Monday, October 01, 2012

បក្ស​ប្រឆាំង​រក​ការ​គាំទ្រ ​ដើម្បី​​ស្នើ​អាមេរិក​ជំរុញ​ឲ្យ​មាន​ការ​បោះ​ឆ្នោត ​​ដោយ​សេរី​នៅ​កម្ពុជា

ដោយ តាំង សារ៉ាដា
2012-09-30 - RFA Khmer


មន្ត្រី ​គណបក្ស​ជំទាស់​នៅ​កម្ពុជា បាន​ជំរុញ​ឲ្យ​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង ចូល​រួម​ធ្វើ​ញត្តិ​ទាមទារ​ឲ្យ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក បារ៉ាក់ អូបាម៉ា (Barack Obama) ដាក់​សំពាធ​រដ្ឋាភិបាល​កម្ពុជា ដើម្បី​មាន​ការ​បោះ​ឆ្នោត​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌។

១៥-កក្កដា-២០១០: តំណាង​រាស្ត្រ​គណបក្ស សម រង្ស៊ី លោកស្រី មូរ សុខហួរ (រូប​កណ្ដាល) និង​អ្នក​គាំទ្រ នៅ​ទីស្នាក់ការ​កណ្ដាល​គណបក្ស ក្នុង​រាជធានី​ភ្នំពេញ។
តំណាងរាស្ត្រ​គណបក្ស សម រង្ស៊ី អ្នកស្រី មូរ សុខហួរ បាន​ផ្ញើ​ញត្តិ​ដល់​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ទូទៅ តាម​រយៈ​ប្រព័ន្ធ​អ៊ីនធឺណិត (Internet) ដើម្បី ​ឲ្យ​ពួកគេ​ចូល​រួម​ចុះ​ហត្ថលេខា​គាំទ្រ និង​ជំរុញ​ដល់​លោក​ប្រធានាធិបតី បារាក់ អូបាម៉ា ដាក់​សម្ពាធ​ដល់​កម្ពុជា ឲ្យ​កែ​ទម្រង់​ប្រព័ន្ធ​បោះ​ឆ្នោត​សំរាប់​ការ​បោះ​ឆ្នោត​សកល​ឆ្នាំ​២០១៣ ខាង​មុខ។

អ្នកស្រី មូរ សុខហួរ មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​សៅរ៍ ទី​២៩ ខែ​កញ្ញា ថា គោលបំណង​នៃ​ញត្តិ​របស់​អ្នកស្រី គឺ​ដើម្បី​អំពាវនាវ​ដល់​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ទាំង​អស់ ធ្វើ​យ៉ាង​ណា​ជំរុញ​ឲ្យ​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក យក​ចិត្ត​ទុក​ដាក់​អំពី​ដំណើរការ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ជា​ពិសេស​ធានា​ឲ្យ​មាន​ការ​ប្រកួតប្រជែង​រក​សំឡេង​ឆ្នោត​ដោយ​ស្មើ​ភាព​គ្នា។

អ្នកស្រី មូរ សុខហួរ៖ «យើង ​សុំ​ស្នើ​ឲ្យ​មាន​ការ​កែ​ទម្រង់ កែ​តម្រូវ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត ហ្នឹង​ជា​ចំណុច​ទី​មួយ។ ចំណុច​ទី​ពីរ ឲ្យ​មាន​ការ​ប្រកួត​ប្រជែង​ស្មើ​ភាព​គ្នា ទាំង​គណបក្ស​ប្រឆាំង និង​គណបក្ស​កាន់​អំណាច ត្រូវ​តែ​មាន​ឱកាស​ស្មើ​គ្នា»

ញត្តិ ​របស់​អ្នកស្រី មូរ សុខហួរ ធ្វើ​ឡើង​នៅ​មុន​គំរោង​ធ្វើ​ទស្សនកិច្ច​របស់​លោក​ប្រធានាធិបតី​ សហរដ្ឋអាមេរិក បារាក់ អូបាម៉ា ទៅ​កាន់​ប្រទេស​កម្ពុជា ដើម្បី​ចូល​រួម​កិច្ច​ប្រជុំ​កំពូល​អាស៊ាន នៅ​ខែ​វិច្ឆិកា ខាង​មុខ។

អ្នកស្រី មូរ សុខហួរ មាន​ប្រសាសន៍​បន្ត​ថា ការ​បោះ​ឆ្នោត​សកល​នៅ​ឆ្នាំ​២០១៣ ខាង​មុខ នឹង​មិន​អាច​ប្រព្រឹត្ត​ទៅ​ដោយ​លក្ខណៈ​សេរី និង​យុត្តិធម៌​បាន​ទេ នៅ​ពេល​ដែល​ប្រព័ន្ធ​តុលាការ​ត្រូវ​បាន​ប្រើប្រាស់ គំរាមកំហែង និង​ឃុំ​ខ្លួន​សកម្មជន​សិទ្ធិ​មនុស្ស សកម្មជន​នយោបាយ និង​រារាំង​លោក សម រង្ស៊ី មិន​ឲ្យ​ចូល​រួម​ការ​បោះ​ឆ្នោត។

អ្នកស្រី មូរ សុខហួរ៖ «នៅ ​ឆ្នាំ​២០១៣ ប្រសិន​ជា​អត់​មាន​ការ​កែប្រែ​នៅ​ក្នុង​ប្រព័ន្ធ​បោះ​ឆ្នោត​ទេ ប្រសិន​ជា​លុបបំបាត់​ឈ្មោះ​របស់​លោក​ប្រធាន សម រង្ស៊ី មិន​ឲ្យ​ចូល​រួម​ក្នុង​ការ​បោះ​ឆ្នោត ប្រសិន​ជា​ស្ថានការណ៍​នយោបាយ​សព្វ​ថ្ងៃ​មាន​តែ​ការ​គំរាមកំហែង មាន​តែ​ការ​ចាប់​ប្រជាពលរដ្ឋ​ចូល​គុក​នោះ តើ​បរិយាកាស​នយោបាយ​សព្វថ្ងៃ​ហ្នឹង​អាច​ទៅ​ឃោសនា​ថា មាន​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​បាន​ទេ

នៅ ​ក្នុង​ញត្តិ​របស់​អ្នកស្រី មូរ សុខហួរ បាន​សរសេរ​ថា លោក អូបាម៉ា មិន​គួរ​ធ្វើ​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស​កម្ពុជា​ទេ ប្រសិន​បើ​លោក​មិន​ទាន់​ទទួល​បាន​ការ​ធានា​ពី​រដ្ឋាភិបាល​កម្ពុជា ចំពោះ​កំណែ​ទម្រង់​ការ​បោះ​ឆ្នោត និង​ការ​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​ខ្មែរ​នៅ​បរទេស​អាច​បោះ​ឆ្នោត​តាម​រយៈ​ ស្ថានទូត និង​ស្ថាន​កុងស៊ុល​របស់​ខ្លួន​ទេ​នោះ។
ទោះ ​បី​ជា​យ៉ាង​ណា​ក៏ដោយ អ្នក​នាំ​ពាក្យ​នៃ​អង្គភាព​ប្រតិកម្ម​រហ័ស​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក កែវ រ៉េមី បាន​ចោទ​មន្ត្រី​បក្ស​ប្រឆាំង​ថា កំពុង​ផ្ដល់​លទ្ធភាព​ឲ្យ​រដ្ឋាភិបាល​បរទេស​មក​ជ្រៀតជ្រែក​អធិបតេយ្យភាព​ ប្រទេស។

លោក កែវ រ៉េមី៖ «ខ្ញុំ​សោកស្ដាយ​ចំពោះ​អ្វី​ដែល​គាត់​បង្ហាញ​ចូល​ចិត្ត​ឲ្យ​បរទេស​មក​ជ្រៀតជ្រែក​ក្នុង​អធិបតេយ្យភាព​នៃ​ប្រទេស​ដែល ​មាន​ឯករាជ្យ​ពេញលេញ​របស់​ខ្លួន ហើយ​គាត់​ចូល​ចិត្ត​ទៅ​ធ្វើ​រណប​បរទេស ចូល​ចិត្ត​ហែកហួរ​កកូរកកាយ​ហ្នឹង ហើយ​គាត់​អត់​យល់​អំពី​ផលប្រយោជន៍។ ប្រធានាធិបតី​គេ​មក​ប្រជុំ​អាស៊ាន​អី​ហ្នឹង ជា​ផល​ប្រយោជន៍​នៃ​ប្រទេស​នៅ​ក្នុង​តំបន់ នៅ​ក្នុង​នយោបាយ​ការបរទេស​គេ​ធំៗ​ណាស់​ណា! សំរាប់​ជា​ប្រយោជន៍​នៃ​សហរដ្ឋ​អាមេរិក​ខ្លួន​ឯង ហើយ​ដល់​សហរដ្ឋ​អាមេរិក​ពង្រឹង​ទំនាក់ទំនង​ជាមួយ​អាស៊ាន ជាមួយ​តំបន់​នៅ​ក្នុង​ពិភពលោក យើង​ទៅ​ធ្វើ​កិច្ចការ​ផ្ទៃ​ក្នុង​របស់​យើង​អ៊ីចឹង»

ប៉ុន្តែ ​លោក ព្រំ សៅរ៍នរ៉ា ទីប្រឹក្សា​នៃ​អង្គការ​ខ្មែរ​អាមេរិកាំង ដើម្បី​សិទ្ធិ​មនុស្ស និង​លទ្ធិប្រជាធិបតេយ្យ ដែល​មាន​មូលដ្ឋាន​ក្នុង​រដ្ឋ វីជីញៀ (Virginia) អះអាង​ថា ញត្តិ ​របស់​ក្រុម​បក្ស​ប្រឆាំង មិន​មែន​ជា​ការ​ផ្ដល់​លទ្ធភាព​ឲ្យ​រដ្ឋាភិបាល​បរទេស​ជ្រៀតជ្រែក​កិច្ចការ​ របស់​កម្ពុជា នោះ​ទេ តែ​កម្ពុជា​ខ្លួន​ឯង​ទេ ដែល​បាន​រំលោភ​លើ​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស។

5 comments:

Anonymous said...

មី មួ សុខហួ+ អាហ៊ុន សែន+ អាកឹម សុខា+.អាសម រង្ស៊ី..
គឺជាឆ្កែយួនយៀកកុង សុទ្ធសាធ
ធ្វើនយោបាយដើម្បីបំបែកបំបាក់សម្លេងខ្មែរ។

++++++++++++++++++++++++
មូលហេតុដែល មួ សុខហួ មិនចង់អោយ Obama មកvisit Cambodia ពីព្រោះដឹងថាObama
មិនជួយធ្វើអន្តរាគមន៍រឿងបោះឆ្នោតឆ្នាំ២០១៣។ បើគ្មានការបោះឆ្នោតទេនោះ
ពលរដ្ឋនឹងងើបឡើងបៈបោរទូទាំងប្រទេស កាលណារបបអាហ៊ុន សែនរលាយ
ពេលនោះក៏ត្រូវបាត់ មួ សុខហួដែរ,សែននិងសុខហួវាដៀតែខ្នូច អញ្ជឹងហើយបានជា
មួ សុខហួ ចង់អោយតែមានការបោះឆ្នោតបង្រ្គប់កិច្ចប៉ុណ្ណោះ។
ដូច្នេះការដែលសុខហួ មិនចង់អោយObamaមកស្រុកខ្មែរនេះគឺយើងឃើញច្បាស់ក្រឡែត។+++++++++++

Anonymous said...

មួ សុខហួ គឺជាចារកម្មរបស់យួនហាណូយពិតប្រាកដណាស់ គីជាឆ្កែរបស់យួនដូចជាអា ប៉ែន សុវណ្ណដែរ! សូមបងប្អូនមើលអោយច្បាស់ ថាតើមួ សុខហួ កំពុងតែធ្វើនយោបាយដើម្បីរំដោះស្រុកខ្មែរឬធ្វើនយោបាយទប់ជើងគ្រែអោយអាហ៊ុន សែន ដូចកិម សុខា និង សម រង្ស៊ីដែរ? សូមតាមដានខ្លួនឯងចុៈកុំទាន់ជឿខ្ញុំ!!..

Anonymous said...

to the above commentators, you are a khmer racker and don't try to fool us khmers no more because we are not dumb anymore. Mu is a woman who wants what is best for her people and who is working very hard to achieve what is right and just for the khmer society which called democracy. You can never find someone better than her really. she is our hero and she is also a victim of a hun's crimes against humanity. Mu never had blood on her hands unlike a hun and his clan. He ordered to kill all of the intellectuals for his own benefit go to youtube under ' who killed chea vichea?' ok? you are outsiders who is trying to make khmer continue to hide khmers but we don't buy it anymore. Right now hun is trying to be a good man for his political image and is changing for good. Therefore, you don't like it. you like to see khmer love khmer, well too bad time for your evil game is running out because the truth always come out in the end, ok? so, is a curse for you, your family and your nation, may you all burn in hell forever and ever.

Anonymous said...

to the above commentators, you are a khmer racker and don't try to fool us khmers no more because we are not dumb anymore. Mu is a woman who always wanted what is best for her people and who is working very hard to achieve what is right and just for the khmer society which called 'social democracy'. You can never find someone better than her really. she is our hero and she is also a victim of a hun's crimes against humanity. Mu has never had blood on her hands unlike a hun and his clan. He ordered to kill all of the intellectuals for his own benefit, (just go to youtube under ' who killed chea vichea?' ok?) you are outsiders who is trying to make khmer continue to hate khmers but we don't buy it anymore. Right now a hun is trying to be a good man for his political image and is changing for good. Therefore, you don't like it. you don't like to see khmer loves khmer, well too bad time for your evil game is running out because the truth always come out in the end, ok? so, is a curse for you, your family and your nation, may you all burn in hell forever and ever.

Anonymous said...

A good moral has to start from the top. So far, this new party is doing a good job, that is, to promote khmers love khmers, it doesn't matter which party you are in and yes, that is what we do in the west, it doesn't matter which party, we all are for each other and with each other. Therefore, PM needs to learn to accept and give our fellow citizens to have a go and also to give our nation a big lift of pride and priviledge as well. We need change for the benefit of our nation PM. Do not follow King Sihanock way of life. He ordered his army to kill alot of educated people and in the end, he too will be doomed. Those poor souls are in heaven but for King Sihanock, well nothing can save his soul after what he had done. You PM may be happy as without it you wouldn't be PM but I tell you, you are no different if you are trying to commit the same crime as this king. thanks