Thursday, October 25, 2012

Opposition youths to demonstrate on 08 Nov 2012 to demand for a change at the NEC

ចលនា​យុវជន​បក្សប្រឆាំង ប្រកាស​ធ្វើ​មហា​បាតុកម្ម ទាមទារ​ប្តូរ​សមាសភាព គ​.​ជ​.​ប នៅ​ថ្ងៃ​៨​វិច្ឆិកា​

ថ្ងៃទី 25 តុលា 2012 | ដោយ: រតនា
Cambodia Express News

ភ្នំពេញ: ចលនា​យុវជន​គណបក្ស សម រង្ស៊ី បានប្រកាសជាថ្មីថា នឹង​ធ្វើ​មហា​បាតុកម្ម​ទ្រង់ទ្រាយ​ធំ​មួយ នៅ​ថ្ងៃ​ទី​៨ ខែវិច្ឆិកា ឆ្នាំ​២០១២ ដើម្បី​ទាមទារ​ឲ្យមាន​ការផ្លាស់ប្តូរ​សមាសភា​ព គ​.​ជ​.​ប​.​។ ក្នុងនោះ ក៏​មាន​ការដាក់​ញ្ញត្តិ ទៅកាន់​ព្រះបរមរាជវាំង រដ្ឋសភា រដ្ឋាភិបាល ក្រសួង​យុត្តិធម៌ និង​ក្រសួង​មហាផ្ទៃ ជាដើម ដើម្បី​ឲ្យមាន​ការដោះលែង​អ្នកទោសន​យោបា​យ សកម្មជន​សិទ្ធិមនុស្ស និង​សកម្មជន​ដីធ្លី ដែល​រងគ្រោះ​ដោយសារ​តែ​ប្រព័ន្ធតុលាការ មិន​ឯករាជ្យ​។​

​ក្រុមយុវជន​គណបក្ស​សមរង្ស៊ី ដំបូង​ឡើយ គ្រោង​នឹង​ធ្វើ​បាតុកម្ម នៅ​ថ្ងៃ​ទី​២៣ ខែតុលា ឆ្នាំ​២០១២ ដើម្បី​ទាមទារ​ឲ្យមាន​ការផ្លាស់ប្តូរ​សមាសភា​ព គ​.​ជ​.​ប​. និង​ទាមទារ​ឲ្យ​រដ្ឋាភិបាល​គោរព​ឲ្យបាន​ពេញលេញ​នូវ​កិច្ចព្រមព្រៀង​សន្តិភាព ទីក្រុង​ប៉ារីស ថ្ងៃ​២៣​តុលា ឆ្នាំ​១៩៩១​។ ប៉ុន្តែ​ក្រុម​យុវជន​គណបក្សប្រឆាំង បាន​ប្តូរ​គម្រោង​ធ្វើបាតុកម្ម ទៅ​ជា​ជួបជុំ និង​ដើ​រហែ​ក្បួន​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​សម្តេច​ព្រះមហាវីរក្សត្រ សម្តេចព្រះ នរោត្តម សីហនុ វិញ​។​

​លោក សួង សុភ័ណ្ឌ ប្រធាន​ចលនា​យុវជន​គណបក្ស សម រង្ស៊ី បាន​លើកឡើង​ថា គម្រោង​ធ្វើ​មហា​បាតុកម្ម នៅ​ថ្ងៃ​ទី​៨​វិច្ឆិកា មានបំណង​សំខាន់ ២

គឺ​ទី​១-​សុំ​ប្តូរ​ប្រព័ន្ធ និង​សមាសភាព គ​.​ជ​.​ប​.​

ទី​២-​ទាមទារ​ឲ្យ​រាជរដ្ឋាភិបាល ពង្រឹង​ប្រព័ន្ធ​យុត្តិធម៌​ឲ្យ​ឯករាជ្យ


ដោយ​លោក​ថា សព្វថ្ងៃ តុលាការ​ស្ថិត​ក្នុង​រដ្ឋាភិបាល បើទោះបីជា ច្បាប់​កំណត់ បែងចែក​ដាច់​គ្នា​រវាង​អំណាច​រដ្ឋសភា រដ្ឋាភិបាល និង​តុលាការ ក៏ដោយ​។​

​មេដឹកនាំ​ចលនា​យុវជន​គណបក្ស​សម​រង្ស៊ី ក៏បាន​លើកឡើង​ថា នៅ​ថ្ងៃ​ទី​៨​វិច្ឆិកា​នោះ ក្រុម​របស់​លោក ក៏​នឹង​ដាក់​ញ្ញត្តិ ទៅកាន់​ព្រះបរមរាជវាំង រដ្ឋាភិបាល រដ្ឋសភា ក្រសួង​យុត្តិធម៌ និង​ក្រសួង​មហាផ្ទៃ ជាដើមដើម្បីសុំឲ្យមានការលើកលែងទោស​អ្នកនយោបាយ សកម្មជន​ដីធ្លី និង​សកម្មជន​សិទ្ធិមនុស្ស ដែល​បាន​រងគ្រោះ ដោយសារ​តែ​តុលាការ មិន​ឯករាជ្យ ដូចជា លោក សម រង្ស៊ី លោក ម៉ម សូណង់ដូ លោក មឿង សុន និង​ស្ត្រី​អ្នក​ភូមិ​បឹងកក់​-​បុរី​កីឡា ជាដើម​។

​ជាមួយ​នឹង​ការលើកឡើង​ដូច្នេះ លោក សួង សុភ័ណ្ឌ ក៏​បាន​រិះគន់​ថា គ​.​ជ​.​ប​. បង្កើត​នីតិវិធី​ចុះ​ឈ្មោះ​បោះឆ្នោត ដោយ​ប្រព័ន្ធ​ស្មុគស្មាញ និង​ធ្វើ​ឡើង ចំ​ពេល​ភ្លៀង និង​ទឹកជំនន់ ដែល​នាំឲ្យ​ប្រជាពលរដ្ឋ លំបាកទៅ​ចុះឈ្មោះ​បោះឆ្នោត​។ ក្នុងនោះ សមាសភាព គ​.​ជ​.​ប​. ទាំង ៩ រូប សព្វថ្ងៃ ភាគច្រើន​ជា​អតីត​សមាជិក​សកម្ម​របស់​គ​ណ​បក្ស​ប្រជាជន​កម្ពុជា ផងដែរ​។​

​យ៉ាងណាក៏ដោយ លោក ទេព នីថា អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត គ​.​ជ​.​ប​. បាន​មានប្រសាសន៍ ក្នុង​សន្និសីទកាសែត កាលពី​ព្រឹក​ថ្ងៃទី​២៥ ខែតុលា ឆ្នាំ​២០១២ ថា ការធ្វើ​បាតុកម្ម វា​ជា​សិទ្ធិសេរីភាព​មួយ ដោយ​ផ្អែក​លើ​ច្បាប់​ធ្វើ​បាតុកម្ម ហើយ​នេះ ជា​រឿង​ធម្មតា​ទេ​។
​ ​
​លោក ទេព នីថា បាន​បន្តថា ការធ្វើ​បាតុកម្ម​របស់​ចលនា​យុវជន​គណបក្ស សម រង្ស៊ី នៅ​ថ្ងៃ​ទី​៨ ខែវិច្ឆិកា ឆ្នាំ​២០១២ ដើម្បី​ទាមទារ​ឲ្យ​ក្រសួងមហាផ្ទៃ ផ្លាស់ប្តូរ​សមាសភាព​គណៈ​កម្មាធិការជាតិ​រៀបចំ​ការបោះឆ្នោត គ​.​ជ​.​ប​. គឺជា​សិទ្ធិ​របស់​គេ និង​ជា​យោបល់​របស់​គេ​ផ្ទាល់​។ ក៏ប៉ុន្តែ​ការសម្រេច​ជ្រើសរើស​សមាសភាព គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត គ​.​ជ​.​ប​. យ៉ាងណា​នោះ គឺ​រដ្ឋសភា​បាន​អនុម័ត​អស់ហើយ​។ សម្រាប់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត គ​.​ជ​.​ប​. គឺ​គ្រាន់តែ​អនុវត្ត​តាម​ច្បាប់ ដែល​មាន​ស្រាប់ និង​តាម​ការប្រគល់​សិទ្ធិ​របស់​ច្បាប់​តែ​ប៉ុណ្ណោះ​៕​

5 comments:

Anonymous said...

Thank You Suong Sophorn for your courage to lead our youths to strive for social justice and destroy Vietnam's interference and dominance in Cambodia.

Anonymous said...

អស់លោកបានដឹងយល់ឮ ច្បាស់រួចមកហើយថា
ហ៊ុនសែន ពុំបានផ្លាស់ប្ដូរជាដាច់ខាត នូវសមាស
ភាពនៃ គ.ជ.ប។ ជាពិសេស ប្រធានគណបក្ស
របស់អស់លោក កំពុងតែស្វែងរកគន្លិះ ដើម្បីឱ្យ
បានចូលកម្ពុជា ដោយផ្ញើលិខិត ២ ច្បាប់ទៅសំពះ
បាតជើង របស់សម្ដេចទាំង៣ ប្រះអង្គ ខ្ញុំសួរថា
វាជាឆាកកំប្លែង ដើម្បីឱ្យខ្មែរស្លាប់តាមការបោកប្រាស
របស់លោក រួចលោក អង្គុយផឹងស្រាឆ្ងាញ់ថ្លៃៗ ប្រលែង
ស្រីស្នេហ៍ ធ្វើព្រងើយឬ?បើដូច្នោះមែន ដល់ប្រជាពល
រដ្ឋកាត់ទោសលោកក្រោយបដិវត្តន៍ផ្កាឈូកកុំថាគាត់ខ្វះ
សីលធម៌ឱ្យសោះ!

Anonymous said...

10:01 PM

We agree.
Thank you

Anonymous said...

NEC should and must be independent, and fair Definitely, NEC must not be a tool for CPP.

Anonymous said...

ខ្ញុំសូមអរគុណដល់អស់លោកប្រធាននិសិត្យ ដែលមានស្មារតីជាតិ ពុះពារគ្រប់បែបយ៉ាងដើម្បីជាតិ ហើយក៏ជាគំរូដល់យុវជន ជំនន់ក្រោយ។
សូមឱ្យអស់លោកប្រកបបានសម្រេចនូវអ្វី ដែលលោកចង់បាន.....ហើយមានព្រះជាម្ចាស់តាមថែរក្សាដល់ក្រុមអស់លោកគ្រប់ពេលវេលា.