Saturday, October 27, 2012

អ្នក​នយោបាយ​ជាច្រើន​ចង់​ចូលរួម​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ

មេដឹកនាំ​ក្រុម​ជំទាស់​ទាំង​ពីរ​គឺលោក​សម រង្ស៉ី​ និង​លោក​កឹម សុខា

គណបក្ស​ជំទាស់​ថ្មី​នេះ​ បាន​ទាក់ទាញ​ឲ្យ​មាន​ការ​ចូលរួម​ពីមន្ត្រី​សំខាន់ៗ​នៃ​គណបក្ស​ដទៃ​និង​ធ្វើឲ្យ​គេ​ពិចារណា​​ចង់​ចូលរួម ​មុនការ​បោះឆ្នោតឆ្នាំ​២០១៣​មក​ដល់។​

26.10.2012
By សុខ ខេមរា VOA Khmer

វ៉ាស៊ីនតោន​៖ ប៉ុន្មាន​ខែ​ក្រោយពី​មេដឹកនាំ​ក្រុម​ជំទាស់​ទាំង​ពីរ​គឺលោក​សម រង្ស៉ី​ និង​លោក​កឹម សុខា​បាន​ប្រកាស​រួមគ្នា​បង្កើត​ជា​គណបក្ស​សង្គ្រោះជាតិ​ដើម្បី​ប្រកួត​ប្រជែង​ជាមួយ​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​នៃ​គណបក្ស​គ្រប់គ្រង​ប្រទេស​នោះ​ គណបក្ស​ជំទាស់​ថ្មី​នេះ​ បាន​ទាក់ទាញ​ឲ្យ​មាន​ការ​ចូលរួម​ពីមន្ត្រី​សំខាន់ៗ​នៃ​គណបក្ស​ដទៃ​និង​ធ្វើឲ្យ​គេ​ពិចារណា​​ចង់​ចូលរួម ​មុនការ​បោះឆ្នោតឆ្នាំ​២០១៣​មក​ដល់។​

លោក ​ម៉ោញ សាផាន​ អតីត​សមាជិក​សភា​បីអាណត្តិ​ បានអះអាង​ថា​លោក​ចាក​ចេញ​ពី​គណបក្ស​ហ៊្វុនស៊ីនប៉ិច​ ពីព្រោះ​លោក​គិតថា​ គណបក្ស​ជំទាស់​ថ្មី​នឹង​អាច​ដោះ​ស្រាយ​បញ្ហាជាតិ​សំខាន់ៗ​ ដូចជា​បញ្ហា​នយោបាយ​ សង្គម ​បញ្ហា​បូរណភាព​ដែន​ដី ​បញ្ហា​សង្គម​ និង​បញ្ហា​វិនិយោគ​ជា​ដើម។​

«ខ្ញុំបាន​សម្រេច​ចិត្ត ​ដោយ​ឃើញ​តាម​ការ​រួមរួមគ្នា​រវាង​គណបក្ស​ទាំងពីរ​ហ្នឹង​អាច​មាន​សក្តានុពល​ក្នុង​ការ​ស្រោចស្រង់​សភាព​ការណ៍​ដុនដាប​ក្នុង​ព្រះរាជា​ណាចក្រ​កម្ពុជា​ ហ្នឹង។​ ដូច្នេះខ្ញុំ​ក៏សម្រេច​ចិត្ត​ចូលរួម​ជាមួយ​នឹង​គណបក្ស​សង្រ្គោះជាតិ​ដើម្បីរួម​កម្លាំង​គ្នា​ក្នុងការ​ដោះស្រាយ​បញ្ហាធំៗ​របស់​ជាតិ»។​


ដោយបាន​អះអាង​អំពី​កម្លាំង​នយោបាយ​គណបក្ស​ហ៊្វុនស៊ីនប៉ិច​បែក​ខ្ញែក​ដែល​ ជា​កត្តា​នាំ​ឲ្យ​លោក​ត្រូវ​ចាកចេញ​នោះ​ លោក​ម៉ោញ សាផាន​បាន​សង្កត់​ធ្ងន់​ថា​ប្រទេស​កម្ពុជា​មិន​បាន​គោរព​កិច្ច​ព្រមព្រៀង​ក្រុងប៉ារីស​ មិន​លុបចោល​កិច្ច​ព្រម ព្រៀង​ព្រំដែន​ខុសច្បាប់​ ប្រជា​ពលរដ្ឋ​រង​ទុក្ខ​ដោយការ​វិនិយោគ​របស់​ក្រុមហ៊ុន​ ឯកជន​ខ្លះ​ បញ្ហា​ជន​អន្តោ​ប្រវេសន៍​ បញ្ហា​គ្រោះថ្នាក់​រឿង​ផ្តល់ដី​សម្បទាន​វិនិយោគ​៩០​ឆ្នាំ​តាមព្រំដែន ​ពេល​កម្ពុជា​និង​វៀតណាម​មិនទាន់​មាន​ការ​បោះ បង្គោល​ព្រំដែន​ចប់។​ លោក​សាផាន​បាន​បន្ថែម​ថា​ ការ​ផ្តល់​ដី​សម្បទាន​នោះ​នឹង​បាន​ផលទៅ​ប្រទេស​វៀតណាម​ច្រើនជាង​ ដោយសារ​ប្រជាជន​វៀតណាម​រស់​នៅ​តាម​ខេត្ត​ជាប់​កម្ពុជា​មាន​ចំនួន​ច្រើន​ជាង​ពលរដ្ឋ​កម្ពុជា។​

លោក ​លឺ ឡាយស្រេង​ អតីត​ឧបនាយក​រដ្ឋមន្ត្រី​ និង​ជា​មន្ត្រី​ជាន់ខ្ពស់​នៃ​គណ​ បក្ស​ហ៊្វុនស៊ីនប៉ិច ​​បាន​អះអាង​ថា​ គណបក្ស​ជំទាស់ថ្មី​អាច​ជួយ​ប្រទេស​បាន​ ជា ពិសេស​បូរណភាព​ដែនដី​ ហើយ​លោក​កំពុង​ពិចារណា​ដើម្បី​ចូលរួម​ជាមួយ​ ក្រុម​ជំទាស់​ពេល​នេះ។​​

«រឿង​អី​ទុក​ឲ្យខ្ញុំ​ពិចារណា​ទៀត ​ពីព្រោះ​ដូច​ខ្ញុំ​ជំរាប​អញ្ចឹង​ គណបក្ស​ហ៊្វុនស៊ីនប៉ិច​ គេ​ទាត់​ខ្ញុំ​ចោល។​ ក្មួយ​ឯង​គិតមើល ​គ្រាន់តែ​ប្រធាន​កិត្តយស​មួយ​ក៏​អត់​មាន​ផង។​ ប្រធាន​កត្តិយស​ដែល​អត់​មាន​តួនាទី​ផង​ក៏​ដក​គ្នា​ដែរ។​ ឲ្យ​ខ្ញុំ​យក​មុខ​ទៅ​ទុក​ឯណា?»​

លោក ​លឺ ឡាយស្រេង​ ដែលជា​អតីត​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​ផង​នោះ​ ត្រូវ​គេ​ ឃើញ​ថា​ បាន​ចូលរួម​ពិធី​បុណ្យ​រំឭក​ខួប​២១​ឆ្នាំ​នៃ​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស​ កាល​ពី​ថ្ងៃពុធ​នៅ​ទីស្នាក់​ការ​កណ្តាល​គណបក្ស​សម រង្ស៉ី។​ លោកបាន​អះអាង​ថា​ លោក​ចូលរួម​នេះ​គឺដោយសារ​ថា​ ខួប​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស​ជា​ស្នា​ព្រះហស្ថ​របស់​សម្តេចឪ​ ដែល​រក​សន្តិភាព​ ស្ថិរភាព​នយោបាយ​ជូន​ដល់​កម្ពុជា​ ហើយ​គ្មាន​ទីណា​ ក្នុង​ប្រទេស​កម្ពុជា​បា្ររព្ធ​ពិធី​នេះ​ទេ។​ លោក​លឺ ឡាយស្រេង​ បាន​អះអាង​បន្ថែម​ថា​ លោក​នឹង​សម្រេច​ចិត្ត​ជា​ចុងក្រោយ​ថា​ ចូល​រួម​ជាមួយ​ គណបក្ស​ជំទាស់​ ឬមិនចូល ​បន្ទាប់ពី​ព្រះ​រាជ​ពិធី​បុណ្យ​ព្រះ​បរមសព​សម្តេច​ឳ។​

ទោះជា​យ៉ាងណា​ក៏ដោយ ​លោក​ញឹក ប៊ុនឆៃ​ ប្រធាន​ប្រតិបត្តិ​គណបក្ស​ហ៊្វុនស៊ីនប៉ិច​ បាន​ច្រានចោល​ព័ត៌មាន​ដែល​ថា ​លោក​លឺ ឡាយស្រេង​ចុះចូល​ជាមួយ​គណបក្ស​ជំទាស់​ ដោយលោក​ចាត់ទុក​ថា​ ព័ត៌មាន​តាម​កាសែត​ជារឿង​មិនពិត​ និង​បំផ្លើស។​

«ពួកហ្នឹង​ចេះ​តែ​បំផ្លើស​ហ្នឹង។​ ខ្ញុំសួរ​គាត់​ពីរ​ដង​ហើយ ឆែក​មែនទែនទៅ​ គាត់ អត់​បាន​និយាយ​ថា​ គាត់​ប្រកាស​ចូល​ជាមួយ​គណបក្ស​ជំទាស់​ផង​ហ្នឹង»។​

តែ​លោក​អះអាង​ថា​ លោក ​ម៉ោញ សាផាន​បាន​លា​ឈប់​ពី​គណបក្ស​ហ៊្វុន ស៊ីនប៉ិច​យូរ​ហើយ​ ដែល​រឿង​នេះ​មិន​មាន​ផល​ប៉ះពាល់​ដល់​គណបក្ស​លោក​ទេ។​

លោក ​យូ ហុកគ្រី​ តំណាង​រាស្ត្រ​គណបក្ស​ជាតិ​និយម​ ជា​អតីត​គណបក្ស​នរោត្តម​រណឫទ្ធិ​ ដែល​ត្រូវ​គេ​បញ្ចេញ​ឈ្មោះ​លោក​ដូច​លោក​ លឺ ឡាយស្រេង​ និង​លោក​ម៉ោញ សាផាន​ថា​ បានចូល​ជាមួយ​គណបក្ស​ជំទាស់​ផង​នោះ​ បាន​ច្រានចោល​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ ដោយ​គំរាម​ថា​ នឹង​ពិចារណា​ចាត់​វិធាន​ការណ៍​ច្បាប់។​

«ខ្ញុំសូម​បដិសេធ​នូវ​ព័ត៌មាននេះ​ទាំងស្រុង​ និង​ដាច់ខាត។​ ហើយ​ព័ត៌មាន​នេះ​ ខ្ញុំ គិត​ថា ​ជាព័ត៌មាន​មិន​ពិត ​ប្រាសចាក​ពី​លើមូលដ្ឋាន​សព្វ​បែប ​សព្វយ៉ាង​ទាំង​អស់»។​

ទោះជា​យ៉ាងណា​ក៏ដោយ​ លោក​យឹម សុវណ្ណ​ តំណាង​រាស្ត្រ​គណបក្ស​ សម រង៉្សី ​និង​ជា​អ្នក​នាំពាក្យ​គណបក្ស​សង្គ្រោះជាតិ​ ពុំបាន​ធ្វើ​អត្ថាធិប្បាយ​ចំពោះ​ករណី​ ឥស្សរៈជន​នយោបាយ​ជាបុគ្គល​ទេ​ តែ​លោក​បាន​អះអាង​ថា៖​

«ខ្ញុំ​មិន​ហ៊ាន​ធ្វើ​អត្ថាធិប្បាយ​អ្វី​ទេ។​ តែ​ខ្ញុំ​គ្រាន់តែ​អាច​បញ្ជាក់​បាន​ថា​ មាន​ឥស្សរៈ ជន​នយោបាយ​មក​ពី​គណបក្ស​ផ្សេងៗ​ ដែល​អ្នក​ខ្លះ​បាន​ចូល​ហើយ​ អ្នក​ខ្លះ​កំពុង​ តែ​ពិចារណា​នៅ​ឡើយ​នោះ ​នឹង​មក​ចូល​រួម​ធ្វើ​សកម្មភាព​ជា​មួយ​គ្នា»។​

អ្នក​នយោបាយ​ថ្នាក់​កណ្តាល​មួយ​ចំនួន​បាន​ចាកចេញ​ពី​គណបក្ស​រាជានិយម​ខ្លះ​មក​ចូលរួម​ជាមួយ​ចលនា​សង្គ្រោះជាតិ​ ដែល​ជា​គណបក្ស​ជំទាស់​ថ្មី​កាល​ពី​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ​ ដោយ​សរសេរ​លិខិត​ជា​ផ្លូវការ។​

លោក​ យឹម សុវណ្ណ​បាន​បន្ថែម​ថា​ នៅ​ពេល​ខាងមុខ​នេះ ​ឥស្សរៈជន​នយោបាយ​ ពី​គណបក្ស​ផ្សេងៗ​ទៀត​ដែល​កំពុង​រៀបចំ​ខ្លួន​និង​កិច្ចការ​របស់គេ ​នឹង​ប្រកាស​ ជា​សារធារណៈ​ពីការ​ចូលរួម​កម្លាំង​ជាមួយ​គណបក្ស​ជំទាស់​គឺ​គណបក្ស​ សង្រ្គោះ​ជាតិ។​

ប្រទេស​កម្ពុជា​គ្រោង​នឹង​រៀបចំ​ការ​បោះឆ្នោត​នៅថ្ងៃ​២៨​កក្កដា​ឆ្នាំ​២០១៣​ខាង មុខ​ ដែល​ក្រុម​ជំទាស់​កំពុង​ទាមទារ​ឲ្យ​មាន​ការ​ផ្លាស់ប្តូរ​ប្រព័ន្ធ​បោះឆ្នោត​និង​ សមាភាព​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​តាម​អនុសាសន៍​របស់​លោក​ សូរីយា ស៊ូប៊ែឌី​ អ្នក​រាយការណ៍​ពិសេស​អ.ស.ប.​ផ្នែក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា។​ គណបក្ស​ជំទាស់​ គឺ​​គណបក្ស​សង្គ្រោះជាតិ​ដឹក​ នាំដោយ​លោក​សម រង្ស៉ី​និង​លោក​កឹម សុខា​នឹង​ប្រកួត​ប្រជែង​ជាមួយ​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ នៃ​គណបក្ស​ប្រជាជន​កម្ពុជា​ ដែលកាន់​អំណាច​ជាង​៣០​ឆ្នាំ​ ហើយ​ឈ្នះ​អាសនៈ​ ក្នុង​សភា​៩០​ក្នុង​ចំណោម​១២៣​កាលពី​ការបោះឆ្នោត​ឆ្នាំ២០០៨៕​

10 comments:

Anonymous said...

អ្នកនយោបាយជាច្រើនចង់ចូលរួមជាមួយគណបក្ស
សង្រ្គោះជាតិ ក៏ចាំបាច់ត្រូវតែស្គាល់ជាមុនសិនថា
ប្រសិនបើត្រឹមតែជាការបោកប្រាស អ្នកនយោបាយ
និងពលរដ្ឋខ្មែរក៏មិនត្រូវការចូលរួមជាមួយដែរ។
ពលរដ្ឋខ្មែរម្នាក់ សង្កេតថា លោកកឹមសុខាដែល
បានព្យាយាមដាក់ស្នេហ៍ លោក សមរាង្ស៊ី ជា
ច្រើនលើកច្រើនសារ ទីបំផុតបានសម្រេដជាស្ថាពរ៕
យើងនឹងសួរថា តើ លោក កឹមសុខា ជានរណាពិត
ប្រាកដ?ការពារប្រយោជន៍ប្រទេសជាតិ ឬ បំផ្លាញ?

Anonymous said...

ខ្មែរមានពាក្យមួយឃ្លាថា៖ "ធ្លាយពីកន្ត្រង ចូលកន្ត្រក"
បានន័យដូចម្ដេច?សូមមេត្តាពិចារណាចុះ!ខ្មែរត្រូវមាន
ការយល់ដឹងដោយខ្លួនឯង ចៀសវាងឱ្យគេចាប់ដាក់
ក្នុងទ្រុង មិនដឹងខ្លួន។ អានច្រើន រៀនសូត្រ គិតពិចារណា
កត់ត្រទុកដើម្បីចងចាំ ទាំងអស់នេះនាំឱ្យកើនបញ្ញា៕

Anonymous said...


-សព្វថ្ងៃនេះទាំងព្រះមហាក្សត្រខ្មែរ
-ទាំងប្រជារាស្រ្តខ្មែរទាំងអស់និង
-(ទាំងអង់កាច់-អង់កោច-អង្ករលីង)
-ដោយទាំងសម រង្ស៊ី (អាយ៉ងហ៊ុន សែន)
-កឹម សុខា (ជាមនុស្សរបស់យួន)!
*******************************

ជាប់ជាចំណាប់ខ្មាំង របស់គណបក្សប្រជាជនគ្មានសល់
....
គឺយួនវាអកស៊ី ទាំងនគរបាត់ទៅហើយ!
*******************************
CAMBODIA តែឈ្មោះទេ!!!!!!!!!!!!!
គឺ....ÑÂM̀B́ƠĐỈÂ !

Anonymous said...

លោក 7:16 PM ចេះរកនឹកពាក្យចំណាប់ខ្មាំងហ្នឹង
ឃើញត្រូវណាស់ អរគុណបានរំឮក។
តើយើងអាចសុំ យួន លេងឈើត្រង់មួយក្ដាទៀត
បានទេ?

Anonymous said...

បាទបាន!..លោក.....@ 7:16 PM

មិនបាច់សុំច្បាប់វាទេ គឺលេងតែម្តង!

Anonymous said...

Hugging is good but no sex please.

Anonymous said...

It is good that some politicians who are not happy with current government come to joint with Kem Sokha and Sam Rainsy. It even much batter if they have a genuine intention to work for the nation. However, it going to be a disaster waiting for the new party if those new coming are opportunists seeking for better position whenever there will be a shift in the government. So, they can always hold important position regardless they are with Hun Sen, FUNCINPEC,or Sam Rainsy in power. If Sam Rainsy and Kem Sokha prepare to take those bombs, this party will go through the legacy Khmer Nation Party, orchestrated split.

Concerned

Anonymous said...

Please come join us Khmer in the U.S but please don't forget to bring the money to donate to our party because no money we cannot do anything at all. We need at least one million Dollar for election campaign next year. If you don't donate money, please don't wasting your time and you are not welcome either.

Pang Sokheoun, Secretary-General of SRP in Sweden.

Anonymous said...

I told you they both gay, they talked and acted like gay, no wonder they only gained a few votes, because cambodia only have a few gay people living there ...ahahhah. ScamSR needs to kneel down, and swallow all his dirty shit insult langauges toward CPP in order for my hero Hun Sen to forgive him, so he can return to face trial...ahahhahaha Pi Anh.

Anonymous said...

8:53 PM,

You are Dumb Yuon/Vietnamese Dog Eater who is also Gay, now called yourself Pi Anh.

There are many Dumb Yuon/Vietnamese Dog Eaters like you acting like feminine and girly drag queen who abuse innocent dogs and eat innocent dogs.

So, stop calling yourself Pi Anh instead of Dumb Yuon/Vietnamese Dog Eater who is even more dumber than innocent dogs.