http://www.youtube.com/watch?v=-zfXhstzXbE&feature=youtu.be
ដោយ ទីន ហ្សាការីយ៉ា 2012-10-18 RFA
លោម សម រង្ស៊ី ជាប្រធានគណបក្សសង្គ្រោះជាតិ
ដែលជាគណបក្សបង្រួបបង្រួមគ្នារវាងគណបក្ស សិទ្ធិមនុស្ស និងគណបក្ស សម
រង្ស៊ី បានថ្លែងឲ្យដឹងថា លោកប្រាថ្នាមកចូលរួមរំលែកទុក្ខ
និងគោរពព្រះវិញ្ញាណក្ខន្ធ ព្រះបរមសព អតីតព្រះមហាក្សត្រ
នៅព្រះបរមរាជវាំង។
លោក សម រង្ស៊ី បានឲ្យដឹងតាមទូរស័ព្ទពីប្រទេសបារាំង មកថា
នៅព្រឹកថ្ងៃទី១៨ តុលា លោកបានផ្ញើលិខិតថ្វាយទៅព្រះមហាក្សត្រ
នរោត្តម សហមុនី និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលលិខិតទាំងពីរនោះ
មានខ្លឹមសារដូចគ្នា គឺសុំព្រះរាជអន្តរាគមន៍ពីព្រះមហាក្សត្រ
និងសុំអន្តរាគមន៍ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
ដើម្បីឲ្យលោកមានឱកាសមកចូលរួមគោរពព្រះវិញ្ញាណក្ខន្ធ
និងចង់ឃើញព្រះភ័ក្ដ្រអតីតព្រះមហាក្សត្រជាលើកចុងក្រោយ។
លោក សម រង្ស៊ី
បានបញ្ជាក់អំពីកាលបរិច្ឆេទការអញ្ជើញមកចូលរួមគោរពព្រះ
វិញ្ញាណក្ខន្ធ ព្រះមហាវីរក្សត្រ នោះ អាស្រ័យលើព្រះរាជានុញ្ញាត
និងការអន្តរាគមន៍របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
នៅក្នុងឱកាសតម្កល់ព្រះបរមសពរបស់អតីតព្រះមហាក្សត្រនៅក្នុង
ព្រះបរមរាជវាំងនេះ។
វិទ្យុអាស៊ីសេរី
មិនអាចទាក់ទងជំនួយការផ្ទាល់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លោក អ៊ាង
សុផល្លែត ដើម្បីសួរអំពីបញ្ហានេះបាននៅឡើយទេ នៅថ្ងៃទី១៨ តុលា
ឆ្នាំ២០១២។
រីឯទីប្រឹក្សាអមព្រះរាជខុទ្ទកាល័យ ព្រះមហាក្សត្រ ព្រះអង្គម្ចាស់
ស៊ីសុវត្ថិ ធម្មិកោ មានព្រះរាជបន្ទូលថា
ករណីស្នើសុំនេះជាសិទ្ធិរបស់លោក សម រង្ស៊ី
ព្រះអង្គមិនអាចមានបន្ទូលថាយ៉ាងណាទេ។ ទោះបីជាយ៉ាងណាក៏ដោយ
ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ មានបន្ទូលបញ្ជាក់ថា លោក សម រង្ស៊ី
ធ្លាប់បានដង្ហែតាមអតីតព្រះមហាវីរក្សត្រពីមុនមក
ពិសេសលោកធ្លាប់បម្រើនយោបាយគណបក្សហ៊្វុនស៊ិនប៉ិច។
រីឯអ្នកវិភាគឯករាជ្យ អ្នកស្រី ជា វណ្ណាត បានសម្ដែងសុទិដ្ឋិនិយមថា
រដ្ឋាភិបាលនឹងបន្ទន់ឥរិយាបថផ្នែកនយោបាយ ដើម្បីបើកឱកាសឲ្យលោក សម
រង្ស៊ី វិលមកចូលរួមគោរពព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ
ពីព្រោះថា គោលនយោបាយដ៏សំខាន់របស់ព្រះករុណា ព្រះបាទសម្ដេចព្រះ
នរោត្តម សីហនុ គឺបង្រួមបង្រួម និងផ្សះផ្សាជាតិ។
លោក សម រង្ស៊ី ត្រូវបានតុលាការកាត់ទោសឲ្យជាប់ពន្ធនាគារចំនួន
១២ឆ្នាំ ពីបទបំផ្លាញតម្រុយបង្គោលព្រំដែនកម្ពុជា-វៀតណាម
និងបទក្លែងបន្លំឯកសារពាក់ព័ន្ធនឹងផែនទីព្រំដែនកម្ពុជា-វៀតណាម។
ប៉ុន្តែ ការកាត់ទោសនេះ ត្រូវបានគណបក្សប្រឆាំងច្រានចោល និងអះអាងថា
តុលាការមិនឯករាជ្យ តុលាការស្ថិតនៅក្រោមឥទ្ធិពលអ្នកនយោបាយ។
រីឯក្រុមមន្ត្រីសិទ្ធិមនុស្សជាតិ និងអន្តរជាតិ បានចាត់ទុកថា
ការកាត់ទោសលោក សម រង្ស៊ី ជារឿងនយោបាយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
5 comments:
Hun Sen, the prime Minister of the Viet-Controlled regime in Phnom Penh, will order for the arrest of Sam Rainsy the minute Sam Ransy sets foot on the Viet-controlled Khmer soil (Cambodia). And that is a guarantee!!!
Khmer must wake up and know who and what Hun Sen is!
ទិដ្ឋភាពភាពនេះបានបង្ហាញច្បាស់ពិតហើយគឺ
លោកសមរាង្ស៊ីអស់ផ្លូវដើរ ក៏លាកន្ទុយមកវិញ
គេមិនខុសមែនឆ្កែកន្ទុយខ្វៀននៅតែខ្វៀន លា
ម្ដងមួយកាលរួចខ្វៀនវិញព្រោះជាទម្លាប់។
គេចនិងទុកចោលសមាជីសមាជិកាគណបក្សខ្លួន
ងាកមករួបរួមជាមួយ លោកកឹមសុខា ក៏ព្រោះ
ដើម្បីឱ្យបានចូលទៅកាន់កម្ពុជា ប៉ុន្ដែ ដល់ប៉ះ
នឹងចៃដន្យ ត្រូវពេលការចូលទីវង្គត់របស់អតីត
មហាក្សត្រ ក៏កាន់តែធ្វើឱ្យលោកសមរាង្ស៊ីមាន
ឱកាសដ៏ប្រសើរក្រៃលែង៕
He will regret this,if he ever set foot in Cambodia.
Mme Suu Kyi dared not to leave Burma when her husband was drawing his last breath.With that kind of leadership and commitment that made her great person of her generation and her people.
Sam Rainsy better stick to his principles, otherwise he will lose people respect in political struggle.His wife may become widower in young age.
Wait and see, Hun Sen will never play by the rule of laws.He eliminated Lundi and others so waht will be a different in eliminating another arch enemy?
Be wiser and avoid being by own excrement as សត្វខ្វែកជ្រូក8
អាចម៍អុកដំ សម រង្ស៊ី...ឆ្កែកន្ទុយវខ្វៀននៅតែខ្វៀន
របស់គណបក្សប្រឆាំងឡេមឡឺម-តែងត្រូវរ៉ូវ
គ្នាជាមួយ(CPPយួនហាណូយ)...
យកលេសនេះ-យកលេសនោះ ១.000ជំពួក
តាមមិនទាន់(កិច្ចកល-មាយាដកទង)នេះទេ...
ធ្វើជាចង់ឃើញព្រះភក្រ្ត ព្រះសពនរោត្តម សីហនុ
ជាគ្រាក្រោយបង្អស់។
_______________________________
រឹឯ(CPPយួនយៀកកុង-អាហ៊ុន សែន)ក៏កំពុងតែបានគុណសម្បត្តិ..ធ្វើបុណ្យបង្រ្គប់កិច្ចប្រជាភិថុត,បោកប្រាស់ ...រយ:ពេល៣ខែ...
(ជានុយនយោបាយឲ្យយួន)...ប្រើកលល្បិចបំភន់ភ្នែកពលរដ្ឋខ្មែរ
ធ្វើបុណ្យយ៉ាងគគ្រឹកគគ្រេងឲ្យព្រះ
សពមហាក្សត្រខ្មែរនរោត្តមសីហនុ
ដែលពលរដ្ឋខ្មែរ ល្ងង់ខ្លៅ-ឆ្កួតស្រឡាញ់គោរព ព្រះមហាក្សត្រ។
_____________________________
ការពិតទៅ!...អាង្វៀងហ៊ុន សែនកូនធម៌នេះនិង
អាយួនយៀកកុងវាមើលងាយស្ដេចសីហនុ...
រកលេខដាក់គ្មាន !
_________________________________
ពួកកុម្មុយនីស្ត ..ក៏វាមិនត្រូវការស្ដេចដែរ!
_________________________________
បុណ្យព្រះសពស្ដេចសីហនុគ្រាន់តែជាបុណ្យបង្រ្គប់កិច្ចសំរាប់ពួកចោរ តែប៉ុណ្ណោះ!
Mr. Sam Rainsy,
Stay where you at. Don't let the ghost of Sihanouk kill you through Ah Tmil Hun Shit.
By now, you should know the animal Hun Shit.
Stop acting stupid if you want to save Cambodia. There are so many ways that they can kill you such as poison, stage a fight in jail and kill you, etc...
Post a Comment