លោកហ៊ុន សែនសន្យាប្រាប់វិញ្ញាណក្ខន្ធសម្តេចឪថានឹងការពាររាជានិយម
ដោយ លាង ដឺលុច
Radio France Internationale
មុននឹងព្រះបរមសពសម្តេចឪ នរោត្តម សីហនុ ត្រូវយាងពីមន្ទីរពេទ្យទីក្រុងប៉េកាំងមកកម្ពុជា លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានអុជធូបសន្យានៅចំពោះមុខព្រះបរមសពសម្តេចឪថា លោកនឹងការពាររាជានិយម និងរាជបល្ល័ង្ក។ សេចក្តីថ្លែងដែលមានលាយឡំនឹងការយំសោកនេះត្រូវបានធ្វើឡើងនៅចំពោះព្រះភក្ត្រព្រះមហាក្សត្រ និងសម្តេចម៉ែ។
គឺនៅនាទីចុងក្រោយនៃការឃើញព្រះភក្រ្តសម្តេចឪ មុននឹងកងយោធាកិត្តិយសចិនលើកព្រះបរមសពសម្តេចឪដាក់ចូលក្នុងព្រះមឈូស ដែលប្រមុខរដ្ឋាភិបាលកម្ពុជា លោកហ៊ុន សែន បានថ្លែងពាក្យសន្យាដ៏មានន័យនេះ។ ដៃកាន់ធូបលើកប្រណមឡើង នៅចុងជើងព្រះបរមសព លោកនាយករដ្ឋមន្ត្រីកម្ពុជា ដែលសម្តេចឪបានចាត់ទុកជាកូនធម៌របស់ព្រះអង្គនោះ បាននិយាយឮៗ ចំពោះព្រះបរមសពសម្តេចឪយ៉ាងដូច្នេះថា៖ «ទូលបង្គំនឹងការពារព្រះរាជបល្ល័ង្ក ការពាររាជានិយម ការពារសម្តេចម៉ែ ការពារព្រះមហាក្សត្រ។ សូមព្រះអង្គកុំព្រួយព្រះទ័យ។ សូមព្រះអង្គយាងទៅកាន់សុគតិភព”។
បើយោងតាមឯកសារវីដេអូដែលចាក់ផ្សាយដោយទូរទស្សន៍ជាតិកម្ពុជា ការសន្យា ដែលបន្លឺឡើងជាមួយការយំសោករបស់លោកនាយករដ្ឋមន្ត្រី បានធ្វើឡើងនៅចំពោះព្រះភក្ត្រសម្តេចម៉ែ និងព្រះមហាក្សត្រនរោត្តម សីហមុនី ដែលកំពុងឈរកាន់ព្រះហស្ថគ្នាយ៉ាងស្អិត។ នៅក្បែរនោះ ក៏មានវត្តមានព្រះអង្គម្ចាស់នរោត្តម រណឫទ្ធិផងដែរ។
ការថ្លែងសន្យារបស់លោកនាយករដ្ឋមន្ត្រីនៅពេលនេះមិនបានធ្វើអោយព្រះអង្គម្ចាស់ស៊ីសុវត្ថិ ធម្មិកោភ្ញាក់ផ្អើលឡើយ។ ព្រះអង្គម្ចាស់ធម្មិកោ ដែលជាក្មួយផង និងជាព្រះរាជលេខាផ្ទាល់របស់សម្តេចតាផង បានមានបន្ទូលអោយដឹងថា នេះមិនមែនជាលើកទីមួយឡើយដែលលោកនាយករដ្ឋមន្ត្រីមានប្រសាសន៍យ៉ាងដូច្នេះ ហើយថា សកម្មភាពរបស់លោកនាយករដ្ឋមន្ត្រីក្នុងពេលកន្លងមកក៏បានស្តែងអោយឃើញពីការសន្យានេះដែរ។ ព្រះអង្គម្ចាស់ធម្មិកោមានបន្ទូលថា ព្រះអង្គមិនមានការព្រួយបារម្ភអ្វីឡើយ ពីព្រោះព្រះអង្គយល់ច្បាស់ថា ការសន្យារបស់លោកនាយករដ្ឋមន្ត្រី គឺជាការសន្យាចេញពីទឹកចិត្តរបស់លោកពិតប្រាកដជាអ្នករាជានិយម។
គួរបញ្ជាក់ថា រដ្ឋាភិបាលចិនបានចាត់តាំងទេសរដ្ឋមន្ត្រីចិនគឺលោក Dai Bingguo និងមន្ត្រីមួយចំនួនទៀត ដើម្បីចូលរួមដង្ហែព្រះបរមសពសម្តេចឪ ពីរដ្ឋធានីប៉េកាំងមកប្រទេសកម្ពុជា។ ឆ្លៀតក្នុងឱកាសនេះ លោក Dai Bingguo បានជួបសវនាការពិភាក្សាការងារ អំពីចំណងទ្វេភាគី រវាងកម្ពុជានិងចិន ជាមួយលោកនាយករដ្ឋមន្ត្រីហ៊ុន សែន និងលោករដ្ឋមន្ត្រីការបរទេសកម្ពុជា ហោ ណាំហុង ផងដែរ។ ក្រោយពីជួបជាមួយលោកទេសរដ្ឋមន្ត្រីចិន លោកហោ ណាំហុងបានអះអាងប្រាប់អ្នកសារព័ត៌មានថា ថ្វីដ្បិតតែសម្តេចឪបានសោយទិវង្គតមែន ប៉ុន្តែទំនាក់ទំនងមិត្តភាពដ៏យូរលង់នៃប្រទេសទាំងពីរ ចិន-កម្ពុជា នៅតែបន្តពង្រឹង និងពង្រីកថែមទៀតជារៀងរាល់ថ្ងៃ។ លោកបន្តថា ប្រទេសចិនត្រៀមខ្លួនជាស្រេច ក្នុងការជួយកម្ពុជាជានិច្ច នៅពេលណាដែលកម្ពុជាត្រូវការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម៕
Subscribe to:
Post Comments (Atom)
13 comments:
Do Koh Tral island and other islands belong to Khmer or Viet according to King Norodom Sihanouk and his regime after Cambodia gain indepandant from France?
Can any professional people out there including KI media, VOA, RFA confirm with evidences strongly that Koh Tral island and other islands were belong to Khmer during Sihanouk's regime reconized by UN?
It is very important to clearification any doubt to young khmer generation? Can you professional people out there help young khmer generation to clear out the doubt about Koh Tral island and other islands? Please do it for your country and nation and the khmer generation to know the facts and the truth about khmer history that it banned from teaching at Cambodia school!
All islands near srok khmer were once to belonged khmer nation but because of the agreement (continue to help Hun sen to stay in power) made between hun and vietminh, that is why hun had to give kosh trol to Vietminh. It is like history repeats itself like, during king Jayvarman (IIV, or something), he married to a viet woman and later gave khmer krom to vietnam and later, the French made it official in the world map. When, in fact it has always been khmers'. Today, khmer krom people are still fighting for their identity/rights of being khmers' not viets'. Now, hun sen is doing the same thing, he is being married to a viet woman, as well as to the vietminh's leaders and is giving away kosh trol. 'If we look into the past, we will see the future' and if we don't learn from the past, history will repeat itself', simple as that.
Give Ah Kwack Emmy award. He is a good actor. He can make his tear drop naturally, even though he hate Sihanouk like Shit.
Can any one believe Hun Sen's promise? This guy is the king of king in Srok Khmer. In Srok Khmer no one dare to threat the king or dare to protect the king than Hun Sen. Because he always claims that he has no right to be the king, but he has the rights to create the king. If Hun Sen is a true royalist, he must respect and follow the king father's advice about border and national sovereignty. Instead, Hun Sen blamed him even threat to replace the king if he did not sign an unfair treaty with Hanoi. Don't listen to his words but follow up his actions. Hun Sen is never ever faithful to the Khmer throne but manipulate the throne to legitimize his undeserved power. He is faithful only to his Yuon master. He dares to defense Yuon's interest in front of the Khmer National Assembly by blaming the loss of Kah Trall to the king father. Remember that no any previous Khmer leaders signed or recognized that Kah Trall belong to Vietnam except Hun Sen.
Burn his body over there (China). Don't bring back to Cambodia. He was a Traitor to Khmer people. The Khmer people have suffered enough by him. He did not respect even his own mother. He was an evil king . He should be alive until he can serve his punishment in the Khmer Rouge trail. Please don't forget he was the person who killed Lok Protean Sam Rainsy's father.
Pang Sokheoun, Secretary-General of SRP in Sweden.កុលបុត្រមហានគរខ្មែរ
ah hun sen is a great pretender to admire or care about the king and royal folks. in fact, he just uses to legitimize his ditatorship. ah traitor kwak will die soon.
THE "KHMER ROUGE" ARE ENNEMY OF THE MONARCHY, THEY CALL THE KING "INETINAL PARASITE". HUN SEN ONE OF THEM, SO, IT HARD TO BELIEVE THIS MAN THAT WOULD DECLARE TO PROTECT THE MONARCY.
អា(អាហ៊ុន សែន-CPPយួនយៀកកុង)កំពុងតែបានគុណសម្បត្តិ..ធ្វើបុណ្យបង្រ្គប់កិច្ចប្រជាភិថុត,បោកប្រាស់ ...រយ:ពេល៣ខែ...
(ជានុយនយោបាយឲ្យយួន)...ប្រើកលល្បិចបំភន់ភ្នែកពលរដ្ឋខ្មែរ
ធ្វើបុណ្យយ៉ាងគគ្រឹកគគ្រេងឲ្យព្រះ
សពមហាក្សត្រខ្មែរនរោត្តមសីហនុ
ដែលពលរដ្ឋខ្មែរ ល្ងង់ខ្លៅ-ឆ្កួតស្រឡាញ់គោរព ព្រះមហាក្សត្រ។
_____________________________
ការពិតទៅ!...អាង្វៀងហ៊ុន សែនកូនធម៌នេះនិង
អាយួនយៀកកុងវាមើលងាយស្ដេចសីហនុ...
រកលេខដាក់គ្មាន !
_________________________________
ពួកកុម្មុយនីស្ត ..ក៏វាមិនត្រូវការស្ដេចដែរ!
_________________________________
បុណ្យព្រះសពស្ដេចសីហនុគ្រាន់តែជាបុណ្យ
បង្រ្គប់កិច្ចសំរាប់ពួកចោរ ឈ្នៈ-ឈ្នៈ
២0១៣ខាងមុខនេះតែប៉ុណ្ណោះ!
9:37
I know that you are one of a CPP members because no one would put their real ID in this page. But the information that is given by you is very crucial as to the real facts of life and that is why your CPP team is so paranoid and afraid that the SR team might take revenge on your evils' actions but don't worry because SR is not a killer like some, you know what I mean? only a ruthless killer and a coward would do that in this world e.g. if you play with fire, you will be burned or whatever you play with shall die by it'. So, your CPP team will pay for your own cause, just for a reality check.Oh, and the more you try to pretend to be someone else that you are not, the more we will find out about you and your evil action. Definitely from the KR tactic like always, that is accused, abused and killed (tactic from the VC and all enemies for extermination). Oh and by the way, the king's body is already here, right in the palace and there is nothing you can do about it. Bloodsucker!!!
វាគ្មានប្រទេសកុម្មុយនិស្ដណា ប្រកាន់យករបបរាជា
និយមនោះទេ ប្រហែលជាគេទុកស្ដេចគ្រាន់តែជា
ឧបករណ៍របស់ក្រុមពួកវា សម្រាប់បោកប្រាស
ដល់ប្រជាពលរដ្ឋក្រីក្រប៉ុណ្ណោះ៕
Correction:@12:55 PM
វាគ្មានប្រទេសកុម្មុយនិស្ដណា ប្រកាន់យករបបរាជា
និយមនោះទេ (ប្រហែល?)ជាគេទុកស្ដេចគ្រាន់តែជា
ឧបករណ៍របស់ក្រុមពួកវា សម្រាប់បោកប្រាស
ដល់ប្រជាពលរដ្ឋក្រីក្រប៉ុណ្ណោះ៕
__________________________________
មិនប្រហែលទេ....
7:02 PM ពូកែរកកន្លែងកែមែន ប៉ុន្ដែត្រូវកែថា ប្រទេសកុម្មុយនិស្ដមួយចំនួន បានប្រកាន់យករបប
រាជានិយមសម្រាប់ដឹកនាំប្រទេសដែរដូចជាកម្ពុជា
ជាដើម៕
ហ៊ុន សែនមិនដែលនិយាយពាក្យពិតទេ ពេល
ស្ដេចមិនចុះហត្ថលេខាសន្ធិសញ្ញាបន្ថែម វាចាក់
ចម្រៀងសាធារណរដ្ឋឲ្យស្ដេចឈឺក្បាល ទ្រាំមិនបាន
ស្ដេចខ្លាចបាត់រាជ្យក៏ចុះហត្ថលេខាទទួលស្គាល់
សែនមិនមែនរស់នៅជាអមតៈទេ បានតែសន្យាជា
មួយខ្មោចប៉ុណ្ណោះ មិនយកជាការបានឡើយ ។
សូម្បីខ្លួនហ៊ុន សែនផ្ទាល់ក៏ការពារមិនបានផង និយាយថ្វីដល់រាជបល្ល័ង្ក ?
ព្រះពុទ្ធបានត្រាស់ថា៖
បុត្តាមត្ថិ ធនមត្ថិ ឥតិ ពាលោ វិហញ្ញតិ
អត្តាហិ អត្តនោ នត្ថិ កុតោ បុត្តា កុតោ ធនំ
បុគ្គលពាលតែងក្រហល់ក្រហាយកន្ទក់កន្ទេញ
ថា៖« អញមានកូន អញមានទ្រព្យ » តាមពិត
សូម្បីតែខ្លួនឯងមិនមានផង កូននិងទ្រព្យនឹង
មានមកពីណា ? ។
Post a Comment