Wednesday, October 24, 2012

អ្នក​វិភាគ៖ អ្នក​នយោបាយ​គួរ​ផ្សះផ្សា​គ្នា​ក្រោយ​ការ​សោយ​ទិវង្គត​ព្រះ​មហា​វីរក្សត្រ

ក្រុម​អ្នក​វិភាគ​បាន​លើក​ឡើង​ថា អ្នក​នយោបាយ​ដែល​មាន​និន្នាការ​គណបក្ស​ផ្សេង​គ្នា ពិសេស​គឺ​គណបក្ស​សង្គ្រោះ​ជាតិ និង​រដ្ឋាភិបាល គួរ​តែ​បន្ទន់​ឥរិយាបថ​រៀងៗ​ខ្លួន ដើម្បី​ឲ្យ​លោក សម រង្ស៊ី មាន​ឱកាស​វិល​ចូល​ស្រុក មក​ចូល​រួម​គោរព​វិញ្ញាណក្ខន្ធ ព្រះ​មហា​វីរក្សត្រ នៅ​ខណៈ​ដែល​មន្ត្រី​ជាន់​ខ្ពស់​នៃ​ប្រទេស​ជិត​ខាង​កម្ពុជា បាន​អញ្ជើញ​មក​គោរព​វិញ្ញាណក្ខន្ធ​ព្រះអង្គ​ជា​បន្ត​បន្ទាប់​នោះ។
ដោយ ទីន ហ្សាការីយ៉ា 2012-10-23 RFA
ការ​ចង់​វិល​ត្រលប់​មក​កម្ពុជា វិញ របស់​លោក សម រង្ស៊ី ដើម្បី​ចូល​រួម​គោរព​វិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទ​សម្ដេច​ព្រះ នរោត្តម សីហនុ កំពុង​ស្ថិត​នៅ​ក្នុង​បរិបទ​មួយ​មិន​ទាន់​ច្បាស់​លាស់​នៅ​ឡើយ ទោះ​បី​ជា​លោក សម រង្ស៊ី បាន​ដាក់​លិខិត​ស្នើសុំ​ទៅ​ព្រះមហាក្សត្រ និង​ស្នើ​ទៅ​រដ្ឋាភិបាល​ហើយ​ក្ដី។
មាន​មតិ​ខ្លះ​បាន​លើក​ឡើង​ថា ការ​ចង់​ចូល​មក​គោរព​ព្រះបរមសព​អតីត​ព្រះមហាក្សត្រ​នោះ គឺ​អ្នក​ដឹកនាំ​បក្ស​ប្រឆាំង ចង់​ចំណេញ​នយោបាយ។

ចំណែក​មតិ​ខ្លះ​បាន​លើក​ឡើង​ថា ការ​អនុញ្ញាត​ឲ្យ​លោក សម រង្ស៊ី ចូល​មក​គោរព​ព្រះបរមសព ជា​ការ​សម្ដែង​ឲ្យ​ឃើញ​ថា អ្នក​នយោបាយ​ខ្មែរ ចេះ​យោគយល់​គ្នា ក្រោយ​ពេល​ព្រះមហាក្សត្រ​ចូល​ទិវង្គត។ ទាក់​ទង​ទៅ​នឹង​បញ្ហា​នេះ ក្រុម​អ្នក​វិភាគ​បាន​ពន្យល់​ថា គណបក្ស​ប្រឆាំង និង​រដ្ឋាភិបាល គួរ​តែ​រក​មធ្យោបាយ​ណា​មួយ​ផ្សេង​ទៀត ដើម្បី​រក​ច្រក​ចរចា ដែល​អាច​ទទួល​យក​បាន​ទាំង​ពីរ​ភាគី ពោល​គឺ​ភាគី​រដ្ឋាភិបាល និង​ភាគី​គណបក្ស​ប្រឆាំង។
ក្រុម​អ្នក​វិភាគ​បាន​លើក​ឡើង​ថា អ្នក​នយោបាយ​ដែល​មាន​និន្នាការ​គណបក្ស​ផ្សេង​គ្នា ពិសេស​គឺ​គណបក្ស​សង្គ្រោះ​ជាតិ និង​រដ្ឋាភិបាល គួរ​តែ​បន្ទន់​ឥរិយាបថ​រៀងៗ​ខ្លួន ដើម្បី​ឲ្យ​លោក សម រង្ស៊ី មាន​ឱកាស​វិល​ចូល​ស្រុក មក​ចូល​រួម​គោរព​វិញ្ញាណក្ខន្ធ ព្រះ​មហា​វីរក្សត្រ នៅ​ខណៈ​ដែល​មន្ត្រី​ជាន់​ខ្ពស់​នៃ​ប្រទេស​ជិត​ខាង​កម្ពុជា បាន​អញ្ជើញ​មក​គោរព​វិញ្ញាណក្ខន្ធ​ព្រះអង្គ​ជា​បន្ត​បន្ទាប់​នោះ។
ការ​លើក​ឡើង​ដូច្នេះ នៅ​បន្ទាប់​ពី​ប្រធាន​នាយកដ្ឋាន​រដ្ឋបាល​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី បាន​បញ្ជូន​លិខិត​ស្នើសុំ​របស់​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​មក​វិញ ដោយ​មិន​បាន​បញ្ជាក់​អំពី​ការ​អនុញ្ញាត​ឲ្យ​លោក សម រង្ស៊ី វិល​មក​គោរព​វិញ្ញាណក្ខន្ធ ព្រះ​មហា​វីរក្សត្រ ឬ​មិន​អនុញ្ញាត​នោះ​ទេ ប៉ុន្តែ​ក្នុង​លិខិត​នោះ គ្រាន់​តែ​ចារ​បញ្ជាក់​ថា លិខិត​របស់​លោក សម រង្ស៊ី មិន​បាន​បញ្ជាក់​ពី​អាសយដ្ឋាន​រស់នៅ​ច្បាស់​លាស់​របស់​លោក សម រង្ស៊ី។
អ្នក​នាំ​ពាក្យ​គណបក្ស សម រង្ស៊ី លោក យឹម សុវណ្ណ មាន​ប្រសាសន៍​ថា ខុទ្ទកាល័យ​របស់​លោក សម រង្ស៊ី បាន​បញ្ជូន​លិខិត​របស់​លោក សម រង្ស៊ី ទៅ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​ម្ដង​ទៀត នៅ​ព្រឹក​ថ្ងៃ​ទី២២ តុលា ដោយ​បាន​សរសេរ​អាសយដ្ឋាន​របស់​លោក សម រង្ស៊ី ច្បាស់​លាស់ ទាំង​អាសយដ្ឋាន​នៅ​ស្រុក​ខ្មែរ និង​អាសយដ្ឋាន​នៅ​ប្រទេស​បារាំង។
លោក យឹម សុវណ្ណ អះអាង​ថា ការ​បញ្ជូន​លិខិត​របស់​លោក សម រង្ស៊ី ដើម្បី​សុំ​ឲ្យ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ធ្វើ​អន្តរាគមន៍​ឲ្យ​លោក សម រង្ស៊ី វិល​មក​គោរព​វិញ្ញាណក្ខន្ធ ព្រះ​មហា​វីរក្សត្រ ជា​លើក​ចុង​ក្រោយ​នេះ នៅ​ក្រោយ​ពេល​លោក ទូច សារិន ជា​ប្រធាន​នាយកដ្ឋាន​រដ្ឋបាល​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី បាន​បញ្ជូន​លិខិត​មក​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ វិញ កាល​ពី​ថ្ងៃ​សៅរ៍ ទី២០ តុលា ឆ្នាំ​២០១២៖ «ប៉ុន្តែ​ឥឡូវ​នេះ យើង​បាន​សរសេរ​លិខិត​ទៅ​នាយកដ្ឋាន​រដ្ឋបាល​ហើយ ដែល​ក្នុង​លិខិត​នោះ ហើយ​បាន​បញ្ជាក់​អាសយដ្ឋាន​របស់​គាត់​នៅ​ស្រុក​ខ្មែរ និង​នៅ​បារាំង»
ឆ្លើយ​តប​ទៅ​នឹង​បញ្ហា​នេះ អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន បាន​ឲ្យ​វិទ្យុ​អាស៊ីសេរី ដឹង​កាល​ពី​ថ្ងៃ​ទី១៩ តុលា ថា រដ្ឋាភិបាល​នឹង​មិន​ពិភាក្សា​សម្រប​សម្រួល​នយោបាយ​ករណី​លោក សម រង្ស៊ី នេះ ក្រៅ​ពី​ប្រព័ន្ធ​តុលាការ​ឡើយ។
ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី អ្នក​ស្រាវជ្រាវ​ផ្នែក​អភិវឌ្ឍន៍​សង្គម លោក កែម ឡី បាន​សង្កត់​ធ្ងន់​ថា កន្លង​មក​គណបក្ស​ប្រឆាំង​ធ្លាប់​មាន​បទ​ពិសោធន៍​ខាង​ចរចា ដើម្បី​រក​ដំណោះស្រាយ​ផ្នែក​នយោបាយ។ បញ្ហា​នេះ លោក កែម ឡី បាន​ជំរុញ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ បន្ទន់​ឥរិយាបថ​បន្ថែម​ទៀត ក្នុង​ការ​បើក​ច្រក​ចរចា​ជាមួយ​រដ្ឋាភិបាល​សាជាថ្មី៖ «លោក សម រង្ស៊ី ត្រូវ​មាន​សិល្បៈ ឬ​ទេពកោសល្យ​ផ្សេង ពីព្រោះ​ជន​ជាតិ​ខ្មែរ យើង​អាច​ទូរស័ព្ទ​ផ្ទាល់ យើង​អាច​មាន​ការ​យោគយល់​ជាង​ការ​ដាក់​លិខិត»
ម្យ៉ាង​វិញ​ទៀត នៅ​គ្រា​ដែល​មេ​ដឹកនាំ​ប្រទេស​ជិត​ខាង​កម្ពុជា បាន​អញ្ជើញ​មក​គោរព​វិញ្ញាណក្ខន្ធ​ព្រះករុណា ព្រះបាទ​សម្ដេច​ព្រះ នរោត្ដម សីហនុ ជា​បន្ត​បន្ទាប់ នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ។ បញ្ហា​នេះ ទាំង​ប្រជាពលរដ្ឋ ទាំង​អ្នក​វិភាគ បាន​លើក​ឡើង​ថា ក្នុង​នាម​លោក សម រង្ស៊ី ជា​ជន​ជាតិ​ខ្មែរ​ដូច​គ្នា និង​ជា​អ្នក​នយោបាយ​មួយ​រួប រដ្ឋាភិបាល​គួរ​តែ​ពិចារណា​លើ​ការ​ស្នើសុំ​របស់​លោក សម រង្ស៊ី និង​បើក​ច្រក​ឲ្យ​លោក សម រង្ស៊ី វិល​មក​កម្ពុជា វិញ ដើម្បី​បង្ហាញ​ថា រដ្ឋាភិបាល​ចង់​ឲ្យ​មាន​ការ​បង្រួប​បង្រួម​ជាតិ។
បន្ថែម​ពី​លើ​នេះ​ទៀត ប្រសិន​បើ​រដ្ឋាភិបាល​យល់​ព្រម​ឲ្យ​លោក សម រង្ស៊ី វិល​ចូល​ស្រុក​តាម​សំណើ​របស់​លោក សម រង្ស៊ី នៅ​ក្នុង​ស្ថានភាព​បច្ចុប្បន្ន​ដែល​ប្រជាពលរដ្ឋ​ខ្មែរ​កំពុង​តែ​កាន់​ទុក្ខ​ ចំពោះ​ការ​សោយ​ទិវង្គត​របស់​ព្រះ​មហា​វីរក្សត្រ​នោះ តើ​នឹង​ធ្វើ​ឲ្យ​គណបក្ស​ប្រឆាំង​កាន់​តែ​មាន​ប្រជាប្រិយភាព ឬ​យ៉ាង​ណា?
ឆ្លើយ​តប​ទៅ​នឹង​បញ្ហា​នេះ លោក កែម ឡី បាន​ពន្យល់​ថា ប្រសិន​រដ្ឋាភិបាល​អនុញ្ញាត​ឲ្យ​លោក សម រង្ស៊ី វិល​ចូល​ស្រុក​នោះ គឺ​គណបក្ស​កាន់​អំណាច​ទៅ​វិញ​ទេ ដែល​មាន​ប្រជាប្រិយភាព​កាន់​តែ​ខ្លាំង​នោះ ពីព្រោះ​ថា ប្រជាពលរដ្ឋ​នឹង​មើល​ឃើញ​ថា រដ្ឋាភិបាល​ប្រើ​យុទ្ធសាស្ត្រ​នយោបាយ​សន្ដោស​ប្រណី និង​បង្រួប​បង្រួម​ជាតិ៖ «ចំណែក​ឯ​លោក សម រង្ស៊ី ជា​ធម្មតា​ពេល​ចូល​មក ត្រូវ​មាន​លក្ខខ័ណ្ឌ អាច​ត្រូវ​ទទួល​កំហុស អាច​ត្រូវ​សុំ​ទោស​អីចឹង​ជាដើម ដែល​ធ្វើ​ឲ្យ​ថយ​ប្រជាប្រិយភាព»
អតីត​លេខា​ផ្ទាល់​ព្រះ​មហា​វីរក្សត្រ និង​ទីប្រឹក្សា​អម​ខុទ្ទកាល័យ​ព្រះមហាក្សត្រ ព្រះអង្គ​ម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ មាន​បន្ទូល​នៅ​ក្នុង​នាទី​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី១៩ តុលា ថា ដើម្បី​បំពេញ​ព្រះទ័យ​របស់​ព្រះ​មហា​វីរក្សត្រ ដែល​ព្រះអង្គ​ចង់​មាន​ការ​បង្រួប​បង្រួម​ជាតិ​នោះ រដ្ឋាភិបាល​គួរ​តែ​លើក​លែង​ទោស​អ្នក​នយោបាយ​ទាំង​អស់​នៅ​ពេល​នេះ៖ «បើ​ សិន​ជា​យើង​យល់​ឃើញ​ថា ព្រះ​មហា​វីរក្សត្រ ជា​បិតា​ឯករាជ្យ​ជាតិ និង​ផ្សះផ្សា​ជាតិ គួរ​តែ​យើង​សម្រប​សម្រួល​នយោបាយ​ក្នុង​គោល​បំណង​បង្រួប​បង្រួម»
ក្រុម​អ្នក​វិភាគ​បាន​បញ្ចេញ​ទស្សនៈ​ថា នៅ​ក្នុង​ស្ថានភាព​បច្ចុប្បន្ន​នេះ ខុស​ពី​ពេល​មុនៗ គឺ​អ្នក​នយោបាយ​ខ្មែរ​ត្រូវ​ងាក​មក​រក​តុ​ចរចា ដើម្បី​ផ្សះផ្សា​ជាតិ និង​បង្រួប​បង្រួម​ជាតិ ពិសេស​នៅ​ពេល​ព្រះ​មហា​វីរក្សត្រ បាន​សោយ​ទិវង្គត ដែល​ព្រះបរមសព​របស់​ព្រះអង្គ​កំពុង​តម្កល់​ទុក​នៅ​ក្នុង​ព្រះបរមរាជវាំង ហើយ​ប្រជាពលរដ្ឋ​ខ្មែរ​ទូទៅ​កំពុង​តែ​គោរព​វិញ្ញាណក្ខន្ធ​របស់​ព្រះអង្គ​ នោះ។
ភ្ជាប់​នឹង​បញ្ហា​នេះ អ្នក​ជំនាញ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ និង​ជា​អ្នក​វិភាគ​ឯករាជ្យ លោក​បណ្ឌិត សុខ ទូច មាន​ប្រសាសន៍​នៅ​ក្នុង​នាទី​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​រាត្រី​ថ្ងៃ​សុក្រ ទី១៩ តុលា ថា ក្នុង​នាម​លោក សម រង្ស៊ី ជា​ប្រជាពលរដ្ឋ​ខ្មែរ​មួយ​រូប រដ្ឋាភិបាល​គួរ​តែ​អនុញ្ញាត​ឲ្យ​លោក សម រង្ស៊ី មក​គោរព​វិញ្ញាណក្ខន្ធ ព្រះ​មហា​វីរក្សត្រ ព្រះករុណា ព្រះបាទ​សម្ដេច​ព្រះ នរោត្តម សីហនុ ដែរ៖ «ករណី​ទី​ពីរ ឈ្នះៗ​ទាំង​អស់​គ្នា គេ​ហៅ​ថា វីនៗ​ប៉ូលិស៊ី (Win Win Policy=នយោបាយ​ឈ្នះៗ) ដោយ​សារ​តែ​ព្រះ​មហា​វីរក្សត្រ​សោយ​ទិវង្គត ដូច្នេះ ព្រះមហាក្សត្រ ព្រះអង្គ​មាន​សិទ្ធិ​ព្រះរាជទាន​ទោស​ដល់​អ្នក​នយោបាយ ដរាប​ណា​មាន​ការ​ស្នើសុំ​ពី​សម្ដេច ហ៊ុន សែន ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ ដែល​យើង​ទាំង​អស់​គ្នា​ស្រឡាញ់​ស្នា​ព្រះហស្ត​របស់​ព្រះអង្គ និង​សម្ដេច ហ៊ុន សែន នៃ​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស ២៣ តុលា»
ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ លោក សម រង្ស៊ី បាន​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​ទី១៨ តុលា នៅ​ក្រោយ​ពេល​មួយ​ថ្ងៃ​ដែល​លោក​បាន​លិខិត​ថ្វាយ​ព្រះមហាក្សត្រ នរោត្តម សីហមុនី និង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដើម្បី​សុំ​ព្រះរាជ​អន្តរាគមន៍ និង​សុំ​អន្តរាគមន៍​ពី​លោក ហ៊ុន សែន ចូល​ស្រុក ក្នុង​គោល​បំណង​សំខាន់​តែ​មួយ​គត់ គឺ​លោក​ចង់​មក​ចូល​រួម​គោរព​វិញ្ញាណក្ខន្ធ ព្រះ​មហា​វីរក្សត្រ ជា​លើក​ចុង​ក្រោយ៖ «ខ្ញុំ​ប្ដេជ្ញា​ចិត្ត​ដាច់​ខាត ខ្ញុំ​ត្រូវ​តែ​មាន​ឱកាស​ចុង​ក្រោយ ដើម្បី​មក​គោរព​ព្រះ​វិញ្ញាណក្ខន្ធ ពីព្រោះ​ខ្ញុំ​ក៏​ជា​កូន​ចៅ​របស់​ព្រះអង្គ​មួយ​រូប​ដែរ ដោយ​សារ​តែ​ព្រះអង្គ​បាន​សោយ​ទិវង្គត ហើយ​ខ្ញុំ​មាន​ការ​រន្ធត់​ចិត្ត​ក្រៃលែង»
នៅ​ក្នុង​ឱកាស​ព្រះរាជ​ពិធី​ចម្រើន​ព្រះជន្ម​សម្ដេច ព្រះ​វររាជ​បិតា​ជាតិ នរោត្តម សីហនុ កាល​ពី​ថ្ងៃ​ទី៣១ តុលា ឆ្នាំ​២០១១ កន្លង​ទៅ ព្រះអង្គ​មាន​ព្រះរាជឱង្ការ​ផ្ដែផ្ដាំ​ជា​លើក​ចុង​ក្រោយ​ថា ធ្វើ​យ៉ាង​ណា​ឲ្យ​មាន​ការ​បង្រួប​បង្រួម​ជាតិ និង​ផ្សះផ្សា​ជាតិ​តែ​មួយ៖ «ការ ​រួប​រួម​គ្នា​តែ​ធ្លុង​មួយ ដើរ​តែ​ដើរ​មួយ មាន​ហ្លួង មាន​ឯកឧត្តម ហ៊ុន សែន ជា​ព្រះ​ប្រមុខ សភា ប្រជារាស្ត្រ ប្រជាជាតិ​ទាំង​អស់​ត្រូវ​រួបរួម​គ្នា»
ប្រធាន​លេខាធិការដ្ឋាន​គណៈកម្មាធិការ​ប្រព្រឹត្តិកម្ម​ការពារ​សិទ្ធិ​ មនុស្ស​កម្ពុជា លោក សួន ប៊ុនស័ក្តិ បាន​ឲ្យ​ដឹង​ថា អង្គការ​សង្គម​ស៊ីវិល​មួយ​ក្រុម មាន​គម្រោង​ជួប​ប្រជុំ​គ្នា ដើម្បី​ដាក់​ញត្តិ​ទៅ​រដ្ឋាភិបាល​សុំ​ឲ្យ​លោក សម រង្ស៊ី មក​ចូល​រួម​បោះ​ឆ្នោត​នៅ​ឆ្នាំ​២០១៣ ខាង​មុខ ស្រប​ទៅ​តាម​ក្របខ័ណ្ឌ​ប្រជាធិបតេយ្យ និង​បង្រួប​បង្រួម​ជាតិ។
ក្រុម​អ្នក​វិភាគ​បាន​សង្កត់​ធ្ងន់​ថា ប្រសិន​បើ​រដ្ឋាភិបាល​មិន​មាន​ការ​សម្រប​សម្រួល​លើ​ករណី​លោក សម រង្ស៊ី នេះ​ទេ គឺ​អ្នក​នយោបាយ​ខ្មែរ​មិន​ទាន់​មាន​សិល្បៈ​នយោបាយ​ទន់​ភ្លន់ ដូច​ព្រះករុណា ព្រះបាទ​សម្ដេច​ព្រះ នរោត្តម សីហនុ នៅ​ឡើយ​ទេ។ ហើយ​បញ្ហា​នេះ ក៏​ជា​ទឡ្ហីករណ៍​មួយ ដែល​ឆ្លុះ​បញ្ចាំង​ថា សង្គម​កម្ពុជា មិន​ទាន់​មាន​ការ​ផ្សះផ្សា​ជាតិ និង​បង្រួប​បង្រួម​ជាតិ​នៅ​ឡើយ។
ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី គេ​មិន​ទាន់​ដឹង​នៅ​ឡើយ​ទេ​ថា តើ​រដ្ឋាភិបាល​នឹង​សម្រេច​យ៉ាង​ណា ចំពោះ​លិខិត​ស្នើសុំ​របស់​លោក សម រង្ស៊ី ដែល​បញ្ជូន​ទៅ​រដ្ឋាភិបាល​ជា​លើក​ទី​ពីរ នៅ​ថ្ងៃ​ទី២២ តុលា ឆ្នាំ​២០១២ នេះ​នៅ​ឡើយ​ទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

5 comments:

Anonymous said...

ការ​ចង់​វិល​ត្រលប់​មក​កម្ពុជា វិញ របស់​លោក សម រង្ស៊ី
ដើម្បី​ចូល​រួម​គោរព​វិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទ​
សម្ដេច​ព្រះ នរោត្តម សីហនុ វាគ្រាន់តែជាលេសមួយ
ដើម្បីបំភ័ន្តភ្នែកប្រជាពលរដ្ឋ។

ថ្ងៃមុន លោក ទិត សុធា និយាយថា លិខិតរបស់សមរាង្ស៊ី
ពុំមានអសាយដ្ឋាន និង ទោសរបស់សមរាង្ស៊ីមិនមែនជា
នយោបាយ។

​ថ្ងៃនេះពួកលោកប្រកាសថា នឹងអាចនិយាយគ្នាបានក្រោយ​
ពី​ការ​កាន់​ទុក្ខ​នៃ​ការ​យាង​សោយ​ទីវង្គត់របស់​អង្គ​អតីត​ព្រះ
មហាក្សត្រ។ពិនិត្យមើលទៅពួកអស់លោកនិយាយគ្មានបាន
ការអីទាំងអស់៕

Anonymous said...

រឿងសម រង្ស៊ី ចូលស្រុកវិញជាការងាយបំផុត​ ព្រោះសម រង្ស៊ី ធ្លាប់បានធ្វើម្តងរួចមកហើយកាលពីឆ្នាំ២០០៦ ឬ ២០០៧តាមរៈអាស៊យ សុភាព
លើកនេះបើចងល់ចូលស្រុកវិញ ត្រូវសម រង្ស៊ី លូនទៅអង្វរអាស៊យ សុភាព ម្តងទៀតទៅ ?
កាលពីឆ្នាំ២០០៧សម រង្ស៊ី មានរង្វាន់ដ៏ពេញចិត្ត
របស់អាខ្វាក់ហ៊ុន សែន បានយកទៅថ្វាយអាខ្វាក់
ហ៊ុន សែន ដូខាងក្រោមនេះ ៖
បានសុំទោសអាខ្វាក់ហ៊ុន សែន ថាៈខ្ញុំសម រង្ស៊ីមានការសោកស្តាយជាទីបំផុតដោយចោទអាខ្វាក់ហ៊ុន សែន ទៅលើខុស(តាមពីតការចោទនោះ
ត្រូវ១០០ភាគរយមិនមានខុសដូចសម​រង្ស៊ីកែប្រែទេ
បានកែប្រែពី២ភាគបីមកនៅ៥០លើ៥០បូក១ ។
បានព្យួរពាក្យបណ្តឹងនៅឯតុលាការនៅក្រុងញីវយ៉ក​ ។ តាមពិតសម រង្ស៊ី មិនមែនចៅក្រមតុលាការ
ទេ ? គ្មានអំណាចអ្វីទៅព្យួរពាក្យបណ្តឹងនោះទ្បើយ ។ នេះជាពាក្យបោកប្រាស់របស់សម រង្ស៊ី​។
នៅពេលនេះបើសម រង្ស៊ី ចង់ចូលស្រុក ? តើសម រង្ស៊ី បានអ្វីជាទីគាប់ចិត្តរបស់អាខ្វាក់ហ៊ុន សែន យកទៅថ្វាយអាហ៊ុន សែន ? ។
សូមខ្មែរទាំងអស់ទាំងនៅក្រៅស្រុក ទាំងនៅក្នុងប្រទេសជួយពិចារណា នឹង ជួយជូនយោបល់សម រង្ស៊ី ផង ? ថាតើត្រូវយកអ្វីខ្លះទៅថ្វាយអាខ្វាក់ហ៊ុន សែន ដើម្បីអាចឧ្យសម រង្ស៊ីអាចចូលស្រុកបាន ។
សូមខ្មែរត្រូវចងចាំថា បើខ្មែរអនុញ្ញាតឧ្យសម រង្ស៊ី
ធ្វើស្រេចតែក្បាលចិត្ត ដើម្បីតែផលប្រយោជន៏ផ្ទាល់ខ្លួនតទៅទៀត ? ប្រទេសខ្មែរនឹងរលាយដូចប្រទេសលាវមិនខានទ្បើយ ។
ពីប៉ាង សុឃឿន នៅអឺរ៉ុបខាងជើង ។
 

Anonymous said...

Why can't we be respectful.
If we learn how to respect,
our children will do the same;
is respecting a bad thing !
I do not believe so.
And Sam Rainsy is also not
a criminal.
Political gain is not illegal nor
wrong, provided that the gain is for the
Khmer nation.

village man

Anonymous said...

បើ សម រង្ស៊ីចង់ចូលស្រុកព្រោះមូលហេតុនៃ
ការគោរពវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រនោះ
ហើយបើមានការពិភាក្សាមែន សម រង្ស៊ីត្រូវ
ប្រុងកំណត់យកលក្ខណ្ឌរបស់ ហ៊ុន​ សែនឲ្យ
ហើយ​ តាំងពីសមសភាព គ.ជ.ប.,ពហីការ
ក្នុងការបោះឆ្នោតដែលគណៈបក្សបានគម្រាម
ពីមុន,ឈប់រិះគន់រដ្ខាភិបាល​ ឬត្រូវការរុះរើ
ការរួមសម្បាច់រវាងសម រង្ស៊ីនិង​ កឹម សុខា
។ល។ នេះជាកូនយោបល់ ព្រោះ ហ៊ុន សែន
ជាឆ្កែកន្ទុយខ្វៀនឬឆ្កែក្រពុលមុខ វាធ្វើជាឆ្កួត
ទៀតក៏បាន ។ យើងមិនអាចទុកចិត្តបានទេ ។
ពាក្យក្នុងលោកនីតិបករណ៍ថា៖
សកឹ តុដ្ឋតិ យោ មិត្យា បុន សន្ធិតុមិច្ឆតិ
សោ មច្ចុំ ឧបគណ្ហាតិ គព្ភា អស្សតរឹ យថា
ន័យថាៈ ជនឯណាទ្រុស្ដមិត្តកាលម្ដង
ហើយគិតប៉ងសេពតថ្មីទៀតរ៉ា
ជននោះជិតមច្ចុរាជគឺមរណា
ដូចមេលាកើតគភ៌កូនអស្សតរ ។

Anonymous said...

Some mother fuckers always accused Sam Rainsy of trying to benefit politically in everything! I believe there is a time and place for everything! I believe on this Earth there are two things that are the most important to any human especially for a man and a woman that is their birth and their death!

The acknowledgement of the birth to this world is to welcome the person to be successful and may their future endeavor and wish come true! The acknowledgement of the death is to admire their contribution and their achievement to society and their good moral and good character as their legacy for others to follow!

The death of King Sihanouk should cut across political spectrum so that all Khmer people can come together mourn the death of King Sihanouk in their own way and reflect on the past, the present, and the future! AH HUN SEN has no right to tell who can come and who cannot come and who can mourn and who cannot and beside AH HUN SEN doesn’t own King Sihanouk!

If the Vietcong and AH HUN SEN the Vietcong slave can be at the King Sihanouk’s coffin and went on TV publicly mourned the death of King Sihanouk and why can Sam Rainsy do the same?