Abby Seiff
The Phnom Penh Post
ការលើកឡើងរបស់ វិទ្យុទាំងពីរនេះបានធ្វើ ឡើង បន្ទាប់ពីមន្រ្តីមកពីទីស្ តីការគណៈរដ្ឋមន្រ្តី ក្រសួងយុតិ្តធម៌ ក្រសួងការបរទេស និងក្រសួងព័ត៌មាន បានរៀបចំកិច្ចប្រជុំបិទទ្ វារមួយ កាលពីថ្ងៃពុធ ជាមួយនឹងតំណាងមកពីស្ថានីយ វិទ្យុទាំងពីរ ដែលឧបត្ថម្ភដោយរដ្ឋាភិបាល សហរដ្ឋអាមេរិក។
ខណៈដែលរដ្ឋាភិបាល បានទទួចថា កិច្ចប្រជុំនេះ មានលក្ខណៈមិត្តភាព ហើយផ្តោតលើវិជ្ជាជីវៈជាទូ ទៅ ប៉ុន្តែប្រភពដែលបានដឹងអំពី កិច្ចប្រជុំនេះ បានថ្លែងថា រដ្ឋាភិបាល បានរិះគន់យ៉ាងខ្លាំងលើសេ ចក្តីរាយការណ៍ព័ត៌មានរបស់វិ ទ្យុ ទាំងពីរ លើរឿងរសើបៗ។
ក្នុងការអត្ថាធិប្បាយជាផ្លូ វការលើក ដំបូង លើបញ្ហានេះ ទាំងវិទ្យុអាស៊ីសេរី និងវិទ្យុសំឡេងអាមេរិកបាន បញ្ជាក់ថា ខ្លួននឹងមិនកែប្រែការរាយកា រណ៍របស់ខ្លួនឡើយ។ វិទ្យុអាស៊ីសេរី បានថ្លែងថា៖ «កិច្ចប្រជុំគ្មានអ្វីទេ ក្រៅពីជាកិច្ចខិតខំប្រឹង ប្រែងយ៉ាងច្បាស់ក្រឡែក ក្នុងការរារាំងកុំឲ្យមានកា ររាយការណ៍មិនលម្អៀង អំពីរដ្ឋាភិបាល។ វិទ្យុអាស៊ីសេរី នឹងបន្តរាយការណ៍រឿងរ៉ាវទាំ ងអស់ ដែលជាចំណាប់អារម្មណ៍ និងជាក្តីកង្វល់របស់សាធា រណជនដោយត្រឹមត្រូវ និងមិនលម្អៀង»។
« រដ្ឋាភិបាលកម្ពុជា ពិតជាមិនយល់ពីគោលការណ៍សេ រីភាពសារព័ត៌មានឬតួនាទីសំ ខាន់នៃ ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ នោះទេប្រសិនបើខ្លួនគិតថា ខ្លួនអាចបំភិតបំភ័យវិទ្យុ អាស៊ីសេរី ហើយកំណត់អ្វី ដែលយើងអាចឬមិនអាចរាយកា រណ៍នោះ។ យើងគាំទ្ររឿង និងអ្នកយកព័ត៌មានរបស់យើង»។
លោក Chris Decherd ប្រធានវិទ្យុសំឡេងអាមេរិកជា ភាសាខ្មែរ បានការពារភាពគ្មានលម្អៀង របស់ស្ថានីយវិទ្យុរបស់ខ្លួន ហើយបានបន្តថា ស្ថានីយវិទ្យុនេះ គ្មានគោលបំណងងាកចេញពីការ រាយការណ៍ព័ត៌មានដែលត្រឹមត្ រូវនោះ ឡើយ។ លោកសរសេរក្នុងអ៊ីមែលថា៖ «វិទ្យុសំឡេងអាមេរិកជាភាសា ខ្មែរនឹងបន្តផ្សព្វផ្សាយនិ ងរាយការណ៍ដោយមិនលម្អៀងនិង មានលក្ខណៈវិជ្ជាជីវៈ ដែលយើងបានធ្វើរួចហើយក្នុ ងរយៈពេលជាង ៥ ទសវត្សរ៍កន្លងមកនេះ ដោយផ្តល់ព័ត៌មានទាន់ពេលវេ លា និងត្រឹមត្រូវដល់ប្រជាជន កម្ពុជា១៤លាននាក់។ ពួកគេសមនឹងទទួលបានព័ត៌មាន មានគុណភាព ដែលពួកគេអាចជឿជាក់បាន»។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈ រដ្ឋមន្រ្តី ជាមន្រ្តីម្នាក់គត់ ដែលពិភាក្សាអំពីកិច្ចប្រជុំ ជាសាធារណៈ ចាប់តាំងពីមានដំណឹងអំពីកិ ច្ចប្រជុំកាលពីថ្ងៃអង្គារ នោះ បានបន្តសង្កត់ធ្ងន់ថា កិច្ចប្រជុំមានលក្ខណៈមិត្ត ភាព។
លោកបន្តថា៖ «អ្វីដែលបានកើតឡើង យើងមិនបានធ្វើសេចក្តីវិនិ ច្ឆ័យទេ យើងគ្រាន់តែរំឭកពួកគេឲ្យ ងាកមើលសេចក្តីថ្លែងបេសកកម្ម របស់ខ្លួន។ យើងមិនចោទពួកគេទេ»។ នៅពេលសួរអំពីសេចក្តីថ្លែង របស់វិទ្យុអាស៊ីសេរី លោកថា៖ «វាមិនមែនជាសញ្ញានៃការបំ ភិតបំភ័យទេ។ វាជាសញ្ញាគោរពកម្ពុជាជារដ្ឋអធិបតេយ្យ...របៀបពួកគេ[ផ្ សព្វ ផ្សាយ]ពួកគេបំភ្លៃ ពួកគេលម្អៀងវាពុំមានលក្ខណៈ វិជ្ជាជីវៈទេ»៕
.jpg)
5 comments:
Cambodian officials, esp. Hun Sen, the ignorant, do not and cannot distinguish between objective, professional report and
apple polishing report- the report the puppet always do .
ប្រសិនបើក្រុមពួកចោរហារយ មិនអនុញ្ញាតឱ្យវិទ្យុ
អាមេរិកទាំងពីរចូលកម្ពុជា តើលោកបានព័ត៌មាន
អ្វីដើម្បីផ្សព្វផ្សាយជូនដំណឹង ក្នុងសង្គមនោះ?
អស្ចារ្យ រ៉ុយៗ ! មានខ្មែរ-អាមេរីកាំងពីរ បីក្បាលដែលបានរត់លូន គេចពីរបបកុម្មុយនីសខ្មែរ យួន ទៅជ្រកកោណក្នុងទឹកដីេសរីភាព ហើយក៏ ព្រោះតែចង់បានលាភធំធេង ក៏នាំគ្នាព្រុះ តាមបង្គាប់ អតីតឈ្លបខ្មែរក្រហម ចង់បំបិទសេរីភាពពត៌មានរបស់អាមេរិក ទៅវិញ ។
សូមថ្លែងនូវអំណរគុណជ្រាលជ្រៅ ចំពោះសេចក្តី
សម្រេចរបស់វិទ្យុទាំងពីរ ដែលមិនចុះញ៉មចំពោះ
សត្រូវ រួចនឹងបន្តភារៈកិច្ចដ៏ថ្លៃថ្នូរ ដើម្បីជាប្រដ៏
សំខាន់សម្រាប់ប្រជាពលរដ្ឋខ្មែរស្លូតត្រង់ដែល
បាននឹងកំពុងត្រូវរបបផ្ដាច់ការភ្នំពេញវាយសម្លាប់
ធ្វើបាបដោយបង្ខំ។សូមជូនពរដ៏មហាប្រសើរសម្រាប់
វិទ្យុទាំងពីរប្រកបតែនឹងជោគជ័យគ្រប់វេលាដើម្បី
លើកស្ទួយនិងគាំទ្រយ៉ាងពេញទំហឹងលទ្ធិប្រជាធិ
បតេយ្យនៅកម្ពុជាឱ្យមានដំណើរឆ្ពោះទៅមុខ
នឹងដល់គោលដៅជាស្ថាពរ៕
ភាពស្លន់ស្លោរបស់ពួកកុម្មុយនិស្ដបានឈានចូល
មកដល់ហើយ ដូច្នេះគេត្រូវខ្ទប់គ្រប់ច្រក មិនបិទ
ទ្វារវ៉ៃឆ្កេទេ តែជាជំហានដែលត្រូវអនុវត្ត ។ គួរ
ឲ្យស្ដាយ ដែលច្បាប់រដ្ឋធម្មនុញ្ញគ្រាន់តែជាខែល
សម្រាប់អ្នកដឹកនាំ ការអនុវត្តន៍មិនមាន ។
Post a Comment