ប្រជាពលរដ្ឋបឹងកក់ និងបុរីកីឡា ហែញត្តិទៅស្ថានទូតអាមេរិក ឲ្យជួយអន្តរាគមន៍ |
ប្រជាពលរដ្ឋបឹងកក់ និងបុរីកីឡា ហែញត្តិទៅស្ថានទូតអាមេរិក ឲ្យជួយអន្តរាគមន៍
ថ្ងៃទី 5 វិច្ឆិកា 2012 | ដោយ: រតនា
Cambodia Express News
ភ្នំពេញ: ប្រជាពលរដ្ឋបឹងកក់ និងបុរីកីឡា បានដើរហែញត្តិ ចេញពីភូមិទៅកាន់ស្ថានទូតអាមេរិក កាលពីព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១២ ដើម្បីសុំអន្តរាគមន៍ពីប្រធានាធិបតីអាមេរិក និងលោកឯកអគ្គរាជទូតអាមេរិក ឲ្យជួយដោះស្រាយបញ្ហាដីធ្លីដ៏រ៉ាំរ៉ៃ នៅតំបន់បឹងកក់ និងប្លុកបុរីកីឡា ក្នុងរាជធានីភ្នំពេញ។
ក្នុងពេលដើរដង្ហែក្បួននៅព្រឹកមិញ មានសមត្ថកិច្ចចម្រុះ ព្យាយាមរារាំងអ្នកភូមិបឹងកក់ តែមិនមានអំពើហិង្សាទេ។ ទីបំផុតអ្នកភូមិក៏បានដើរទៅកាន់ស្ថានទូតអាមេរិក ដែលស្ថិតនៅប្រមាណ ១.០០០ ម៉ែត្រពីបឹងកក់។
នៅក្នុងញត្តិនោះ ដាក់ជូនប្រមុខដឹកនាំមហាអំណាចអាមេរិក ក្រុមអ្នកភូមិបឹងកក់ បានសុំឲ្យរដ្ឋាភិបាលកម្ពុជា វាស់ដីទំហំ ១២,៤៤ ហិកតា ជូនដល់ពួកគាត់ ផ្តល់ប័ណ្ណកម្មសិទ្ធិ ដល់ប្រជាពលរដ្ឋដែលមិនទាន់ទទួលបាន សុំឲ្យប្រជាពលរដ្ឋដែលរស់នៅក្រៅដីទំហំ ១២,៤៤ ហិកតា ឲ្យបានរស់នៅក្នុងដីនោះផង និងស្នើឲ្យដោះលែងអ្នកស្រី យោម បុប្ផា ដែលត្រូវតុលាការចោទប្រកាន់ និងឃុំខ្លួន។
ចំណែកប្រជាពលរដ្ឋបុរីកីឡា ក៏បានសុំឲ្យសហរដ្ឋអាមេរិក ជួយអន្តរាគមន៍ទៅកាន់រដ្ឋាភិបាលកម្ពុជា ដើម្បីដោះលែងអ្នកស្រី ទឹម សាក់មុនី និងស្នើឲ្យក្រុមហ៊ុន ផានអ៊ីម៉ិច សាងសង់អគារផ្ទះល្វែង ឲ្យបានគ្រប់ចំនួន ១០ អគារ តាមកិច្ចសន្យាពីដើមទី ដើម្បីផ្តល់សំណង់ដល់ប្រជាពលរដ្ឋ ជាថ្នូរនឹងការអភិវឌ្ឍន៍នៅនឹងកន្លែង៕
2 comments:
យោងតាមភាពជាក់ស្តែងដែលក្រុមប្រជាពលរដ្ឋបា
នមើលឃើញថារដ្ឋាភិបាលក្រុងភ្នំពេញបានទិញ
សម្ភារៈសិកមានទាំងរថគ្រោះនិងរថយន្តចំបាំងទុក
សំរាប់ការពារមន្រ្តីការទូតនានាចាប់ពីថ្នាក់រដ្ឋមន្រ្តី
រហូតដល់ប្រធានាធិបតីយ្យ ក្នុងពេលប្រជុំកិច្ចការ
តំបន់អាស៊ីអគ្នេយ៍ASEANនៅក្នុងប្រទេសខ្មែរនា
ពេលខាងមុននេះក្រុមពលរដ្ឋដែលរងគ្រោះដោយ ផ្ទាល់ដឺងយ៉ាងច្បាស់ថា៖និងមានកិច្ចការពារសុវត្តិ
ភាពខ្ពស់ ដូច្នេះ ពួកគាត់ត្រូវតែធ្វើពាក្យជូនមន្រ្តីការ
បទេស(ទូត)ទុកជាមុន ដោយពួគគាត់យល់ថា៖ មន្រ្តីទាំងនោះអាចជួយចាត់ការវិធានការចំពោះ
រាជរដ្ឋាភិបាលរបស់ខ្លួនបាន បើមិនបានខ្លះក៏ទាំង
អស់ដែរ(ពួកគាត់ជាមនុស្ស មានប្រទេសដូចគេ,តែខុសប្លែកដែលមានប្រមុខដឹកនាំមិនចេះខ្មាស់)៕
លោកអ៊ុំ មិញ ពូ បងស្រី ប្រុស និងក្មួយៗ ជាទី
គោរព និង ស្រឡាញ់,
យើង ត្រូវចងចាំជានិច្ចថា ទាំងបារាំង ទាំងអាមេរិក
ពួកប្រទេសមហាអំណាចទាំងនេះ បើមិនបានចំណេញ
ដល់ពួកវាទេ វាមិនធ្វើទេ សូមលោកជ្រាបចុះ។
យើងដឹងច្បាស់ បារាំងគ្រប់គ្រងធ្វើអនានីគមន៍ប្រទេស
ណាមួយ ប្រទេសនោះគ្មានក្ដីរុងរឿងថ្កើងថ្កានឡើយ។
បើលោក អាមេរិកវិញ យូអិន និងប្រទេសមួយចំនួន
បដិសេធ ប៉ុន្ដែ នៅតែ អាលោកអាមេរិក ចូលវាយ
លុកប្រទេសអៀរ៉ាក់ ព្រោះហេតុអ្វី?
សរុបទៅ យើងមិនត្រូវសង្ឃឹមលើប្រទេសមហាអំណាច
ទាំងស្រុងក៏ពិបាកដែរ។លោក ហ៊ុនសែន ត្រូវការលោក
អូបាម៉ា អ្នកទាំងពីរ ត្រូវការគ្នាជាចាំបាច់ ថ្វីត្បិតតែកម្ពុជា
ពុំមានប្រេងកាតបរិបូណីដូចប្រទេសអៀរ៉ាក់ តែកម្ពុជាពូ
កែមានថ្វីដៃខាងផលិតគ្រឿងញាណពិសេសផ្ដល់ជូន
អាមេរិក ដើម្បីរក្សាអំណាចនិងមុខដំណែង ជានាយក
រដ្ឋមន្រ្តីខ្មែរ លុះថ្ងៃស្លាប់?
Post a Comment