(Ou Virak, head of CCHR)
ការបិទសំណុំរឿងរបស់តុលាការខេត្តកោះកុង លើសំណុំរឿងឃាតកម្មលោក ឈុត វុទ្ធី ថា ជារឿងនយោបាយនៅពីក្រោយខ្នង បិទបាំងក្រុមមន្ត្រីរដ្ឋាភិបាលមួយចំនួនដែលស៊ុមគ្រលុំជាមួយ ក្រុមហ៊ុនចិនមួយ កាប់បំផ្លាញព្រៃឈើនៅខេត្តកោះកុង ទទួលផលប្រយោជន៍ពីការកាប់បំផ្លាញព្រៃឈើនេះ។
Source: Angkor Thom Media
RFA បានឲ្យដឹងថា ការសម្រេចចិត្តរបស់តុលាការខេត្តកោះកុង បញ្ចប់រឿងក្ដីបាញ់សម្លាប់សកម្មជនការពារព្រៃឈើ លោក ឈុត វុទ្ធី ធ្វើឲ្យមន្ត្រីអង្គការការពារសិទ្ធិមនុស្សនៅកម្ពុជា មានការព្រួយបារម្ភយ៉ាងខ្លាំង ។
សេចក្ដីប្រកាសព័ត៌មានរបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ចុះថ្ងៃទី៧ តុលា បានហៅការបិទសំណុំរឿងរបស់តុលាការខេត្តកោះកុង លើសំណុំរឿងឃាតកម្មលោក ឈុត វុទ្ធី ថា ជារឿងនយោបាយនៅពីក្រោយខ្នង បិទបាំងក្រុមមន្ត្រីរដ្ឋាភិបាលមួយចំនួនដែលស៊ុមគ្រលុំជាមួយក្រុមហ៊ុនចិនមួយ កាប់បំផ្លាញព្រៃឈើនៅខេត្តកោះកុង ទទួលផលប្រយោជន៍ពីការកាប់បំផ្លាញព្រៃឈើនេះ។
លោក អ៊ូ វីរៈ ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានថ្លែងថា ការបិទសំណុំរឿងអាចឲ្យឃាតកពិតរួចខ្លួន ហើយគ្រួសារអ្នកដែលត្រូវគេបាញ់សម្លាប់ដូចជាគ្រួសារសពលោក ឈុត វុទ្ធី និងគ្រួសារសពលោក អ៊ិន រតនា ដែលជាអតីតសន្តិសុខក្រុមហ៊ុនចិនដែរនោះ ដែលដំបូងឡើយគេសង្ស័យថាជាអ្នកបាញ់លោក ឈុត វុទ្ធី មិនទទួលបាននូវយុត្តិធម៌។
តុលាការខេត្តកោះកុង បានសម្រេចបិទសំណុំរឿងឃាតកម្មលើរូបលោក ឈុត វុទ្ធី នៅថ្ងៃទី៤ តុលា ឆ្នាំ២០១២ ដោយសំអាងថា ឈ្មោះ អ៊ិន រតនា អតីតមន្ត្រីកងរាជអាវុធហត្ថខេត្តកោះកុង ដែលគេចោទថា ជាជនល្មើសបាញ់លោក ឈុត វុទ្ធី នោះបានស្លាប់។ ដូច្នេះបណ្ដឹងនេះត្រូវរលត់ ព្រោះចុងចោទបានស្លាប់ទៅហើយ។
លោក អំ សំអាត មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់អង្គការការពារសិទ្ធិមនុស្សលីកាដូ បានលើកឡើងថា រដ្ឋាភិបាលក៏មានចេតនាលាក់បាំងរឿងនេះ បើមិនដូច្នោះទេ រឿងក្ដីនេះអាចប៉ះពាល់ដល់ដំណើរការក្រុមហ៊ុនចិន ដែលគេជឿថា កំពុងរកស៊ីកាប់ឈើខុសច្បាប់ និងកាប់វល្លិល្មៀតនៅទីនោះ។
ទោះយ៉ាងណា លោក ម៉ក់ ជីតូ ប្រធាននាយកដ្ឋានកណ្ដាលសន្តិសុខយុត្តិធម៌នៃក្រសួងមហាផ្ទៃ ដែលជាប្រធានគណៈកម្មការស៊ើបអង្កេតសំណុំរឿងនេះ ជំទាស់ទៅនឹងការអះអាងរបស់មន្ត្រីអង្គការការពារសិទ្ធិមនុស្សទាំងនោះ ដោយបញ្ជាក់ថា ការស៊ើបអង្កេតករណីនេះធ្វើឡើងមិនមានទាក់ទងនយោបាយទេ។ខ្ញុំធ្វើការតាមច្បាប់ តាមបច្ចេកទេសហ្នឹងអ៊ីចឹងទៅ។ ប៉ុន្តែដល់គាត់ឃើញយ៉ាងម៉េចទៀតស្រេចតែគាត់ទៅ។ គាត់អត់ស្ដាប់ គាត់អត់មើល គាត់ចេះតែថាទៅ គាត់នៅតែរឿងនយោបាយៗហ្នឹង ស្រេចគាត់ គាត់ថា ថាទៅ! គាត់ថារាល់តែថ្ងៃ។
ជាចុងបញ្ចប់សេចក្ដីប្រកាសព័ត៌មានរបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា នៅតែបញ្ជាក់ថា រដ្ឋាភិបាលនៅតែមិនមានឆន្ទៈស៊ើបអង្កេតករណីបាញ់សម្លាប់លោក ឈុត វុទ្ធី ទេ ព្រោះថា រឿងនេះមានមន្ត្រីរដ្ឋាភិបាលជាច្រើនបានផលចំណេញយ៉ាងច្រើនពីការរកស៊ីឈើនៅទីនោះ។ ករណីនេះបានបង្ហាញលទ្ធផលដែលគេសង្ស័យកន្លងមកថា ការជ្រៀតជ្រែកផ្នែកនយោបាយរបស់រដ្ឋាភិបាលទៅលើតុលាការ គឺជាការពិត ហើយក្រុមអង្គការការពារសិទ្ធិមនុស្សមានតួនាទីក្នុងការបញ្ជាក់បង្ហាញអំពីភាពរួចទោសនៅក្នុងសង្គមខ្មែរ និងតស៊ូមតិដើម្បីយុត្តិធម៌ និងការពិត៕
4 comments:
សេចក្តីថ្លៃថ្នូររបស់មនុស្ស នៅត្រង់ណា?
មីមេជ្រូកសាម ហ៊ាង នេះជាខ្មែរក្រហមយៀកមិញសព្វថ្ងៃនេះវាជាប្រធានដាក់កុង ឬ ប្រធានកាកបាទខ្មៅសម្រាប់ដើរស៊ើបការនឹងសម្លាប់បំបិទមាត់ទៅលើខ្មែរណាដែលហ៊ានចេញមុខប្រឆាំងនឹងយួន ។
មីមេជ្រូកសាម ហ៊ាង នេះវាមានងារកិតិយសជា៖
មីជំទាវ មីជំទយ មីចំតិត មីជំទយក្តិតស្អុយស្ងិត មីចំតិតពេលថ្ងៃ មីចំហុយពេលព្រលប់ មីជំទាំងពេលយប់ ជប់ក្តអាខ្វាក់ហ៊ុន ណាល់ជាប់ងើបមិនរួចទ្បើយ ។
បានជាខ្មែរដាក់ឈ្មោះមីសាម ហ៊ាង នេះជាមេជ្រូ
ក ឬហៅថាមីមេជ្រូកសាម ហ៊ាង ព្រោះមីនេះ នៅពេលវាឃ្លានចុយម្តងៗវាច្រាស់ច្រាលដូចមេជ្រូកញីរកឈ្មោល នៅពេលនោះឧ្យតែមានប្រុសណានៅជិតវា វាឧ្យចុយវាភ្លាម ។
ដោយសារមីមេជ្រូកសាម ហ៊ាង នេះវាបានសម្លាប់ខ្មែរបានច្រើនដម្បើយួនមីមេជ្រូកសាម ហ៊ាង ក៏
បានងារមួយទៀតថា៖ មីអកិត្តិព្រិទ្ធទណ្ឌតមីមេជ្រូកសាម ហ៊ាង ហៅមីមេជ្រូកប៊ុន រ៉ានីហ៊ុន សែន។
បើយើងខ្មែរគួរប្រយ័ត្នឱ្យមែនទែន កុំឱ្យលង់នឹង
សម្រស់របស់គាត់!
7:43 PM
សំណួរ-សេចក្តីថ្លៃថ្នូររបស់មនុស្ស នៅត្រង់ណា?
(កាជ្រូក ឆ្លើយ)-សេចក្តីថ្លៃថ្នូររបស់មនុស្សគឺត្រង់:
-មានមាស-ពេជ្រ ច្រើនៗ!
-មានស៊ីមានច្រាស់
-មានឈ្មោលឬបា ជាអាល្ងង់ទូរមេអបគមន៍...
-សំខាន់ជាងនេះគឺក្ដចងបាច់-ចុយមិនស្វាង!
-មានងារជា:(មីមេជំទាវហិនហោច!-រមាស់សេពើងក្តិត-លានកណ្ដួយហោកប្លោកអាសែន-មីជំទយជំទាវអគតិព្រិតទណ្ឌិតចំតិតអត់អាសូរ
ប៉ះស្អិត-ហិតស្អុយ)...
ហើយចេះកាចសាហាវសំលាប់ ពិសិដ្ឋ ពិលីកា ....ជាដើម ។ល។
Post a Comment