ដកស័ក្តិ និងបញ្ឈប់តួនាទី លោក ឌឿន សុវណ្ណ ជាឧត្តមសេនីយ៍ផ្កាយ៣ នៅក្រសួងមហាផ្ទៃ
Saturday, 13 October 2012
ដោយ៖ ដើមអម្ពិល (Dap)
ភ្នំពេញ៖យោងតាមប្រភពព័ត៌មាន ពីមន្ត្រីនគរបាលជាន់ខ្ពស់ ក្រសួងមហាផ្ទៃ បានឲ្យដឹងថា លោក ឌឿន សុវណ្ណ ថ្នាក់ឧត្តមសេនីយ៍ពាក់ផ្កាយ៣ និងមានតួនាទី ជាទីប្រឹក្សាក្រសួងមហាផ្ទៃត្រូវបានព្រះមហាក្សត្រ ដោយយោងតាមសំណើររបស់ ប្រមុខនៃរាជរដ្ឋាភិបាលដកបុណ្យស័ក្តិ និងតួនាទី ដោយជាប់ព័ន្ធនឹងបញ្ហា មិនប្រក្រតីមួយ ចំនួន ។
យ៉ាងណាក៏ដោយអ្នកនាំពាក្យក្រសួងមហាផ្ទៃលោក ឧត្តមសេនីយ៍ ខៀវ ភ័គ នៅព្រឹកថ្ងៃទី១៣ ខែតុលានេះ បានបញ្ជាក់ថា លោកមិនទាន់ទទួល បានព័ត៌មានខាងលើនេះនៅឡើយទេ ខណៈដែលអ្នកនាំពាក្យ អគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ គាត ច័ន្ទថារិទ្ធ មិនអាចសុំការអត្ថាធិប្បាយបាន។
បើយោងតាមប្រភពដដែលបានឲ្យដឹងថា មូលហេតុដែលនាំឲ្យមានការបញ្ចប់តួនាទី និងដកស័ក្តិពីលោក ឌឿន សុវណ្ណ ដោយសារតែ មន្ត្រីគនរបាលជាន់ខ្ពស់រូបនេះ អាច ជាប់ពាក់ព័ន្ធពីបទក្លែងបន្លំ ឯកសារសារធារណៈ៕
Subscribe to:
Post Comments (Atom)
1 comment:
តាមមើលទៅស្ដេចប្រហែលត្រូវពួកបនក្បត់បង្ខំ
ឱ្យចុះហត្ថលេខាទើបអ្វីដែលមិនសំខាន់ស្ដេចយល់
ព្រមភ្លាម។បើរឿងប្រយោជន៍ជាតិ ស្ដេចនៅធ្មឹង
បដិសេធដាច់ខាតមិនទទួលព្រម។
Post a Comment