លិខិតលោកសម រង្ស៊ី ផ្ញើជូននាយករដ្ឋមន្ត្រី ត្រូវបានច្រានចោល
ថ្ងៃទី 21 តុលា 2012 | ដោយ: រតនា
Cambodia Express News
ដោយនៅក្នុងលិខិត នោះបានសរសេរថា លិខិតនេះ (លិខិតលោកសម រង្ស៊ី ផ្ញើជូនសម្តេចនាយករដ្ឋមន្ត្រី) មិនមានបញ្ជាក់អាសយដ្ឋាន ដូច្នេះមិនអាចទទួលយកលិខិតបានទេ។ភ្នំពេញ: ការស្វែងរកអន្តរាគមន៍របស់លោកសម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ដែលកំពុងតែនិរទេ្ទសខ្លួននៅក្រៅប្រទេស ពីសំណាក់ប្រមុខដឹកនាំរដ្ឋាភិបាល និងព្រះមហាក្សត្រ សម្តេចព្រះបាទ នរោត្តម សីហមុនី កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១២ មកដល់ត្រឹមថ្ងៃទី២០ ខែតុលា ហាក់ដូចជាមិនមានវិជ្ជមាន ឬក៏ការបើកភ្លើងខៀវណាមួយឲ្យលោកសម រង្ស៊ី បានវិលមកកម្ពុជាវិញនៅឡើយទេ។ ហើយលិខិតដែលលោកសម រង្ស៊ី ដាក់ជូនទៅសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏វាមិនត្រឹមត្រូវតាមរដ្ឋបាលផងដែរ។
មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ បានប្រាប់ឲ្យដឹងកាលពីកាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០១២ ថា លិខិតរបស់លោកសម រង្ស៊ី បានដាក់ជូនទៅសម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី១៧ ខែតុលា ដើម្បីស្នើសូមសម្តេចហ៊ុន សែន មេត្តាជួយអន្តរាគមន៍ ដើម្បីឲ្យរូបលោកបានមកគោរពវិញ្ញាណក្ខន្ធព្រះបរមសព និងបានឃើញព្រះភ័ក្ត្រ ព្រះអង្គជាចុងក្រោយ នៅរាជធានីភ្នំពេញ ត្រូវបានច្រានចោល ដោយមិនមានសញ្ញាវិជ្ជមាន ណាមួយក្នុងការបើកផ្លូវឲ្យលោកសម រង្ស៊ី បានចូលមកគោរពវិញ្ញាណក្ខន្ធ អតីតព្រះមហាវីរក្សត្រ បានទេ។
មន្ត្រីដដែលបានបន្តថា គណបក្សសម រង្ស៊ី កាលពីល្ងាចថ្ងៃទី២០ ខែតុលា ឆ្នាំ២០១២ បានទទួលលិខិតចុះថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១២ របស់ប្រធាន នាយកដ្ឋានរដ្ឋបាលទីស្តីការគណៈរដ្ឋមន្ត្រី។
ដោយនៅក្នុងលិខិតនោះបានសរសេរថា លិខិតនេះ (លិខិតលោកសម រង្ស៊ី ផ្ញើជូនសម្តេចនាយករដ្ឋមន្ត្រី) មិនមានបញ្ជាក់អាសយដ្ឋាន ដូច្នេះមិនអាចទទួលយកលិខិតបានទេ។
សូមជម្រាបថា កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១២ លោកសម រង្ស៊ី បានធ្វើលិខិតជូនសម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន ដោយសូមសម្តេចមេត្តាជួយអន្តរាគមន៍ ដោយទឹកចិត្តយោគយល់ ដ៏ខ្ពង់ខ្ពស់ ដើម្បីឲ្យរូបលោកបានមកគោរពវិញ្ញាណក្ខន្ធព្រះបរមសព និងបានឃើញព្រះភ័ក្ត្រ ព្រះអង្គជាចុងក្រោយ នៅរាជធានីភ្នំពេញ។ ជាមួយគ្នានេះក្នុងស្ថានភាពដែលកម្ពុជារងនូវព្រះ អវត្តមានជារៀងរហូត នៃព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ក្នុងនាមលោកជាកូនខ្មែរមួយរូប លោកយល់ឃើញថា ចាំបាច់ត្រូវតែលោក ខិត ខំជួយពង្រឹងការផ្សះផ្សាជាតិ រួបរួមជាតិ ឯកភាពជាតិ និងជួយដៅស្រាយបញ្ហាខ្មែរដោយខ្មែរ គ្នាឯង ស្របតាមព្រះរាជតម្រិះដ៏ខ្ពង់ខ្ពស់របស់ព្រះអង្គ កាលពីព្រះអង្គនៅមានព្រះជន្ម៕
14 comments:
គ្មានអសាយដ្ឋាន វាគ្រាន់តែជួយធ្វើកុំឱ្យ លោក
ដែលផ្ញើលិខិតទទួលភាពអាមាសខ្លាំងពេក ពិត
ជាពូកែលែកឆាកកំប្លែងមែន អ្នកទាំងពីរ៕
ឧទណ្ឌិតសម រង្ស៊ី អើយ !បើចង់ចូលស្រុកវិញ
វាស្រួលណាស់ ស្រួលមហាសែន ទង្វើទាំងអស់
ដែលសម រង្ស៊ី ឯងបានធ្វើពលីកម្មដើម្បីការពារជាតិខ្មែរ ការពារបូរណភាពដែនដិនៃប្រទេសខ្មែរ នឹងប្រយោជន៏ខ្មែរត្រូវលប់ចោលទាំងអស់ចោលទៅ ។
ត្រូវសម រង្ស៊ី ឯងថាការដកបង្គោលដំរុយដែលយួនយកមកបោះលើដីខ្មែរនោះជាការត្រឹមត្រូវទៅវិញទៅ ? ។ ហើយថាកាលពីថ្ងៃទី៩កញ្ញា២០១២ដែលអាហ៊ុន សែន បាននិយាយជាការត្រឹមត្រូវ
ហើយត្រូវសម រង្ស៊ី ឯងនិយាយថា៖ខ្ញុំសម រង្ស៊ី
គាំទ្រទាំងស្រុងនូវការពន្យល់របស់សម្តាចម៌ចំនួន៥ម៉ោងនៅក្នុងរដ្ឋសភាកាលពីថ្ងៃទី៩ខែកញ្ញា២០១២ហើយឧ្យអាស៊យ សុភាព យកសំបុត្រនោះទៅឧ្យ
អាហ៊ុន សែនទៅគឺបានសម្រេចហើយ ។
អាហ៊ុន សែន វានឹងឧ្យសម រង្ស៊ី ឯងចូលស្រុក
ខ្មែរវិញមិនខានទ្បើយ ដូចកាលដែលសម រង្ស៊ី ឯងបានធ្វើម្តងរួចមកហើយកាលពីឆ្នាំ២០០៧នោះ ។
បើសិនមេបក្សប្រឆាំងសង្រ្គោះជាតិ សមរាង្ស៊ី
នឹងទទួលធ្វើឡើងវិញនូវអ្វីទាំងអស់ដូចដែល
8:15 PM បានបង្គាប់ តើ ប្រជាពលរដ្ឋខ្មែរ
ទុករូបលោក សមរាង្ស៊ី ជាអ្នកស្នេហាជាតិ
ទៀតទេ?
ឮថា លោកសម រង្សី កំពុងរៀបចំគំរោងបើកយុទ្ធនាការណ៍
កេណ្ឌប្រមូលខ្មែរក្រៅប្រទេសដើម្បីប្ដឹងហ៊ុន សែន ទៅតុលាការឧក្រិដ្ឋអន្តរជាតិអំពីបទឧក្រិដ្ឋសង្គ្រាម
និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ របស់ហ៊ុន សែន
នោះ ទៅដល់ណា ទៅដល់ណីហើយ..?
សង្ស័យតែដើរបោកប្រាស់ខ្មែរយកលុយទៅដាក់ហោប៉ាវឬទិញវិឡាឡាននៅឯស្រុកបារាំងទេ...
ហើយកុហក់បោកប្រាស់ខ្មែរថាប្ដឹងប្ដឹងប្ដឹងទៅ...
Your Stories will follow your shadow!
T. Chhim Wat Koh (អា ឈឹមវត្តកោះ)
already claimed the credit for it!!!
"It is now up to Premier Hun Sen and His Majesty King Sihamoni to help reconcile among all Khmer brothers.
On October 15 I wrote on this blog suggesting that a phone call should be made (by someone).... and all Khmers should use this sad occasion to reconcile. Now 3 days later, Sam Rainsy has made a move to reach out. Congratulations."
Need we say more?
It looks like Khmer mentality is now in a complete disorder. They are going mad- CHHKUOT. They hate yuon while hating the yuon hater. They hate yuon but love Hun Sen. They hate Sihanouk but support 23 October. They love Sihanouk but hate Same Rainsy and so on.
So what they want and what they do
and what are their points or they just simply go crazy. I know that you are gonna say you too. But be realistic and beneficial.
Now that you asked for it...I'd just have to say that you, yes you @1:25 AM are crazy too....ROFL!!! But please, please do not go mental on me, okay Mister? Thanks.
Crazy Glue
ល្មមឈប់ឈ្លោះគ្នាហើយខ្មែរអើយ។ ទោះយ៉ាងណាការបោះឆ្នោតខាងមុខនេះមិនឈ្នះ ហ៊ុន សែន ដែរ គ្រាន់តែអាចធ្វើអោយ លោក ហ៊ុន សែន ព្រួយខ្លះៗ បើខ្មែរអាចនាំគ្នាគិតពីគោលបំណងយួនឡើងវិញ។
ខ្ញុំជាអ្នកគាំទ្រលោក សមរង្សី នៅពេលដែលបាន ឃើញលិខិតរបស់លោកសរសេរទៅលោក ហ៊ុន សែន ឲ្យជួយធ្វើអន្តរាគមន៏ ដើម្បីបានចូលស្រុកនោះ ខ្ញុំ ខ្ញុំ ខ្ញុំនិយាយមិនចេញ។
ខ្ញុំជាអ្នកគាំទ្រគណប័ក្យប្រឆាំងមួយនាក់ ពេលបានឃើញអត្តន័យលិខិតរបស់លោកប្រធាន សមរង្សីតាមki. សរសេរផ្ញើរជូនលោក ហ៊ុនសែន ឱ្យជួយធ្វើអន្តរាគមន៏ក្នុងការវិលត្រឡប់ចូលស្រុកនោះ ខ្ញុំមិនយល់ទាល់សោះ?តើអស់លោកធ្វើនយោបាយដូចសព្វថ្ងៃនេះសម្រាប់បោកប្រាស់
ពលរដ្ឋឬ?ខ្ញុំមានសោកស្ដាយណាស់លោក....។
ខ្ញុំថា ត្រូវសមាជិក សមាជិកា នៃគណបក្សសមរាង្ស៊ី
និងគណបក្សសង្រ្គោះជាតិភ្ញាក់រឮកក្រោកឈរប្រឆាំង
ឡើង។ អ្វីដែលលោកសមរាង្ស៊ីធ្វើឱ្យថោកដល់ថ្នាក់ សំពះអង្វរដល់បាតជើងហ៊ុនសែន ក៏វាបណ្ដាលឱ្យចៀស
ឥទ្ធិពលទៅដល់អស់លោកដែលជាអ្នកគាំទ្រ។
How can Sam Rainsy dare to put his address in his letter because he is a fugitive. Actually, fugitive always hides his place. Get it?
អាចម៍អុកដំ សម រង្ស៊ី...ឆ្កែកន្ទុយវខ្វៀននៅតែខ្វៀន
របស់គណបក្សប្រឆាំងឡេមឡឺម-តែងត្រូវរ៉ូវ
គ្នាជាមួយ(CPPយួនហាណូយ)...
យកលេសនេះ-យកលេសនោះ ១.000ជំពួក(កិច្ចកល-មាយាដកទង)នេះ...
ធ្វើជាចង់ឃើញព្រះភក្រ្ត ព្រះសពនរោត្តម សីហនុ
ជាគ្រាក្រោយបង្អស់។
___________________________________
...rneygu15ពុតពិសពុល ង្វៀងសម រង្សីតាមមិនទាន់ទេ!
Post a Comment