Saturday, October 13, 2012

អ្នកតាអាចម៍ឆ្កែ (ដោយ អ៊ុម ហាក់)

អ្នកតាអាចម៍ឆ្កែ
(ដោយ អ៊ុម ហាក់)

ដំណាលតៗគ្នាមកថា មានកាលមួយនោះ ឆ្កែមួយវាជុះក្បែរសំរាមប្របចិញ្ចើមផ្លូវដើរក្នុងភូមិ៍។
ដំបូងឡើយ អ្នកដំណើរកាត់ផ្លូវនោះម្នាក់ធុំក្លិនស្អុយខ្លាំង ឃើញអាចម៍ឆ្កែក៏កាច់មែកឈើមួយគ្របបំ
ណងកុំឲ្យស្អុយដល់អ្នកមកក្រោយ។ អ្នកដំណើរបន្ទាប់នៅតែធុំស្អុយ ឃើញមែកឈើពីលើអាចម៍
ឆ្កែ នឹកថាជាគំនិតល្អក៏កាច់មែកឈើមួយគ្របពីលើដូចអ្នកមុន។ អ្នកដំណើរបន្តបន្ទាប់ធ្វើដូចតែអ្នក
មុនៗរហូតក្លាយជាទម្លាប់ អុ្នកខ

្លះមិនទាំងដឹងថាខ្លួនធ្វើអ្វីផង។ គំនរមែកឈើកាន់តែធំឡើង ជាដ
រាប។ អាចម៍ឆ្កែឃើញដូចនោះជឿថាអ្នកស្រុកគោរពបូជាខ្លួន ខ្លួនជាអ្នកខ្លាំង ខ្លួនជាអ្នកមានបុណ្យ
ហើយក៏តាំងខ្លួនជាអុ្នកតា។ ជនណាដែលដើរកាត់ទីនោះ ហើយមិនបានកាច់មែកឈើគ្របខ្លួនដូច
សព្វមួយដង អ្នកនោះរមែងជួបនូវជម្ងឺផ្សេងៗមានចុកពោះជាដើម ទាល់តែសែនព្រេនអាចម៍ឆ្កែ
នោះទៅទើបបានជាសះស្បើយ។ នេះជាដើមកំណើតអ្នកតាអាចម៍ឆ្កែ។ អំណាចអ្នកតាអាចម៍ឆ្កែធ្វើ
ឲ្យអ្នកស្រុកគោរពកោតខ្លាចរហូតកសាងតូប នឹងធ្វើសក្ការបូជាគ្រប់ពេលវេលា។ អ្នកតាអាចម៍ឆ្កែ
កាន់តែមានជំនឿលើជោកវាសនារបស់ខ្លួនខ្លាំងឡើងៗរហូតជឿថាគ្មាននរណាខ្លាំងជាងខ្លួន
ហើយក៏គ្មាននរណាធ្វើអ្វីខ្លួនបានឡើយ ជាហេតុនាំឲ្យអាចម៍ឆ្កែចេះតែដើរកាច់គេកាច់ឯងមិនរើស
មុខ ដើមបីបង្ហាញនូវអំណាចរបស់ខ្លួន នឹងទទួលនូវលាភសក្ការ:គឺសំណែនគ្រប់យ៉ាង។ អំពើឃោ
ឃៅរបស់អ្នកតាអាចម៍ឆ្កែធ្វើឲ្យអ្នកស្រុកក្តៅក្រហាយទ្រាំលែងបាន គេក៏នាំគ្នាដុតតូបអ្នកតានោះ
ចោលទៅ ជាហេតុធ្វើឲ្យអ្នកតាដ៏ខ្លាំងពូកែក្លាយទៅជាអាចម៍ឆ្កែដូចដើមវិញទៅហោង។
តទៅនេះជាការសាកល្បងលើកយករឿងអ្នកតាអាចម៍ឆ្កែ មកប្រៀបធៀបជាមួយនឹងមេដឹកនាំ
ខ្លះៗ ក្នុងប្រវវត្តិសាស្រ្តថ្មីៗរបស់ខ្មែរ។ សំណេរនេះគ្មានបំណងលើកដំកើង ឬបន្តុះបង្អាប់ជនណា
មួយឡើយ តែបើមានប៉ះពាល់ដល់កិត្តិយស ឬមោទនភាពនរណាម្នាក់នោះសូមមេត្តាអភ័យឲ្យ
ផង។
កាលជំនាន់ស្តេច ស៊ីសុវត្តិ មុនីវង្ស នៅគ្រងរាជ្យ រាជវង្សានុវង្សហាក់ស្រុះស្រួលគ្នានឹងលើកទ្រង់
ស៊ីសុវត្តិ មុនីរ៉េត ជាបុត្រឲ្យឡើងគ្រងរាជ្យបន្ត ក្រោយដែលស្តេចមុនីវង្សសុគត (ស្លាប់ ) ទៅ ។ គេ
នាំគ្នាបង្ហាត់បង្រៀនទ្រង់ មុនីរ៉េត ឲ្យមានវិជ្ជាសមរំជាស្តេចខ្មែរ ថែមទាំងបានបញ្ជូនទ្រង់ឲ្យទៅរៀន
វិជ្ជានាយទាហាននៅសាលាយោធា សាំងសៀរ ( Saint Cyr )ប្រទេសបារាំងសេស។ គួរបញ្ជាក់ ថា
សាលាយោធា សាំងសៀរប្រទេសបារាំងអាចប្រៀបបាននឹងសាលាយោធា វ៉េស្តផញ ( West Point
) នៃសហរដ្ធអាមេរិក។ ទ្រង់មុនីរ៉េត ប្រកបឫកពារចរិយ៉ារបៀបបារាំងជាហេតុធ្វើឲ្យអានានិគមនិយ
មបារាំងសេសមិនចូលចិត្តនឹងទ្រង់។ ជំនាន់នោះ ទ្រង់នរោត្តម សីហនុ គ្រាន់តែជាមានពស្ទាវ ផ្លេ
បយ ( Play Boy ) មានចំណង់ចំណូលចិត្តតែខាងតន្រ្តី នឹងឈ្លក់ខាងកាមគុណស្រីញីតែប៉ុននោះ។
លុះស្តេចមុនីវង្សសុគតទៅនៅឆ្នាំ១៩៤១ លោកឧត្តមនាវីដឺគូ ( Decoux ) ទេសាភិបាលឥណ្ឌូចិនសំ
រេចទៅនាំ ទ្រង់នរោត្តម សីហនុ អាយុទើបបាន១៧ឆ្នាំ និស្សិតវិទ្យាល័យ ឆាសលូ-ឡូបា
(Chassloup –Laubat ) ឯដែនដីកូសាំងស៊ីន ( កម្ពុជាក្រោម ) ឲ្យមកសោយរាជ្យស្រុកខ្មែរមិន ប្រ
គលរាជសម្បត្តិនេះទៅទ្រង់មុនីរ៉េតឡើយ។ បើអាចដាក់ក្តីគោរពចំពោះរាជវង្ស ទៅខាងបាន អំពើ
របស់លោកឧត្តម នាវី ដឺគូ មិនខុសអ្វីពីអំពើរបស់អ្នកដំណើរទីមួយដែលកាច់មែកឈើ គ្របអាចម៍
ឆ្កែខាងដើមឡើយ។
បន្ទាប់មកនាម៉ឺនសព្វមុខមន្រ្តីរួមដោយប្រជានុរាស្រ្តនាំគ្នាគោរពលើកដំកើងស្តេចសីហនុជាព្រះបា
ទ ធម្មិក ក៏មិនខុសអ្វីអំពីអ្នកដំណើរក្រោយៗដែលនាំគ្នាកាច់មែកឈើគ្របលើអាចម៍ឆ្កែជាបន្ត បន្ទា
ប់មក ជាហេតុនាំឲ្យស្តេចសីហនុ ជឿថាខ្លួនពិតជាអ្នកមានបុណ្យមិនមាននរណាអាចប៉ះពាល់ទ្រង់
បានឡើយ។ ចាប់ពីពេលនោះមក នរណាដែលហ៊ានជំទាស់នឹងទ្រង់តែងត្រូវទទួលទណ្ឌកម្ម បើ
មិនត្រូវបាញ់ចោលទេ ក៏ត្រូវជាប់គុកដែរ។ ទ្រង់បានព្រព្រឹត្តបាបកម្មនេះរហូតគេទម្លាក់ទ្រង់ម្តង ជា
ពីរដង ទីបំផុតបាត់អំណាចសោះសូន្យទៅជ្រកនៅសំយ៉ាបផ្ទះចិន ស្រែកច្រៀងទាំងស្អកស្អាថ្លែងក្ត
ស្រណោះស្រណោកដល់អ្វីៗទាំងអស់ដែលបាត់បង់ទៅគួរឲ្យអាសូរពន់ពេក។ ព្រះមហាវិរក្សត្រក៏
បានក្លាយខ្លួនត្រឡប់ទៅជាផ្លេបយ ( Play boy ) វិញ មិនខុសអ្វីអំពីអ្នកតាវិលទៅជាអាចម៍ឆ្កែនោះ
ឡើយ។
ចុះអ្នកនយោបាយកំពូលដែលកំពុងកាន់អំណាចនៅស្រុកខ្មែរសព្វថ្ងៃនេះយ៉ាងម៉េចទៅដែរ?
ពត៌មានដែលគួរជឿបានឲ្យដឹងថា វិជ្ជាជីវដើមរបស់អស់លោកទាំងនោះមួយចំនួនគឺ ចោរលួចគោ
ខ្មែររត់ពន្ធទៅលក់ឲ្យយួន ជាអ្នករត់រ៉ឺម៉ក ជាអ្នករត់ពន្ធអង្ករនឹងថ្នាំពេទ្យទៅលក់ឲ្យវៀតមិញ-វៀត
កុង។ ជនទាំងនេះខ្លះចូលបំរើវៀតមិញ ខ្លះចូលព្រៃម៉ាគី បានទទួលតំណែងធំៗក្នុងរបបខ្មែរក្
ហមក្រោយឆ្នាំ១៩៧៥។ កាលខ្មែរក្រហមបងធំតាមរកសម្លាប់ នាំគ្នាត្រសងរត់យកព្រះអាយុ ទៅ
ស្រុកយួន ក្លាយខ្លួនជាអាចម៍ឆ្កែទៅ។ ក្រោយថ្ងៃ៧ មករា ១៩៧៩ យួននាំយកពួកនោះមកបន្តុប
ឲ្យដឹកនាំរដ្ធាភិបាលខ្មែរតាមខ្សែញាក់របស់គេ។ អំពើរបស់យួននេះមិនខុសអ្វីអំពីអ្នកដំណើរទី
មួយដែលកាច់មែកឈើគ្របអាចម៍ឆ្កែដំបូងនោះទេ។ ដោយមានជំនួយអំពីយួន ព្រមដោយ
ទីប្រិក្សាយួនផង ពួកជនទាំងនេះពង្រឹងអំណាចម្តងបន្តិចៗ រហូតទិញក្បាលខ្មែរអ្នកមានតំរេះមួយ
ចំនួនឲ្យទៅបំរើគេទៀតផង។ ពពួកជនអត់ឧត្តមគតិលក់ខ្លួនឲ្យគេនោះ ( ព្រះរាជសម្ភារ ហៅជន
ទាំងនេះថា ប្រាជ្ញឥតមារយាទ ) មិនខុសអ្វីអំពីអ្នកដំណើរក្រោយៗដែលនាំគ្នាកាច់មែកឈើ គ្រប
អាចម៍ឆ្កែដោយមិនទាំងដឹងខ្លួនថាធ្វើអ្វីផងទេ។ ដល់អីចឹងទៅ អ្នកនយោបាយកំពូលទាំងនោះ
ដោយឃើញអ្នកផងខ្លបខ្លាចអំណាចខ្លួន ក៏មានជំនឿថាខ្លួនជាអ្នកមានបុណ្យ មានអំណាច ធ្វើអ្វី
បានតាមអំពើចិត្ត ចាប់នរណាដាក់គុកក៏បាន សម្លាប់នរណាក៏បាន រំលោភកូននរណាក៏បាន ប្លន់ដី
នរណាក៏បាន...។ អំពើនេះធ្វើឲ្យអ្នកស្រុកខឹងក្តៅក្រហាយ មិនខុសអ្វីអំពីអ្នកតាអាចម៍ឆ្កែខាង ដើម
ឡើយ។ អ្នកតាអាចម៍ឆ្កែ ក្រោយដែលគេអស់់ជំនឿ គេលែង ខ្លាច គេដុតតូបចោលទៅ ក៏នឹងក្លាយ
ខ្លួនទៅជាអាចម៍ឆ្កែដូចដើមវិញហោង។ ចុះអស់លោកធំៗដែលកំពុងប្រើអំណាចផ្តាច់ការសព្វថ្ងៃ
តើនឹងអាចនៅព្រព្រឹត្តអំពើលាមករបស់ខ្លួនរហូតទៅឬយ៉ាងណា?។៚

8 comments:

Anonymous said...

Mr. Um Hak,

You brought up an excellent story, and an excellent lesson for Khmer people to learn.

If Sisowath Monireth was the king of Cambodia, instead of Sdach Lob Lob Sihanouk, Cambodia would have been heard around the world with a different story - not the story about over 2 million Khmers dies stemming from Sihanouk's anger.

Likewise, the present situation in Cambodia has a similar scenario. Cambodia is led by an uneducated, gangster Hun Sen.

This monster Hun Sen has been executed completely Vietnam's orders, making Vietnamization to go smoothly.

It would help greatly if a person who is Cambodia's leader knows how to differentiate between traitorous acts and patriotic acts.

Anonymous said...

អាឆ្កែពាល-អាមេអបគមន៍-អាអាចម៍ឆ្កែ- អាល្ងង់ទូរ-អាសម្តាចម៍អាម៉ាផ្គាក់មហាពងយា-ក្ដយោលស្វារំដោះបាត់ដីស៊ីជោរហ៊ុន សែន ការីសារ៉ាម៉ាន់អាចម៍ឆ្កែឆ្កួតទី១!

ង៉នវ៉ា-ង៉នវ៉ា

Anonymous said...

I wonder, is Monireth shared the father with Sihanock or different father to him?

Anonymous said...

I believe that, when power is not yours to take, no matter how hard you try, it will never be yours but the worst part is, when your action caused million innocents to die is unforgivable and to see his bloodline continues to be on the thrown, it makes your blood boil. questioning; where is justice? it said that, justice will be done on earth and in heaven, so, I guess all we need to do is wait. So, when will a king ta and a gay son die? because the 3 million souls are anxious to know this. A Hun thanks to all the commotions because without it he wouldn't be where he is right now, would he? but the question is, how long? since power is not yours to take. Power should be earned through good moral not through, robbing, stealing, killing innocents, lies and cheat. But with great love and passion to serve his/her nation. But what did Hun do screaming, yelling and swearing like a mad dog.

Anonymous said...

King Father Sihanouk is now in his 90's, and yet there are some sh*tty old farts who think they have something to say. What losers they are in real life. These are the old farts who maybe on SSI that they have never contributed a penny to the host countries' workforce. First of all if Monireth was the sh*t of his time, he would have proved his worth already. Even his relative Sirimatak was not the sh*t! Sirimatak even orderd the execution of Sihanouk but he ended up being killed by the Khmer Rouge soldiers instead. King Father Sihanouk remains the best wholesome leader for the Cambodian people then and now. Of all the three Indochinese colonies who was the first to gain any independence from France? Yes, it was Cambodia under the leadership of Sihanouk. The year was in 1953 before the Lievs and the Youns. Even the declaration of Independence was made earlier than the Youns or the Lievs. Who outlives all of other leaders? Yes, King Sihanouk still lives until this moment. What had Sirimatak and Lon Nol done for Cambodia? NONE except to get themselves exiled and killed. What did Pol Pot do for Cambodia. NONE except to bring over the foreign invasion and genocide. What has Hun Sen done for Cambodia? NONE except to cede contested territories to the YOUNs and get Cambodia into deeper debts. Sihanouk made Cambodians proud of themselves through their own achievements and success and endeavors. Just because some loser old farts think they can have opinions, in real life they are just a pile of poop that will eventually die and become a pile of poop and ashes.

Anonymous said...

7:55 AM

You are just an asshole who supports a traitor Sihanouk that called on the Vietcong to invade Cambodia and strnghthen the Khmer Rouge to seize the power.
Look at the result of your leader Sihanouk had produced: around 3 Khmer people dead.
Open your blind eye before calling people fart. You are such an Asshole or you are a Norouk Dom family.

Anonymous said...

Come ON! Fans of this low class Um Hak/ Ak Hum whoever this idiot is. Today is October/2012 in 21th Century.

First of all, DO NOT listen to the type of low class who write/speak ah Hun Xen low class languages.

This type of low class people, have no ideas how to be civilized people, why'd anyone listen to this crap?

Write from references not to please the crazy Fans who like to hear, but write from the real documents, especially try to summarize from Yuon's new expansionism, and why Cambodia and Laos fell to Communist -not about play boy or not play boy but about the problems in Laos, Yuon and Khmer Regions.

What Monireth is going to do if he was King? He will do nothing?

You know why? Cambodia had no army, and so poor. Under French, French hired Yuon to administer both Laos and Cambodia. Guess what happened during at that time.
Yuon had a strong BASE in Thailand since 1885 to kick the French out and to take Cambodia and Laos. Yuon infiltrated into Cambodia GOD the only ONE who knows when or what century??


"Thailand and the Southeast Asian networks of the Vietnamese Revolution 1885-1954."
"Phan Boi Chau and The Dong-Du Movement"


To say Monireth was not a playboy therefore, he will lead Khmers/Cambodia to harmony, you all dreaming. Who will protect Monireth at night or while he is on duty? If he sided with the US, guess who were already inside Cambodia? YUON and Khmer Viet Minh later Khmer Rouge. And Monireth will be the silent Puppet just like Sihamoni. Sihamoni is still terrified of the death of his young brother who may be poisoned by Yuon after declaring his hate toward Yuon when he visited his country, Cambodia before his death.

Sihanouk was not the only man who was a playboy, there're million leaders of no leaders or Kings or no Kings. His grand father Monivong was even worse. Minovong described by the French Historian was a drug addict (smoked opium and womanizer) Monivong did not care about the State Affair but only smoke opium and had sex with women. His children were many, and many of them were not listed in ancestry Khmer Royal, because his many women were less favorite Concubines.

Monivong left all the State Affair to the French and the French let Yuon whom they employed did all the work.

Ps: Everything that has happened in our lives we all have no control over it, it is our destiny/Fate.

But if some of you would like to bring back the past please write with references and try to rationalize instead of being so irrational like Ah uneducated Hun Xen.

Pross Pov said...

- Sihanouk was a man who was destined to be King TWICE.

- Samdech Krom Preah SISOWATH MONIRETH was named as an Heir of the Throne, but he was not destined to be King.

- Samdech Krom Preah Norodom Rannaridhh was named as an Heir of the throne, but he was not destined to be King.

- King Ananda Mahidol, 20-year-old ruler of Siam was shot dead on his own bed, then his 18 years old young bother Bhumibol became King since 1946 until today, and Bhumibol was not an heir of the throne, just like Sihanouk.

-Crown Prince Vajiralongkorn will never be King. He is known as a serial killer (A ruthless Mafia) and womanizer. He carries AID. His new wife son named as an Heir of the throne is a healthy boy is believed to be a product of King Bhumibol's sperm to keep Thai throne to be survived. Because Thai believe no female (Queen) should rule/reign over Thailand.
And Crown Prince Vajiralongkorn wants his 4 sons from his second wife to be Re-instated so his eldest son would be King.

-Crown Prince Charles will never be King of England, but his son William will be.

-Princess Diana was named to be the next Queen Consort of England but she divorced from her husband to be with a Muslim billionaire son, then her destiny led her to death.

-All the Kennedy(s) of President John Kennedy were cursed, and the curse ended on the day John Kennedy Jr. died in his private small plane on his way to his family reunion.
....

-Mitt Romney will be elected a new President of the United States.


And last, I am going to take my Master "Crack the Cyber Code" and to be a multimillionaire, so I can help to feed the poor and donate my money to feed the poor and donate it to Mam Somaly to help free the unfortunate girls from sex slaves.