Saturday, October 13, 2012

ទំនាស់​ដី​ធ្លី​ជា​ប្រធាន​បទ​ក្តៅ​សម្រាប់​អ្នក​នយោបាយ​ក្នុង​ពេល​បោះឆ្នោត​២០១៣

​​លោក ​យឹម សុវណ្ណ​ អ្នកនាំ​ពាក្យ​ចលនា​ប្រជាធិបតេយ្យ​ដើម្បី សង្គ្រោះជាតិនិង​ជា​អ្នក​តំណាង​រាស្ត្រ​​គណបក្ស​សម រង្ស៊ី​​បាន​បញ្ជាក់​ថា​៖«យើង ​ឃើញ​ថា​វិបត្តិ​ដីធ្លី​កាន់​តែ​ធ្ងន់​ធ្ងរទៅ​ៗ ហើយ​ប្រជាពលរដ្ឋ​ជិត​មួយ​លាន​នាក់​ហើយ​ដែល​គ្មាន​ដី​ធ្លី​​ធ្វើ ​ស្រែ​ចម្កា​គ្មាន​ផ្ទះ​សម្បែង​។​ នេះ​ជា​បញ្ហា​សង្គម​មួយ​ដ៏​ធ្ងន់​ធ្ងរដែល​យើង​ត្រូវ​​ដោះស្រាយ​​​ជា​បន្ទាន់»។ រហូត​មក​ដល់​ពេល​នេះ​មានដី​​ព្រៃចំនួនជាង​ពីរលាន​ហិកតា​ ត្រូវ​បាន​ផ្តល់​​​ជា​សម្បទាន​សេដ្ឋកិច្ច​ដល់​ក្រុម​ហ៊ុន​បរទេស​និង​ក្នុង​ ស្រុក​​​បើទោះ​បី​ជា​តាម​ស្ថិតិ​ផ្លូវ​ការ​របស់​ក្រសួង​កសិកម្ម​រុក្ខា​ ប្រមាញ់​និង​នេសាទបញ្ជាក់​ថា​មាន​តែ​​ ១,១៨១,៥២២​ហិកតាក៏​ដោយ​។ ​​បើ​បូក​​សរុប​ទាំង​​​​ដីសម្បទាន​សម្រាប់​សេដ្ឋកិច្ច​និងដី​សម្បទាន​សម្រាប់​​ជីករក​រ៉ែ​មាន​សរុប​រហូត​ដល់​៣,៩៣៦,៤៨១ ហិកតា​ដែល​ត្រូវ​ជា​២២​ភាគរយ​នៃ​ដី​ទាំង​អស់​ក្នុង​ប្រទេស។ នេះ​បើ​តាម​ការចងក្រង​របស់​អង្គការ​ក្រៅ​រដ្ឋាភិបាល។ ជា​ទូទៅ​ ការផ្តល់​ដី​សម្បទានសេដ្ឋកិច្ច​​ទាំង​នោះ​ធ្វើ​ឡើង​ដោយ​មិន​មាន​តម្លា​ភាព​ ហើយ​មាន​ព័ត៌មាន​តិច​តួច​ត្រូវ​បាន​ផ្សព្វផ្សាយ​ជា​សាធារណៈ។​ស្ទើរ​តែ​ ជារៀងរាល់​ថ្ងៃ​សហគមន៍​ក្រីក្រ​ដែល​រង​ផល​ប៉ះពាល់​ដោយ​បញ្ហា​ដីធ្លី​ចេញ​មក​ តវ៉ា​ទាមទារ​ឱ្យ​មាន​ដំណោះស្រាយ​ដូច​ជា​ករណី​អ្នក​ភូមិ​បឹងកក់​ និង​បុរីកីឡា ហើយ​ក៏មាន​សកម្មជន​ខ្លះ​បាន​ចេញ​មក​តវ៉ា​ដល់​ឆាក​អន្តរជាតិដែរ។
 
by ម៉ែន គឹមសេង VOA Khmer
 
វ៉ាស៊ីនតោន៖ បញ្ហា​ទំនាស់​ដីធ្លី​ ដែល​កំពុង​រីករាលដាលនៅ​ទូទាំង​ប្រទេស​កម្ពុជា​នឹង​ក្លាយ​ជា​ប្រធាន​បទ​មួយ​ ដ៏​ធំទៀត​សម្រាប់​ការបោះ​ឆ្នោត​ក្នុង​ពេល​ខាង​មុខ​នេះ​ ហើយ​បើ​ទោះ​បី​ជា​រដ្ឋាភិបាល​​​ខិត​​ខំ​​ប្រឹង​ប្រែង​​ដោះ​​ស្រាយ​យ៉ាង​ណា​ ក៏​ដោយ​ក៏​ក្រុម​អ្នក​សង្កេត​ការណ៍​និង​អ្នក​នយោបាយ​យល់​ថា​នៅ​មិនទាន់​ចំ​ចំណុច​ក្តៅ​​នៅឡើយ។ ទំនាស់​ទាំង​នោះ​កើត​ឡើង​ដោយ​មូលហេតុ​ធំៗ​មួយ​ចំនួន ដូច​ជា​​ការ​អភិវឌ្ឍន៍​​ហើយ​​​បណ្តេញ​ពលរដ្ឋ​អ្នក​ក្រីក្រី​ចេញពីលំនៅ​ដ្ឋាន ​​​​ដោយ​មិន​ផ្តល់​សំណង​សមស្រប​តាម​តម្លៃ​ទីផ្សារនិង​​ការ​ផ្តល់​ដី​សម្បទាន ​សេដ្ឋកិច្ច​ដោយ​មិន​យក​ចិត្ត​ទុក​ដាក់​ពិភាក្សា​ជាមួយ​នឹង​ពលរដ្ឋ​មូលដ្ឋាន ​ដែល​ឈាន​ទៅ​ប៉ះពាល់​ជីវភាព​និង​វប្បធម៌​របស់​ពួកគេ។ ​ ជារឿយៗ​សហគមន៍​ក្រីក្រ​ទាំងនោះ​​ប្រឈម​នឹង​ការ​បណ្តេញ​ចេញ​ដោយ​បង្ខំ​ហើយ​​ មាន​​ការប្រើ​ប្រាស់កងកម្លាំង​ប្រដាប់​អាវុធ​ កាន់​តែ​ច្រើន​ឡើង ប្រឆាំង​នឹង​បាតុករ​អហិង្សា​ដែល​ខំ​ប្រឹងប្រែង​ការពារ​ដីធ្លី​​និង​ធនធាន​ ធម្មជាតិ។
​​លោក ​យឹម សុវណ្ណ​ អ្នកនាំ​ពាក្យ​ចលនា​ប្រជាធិបតេយ្យ​ដើម្បី សង្គ្រោះជាតិនិង​ជា​អ្នក​តំណាង​រាស្ត្រ​​គណបក្ស​សម រង្ស៊ី​​បាន​បញ្ជាក់​ថា​៖«យើង ​ឃើញ​ថា​វិបត្តិ​ដីធ្លី​កាន់​តែ​ធ្ងន់​ធ្ងរទៅ​ៗ ហើយ​ប្រជាពលរដ្ឋ​ជិត​មួយ​លាន​នាក់​ហើយ​ដែល​គ្មាន​ដី​ធ្លី​​ធ្វើ ​ស្រែ​ចម្កា​គ្មាន​ផ្ទះ​សម្បែង​។​ នេះ​ជា​បញ្ហា​សង្គម​មួយ​ដ៏​ធ្ងន់​ធ្ងរដែល​យើង​ត្រូវ​​ដោះស្រាយ​​​ជា​បន្ទាន់»។ រហូត​មក​ដល់​ពេល​នេះ​មានដី​​ព្រៃចំនួនជាង​ពីរលាន​ហិកតា​ ត្រូវ​បាន​ផ្តល់​​​ជា​សម្បទាន​សេដ្ឋកិច្ច​ដល់​ក្រុម​ហ៊ុន​បរទេស​និង​ក្នុង​ ស្រុក​​​បើទោះ​បី​ជា​តាម​ស្ថិតិ​ផ្លូវ​ការ​របស់​ក្រសួង​កសិកម្ម​រុក្ខា​ ប្រមាញ់​និង​នេសាទបញ្ជាក់​ថា​មាន​តែ​​ ១,១៨១,៥២២​ហិកតាក៏​ដោយ​។ ​​បើ​បូក​​សរុប​ទាំង​​​​ដីសម្បទាន​សម្រាប់​សេដ្ឋកិច្ច​និងដី​សម្បទាន​សម្រាប់​​ជីករក​រ៉ែ​មាន​សរុប​រហូត​ដល់​៣,៩៣៦,៤៨១ ហិកតា​ដែល​ត្រូវ​ជា​២២​ភាគរយ​នៃ​ដី​ទាំង​អស់​ក្នុង​ប្រទេស។ នេះ​បើ​តាម​ការចងក្រង​របស់​អង្គការ​ក្រៅ​រដ្ឋាភិបាល។ ជា​ទូទៅ​ ការផ្តល់​ដី​សម្បទានសេដ្ឋកិច្ច​​ទាំង​នោះ​ធ្វើ​ឡើង​ដោយ​មិន​មាន​តម្លា​ភាព​ ហើយ​មាន​ព័ត៌មាន​តិច​តួច​ត្រូវ​បាន​ផ្សព្វផ្សាយ​ជា​សាធារណៈ។​ស្ទើរ​តែ​ ជារៀងរាល់​ថ្ងៃ​សហគមន៍​ក្រីក្រ​ដែល​រង​ផល​ប៉ះពាល់​ដោយ​បញ្ហា​ដីធ្លី​ចេញ​មក​ តវ៉ា​ទាមទារ​ឱ្យ​មាន​ដំណោះស្រាយ​ដូច​ជា​ករណី​អ្នក​ភូមិ​បឹងកក់​ និង​បុរីកីឡា ហើយ​ក៏មាន​សកម្មជន​ខ្លះ​បាន​ចេញ​មក​តវ៉ា​ដល់​ឆាក​អន្តរជាតិដែរ។ រីឯ​ក្នុង​ការបោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​កន្លង​មក​គណបក្ស​ប្រឆាំង ​បាន​ឈ្នះ​ឆ្នោត​នៅ​កន្លែង​មួយ​ចំនួន​ដែល​មាន​បញ្ហា​ទំនាស់​ដី​ធ្លី​យ៉ាង​ ក្តៅ​គគុក។​​រដ្ឋាភិបាល​កម្ពុជា​បាន​យល់​ច្បាស់​ពី​ចំណុច​រសើប​ទាំង​នោះ​ហើយ ​បាន​ខិតខំ​ប្រឹង​ប្រែង​ដោះ​ស្រាយ​តាម​រយៈ​ការ​ប្រកាស​ផ្អាក​ការ​ផ្តល់​ដី​ សម្បទានសេដ្ឋកិច្ច​មួយរយៈ​សិន និង​ពិនិត្យ​មើល​លើ​ដី​ដែល​បាន​ផ្តល់​កន្លង​មក​ព្រម​ទាំង​ដក​ហូត​យក​ដី​ សម្បទាន​សេដ្ឋកិច្ច​មួយ​ចំនួន​ដូច​ជា​នៅ​តំបន់​ព្រៃ​ឡង់​ជាដើម។​លោក​ អ៊ឹម ឈុនលឹម​ រដ្ឋ​មន្រ្តី​ក្រសួង​ដែនដី​នគរូបនីយកម្ម​និង​សំណង់​បាន​បញ្ជាក់​ប្រាប់​ដល់​ វេទិការ​ជាមួយ​នឹង​ដៃ​គូអភិវឌ្ឍន៍​និង​សង្គម​ស៊ីវិល​ក្នុង​ពេល​កន្លងមក​ ថារដ្ឋាភិបាល​បាន​ដក​ហូត​ដី​សម្បទាន​រាប់​ម៉ឺន​ហិកតា​ដែល​បាន​ផ្តល់​ កន្លងមកដើម្បី​ជា​ផ្នែក​មួយ​នៃ​ការ​យក​ចិត្ត​ទុកដាក់​របស់​រាជរដ្ឋាភិបាល​លើ ​ការ​ការពារ​ធនធាន​ធម្មជាតិ​និង​កិច្ច​ការពារ​បរិស្ថាន​ក៏​ដូចជា​ជួយ​ដល់​ សហគមន៍មូលដ្ឋាន​ក្នុង​ការ​ទទួល​បាន​នូវ​ផលប្រយោជន៍​ពី​ធនធាន​ធម្មជាតិ។«រាជរដ្ឋាភិបាល ​បាន​សម្រេច​ដក​មក​វិញ​នូវ​ដីសម្បទាន​សេដ្ឋកិច្ច​ប្រមាណ​ជាង​៤០.០០០​ហិកតា​​ ដោយ​ផ្ទៃដី​ទាំងនោះ​ស្ថិត​នៅ​ចំកណ្តាល​ព្រៃឡង់​ ព្រៃស្រោង​និង​ពាក់​កណ្តាល​ស្រោង​ ព្រៃ​បៃតង​ជាប់​ជានិច្ច តំបន់​មាន​ប្រជាពលរដ្ឋ​រស់​នៅ​ តំបន់​ការពារ​ជីវចម្រុះ​ ទីជម្រាល​រក្សា​ប្រភព​ទឹក​ ច្រក​របៀង​សត្វ​ឆ្លង​កាត់​និង​ជា​កន្លែង​សក្តា​នុពល​ទេសចរណ៍​ធម្មជាតិ»។ ​ទន្ទឹម​ហ្នឹង​នោះ​ក៏ មាន​ការ​បែង​ចែក​វាស់​វែង​ផ្តល់​ប្លង់​កម្មសិទ្ធិ​ដល់​ពលរដ្ឋ​ដែល​មិន​ទាន់​ មាន​កម្មសិទ្ធិ​ស្រប​ច្បាប់​ផងដែរដែល​បាន​អនុវត្ត​នៅ ទូទាំង​ប្រទេស​ចាប់​តាំង​ពី​ចុង​ខែ​មិថុនា​ដោយ​មាន​ការ​ចូលរួម​របស់​ ក្រុមយុវជនស្ម័គ្រចិត្ត​ក្រោម​រូបភាព​ថា«គោលនយោបាយ​ចាស់​សកម្មភាព​ថ្មី»។ លោក​ អ៊ឹម ឈុនលឹម​ ​បាន​បញ្ជាក់បន្ថែម​​ថាវា​«គឺ ​ជា​ជំហាន​មួយ​ថ្មី​ទៀត​នៃ​ការ​កែ​ទម្រង់​ដីធ្លី​ស៊ី​ជម្រៅ​ដើម្បី​ដោះ ស្រាយ​ស្ថាន​ភាព​កាន់​កាប់​ដី​ធ្លី​ពីការ​កាន់​កាប់​ដី ធ្លី មិន​ច្បាស់​លាស់​ឬ​មិន​ទាន់​ស្រប​ច្បាប់​របស់​ប្រជាពលរដ្ឋ​ឱ្យ​មក​ជា​ ការកាន់​កាប់​ដោយ​ច្បាស់​លាស់​​ដោយ​សុវត្ថិភាព​និង​មាន​មូលដ្ឋាន​ច្បាប់​ រឹងមាំ​ដោយ​រដ្ឋ​ធ្វើ​ប្រទានកម្មឱ្យ​ប្រជា​ពលរដ្ឋ​ជា​កម្មសិទ្ធិ​ពេញ​លេញ​​​ ឬ​ជា​សម្បទាន​ដី​សេដ្ឋកិច្ច​ខ្នាតតូច​ឬ​ជា​សម្បទាន​ដី​សង្គមកិច្ច»។ មាន​ក្រុម​ប្រជា​ពលរដ្ឋ​ចំនួន​៤៧ម៉ឺន​គ្រួសារ​និង​ផ្ទៃ​ដី​ចំនួន​១លាន​​៨​ សែន​ហិកតា​ដែល​ត្រូវ​បែង​ចែកក្នុង​ពេល​អនុវត្ត​យុទ្ធ​នាការ​នេះ​ហើយ​ក្នុង​ ចំនួន​នោះ​គឺ​មាន​១០​ភាគរយ​ស្ថិត​នៅ​ក្នុង​ដី​សម្បទាន​សេដ្ឋកិច្ច​និង​ដី​ មាន​ទំនាស់​ជាមួយ​ក្រុមហ៊ុន​សម្បទាន​ដី​សេដ្ឋកិច្ច។​ នេះ​បើ​តាម​តួលេខ​របស់​រដ្ឋាភិបាល។​យ៉ាង ​ណា​ក៏​ដោយ​ទង្វើ​នេះ​ត្រូវបាន​ក្រុម​អ្នកតាម​ដាន​និង​គណបក្ស​ប្រឆាំង​ចាត់​ ទុក​ថា​វាមាន​រូបភាព​ល្អមើល​សម្រាប់​មុន​ពេល​បោះឆ្នោត​ជាតិ​ក្នុង​ឆ្នាំ​ ២០១៣​ប៉ុណ្ណោះ​​​ដោយ​សារ​តែ​ការអនុវត្ត​​នៅ​មាន​ចន្លោះ ប្រហោង​ហើយ​ពួកគេ​មិន​ហ៊ាន​ប៉ះពាល់​កន្លែង​ដែល​អាច​មាន​ផល​ប្រយោជន៍​​ដល់​ មន្ត្រី​ដែល​មាន​អំណាចទេ។លោក​យឹម សុវណ្ណ​បាន​បញ្ជាក់​បន្ថែម​ថា៖«មិន ​ទាន់​ចំ​ចំណុច​រសើបទេ​ពីព្រោះ​ប្រជាពលរដ្ឋ​ដែល​គាត់​កាន់​កាប់​ដី​ធ្លី​ យូមកហើយ​គាត់​សក្តិសម​នឹង​ទទួលបាន​ប្លង់​កម្មសិទ្ធិ​នេះ​យូរ​យា​ណាស់​មកហើយ។ ​ ក៏​ប៉ុន្តែ​ចាំ​ចាប់​តាំង​ពី​ឆ្នាំ៩៣​មក​ដល់​ពេល​នេះ​ជិត​២០​ឆ្នាំ​ហើយ។​ គាត់​កាន់​កាប់​ដី​គាត់​ទាំង​ព្រលឹង​ចុង​សក់​ដោយ​គ្មាន​បណ្ណ​កម្មសិទ្ធិ​។ នេះ​ជា​ជំហាន​វិជ្ជ​មាន​មួយ​ប៉ុន្តែ​ដី ដែល​មាន​ទំនាស់​ ចំពោះដី​ដែល​បាន​រឹប​អូស​ពី​ប្រជា​ពលរដ្ឋ​ប្រហែល​មួយ​លាន​នាក់​នេះ​គឺ​មិន​ បាន​ជំរុញ​ឱ្យ​មាន​ធ្វើ​កម្មសិទ្ធិ​នៅ ទីកន្លែង​នោះ​ទេ​ហើយ​សូម្បី​តែ​នៅ​ទីក្រុង​ធំៗ​មួយ​ចំនួន​ដែល​មាន​ប៉ះពាល់​ ប្រជាពលរដ្ឋ​ មាន​អ្នកខ្លះ​គេ​មិន​ព្រម​ធ្វើ​បណ្ណ​កម្មសិទ្ធិ​ឱ្យ​ទៀត​ដោយ​សំឡឹង​មើល​ឃើញ​ ថា​ដី​កន្លែង​ហ្នឹង​នឹង​មាន​ផល​ប្រយោជន៍​ចំពោះ​អ្នក​ដែល​មាន​អំណាច»។ អង្គការ​សង្គម​ស៊ីវិលក៏​យល់​ថាបញ្ហា​ទំនាស់​ដីធ្លី​ដែល​នៅ​តែ​កើត​មាន​និង​ កាន់​តែ​រីកធំឡើង​ហើយ​​បើ​​មិនមាន​ដំណោះស្រាយ​ពិត​ប្រាកដ​ទេ​​​នឹង​បង្ខំ​ ឱ្យ​ពលរដ្ឋ​​​ធ្វើ​ចំណាក​ស្រុក​ដោយ​សារ​គ្មាន​ដីធ្លី​​ហើយ​កាន់​តែ​មាន​ បញ្ហា​ស្មុគស្មាញ​ដោយ​សារ​ពួកគេ​មិន​មាន​លទ្ធភាព​ធ្វើ​ការ​អ្វី​ក្រៅ​ ពីត្រូវ​ប្រើ​កម្លាំង​កាយ។​លោក​ មឿន តុលា មន្រ្តី​កម្មវិធី​នៃ​មជ្ឈ​មណ្ឌល​អប់​រំ​ច្បាប់​សម្រាប់​សហគមន៍​បាន​បញ្ជាក់​ថា៖«បញ្ហា ​នេះ​គឺជា​បញ្ហា​ដែល​រដ្ឋាភិបាល​ត្រូវ​ពិចារណា​មែនទែន​ហើយ​ដោះ​ស្រាយ​កុំ​យក ​បញ្ហា​នយោបាយ​ដាក់​មុខ​ គឺ​ត្រូវ​ដោះ​ដោយ​ឆន្ទៈ​ពិត​ប្រាកដ​ កុំ​ដោះ​ស្រាយ​ដោយ​សារ​ប្រយោជន៍​នយោបាយ​ដោយសារ​ជិត​ពេល​បោះឆ្នោត​ដោយ​ធ្វើ​ ការ​វាស់​វែង​ហើយ​មិន​មាន​ដំណោះស្រាយ​ពិត​ប្រាកដ​។ បើ​មិន​ដោះ​ស្រាយ​ឱ្យ​បាន​ស្រួល​បួល​ទេ​គឺ​បញ្ហា​នៅ​បន្ត​កើត​មាន​ហើយ​ប្រជា​ពលរដ្ឋ​នៅ​តែ​រងផល​ប៉ះពាល់​បន្ត​ទៀត»។ ​ជន ​រងគ្រោះ​ពី​ការ​រំលោភ​បំពាន​ដីធ្លី​និង​សកម្មជន​ការពារ​ដីធ្លី​និង​ព្រៃ​ឈើ ​ត្រូវ​បាន​តុលាការ​ចាប់​ដាក់​ពន្ធនាគា​​​និង​ត្រូវ​កងកម្លាំង​រដ្ឋាភិបាល​ ក៏​ដូចជា​កងសន្តិសុខ​ក្រុម​ហ៊ុន​បាញ់​សម្លាប់​ជា​បន្ត​បន្ទាប់​។​​ ដូចជា​ករណី​លោក​ឈុត វុទ្ធី សកម្មជន​ការពារ​ព្រៃឈើ​ កុមារី ហេង​ ចាន់ថា​ដែល​មាន​អាយុ​១៤​ឆ្នាំ​ត្រូវ​សម្លាប់​ក្នុង​ខេត្ត​ក្រចេះ ​លោក​ហង្ស សេរីឧត្តម​អ្នក​កាសែត​ស៊ើប​អង្កេត​បទល្មើស​ព្រៃ​ឈើ​ត្រូវ​សម្លាប់​នៅ​ខេត្ត​ រតនៈគីរី​និង​លោក​ម៉ម​ សុណង់​ដូ​ត្រូវ​ដាក់​ពន្ធ​នាគា​ដោយ​សារ​បញ្ចេញ​ទស្សនៈ​រឿង​ដីធ្លី។​អង្គការ​ សហ​ប្រជាជាតិ​បាន​សម្តែង​ក្តី​ព្រួយ​បារម្ភ​លើ​និន្នាការនៃ​ប្រើ​ប្រាស់​រឿង ​រ៉ាវ​ទាំង​នេះ​ជា​បទល្មើស​ព្រហ្មទណ្ឌ ​ហើយ​នៅ​ក្នុង​អនុសាសន៍​៨​ចំណុចធំៗ​ នៃ​របាយការណ៍​​លោក​ សុរិយា​ ស៊ូប៊ែឌី​អ្នក​រាយការណ៍ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ដែល​បាន​ចេញ​ផ្សាយ​ កាលពី​ខែ​កញ្ញា​បាន​ស្នើ​សុំ​ឱ្យ​រដ្ឋាភិបាល​ធានា​ថា​កុំ​ឱ្យ​សន្តិសុខ​​ ក្រុម​ហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច​ប្រើ​ប្រាស់​កម្លាំងសន្តិសុខ​ធ្វើ​បាប​ សហគមន៍​និង​អ្នក​តវ៉ា​ដែល​រងផល​ប៉ះពាល់​ដោយ​ការ​ផ្តល់​សម្បទាន​ទាំង​នោះ ​និង​ត្រូវ​មាន​ដំណោះស្រាយ​ឱ្យ​បាន​ត្រឹម​ត្រូវ​ដោយ​មិន​ត្រូវ​ប្រើ​ប្រាស់​ ការបណ្តេញ​ចេញ​ជា​ជម្រើស​ចម្បង​ទេ៕​​​

No comments: