ស្លាកសញ្ញាគណបក្សសង្គ្រោះជាតិ |
បក្សសង្គ្រោះជាតិចាប់ផ្ដើមយុទ្ធនាការប្រមូលថវិកាពីសប្បុរសជននៅទ្វីបអឺរ៉ុប
2012-09-08
ដោយ សុ ជីវី
Radio Free Asia
គណបក្សសង្គ្រោះជាតិដែលកើតឡើងពីការរួបរួមគ្នារវាងគណបក្ស សិទ្ធិមនុស្ស និងគណបក្ស សម រង្ស៊ី ចាប់ផ្ដើមយុទ្ធនាការប្រមូលថវិកាពីសប្បុរសជននៅក្នុងទ្វីបអឺរ៉ុប។
ថវិកាដែលប្រមូលបាន នឹងបញ្ចូលជាមូលនិធិសង្គ្រោះជាតិ ប្រើប្រាស់គាំទ្រដល់គណបក្សដែលទើបបង្កើតថ្មី ជាពិសេសសម្រាប់ការឃោសនារកសំឡេងឆ្នោត។
មូលនិធិសង្គ្រោះជាតិ អំពាវនាវដល់ពលរដ្ឋខ្មែរដែលរស់នៅអឺរ៉ុប អោយចែករំលែកថវិកាចូលរួមគាំទ្រយុទ្ធនាការឃោសនាបោះឆ្នោតរបស់គណបក្សសង្គ្រោះជាតិ ដែលបានបង្កើតថ្មី។
ការកៀងគររកថវិកានេះ បានធ្វើឡើងតាមគោលដៅប្រតិបត្តិការ១.៦៣៣ ឬមួយថ្ងៃមួយអឺរ៉ូ ដែលតាមគម្រោងគេនឹងយកទៅបង្គ្រប់ថវិកា១លានដុល្លារ គិតត្រឹមថ្ងៃបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រអាណត្តិទី៥។
សេចក្ដីអំពាវនាវរបស់មូលនិធិនេះ បានលើកឡើងថា ចំនួន១.៦៣៣ គឺជាចំនួនឃុំ-សង្កាត់ នៅទូទាំងប្រទេសកម្ពុជា។ មូលនិធិនេះ ចង់អោយសប្បុរសជនភ្ជាប់និស្ស័យនឹងឃុំ-សង្កាត់ណាមួយ ដែលពួកគេពេញចិត្ត។ ចំណែកចំនួនប្រាក់១អឺរ៉ូ គឺជាមធ្យមនៃវិភាគទាន ដែលចាប់ផ្ដើមពីថ្ងៃនេះរហូតដល់ថ្ងៃបោះឆ្នោតខែកក្កដា ឆ្នាំ២០១៣។
អគ្គលេខាធិការចលនាសង្គ្រោះជាតិ និងជាអ្នកតំណាងរាស្ត្រគណបក្ស សម រង្ស៊ី អ្នកស្រី មូរ សុខហួរ មានប្រសាសន៍ថា គោលដៅទៅថ្ងៃអនាគត គឺគណបក្សសង្គ្រោះជាតិ គ្រោងនឹងផ្ដល់សេវាសាធារណៈនៅថ្នាក់ឃុំ-សង្កាត់ ដោយពុំបង់ប្រាក់៖ «អឺរ៉ុបគេដាក់ថា១អឺរ៉ូ សម្រាប់ប្រទេសកម្ពុជា នៅឯសហរដ្ឋអាមេរិកគឺ១.០០០ដុល្លារ សម្រាប់គ្រឹះនៃប្រជាធិបតេយ្យ នៅឯកាណាដា គេប្រមូលទៅតាមផ្ទះនីមួយៗ។ យើងត្រូវតែលើកទឹកចិត្តឃុំយើងដែលឈ្នះ ហើយយើងចង់អោយឃុំនោះក្លាយជាឃុំដែលគំរូ។ ឃុំគំរូ គឺសេវារបស់ឃុំគឺចេញមកផ្តល់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ»។
សេចក្ដីអំពាវនាវដដែលបានលើកឡើងទៀតថា ការបង្កើតគណបក្សសង្គ្រោះជាតិ ជាការវិវត្តនយោបាយដែលជាក្ដីសង្ឃឹមរបស់ពលរដ្ឋខ្មែរ ដែលមិនចង់អោយទឹកដីកម្ពុជាធ្លាក់ចូលគន្លងចាស់ដូចដែនដីខ្មែរកម្ពុជាក្រោម។ ប៉ុន្តែសង្ឃឹមនេះ អាចសម្រេចបានគឺអាស្រ័យលើខ្មែរគ្រប់គ្នា ជាខ្មែរសុទ្ធ ខ្មែរកូនចៅចិន ខ្មែរលើ ខ្មែរក្រោម និងខ្មែរឥស្លាមជាដើម។
នាយកប្រតិបត្តិគណៈកម្មាធិការអព្យាក្រឹត និងយុត្តិធម៌ ដើម្បីបោះឆ្នោតដោយសេរី និងត្រឹមត្រូវនៅកម្ពុជា និកហ្វិច លោក ហង្ស ពុទ្ធា មានប្រសាសន៍ថា ជាធម្មតាគ្រប់គណបក្សនយោបាយនៅកម្ពុជា តែងកៀងគររកថវិកាពីអ្នកគាំទ្ររបស់ពួកគេតែរៀងៗខ្លួន។ លោក ហង្ស ពុទ្ធា ស្នើអោយគ្រប់គណបក្សនយោបាយទាំងអស់ ត្រូវកៀងគរថវិកាប្រកបដោយសុចរិត ចៀសវាងការបង្ខិតបង្ខំ ឬការដាក់គំនាបណាមួយ៖ «ការចូលរួមរបស់ប្រជាពលរដ្ឋ គឺជាការចាំបាច់ហើយ។ ប៉ុន្តែ គណបក្សនយោបាយទាំងអស់មានការកៀងគរ និងទទួលយកដោយការស្ម័គ្រចិត្តពីអ្នកចូលរួមផង កុំអោយការកៀងគរហ្នឹង មានលក្ខណៈជាការគាបសង្កត់ ឬបង្កើតបញ្ហាផ្សេងៗដែលធ្វើអោយអ្នកផ្តល់ថវិកាហ្នឹងឯងរង្គាលចិត្ត»។
ការកៀងគររកថវិការបស់មូលនិធិសង្គ្រោះជាតិ បានចាប់ផ្ដើមឡើងជាដំបូង កាលពីខែកក្កដា កន្លងទៅ ដោយចាប់ផ្ដើមពីរដ្ឋមួយចំនួននៅសហរដ្ឋអាមេរិក បន្ទាប់មកនៅប្រទេសកាណាដា នៅមុនពេលចាប់ផ្ដើមនៅក្នុងទ្វីបអឺរ៉ុប នៅពេលនេះ។ តាមរយៈគេហទំព័ររបស់មូលនិធិ អោយដឹងថា មកដល់ពេលនេះ គេប្រមូលថវិកាបាន៥៣.០៦៦ដុល្លារ។ ហើយគម្រោងការជាបន្តទៀត គេនឹងកៀងគររកថវិកាពីពលរដ្ឋខ្មែរដែលរស់នៅប្រទេសអូស្ត្រាលី ប្រទេសកូរ៉េខាងត្បូង និងនូវែលហ្សេឡង់ជាដើម។
នៅស្របពេលនៃការកៀងគររកថវិកានេះ គណបក្សសង្គ្រោះជាតិ បានកំណត់ថា នឹងបើកសម្ពោធទីស្នាក់ការកណ្ដាលគណបក្សនៅថ្ងៃទី១១ ខែកញ្ញា ដោយមានអ្នកគាំទ្រចូលរួមចំនួន៥០០នាក់។ ទីស្នាក់ការកណ្ដាលដែលនឹងសម្ពោធនោះ មានទីតាំងនៅក្នុងសង្កាត់ភ្នំពេញថ្មី រាជធានីភ្នំពេញ។ សេចក្ដីជូនដំណឹងរបស់គណបក្សនេះបញ្ជាក់ដែរថា លោក សម រង្ស៊ី ប្រធានចលនាសង្គ្រោះជាតិនឹងថ្លែងតាមរយៈវីដេអូខុនហ្វើរ៉ិន (Video Conference) ពីទីក្រុងម៉ានីល ប្រទេសហ្វីលីពីន៕
8 comments:
That is good business. I will also create an party and beg for money from the dump Khmer oversea... Then I will become a rich man soon before the election day.. Please contribute to my account now... I am a new party " Rest in Cube Party"... help me i will change this Country.. contribute your money to my account.. h.ah.a. If you believe this you are a dump Khmer.. Rest in Cube party can do nothing.. they create party for their own benefit...
យល់ស្របជាមួយ6:28តើយើងអាចជឿពួកនេះបានទេថាវាមិនយកលុយទុកចាយខ្លួនវា?
I used to be told that those leaders are corrupted while they are working as a NGO leader and later become a political party. Can we trust those people corrupted people and contribute our money? Does the money use in transparency?
មានអាណាឃាត់អីអាហ្អែង!..អាកញ្ជាស់ៗ
ចប-អាកញ្ជាស់ប៉ែល! ជំនាន់មុន ធ្វើនយោបាយប្រជាភិថុតស៊ីអាចម៍យួនដដែលៗ..
----------------------------------
អាកញ្ជាស់ចប-អាកញ្ជាស់ប៉ែល អាហ្អែង!កំពុងតែធ្វើនយោបោក ហើយតើ !
----------------------------------គឺធ្វើនយោបាយស៊ីអាចម៍យួនដដែលៗ...
នាំយួនហាណូយចូលស្រុកខ្មែរ?
----------------------------------
ម្តេចក៏យំសោកបោកខ្លួន អីខ្លាំងម្លេះ?...
អាតាង៉ែន១.000ជ្រុង !អាភ្លើឡឺកឹ ល្ងីល្ងើ ពកទំពោកម៉ែវា!
--------------------------------
ដដែលៗ....
--------------------------------
ពីព្រលឹមដល់ព្រលប់ អង្គុយតែមុខកុំព្យុទ័រក្នុងបង្គន់អាចម៍ ចាំតែជេរបញ្ចោរគេគ្មានទឹសតំបន់អីយ៉ាងនេះសោះ។
----------------------------------
យីអើ!អាកញ្ជាស់ៗចប ឥតពូជអម្បូរស្អីគេនេះ ដល់ក្មេងថ្នាក់កុមារដ្ឋានប្រដៅវាទៅ......
វាថាក្មេងព្រើលទៅវឹញ។
=================================
មានអាណាមិនដឹងថាពួកអាហ្អែងទៅ
ស៊ីអាចម៍អាប្រឆាំងចាញ់បង្រ្គប់កិច្ចនោះ
ឥឡូវពួកអាឯងដេកចាំលិទ្ធក្ត-លិទ្ធក្តិតអាចម៍
នោះវាជុះដាក់ក្បាលទៅទៀត...នៅពេលណា?
---------------------------------
ក្នុងពេលរង់ចាំចម្លើយនេះអាអ្ហែងខំបៀមអាចម៍ព្រួសដាក់គេគ្រប់ៗគ្នាហើយវាស្អុយច្រាស់មកលើខ្លួនឯងវឹញធ្វើឲ្យគេស្ទើរក្អួតចង្អោរគ្រប់ៗគ្នា។
===================================
ល្មមដេរមាត់ស្អុយង៉ោង ឈប់ស៊ីអាចម៍-អាអ្ហែងឲ្យជឹតសិនទៅ ចាំមកប្រយុទ្ធទៀត។
===================================
បងប្អូនចាំស្តាប់វាព្រួសអាចម៍មកលើគេប៉ុនណា?ខ្លួនវាទទួលប៉ុនហ្នឹង!
+++++++++++++++++++++++++++++++++++
ចាំមើល!បើខ្ញុំថាខុស!។
6:28, 6:34, 6:41;
what is your point being here in this
KI forum? Help Khmer or Yuon ?
if you can't help Khmer, just sit or
sleep and relax and do not be stupid.
I will help this new party up to my capacity.
7:07pm,
do you have mental problem ?
7:o7 pm,
you just came from hell.
មក អាកញ្ចាស់ល្ងីល្ងើ-អាគេកាប់ @8:42 PM
-do អាកញ្ចាស់អនាមិក have mental problem ?
-អាកញ្ចាស់អនាមិក,you just came from hell.
Post a Comment