Wednesday, September 05, 2012

Trumped-up charges to arrest Yom Bopha of Boeung Kak Lake?

ស្ត្រី​អ្នករស់នៅ​បឹងកក់​ម្នាក់ ដែល​ព្រួត​គ្នា ចាក់ និង​កាប់​លើ​បុរស​ពីរ​នាក់ ត្រូវ​ឃុំខ្លួន​

ស្ត្រីអ្នករស់នៅបឹងកក់ម្នាក់ ដែលព្រួតគ្នា ចាក់ និងកាប់លើបុរសពីរនាក់ ត្រូវឃុំខ្លួន

ថ្ងៃទី 4 កញ្ញា 2012
ដោយ: ឆាយា
Cambodia Express News


ភ្នំពេញ​: ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃទី​៤ ខែកញ្ញា ឆ្នាំ​២០១២ បានសម្រេច​ឃុំខ្លួន​ស្ត្រី​អ្នករស់នៅ​បឹងកក់​ម្នាក់ ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ព្រួត​គ្នា​ជាមួយ​បងប្អូន ចាក់​ដោយ​ទួ​ណឺ​វី​ស និង​កាប់​ដោយ​ពូថៅ បណ្តាលឱ្យ​បុរស ២​នាក់​រងរបួស​ជា​ទម្ងន់​នោះ ដាក់ពន្ធនាគារ​ក្រោម​ការចោទប្រកាន់​ពីបទ ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស ដើម្បី​រង់ចាំ​ការស៊ើបអង្កេត​រក​គូកន ២​នាក់​ទៀត ដែល​គេចខ្លួនបាត់​។

​ចំណែក​ប្តី​របស់​ស្ត្រី​រូបនេះ បាន​ត្រូវ​តុលាការ​សម្រេច​មិន​ឃុំខ្លួន តែ​ដាក់ឱ្យ​ស្ថិតក្រោម​ការត្រួតពិនិត្យ​តាមផ្លូវ​តុលាការ​។ ដូច្នេះ​ការចាប់ និង​ឃុំខ្លួន​ស្ត្រី​រូបនេះ គឺជា​រឿង​បុគ្គល​សុទ្ធសាធ ពោលគឺ​ពុំមាន​ជាប់ជំពាក់​នឹង​ករណី​ប្រជាពលរដ្ឋ​បឹងកក់ ឬ​បុរី​កីឡា ធ្វើបាតុកម្ម​នោះទេ​។ នេះ​បើតាម​ការបញ្ជាក់​របស់​មន្ត្រី​តុលាការ​។​


​ស្ត្រី​រូបនេះ​ឈ្មោះ យ៉ោ​ម បុប្ផា និង​ប្តី​ឈ្មោះ លួស សា​ខន បាន​ត្រូវ​សមត្ថកិច្ច​ប៉ូលិស​ខណ្ឌដូនពេញ ឃាត់ខ្លួន កាលពី​ព្រឹក​ថ្ងៃទី​៤ ខែកញ្ញា ឆ្នាំ​២០១២ នៅ​ចំណុច​មុខ​រ៉ា​រទេះភ្លើង តាម​ដីកា​បង្គាប់​ឱ្យ​នាំខ្លួន​របស់លោក តែ សំអាង ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ រួច​បញ្ជូនមក​តុលាការ ដើម្បី​សាកសួរ​ករណី​ព្រួត​គ្នា​ចាក់ និង​កាប់​បណ្តាលឱ្យ​បុរស ២​នាក់ រងរបួស​ជា​ទម្ងន់​។​

​ប្រភពពី​សមត្ថកិច្ច​បា​ន​ឱ្យដឹងថា កាលពី​យប់​ថ្ងៃទី​៧ ខែសីហា ឆ្នាំ​២០១២ នៅមុខ​ផ្ទះសំណាក់​បុប្ផា ដែលមាន​ទីតាំង​នៅផ្ទះ​លេខ​៥ ផ្លូវ​លេខ​៨៦ សង្កាត់​ស្រះចក ខណ្ឌដូនពេញ មាន​អំពើហិង្សា​ដោយ​ចេតនា​មួយ បានកើត​ឡើង ដែល​បង្កដោយ​ឈ្មោះ យ៉ោ​ម បុប្ផា ឈ្មោះ លួស សា​ខន និង​ប្អូនប្រុស ២​នាក់​ទៀត ឈ្មោះ យ៉ោ​ម កន្លង់ ហៅ ឡុង និង ឈ្មោះ យ៉ោ​ម សិទ្ធិ ដែល​បណ្តាល​ឱ្យឈ្មោះ វ៉ាត ថៃ​សេង និង​ឈ្មោះ ង៉ែត ចិត្រ រងរបួស​ជា​ទម្ងន់​។​

​ប្រភព​ដដែល​បាន​អះអាងថា នៅ​យប់កើតហេតុ​ជនរងគ្រោះ​ទាំងពីរ​នាក់ ជា​អ្នករត់ម៉ូតូឌុប កំពុង​អង្គុយចាំ​ម៉ូយ នៅមុខ​ផ្ទះសំណាក់​បុប្ផា​។ ពេលនោះ​ស្រាប់តែ​ឈ្មោះ យ៉ោ​ម កន្លង់ ដើរ​ចូលមក រួច​យកដៃ​ចាប់​ក្រៀក​ឈ្មោះ វ៉ាត ថៃ​សេង ហើយ​យក​ទួ​ណឺ​វី​ស ចាក់​លើ​ក្បាល បណ្តាលឱ្យ​របួស​ច្រើន​កន្លែង​។ បន្ទាប់​មកចាក់​ត្រង់​ក្បាល​ចំ បោះដៃផុត​មួយកន្លែង​ទៀត​។
​ចំពោះ​មូលហេតុ​នៃ​ការប្រើ​អំពើហិង្សា​នេះ បាន​ត្រូវ​សមត្ថកិច្ច​អះអាងថា បានកើត​ឡើង​ដោយសារ​មនុស្ស​ទាំង ៤​នាក់​នេះ ខឹង​រឿង​បាត់​កញ្ចក់​ឡាន នៅមុខ​ផ្ទះសំណាក់​ញឹកញាប់​ពេក ទើប​មានការ​សង្ស័យ​លើ​អ្នករត់ម៉ូតូឌុប​។​

​ចំណែក​ឈ្មោះ យ៉ោ​ម សិ​ទិ្ធ បាន​យក​ពូថៅ កាប់​លើ​ឈ្មោះ ង៉ែត ចិត្រ ចំក្បាល​របួស ២​កន្លែង បណ្តាលឱ្យ​ហូរឈាម​រហាម​។
​ភ្លាមៗ​នោះ ឪពុក​របស់​ឈ្មោះ វ៉ាត ថៃ​សេង និង​អ្នកជិតខាង​បាន​ចូល​ឃាត់ រួច​ចាប់​ឈ្មោះ យ៉ោ​ម សិ​ទិ្ធ តែ​ត្រូវ​ឈ្មោះ យ៉ោ​ម បុប្ផា ឈ្មោះ លួស សា​ខន និង​ឈ្មោះ យ៉ោ​ម កន្លង់ ចូល​មកជួយ​រំដោះ​ឱ្យ​រត់​បាត់​។

​ក្រោយ​ហេតុការណ៍​នេះ កើតឡើង សមត្ថកិច្ច​ប៉ូលិស​ខណ្ឌដូនពេញ បាន​កសាង​សំណុំរឿង​បញ្ជូនមក​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ចាត់ការ​តាមច្បាប់ ក្នុងនោះ​លោក ឯក ឆេង​ហួត ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បានសម្រេច​ចោទប្រកាន់​មនុស្ស​ទាំង ៤​នាក់​នេះ ពីបទ ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស រួច​បញ្ជូន​សំណុំ​រឿងនេះ ទៅឱ្យ​ចៅក្រម​ស៊ើបសួរ​ចាត់ការ​បន្ត តាម​នីតិវិធី​៕

1 comment:

Anonymous said...


Everybody has known who ah Hun Sen
is.
A dictator and a communist leaders
have done to their own people.
But for how long his iron power will
last?When his time comes,he'll be
dead like ah Saddam Hussein,or ah Gadhafi.