យយួនវាត្រូវតែមានទោស​!