Wednesday, October 24, 2012
Lu Laysreng finally wake up ... join the CNRP
លោក លឺ ឡាយស្រេង នឹងចុះចូល ជាមួយ គណបក្ស សង្គ្រោះជាតិ
Wednesday, 24 October 2012
ដោយៈ ដើមអម្ពិល(DAP)
ភ្នំពេញ៖ អតីតមន្រ្តីជាន់ខ្ពស់ នៃគណបក្សហ៊្វុនស៊ិនប៉ិច លោក លឺ ឡាយស្រេង នឹងចុះចូលរួបរួមជាមួយ គណបក្សសង្គ្រោះជាតិ ដែលទើបតែបង្កើតឡើង នាពេលថ្មីៗ នេះ បន្ទាប់ពីខ្លួនមិនមានតម្លៃនៅគណបក្សចាស់។
លោក លឺ ឡាយស្រេង មន្រ្តីជាន់ខ្ពស់ នៃគណបក្សហ៊្វុនស៊ិនប៉ិច មានប្រសាសន៍ ប្រាប់ក្រុមអ្នកសារព័ត៌មាន នៅទីស្នាក់ការកណ្តាល គណបក្សសម រង្ស៊ី នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១២ថា មិនយូរមិនឆាប់នោះទេ លោកនឹងទៅចុះចូលជាមួយ គណបក្សសង្រ្គោះជាតិ ដើម្បីជួយស្រោចស្រង់ប្រទេសជាតិ ពីព្រោះបើខ្លួននៅ គណបក្សចាស់ មិនអាចជួយប្រទេសជាតិបានឡើយ ដោយសារលោកលែងមានតម្លៃ និងគេលែងត្រូវការរូបលោកទៀតហើយ។
លោកបន្ថែមថា”សព្វថ្ងៃនេះ នៅគណបក្សហ៊្វុនស៊ិនប៉ិច គេទាត់ខ្ញុំចោលហើយ ហើយខ្ញុំជាអ្នក កសាងហ៊្វុនស៊ិនប៉ិចនេះ ជាច្រើនដងជាច្រើនសារមក តាំងពីឆ្នាំ១៩៩៧ សមាជិក-សមាជិកាគណបក្ស ក៏ទទួលស្គាល់ខ្ញុំ ជាអ្នកដឹកនាំជាន់ខ្ពស់បន្ទាប់ពីទ្រង់ រណប្ញទ្ធិ”។
លោកបន្តថា ខ្លួនធ្លាប់ធ្វើជាប្រធានកិត្តិយស របស់គណបក្ស និងមានតួនាទីជាច្រើន ដោយមានការចាត់ចែង នូវការងារផ្សេងទៀត ប៉ុន្តែបច្ចុប្បន្ន លោកមិនមានតម្លៃ ហើយមិនមានតួនាទីអ្វីសោះ នៅក្នុងបក្សដែលធ្វើឲ្យលោក មានការអាក់អន់ស្រពន់ចិត្តជាខ្លាំង ដែលជំរុញឲ្យលោកសម្រេចថា នឹងចុះចូលជាមួយគណបក្ស សង្រ្គោះជាតិនេះ។
អ្នកនាំពាក្យគណបក្សហ៊្វុនស៊ិនប៉ិច លោក ទុំ សម្បុរ មានប្រសាសន៍ថា ការលេចឮព័ត៌មានទាំងនេះ មិនពិតនោះទេ ហើយលោកក៏បានឲ្យមន្រ្តីក្រោមឱវាទ ធ្វើលិខិត បដិសេធផងដែរ ចំពោះបញ្ហាពត៌មាននេះ «ខ្ញុំសូមបដិសេធទាំងស្រុង ព្រោះពេលដែលខ្ញុំចេញពីប្រជុំ នៅម៉ោងប្រមាណជា១១នេះ ខ្ញុំនិងលោក ញឹក ប៊ុនឆៃ បាន សួរគាត់ ហើយគាត់ប្រាប់ថា អត់ទេ គាត់គ្រាន់តែចូលរួមទិវា ២៣តុលាប៉ុណ្ណោះ”។
សូមរំលឹកថា មន្រ្តីរាជរដ្ឋាភិបាល ធ្លាប់បានថ្លែងអះអាងថា បើទោះបីជាគណបក្សសង្រ្គោះជាតិ ដែលទើបតែបង្កើតថ្មី របស់គណបក្សសម រង្ស៊ី និងសិទ្ធិមនុស្ស ហើយ មានមន្រ្តីគណបក្សនានា ចុះចូលក៏ដោយ ក៏មិនបានធ្វើឲ្យគណបក្សប្រជាជនកម្ពុជា មានការព្រួយបារម្ភ ឬភ័យខ្លាចឡើយ ដោយគណបក្សមួយនេះ មិនអាចយកឈ្នះ គណបក្សប្រជាជនកម្ពុជាបានទេ ព្រោះមានប្រជាជន នៅទូទាំងប្រទេស ភាគច្រើនបោះឆ្នោតគាំទ្រ៕
Subscribe to:
Post Comments (Atom)
14 comments:
Lu Lay Sreng still wants to make more money off folks before he croaks.
US should go after him in on tax payments from income overseas.
Snake in the grass,watch your heels!
ករណីនេះគួរប្រធានគណបក្ស សង្រ្គោះជាតិធ្វើការ
ពិនិត្យឱ្យបានខ្ពស់បំផុត ព្រោះវាជាល្បិចដែលយួន
បំបែកបំបាក់ខ្មែរស្នេហាជាតិ រួចហើយធ្វើឱ្យប្រេះឆា
ក្នុងគណបក្សទៅអនាគត នឹងរលំរលាយដូចដែល
យើងធ្លាប់បានឆ្លងកាត់ជាច្រើនដងរួចមកហើយ។
រត់ចេញពី សមរាង្ស៊ី ចូលកឹម សុខា នៅទីបំផុត
វាជាគម្រោងរបស់ហ៊ុនសែន ដែលទទួលបញ្ជា
ពីបនយួនហាណូយ។ឧទាហរណ៍កាន់តែជាក់ស្ដែង
ដូចករណីរបស់ កែវ រ៉េមីតែម្ដង ក្បត់សមរាង្ស៊ី
ចូលគណបក្សប្រជាជន នឹងហើយមកពីមេគណបក្ស
មានការធូរលុង ឬក៏មេគណបក្សជារបស់ហ៊ុនសែន
ផងក៏មិនដឹង!!!!!!
អ្នកដែលបានរត់ចេញពីគណបក្សសម រង្សីទៅចូលក្នុងគណបក្សសិទ្ធមនុស្សកំពុងតែរកច្រកចេញ ហើយលោកកឹម សុខាក៏កំពុងតែ
រអូ៊ពីរឿងលោកសម រង្សី ដែលមិនបោះបង់ចោលគំនិតគ្រួសារនិយម ក្នុងការដឹកនាំគណបក្សសង្គ្រោះជាតិ ។ គណកម្មាធិការអចិន្ត្រៃយ៍
នៃគបក្សសង្គ្រោះជាតិមានសមាជិក16 នាក់ គឺ 8 នាក់មកពីគណបក្សសម រង្សី និង 8 នាក់ទៀតចេញពីគណបក្សសិទ្ធមនុស្ស ។
សមាជិកចេញពីគណបក្សសម រង្សី មាន :
១- សម រង្សី ២- ប្រពន្ធសម រង្សី ( ជូ ឡុងសុមៀរ៉ា ) ៣- យឹម សុវណ្ណ ៤- ប្រពន្ធយឹម សុវណ្ណ (កៃ សុវណ្ណរតន៍)
៥- អេង ឆាយអៀង ៦- ប្អូនថ្លៃអេង ឆៃអៀង ( គួយ ប៊ុនរឿន ) ៧- មួ សុខហួ ៨- សុ៊ន ឆៃ
សម រង្សីហាក់ដូចជាមិនយល់ថា ការលើកដំកើង គ្រួសារ និងបក្សពួក ជាមូលហេតុធំនៃអំពើរពុរលួយ ហើយដែលបានធ្វើឲ គណបក្ស
សម រង្សីរបូតកៅអីមេឃុំអស់ច្រើន ក្នុងការបោះឆ្នោតកន្លងទៅថ្មីៗនេះ ។ លោកកឹម សុខាកំពុងតែដើរប្រាប់ពលរដ្ឋតាមស្រុកស្រែ
ចំការថាលោកចង់ដឹកនាំស្រុកខ្មែរឲដូចសហរដ្ឋអាមេរិក ។ ប្រជាជនមានការរំភើបខ្លាំងព្រោះចង់សាងអនាគតឲកូនចៅ ប៉ុន្តែលោកអ្នក
ម្ចាស់ឆ្នោតប្រហែលជាមិនបានដឹងទេថា នៅអាមេរិក គេមានច្បាប់ប្រឆាំងគ្រួសារនិយម ។
ខ្ញុំចង់ដឹងដែរថា ឯខាងគណបក្សសិទ្ធិមនុស្ស
តើលោក ប្រពន្ធលោក កឹមសុខា រួមសមាជិក
ជាមួយផងទេ?
គួរឱ្យអស់សំណើចនិងខ្មាសណាស់ ចង់ដឹកនាំស្រុក
ឱ្យដូចសហរដ្ឋអាមេរិក តើលោកស្គាល់ខ្លួនលោក
ជានរណាច្បាស់ហើយឬនៅ?អ្នកខ្លះកឹមសុខាពុក
រលួយដើម្បីបំពេញចិត្តស្រីស្នេហ៍.....៕
What can this guy do for the opposition?
All these old men can do is talking, and worrying about their own health.
What the opposition needs is young generation of leaders who have physical strength and willingness to take actions and risks, not old guys like these.
អ្នកគុណនិយមត្រកូល លូ(ន)
Your elders have much experiences, professional and otherwise than younger folks.
You probably woul prefer older well experienced brain surgeon to " fix " your brain, father than an intern.
Every person of good will and good faith is welcome.
បើមានគំនិតនេះដូចគេថាមែននោះ គង់គាំនិងធ្វើ
បក្សប្រហារក៏មិនដឹង បើមិនចេះលើកទឹកចិត្តគ្នីគ្នា
ដែលបានខំប្រឹងប្រែងទេ ពិតជាមានការប្រេះឆា
ក្នុថ្ងៃណាមួយ ហើយ ហ៊ុន សែនក៏នឹងស៊កមនុស្ស
របស់គេចូលមក ហើយធ្វើឲ្យស្អុយរលួយនូវ
គណៈបក្សសង្គ្រោះជាតិ ហើយសម រង្ស៊ីនឹងក្លាយ
និរទេសជនជារៀងរហូត សូមប្រយ៍ត្នឲ្យមែនទែន
លោក រង្ស៊ី ។
ប្រសិនបើរឿងទាំងអស់នេះពិតដែលអស់លោកបានសរសេរមកដូចខាងលើ ប្រទេសខ្មែរនឹងពិបាកដោះស្រាយណាស់ គ្រួសារនិយម បក្ខពួក
និយម ដែលអស់លោកបានជួបប្រទះរួចមកហើយ គឺរបបសព្វថ្ងៃ តើបានដឹកនាំប្រទេសដល់កំរឹតណាហើយ?
សូមអស់លោកទាំងអស់គ្នាប្រុងប្រយ័ត្ន ប្រទេសខ្មែរជាប្រទេសរបស់យើងទាំងអស់គ្នា យើងនឹងមិនបណ្ដោយឱ្យអ្នកណាម្នាក់ដឹកនាំផ្ដាច់មុខតែ
ឯងតទៅទៀតទេ។
គ្មានខ្មែរម្នាក់ណាបណ្ដោយឱ្យមានតែអ្នកដឹកនាំខ្មែរ
ផ្ដាច់ការផ្ដាច់មុខតែឯងទៅទៀតទេ ប៉ុន្ដែ មិនដឹង
ជាត្រូវធ្វើវីធីណាដើម្បីកំចាត់ជនល្មោភអំណាចតែ
ម្នាក់ឯងនោះ?សូមប្រុងប្រយ័ត្ន ហ៊ុនសែនបាន
ដាក់គ្នាគេទៅក្នុងកប្ខរបស់លោករួចទៅហើយ
យើងមើលករណី អាឆ្កែ រ៉េមី ជាមេរៀន៕
7:06 pm
Unity is the key to winning.
We are glad that Mr. Lu Lay Sreng would joint CNRP.
How about Mr. Young Sem ?
Will he joint CNRP also ?
Does anybody know ?
Thanks
Hope Mr. Lu Lay Sreng persuades more of Funcinpec
members to joint CNRP.
អ្នកគុណនិយមត្រកូល (ឆ្កែ)លូ(ន)
Post a Comment