ក្មេងស្រីពិការក្នុង ត្រកូលក្រីក្រ កំពុងស្វែង រកជំនួយ ពីសប្បុរសជន
Wednesday, 24 October 2012
ដោយ៖ដើមអម្ពិល(DAP)
A poor 10-year-old limbless girl from Battambang is seeking help so that she may pursue her education and find a job in the future. Sin Srey Hong is currently in 5th grade in Sung commune, Samlot district, Battambang province. Her mother claimed that she is a very good student, always ranking among the top 3 of her classes. She was limbless at birth. Her mother also indicated that she is quite a talented singer as well.
តាមប្រភពពីក្រុមគ្រួសារ ក្មេងស្រីដែលពិការ ពីកំណើតនេះ បានរៀបរាប់ប្រាប់ អ្នកយកព័ត៌ មានយើងថា នាងមានឈ្មោះ ស៊ីន ស្រីហុង អាយុ១០ឆ្នាំ រៀនថ្នាក់ទី៥ នៅសាលាបឋមសិក្សា ស៊ុង១ មានទីលំនៅភូមិ ឃុំស៊ុងស្រុកសំឡូត មានបងស្រីម្នាក់ឈ្មោះ ស៊ីន សីហា អាយុ១៣ឆ្នាំ រៀនថ្នាក់ទី៧ នៅអនុវិទ្យាល័យ សាមគ្គី ឃុំស៊ុងស្រុកសំឡូតនិងមានឪពុកឈ្មោះខឹម ផល្លា អាយុ៥៤ឆ្នាំ ជាពលនគរបាល វរការពារព្រំដែនគោក៨២៣ ប្រចាំទិសសំឡូតនិងម្តាយ ឈ្មោះ ឈឺន ឈុនលី អាយុ៤០ឆ្នាំមុខរបរ ស៊ីឈ្នួលធ្វើចំការ ឲ្យគេនៅភូមិឃុំខាងលើ ។
អ្នកស្រី ឈឺន ឈុនលី បានរៀបរាប់បន្តថា កូនស្រីរបស់គាត់ មានពិការភាពតាំងពីកើតចេញ ពីផ្ទៃម្តាយ(ពីកំណើត)មក ពេលគ្រប់អាយុក៏បានចូល រៀនតាំងពីថ្នាក់ទី១ រហូតដល់បច្ចុប្បន្ន រៀនថ្នាក់ទី៥ ដោយលទ្ធផលក្នុងការ សិក្សារបស់នាង គឺរៀនពូកែមានចំណាត់ ថ្នាក់ជាប់ លេខ១.២.៣យ៉ាងតិច ។ ពេលទៅរៀនរាល់ថ្ងៃ អ្នកស្រីតែងតែឌុបកូនទៅរៀន ជា ប្រចាំ ឬបង ស្រី ជូនទៅម្តងម្យាមមិន ដែលខានឡើយ។ ទោះជាក្រុមគ្រួសារ ជួបការ លំបាកយ៉ាង ណាក៏ដោយ ពេលកូន របស់គាត់ពិការ ហើយរៀនពូកែដូច្នេះ ដូចជាការលើកទឹកចិត្តដល់ឪពុក ម្តាយជំរុញឲ្យពួកគាត់ខិតខំប្រឹងប្រែង រកស៊ីធ្វើការទាំងលំបាក លំបិន ដើម្បីរកប្រាក់សម្រាប់ ឲ្យកូន ឲ្យរៀនបន្តទៀត ដើម្បីអនាគត់កូន នៅពេលអត់ពីឪពុកម្តាយ ទៅថ្ងៃក្រោយទោះជា បច្ចុប្បន្នពួកគាត់ជួបការ លំបាកក្នុងជីវភាពក៏ដោយ។
អ្នកស្រីបានបញ្ជាក់ទៀតថា កូនស្រីរបស់គាត់ក្រៅពីរៀនពូកែ នៅមាននិស្ស័យសិល្បៈមួយ ទៀតនាង តែងតែចេះច្រៀង បានពិរោះតាមរបៀប និងវ័យរបស់ នាងផងដែរ។ ម្យ៉ាងទៀត ដោយសារតែជីវភាព ក្នុងគ្រួសារជួបការលំបាក និងចង់ឲ្យកូនរៀនបន្តឲ្យបាន ចេះដឹង ខ្ពស់ សម្រាប់ចិញ្ចឹមខ្លួន ទៅថ្ងៃក្រោយផងនោះ អ្នកស្រីនិងក្រុមគ្រួសារ សូមលើកដៃ សំពះ សំណូម ពរដល់ សប្បុរសជនជិតឆ្ងាយ មេត្តាជួយឧបត្ថម្ភ តាមសទ្ធាដល់ក្រុម គ្រួសារអ្នកស្រី ជាពិសេស គឺកូនស្រី ដែលមានពិការភាពនេះផង៕
8 comments:
Don't help-it will violate the law of karma.
Devil Advocate
Where u from!?! Maybe u 3rd the Rock from the SUN, i guess..
U had heartless!
*Where u from!?! Maybe u from 3rd the Rock from the SUN, i guess..
U had heartless!
Cambodia is so dirt poor and the fucken AH HUN SEN government can't even help this young girl with modern technology to make her life just a little easy. Such as electric wheel chair...
In other countries this young girl would still have a bright future! I have no doubt this young girl can even learn to drive a car! The poor, the handicaps, and the mentally disables are being ignored by AH HUN SEN Vietcong slave government! Where is the social morality and social responsibility in Cambodia? Maybe Bun Rany Hun Sen can answer this question!
Personally, I would try to violate any law(karma or otherwise) to help my own kind. Period
I would like to help... But how do I do it?
in the future i would like to marry this girl.
My email: guillaumevadnaisp@gmail.com
anonymous said
how can I help
Post a Comment