Saturday, November 10, 2012

ចាប់សមាជិកក្រុមប្រឹក្សា ស្រុករលាប្អៀរម្នាក់ លក់ដីខ្យល់

មន្ត្រីតូចតាចលក់ដីខ្យល់ត្រូវចាប់ខ្លួនដាក់ពន្ឋ នាគារ ចុះ ហ៊ុន សែន ឲ្យដីខ្យល់ជាង ​១២​ហិកតា  ដល់អ្នកភូមិបឹងកក់ ម៉េចមិនអូស​ក្បាលមកដាក់គុកផង ?
លោក​ជា ឈឿង អតីត​មេឃុំ​ស្វាយជ្រុំ បច្ចុប្បន្ន​ជា​សមាជិក​ក្រុមប្រឹក្សា​ស្រុក​រលាប្អៀរ ត្រូវបាន​សមត្ថកិច្ច​ប៉ូលិស​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល ចាប់ខ្លួន​តាម​ដីកា​របស់​តុលាការ​សាលាដំបូង​ខេត្តកំពង់ឆ្នាំង ពីបទ​ឆបោក និង​ក្លែង​លិខិត លក់​ដី​ខ្យល់​ ។
(ថ្ងៃទី 9 វិច្ឆិកា 2012, ម៉ោង 04:43:PM) | ដោយ: បរិបូរណ៍ CEN
កំពង់ឆ្នាំង: លោក​ជា ឈឿង អតីត​មេឃុំ​ស្វាយជ្រុំ បច្ចុប្បន្ន​ជា​សមាជិក​ក្រុមប្រឹក្សា​ស្រុក​រលាប្អៀរ ត្រូវបាន​សមត្ថកិច្ច​ប៉ូលិស​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល ចាប់ខ្លួន​តាម​ដីកា​របស់​តុលាការ​សាលាដំបូង​ខេត្តកំពង់ឆ្នាំង ពីបទ​ឆបោក និង​ក្លែង​លិខិត លក់​ដី​ខ្យល់​។​


​ប៉ូលិស​បាន​ឃាត់ខ្លួន​លោក ជា​ឈឿង​និង ភរិយា​របស់គាត់ កាលពី​វេលា​ម៉ោង ជាង​១១​ថ្ងៃត្រង់​ទី​៧ ខែ​វិ​ចិ្ឆ​កា ឆ្នាំ​២០១២ ក្នុងខណៈ​ពេលដែល​គាត់​កំពុង​ជិះ​នៅលើ​រថយន្ត​ផ្ទាល់ខ្លួន​ធ្វើដំណើរ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ត្រង់ចំណុច​ភូមិ​ដំណាក់​ពពូល សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង​។ ប៉ុន្តែ​ក្រោយមក ភរិយា​របស់លោក​ជា ឈឿង ត្រូវបាន​សមត្ថកិច្ច​ដោះលែង​ឲ្យ​ត្រឡប់​ទៅវិញ​។​
​ប្រភពពី​ សមត្ថកិច្ច​បា​ន​ឲ្យ​ដឹងថា កន្លងទៅនេះ លោក​ជា ឈឿង រួម​និង​គូរ​កន​មួយចំនួនទៀត បាន​យកលុយ​ពី​អ្នកទិញ​ដី​ម្នា​ក់នៅ​ភ្នំពេញ​ចំនួន​២៥​ម៉ឺន​ដុល្លារ​(​ អ្នកខ្លះ​ថា​៣៥​ម៉ឹ​ន​ដុល្លារ​) ដោយ​សន្យា​រៀប​ដី​ទំហំ​១.៣០០​ហិកតា នៅ​តំបន់​បឹង​បួន​មុំ ក្នុងភូមិ​សាស្ត្រ ភូមិ​ទ​ម្ព​រ ភូមិ​សិឡា​ង ភូមិ​ធ្នង់​កំបុត និង​ភូមិ​ទួល​ទ្រា ឃុំ​ស្វាយជ្រុំ ស្រុក​រលាប្អៀរ ឲ្យ​ទៅ​ម្ចាស់​លុយ​នោះ​។ ប៉ុន្តែ​នៅពេលដែល​អ្នកទិញ​មករ​កដី គឺ​មិន​គ្រប់​តាម​កាស​ន្យា​នោះឡើយ ទោះបីជា​ម្ចាស់​លុយ​បាន​ពន្យារពេល​ជាច្រើន​ឆ្នាំ ទុក​ឱកាស​ឲ្យ​លោក​ជា ឈឿង និង​គូកនរ​កដី​ឲ្យ​គ្រប់​ចំនួន តែ​នៅតែ​មិនអាច​ទៅរួច ទើប​ម្ចាស់​លុយ​សម្រេច​ប្តឹង​លោក​ជា​ឈឿង តែម្តង ក្នុង​រឿងនេះ​លោក​ជា ឈឿង ក៏បាន​ក្លែង​ឯកសារ​ផងដែរ​។​
​ប្រភពពី​មន្ត្រី​សាលាស្រុក​រលាប្អៀរ បាន​ឲ្យ​ដឹងថា តាម​គម្រោង​របស់លោក​ជា ឈឿង និង​គូរ​កន មានគំនិត​បញ្ចុះបញ្ចូល​ទិញ​ដីស្រែ​ឡើង​ទឹក​ថោកៗ ពី​ប្រជាពលរដ្ឋ និង​ហ៊ុមព័ទ្ធ​យក​ដីព្រៃ​លិច​ទឹក មួយចំនួនទៀត​នៅក្នុង​តំបន់​បឹង​បួន​មុំ​នោះ ប៉ុន្តែ​ប្រជាពលរដ្ឋ​ខ្លះ​លក់ ប្រជាពលរដ្ឋ​ខ្លះទៀត​ក៏​មិន​លក់ ហើយ​កា​រំលោភ​យក​ដីព្រៃ​លិច​ទឹក​របស់​រដ្ឋ​ក៏​ទៅ​មិន​រួច ទើប​គ្មាន​ដី​ឲ្យ​ម្ចាស់​លុយ​បែបនេះ​។​
​មជ្ឈដ្ឋាន​នានា នៅក្នុង​ខេត្តកំពង់ឆ្នាំង កំពុងតែ​ចាំមើល​ថា តើ​លោក​ជា ឈឿង និង​ឆ្លើយ​ដាក់ លើ​មន្ត្រី​ណាខ្លះ​ដែល​ពាក់ព័ន្ធ​និង​ករណីនេះ  បើតាម​ប្រភពព័ត៌មាន​មួយ​បាន​ទម្លាយ​ឲ្យ​ដឹងថា អ្នក​ដែល​ពាក់ព័ន្ធ​និង​បាន​ចាយលុយ​ដី​នេះ​មាន មន្ត្រី​គណៈ​អភិបាលស្រុក​រលាប្អៀរ មេឃុំ​ស្វាយជ្រុំ ស្មៀនឃុំ និង​មេភូមិ​ទាំង​៤​ខាងលើ​៕  

No comments: