មិនមែនជារឿងថ្មីទេដែល ហ៊ុន សែន ចាត់ការពួកមន្រ្តីដែលគាំទ្រ ជា ស៊ីម ព្រោះ ហ៊ុន សែន ចង់ឲ្យ ជា ស៊ីម ប្រគល់តំណែងប្រធានគណបក្សប្រជាជនឲ្យខ្លួន ចំណែក ជា ស៊ីម វិញ កុំថាឡើយជួយដល់ក្រុមមន្ត្រីដែលស្មោះនិងខ្លួន សូម្បីតែជួយខ្លួនឯងមិនបានផង ។
ដោយៈ ដើមអម្ពិល (DAP)-ID: 009
ភ្នំពេញៈ យោងតាមប្រភពព័ត៌មានពីមន្រ្តីនគរបាល ជាន់ខ្ពស់
នៃក្រសួងមហាផ្ទៃ បានឲ្យដឹងថា លោក ឌឿន សុវណ្ណ ដែលមានឋារនន្តរស័ក្តិ
ថ្នាក់ឧត្តមសេនីយ៍ពាក់ផ្កាយ៣ និងជាទីប្រឹក្សាក្រសួងមហាផ្ទៃ ត្រូវ
បានកម្លាំងសមត្ថកិច្ច នាំខ្លួនទៅសួរនាំនៅរសៀលថ្ងៃសៅរ៍ ទី១៣ ខែតុលា
ឆ្នាំ២០១២នេះ បន្ទាប់ពីដក ហូតតំណែង។
សមេ្តចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា
ពីស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម កាលពីព្រឹកថ្ងៃទី១៣ ខែតុលា
បានបញ្ជាឲ្យអគ្គស្នងការនគរបាលជាតិ និងក្រសួងដែនដី ចាត់វិធានការ
តាមផ្លូវច្បាប់លើលោក ឌឿន សុវណ្ណ
និងដកហូតតួនាទីចេញពីក្របខណ្ឌអគ្គស្នងការដ្ឋាននគរបាល ជាតិ។
សម្តេចតេជោបានថ្លែងទៀតថា ការដកហូតតំណែងមន្ត្រីនគរបាលផ្កាយបី រូបនេះ
គឺពាក់ព័ន្ធនឹងបញ្ហាដីធ្លី នៅខេត្ត ពោធិ៍សាត់ ដោយសារតែ លោក ឌឿន សុវណ្ណ
បង្ខិតបង្ខំអាជ្ញាធរមូលដ្ឋាន និងយុវជនស្ម័គ្រចិត្ត
របស់សម្តេចតេជោឲ្យវាស់វែងដីឲ្យខ្លួន៕
1 comment:
History starts to repeat it self as time rolls. It was not too long ago, the Khmer Rouge riding on the back of the NVA and the VC to their so called victory over Phnom Penh, started to devour their own internal power bases in which ultimately destroyed the regime it self. Chea Sim and his clan still have quite a few power bases in the Military, when the Vietnamese master got tired of Hun, you will see.
Post a Comment