Tuesday, September 11, 2012

Road closure ahead of Mam Sonando's court hearing - ប៉ូលិស​បិទផ្លូវ នៅពេល​តុលាការបើកសវនាការកាត់ទោស​លោក ម៉ម សូណង់ដូ

ប៉ូលិសបិទផ្លូវចេញចូលតុលាការសាលាដំបូងរាជធានីភ្នំពេញ ខាងជើងស្តាតអូឡាំពិក ក្នុងពេលតុលាការ បើកសវនាការ កាត់ទោសលោកម៉មសូណង់ដូ នាព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១២ ( រូបថត៖ ស៊ីវ ចាន់ណា )


ថ្ងៃទី 11 កញ្ញា 2012
ដោយ: ចាន់ណា
Cambodia Express News


ភ្នំពេញ: ​ប៉ូលិស​បាន​ពង្រាយ​កម្លាំង ដាក់រ​បាំងបិទ​ផ្លូវ​នៅ​មុខ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅពេល​ដែល​តុលាការ​នេះ បាន​បើក​សវនាការកាត់ទោស​លោក ម៉ម សូណង់ដូ ប្រធាន​សមាគម​អ្នកប្រជាធិបតេយ្យ និង​ជា​នាយក​វិទ្យុ​សំបុក​ឃ្មុំ នៅ​ព្រឹក​ថ្ងៃទី​១១ ខែ​កញ្ញា ឆ្នាំ​២០១២​។​

​ក្នុងពេល​បិទផ្លូវ​នោះ សូម្បី​តែ​អ្នកកាសែត និង​សកម្មជន​សិទ្ធិមនុស្ស ក៏​មិន​ត្រូវបាន​អនុញ្ញាតឲ្យ​ចូលទៅក្នុង​តុលាការ ដើម្បី​យក​ព័ត៌មាន និង​តាមដាន​សវនាការ​ឡើយ​។​

​លោក ម៉ម សូណង់ដូ ប្រធាន​សមាគម​អ្នកប្រជាធិបតេយ្យ និង​ជានាយក​វិទ្យុ​សំបុក​ឃ្មុំ ត្រូវបាន​ចាប់ខ្លួនកាលពី​ថ្ងៃ​ទី​១៥ ខែកក្កដា ឆ្នាំ​២០១២​។ លោក ម៉ម​ សូណង់ដូ ជាប់ចោទ​ក្នុង​រឿង​ជម្លោះ​ដីធ្លី បង្កើត​តំបន់​អបគមន៍នៅ​ខេត្ត​ក្រចេះ​។​

​លោក​មេធាវី សុក សំអឿន មេធាវី​ការពារ​ក្តី​លោក ​ម៉ម ​សូណង់ដូ បាន​លើកឡើង​ថា តាម​បទចោទប្រកាន់ ក្នុង ៤ ករណី ពាក់ព័ន្ធ​នឹង​ជម្លោះ​ដីធ្លីនៅ​ភូមិ​ប្រម៉ា ឃុំ​កំពង់​ដំរី ស្រុក​ឆ្លូង ខេត្ត​ក្រចេះ ដែល​រដ្ឋាភិបាល​ចោទថា ពលរដ្ឋដែលជា​តំណាង​របស់​សមាគម​អ្នកប្រជាធិបតេយ្យបង្កើត​តំបន់​អបគមន៍​នោះ គឺ​លោក ​ម៉ម ​សូណង់ដូ ត្រូវ​ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ​សរុប​ដល់​ទៅ ៣០ឆ្នាំ​។​


​មាន​អាយុ ៧២ឆ្នាំ លោក ម៉ម សូណង់ដូ ប្រធាន​សមាគម​អ្នកប្រជាធិបតេយ្យ និង​ជា​នាយក​វិទ្យុ​សំបុក​ឃ្មុំ ត្រូវបាន​ប៉ូលិសចាប់ខ្លួន​កាលពី​ថ្ងៃ​ទី​១៥ ខែកក្កដា ឆ្នាំ​២០១២ ក្រោម​បទ​ចោទប្រកាន់ ៤ ករណី ពាក់ព័ន្ធ​នឹង​ការ​នៅ​ពី​ក្រោយ​ហេតុការណ៍ ដែល​រដ្ឋាភិបាលបាន​ចោទប្រកាន់​ក្រុម​អ្នក​ភូមិ ដែល​ជា​សាខាសមាគម​អ្នកប្រជាធិបតេយ្យ នៅ​ភូមិ​ប្រម៉ា ឃុំ​កំពង់​ដំរី ស្រុក​ឆ្លូង ខេត្ត​ក្រចេះ ថាបាន​ចាប់​ដី​ខុសច្បាប់ និង​បង្កើត​តំបន់អបគមន៍​។​

​ក៏​ប៉ុន្តែ​លោក ​ម៉ម ​សូណង់ដូ និង​សាខា​ប្រធាន​សមាគម​អ្នកប្រជាធិបតេយ្យនៅ​ខេត្ត​ក្រចេះ ឈ្មោះ ប៊ុន​ រដ្ឋា ដែល​ជាប់ចោទ និង​បាន​រត់គេចខ្លួន បាន​បដិសេធ​រាល់​ការចោទប្រកាន់​៕​

3 comments:

Anonymous said...

ការបង្កើតចលនាអំណាច "ពុលរដ្ឋខ្មែរ" នេះ
គឺជាវិធីល្បួងអោយចូលក្នុងអន្ទាក់ហ៊ុនសែន របស់អាសួនសេរីរដ្ឋាទេ...

ឃើញម៉ម សូណង់ដូ ជាប់គុកដោយសារវាទេ?

Anonymous said...

អាឆ្កែអង្គែរស៊ីកូន មីចោរសំផឹងយួនហាណូយ!...
@11:02 PM

ការបង្កើតចលនាអំណាច "ពលរដ្ឋខ្មែរ"
នេះគឺជាវិធីអោយអាហ៊ុន សែនចូលក្នុងអន្ទាក់
តុលាការឧក្រិដ្ឋកម្មប្រឆាំងនិងមនុស្សជាតិ ICC
របស់លោកសួនសេរីរដ្ឋាទេ...

ឃើញលោកម៉ម សូណង់ដូ ជាប់គុកដោយសារអារន្ទះបាញ់
ហ៊ុន សែន + @11:02 PM ទេ?

Anonymous said...

លោក សំ រង្សី ហើយនឹងលោក គឹម សុខា រួបរួមគ្នាបង្កើតបានគណបក្សនាំគ្រោះឱ្យជាតិ សូមពលរដ្ឋខ្មែរទូរទាំងពិភពលោកជ្រាប។ ឥឡូវនេះខ្ញុំសុំលើកយកទង្វើថោកទាបដែលពួកហ្នឹងធ្វើរ #១-នៅខែត្តក្រចិះសភូមិប្រម៉ា ហុន សែន ដាក់ទាហានវាយពលរដ្ឋខ្មែរបាញ់ក្មេងស្រីអយុក១៤ឆ្នាំ រីឯគណបក្សប្រឆាំងបែជានាំគ្នាធ្វើការដង្ហែរក្បួនបោះឆ្នោតទៅវិញ #២-នៅពេលដែលអាចោរ ហុន សែន បញ្ជាឱ្យកូនចៅវាមកចាប់លោក(ម៉ម សូណង់ឌូ)រីឯសំ រង្សី និង គឹម សុខា ណាត់ជួបគ្នានៅឯទីក្រុង(ម៉ាណិល)ប្រទេស(ហ្វិលិពិន)#៣-នៅពេលដែលលោក (ម៉ម សូណង់ឌូ)ឡើងតុលាការ បែជាពួកគណបក្សប្រឆាំងនាំគ្នាធ្វើវិធីបើកទីស្នាក់ការកណ្ដាលបណ្ដោះអាសន្ដ។ នេះហើយគឺជាទង្វើរថោកទាបរបស់គណបក្សនាំគ្រោះឱ្យជាតិ ខ្ញុំជាកូនខ្មែរជុំនាន់ក្រោយបានឮសំដីរបស់មេបក្សប្រឆាំងហះបីដូចជាស្រឡាញ់ជាតិខ្លាំងណាស់ រីឯទង្វើររបស់ពួកគាត់គឺវាផ្ទុយពីសំដីទាំងអស់។ ពលរដ្ឋខ្មែរទូរទាំងពិភពលោក លោកចង់ឱ្យខ្មែរគ្រប់និន្នាការនយោបាយ រូបរួមគ្នាជាទ្លុងមួយ ដើម្បីវាយចោយួននឹងអាក្បត់ជាតិ ហុន សែន ចេញឱ្យផុតអំណាចនិងដីខ្មែរសិន។ បែជាលោកទាំងពីរបដិសែធន៍ ថាមិនអាចចូលរួមជាមួយនឹងចលនាអំណាចពលរដ្ឋខ្មែរបានទេ គ្រាន់តែមួយម៉ាត់នេះគឺផ្ទុយពីសំណើររបស់ពលរដ្ឋខ្មែរបាត់ទៅហើយ។ ខ្ញុំមានសំណួរមួយសួរថា តើចលនាអំណាចពលរដ្ឋខ្មែរនេះគឺមិនមេនជាពលរដ្ឋខ្មែរឬ? បានជាលោកទាំងពីរមិនអាចចូលរួមជាមួយបាន? ខ្ញុំបានមើលឃើញយ៉ាងច្បាស់ថា គណបក្សសង្គ្រោះជាតិនេះគ្មានដំណោះស្រាយអ្វីចង់ដោះស្រាយរឿងពលរដ្ឋនិងប្រទេសខ្មែរយើងទេ។ ពួកអស់ទាំងនេះគឺចង់តែបំផ្លាញជាតិខ្លួនឯងតែប៉ុណោះ៕