(លោកតា លោកយាយអញ្ជើញមកពីតាមខេត្តចូលរួមពិធីបុណ្យព្រះបរមសពសម្តេចតា)
ដោយ៖ ខ្មែរ សុវណ្ណភូមិ
ថ្ងៃទី២០ តុលា ២០១២
តាមការសង្កេតក្នុងពីធីបុណ្យព្រះបរមសពសម្តេចតា មានប្រជាជនខ្មែរ អញ្ជើញ មកពីគ្រប់ ច្រកល្ហក ដើម្បីចូលរួមពិធីបុណ្យ និង មករង់ចាំចូលបង្គុំ គាល់ព្រះបរមសព។ ក្នុងនោះមាន មនុស្សចាស់ ជាច្រើនមក ពីតាម បណ្តាខេត្ត ហើយពួកគាត់ ត្រូវគេងតាមសួនច្បារនានានិង លើឥដ្ឋក្បែរដង ផ្លូវផងដែរ ដោយគ្មានភួយ គ្មានតង់ គ្មានមុង គ្មានបង្គន់អនាម័យ ក្នុងពេលមក ចូលរួមនិងរង់ចាំ នេះ ។
ខ្ញុំគិតថារដ្ឋាភិបាលអាចសម្រួលបានចំពោះចាស់ៗទាំងនោះ បើយកចិត្តទុកដាក់ដោយគិតគូរ បែង
ចែកយកពួកគាត់ទៅស្នាក់នៅតាមសាលាឆ័ន្ទ តាមវត្តអារាមនានានៅភ្នំពេញ
ឬក្រសួង ស្ថាប័នរដ្ឋ ។ល។ ឬក៏អាចរៀបចំកន្លែង ណាមួយដែល មានកន្លែងប្រកបដោយ អនាម័យ
តង់ ភួយ
ខ្នើយ មុង សម្រាប់ទទួលពួកគាត់ឲ្យ សម្រាកបានសមរម្យ។
ពួកគាត់មិនបានទាមទារ ការផ្គត់ផ្គង់អាហារ ឬថ្លៃ ធ្វើដំណើរអ្វីទេ។គ្រាន់តែកន្លែង សម្រាកតែប៉ុណ្ណោះ ហើយការទុកឲ្យពួកគាត់នៅតាមយថា កម្ម ពាស វាលពាសកាលបែបនេះ វាមិនល្អសម្រាប់ ភ្នែកអន្តរជាតិ
បង្កបញ្ហាអនាម័យ
និងមិនសម ជាការគោរព ដល់ពិធីបុណ្យចំពោះ ក្សត្រដែលប្រជាជនខ្មែរ និងមេដឹកនាំរដ្ឋាភិបាល ខ្មែរចាត់ទុក ថាជាក្សត្រដ៏ អស្ចារ្យនោះទេ។រដ្ឋាភិបាលគួមាន ទំនួលខុសត្រូវនិង បង្ហាញពីឆន្ទៈពិតប្រាកដ ឲ្យ រាស្រ្តខ្មែរឃើញ
និងឲ្យពួកគាត់បាន ទទួលភាពកក់ក្តៅ ពីសេវាកម្មតបស្នង
សងគុណពួកគាត់វិញ ខ្លះផងពេល ពួកគាត់ត្រូវការជា ពិសេសពេលចាំបាច់បែបនេះ។
ម្យ៉ាងទៀតពួកគាត់ក៏ប្រៀប បាន នឹង ឪពុក ម្តាយ របស់យើង ផង ដែរ។
3 comments:
If I were Prime Minister, I will provide foods, accommodation to all Khmer who come to pay respect to former king's body at royal palace like I am take care my mistress: Sam Sokunthear.
Pang Sokheoun, Secretary=General of SRP in Sweden.
If I were Cambodian Prime Minister I will provide foods and accommodation to those who come to pay their respect to former king's body at the Royal palace as I am take care my mistress: Sokunthear Sam.
Pang Sokheoun, Secretary-General of SRP in Sweden.
cpp bloodsuckers, here comes again, lol.
Post a Comment