អ្នកស្រី ទេព វន្នី ពេលសាលាឧទ្ធរណ៍សម្រេចដោះលែងពីគុក កាលពីខែមិថុនា។ រូបថត ជីវ័ន |
Monday, 05 November 2012
ឃុត សុភចរិយា
The Phnom Penh Post
ភ្នំពេញៈ ស្ត្រីដែលជាអតីតអ្នកទោសដីធ្លីម្នាក់ ក្នុងចំណោមស្ត្រី ១៣ នាក់ ក្នុងសហគមន៍បឹងកក់ ដែលតែងតែដឹកនាំការតវ៉ា តាមរូបភាពប្លែកៗ ដើម្បីការពារដីធ្លីផ្ទះសម្បែងពីការរំលោភបំពាន ត្រូវបានជ្រើសរើសឲ្យទទួលពានរង្វាន់ Global Leadership Award ពី Vital Voices នៅថ្ងៃទី០២ ខែ មេសា ឆ្នាំ២០១៣ខាងមុខនេះ។
យោងតាមលិខិតអញ្ជើញរបស់អ្នកស្រីអាលីស នែលសិន នាយិកាប្រតិបត្តិរបស់ Vital Voices Global Partnership ដែលបានផ្ញើជូនអ្នកស្រី ទេព វន្នី តាមរយៈលោកស្រីមូរ សុខហួរ និងដែលភ្នំពេញ ប៉ុស្តិ៍ ទទួលបានកាលពីម្សិលមិញ បានបញ្ជាក់ថា អ្នកស្រីទេព វន្នី ត្រូវបានជ្រើសរើសយ៉ាងសម្រិតសម្រាំង ឲ្យជាប់ពានរង្វាន់ Vital Voices Global Leadership Award បន្ទាប់ពីអ្នកស្រី បានប្រឹងប្រែងតស៊ូមតិយ៉ាងសកម្ម ក្នុងការដឹកនាំចលនាស្ត្រី ក្នុងសហគមន៍បឹងកក់ ដើម្បីការការពារសិទ្ធិដីធ្លីលំនៅដ្ឋាន និងសិទ្ធិជាមូលដ្ឋានផ្សេងទៀត សម្រាប់សហគមន៍របស់អ្នកស្រី និងសហគមន៍មួយចំនួនទៀតក្នុងប្រទេសកម្ពុជា។
Vital Voices ត្រូវបានបង្កើតឡើងដោយលោកស្រី ហ៊ីឡារី គ្លីនតុន សម្រាប់ជាការផ្ដល់កិត្តិយស ដល់ស្ត្រីដ៏ពិសេសចំនួនប្រាំនាក់ រៀងរាល់ឆ្នាំដែលបានការពារសិទ្ធិមនុស្ស សិទ្ធិស្ត្រី។
ពាន រង្វាន់នេះ នឹងត្រូវបានគេប្រារព្ធធ្វើនៅថ្ងៃទី ០២ ខែមេសា ឆ្នាំ២០១៣ នៅឯ JohnF. Kennedy Center for performing Arts ក្នុងទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក ដែលជាថ្ងៃប្រារព្ធខួបលើកទី១២ នៃកម្មវិធី Global Leadership Award ។
Vital Voice នឹងរៀបចំសម្រាប់ការធ្វើដំណើរ និងការស្នាក់នៅឲ្យអ្នកស្រីទេព វន្នី ដើម្បីចូលរួមកម្មវិធី និងទទួលរង្វាន់ ពីថ្ងៃទី២៩ ខែមីនា ដល់ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៣។
ក្រោយពីទទួលបាននូវព័ត៌មាននេះ អ្នកស្រីទេព វន្នី បានសម្តែងនូវក្ដីរំភើបរីករាយនិងគិតថាសកម្មភាពរបស់សហគមន៍ អ្នកស្រីធ្វើនាពេលកន្លងមក គឺជារឿងត្រឹមត្រូវ។
អ្នកស្រីបាន និយាយថា៖ «ពានរង្វាន់ដែលខ្ញុំនឹងត្រូវទទួលបាននេះ គឺបញ្ជាក់អំពីអ្វីដែលសហគមន៍យើងខ្ញុំទាំងអស់គ្នា បានធ្វើយ៉ាងត្រឹមត្រូវ គឺការតស៊ូមតិរបស់ពួកយើងត្រឹមត្រូវតាមច្បាប់ជាតិនិងអន្តរជាតិ មិនមែនជាការតវ៉ាបែបអនាធិបតេយ្យ ដូចអ្វីដែលខាងបុគ្គលជាមន្ត្រីសាធារណៈមួយចំនួនបានចោទប្រកាន់នោះ ទេ»។
អ្នកស្រីទេព វន្នីដែលក៏ទទួលបានការអញ្ជើញ ឲ្យទៅចូលរួមកម្មវិធី Movies That Matter Festival ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី២១ ដល់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៣ នៅទីក្រុង Amsterdam នៃប្រទេសហូឡង់ដែរនោះបន្តថា៖«យើងនឹងបន្តជួយដល់ប្រជាសហគមន៍ របស់យើងនិងសហគមន៍រងគ្រោះដទៃទៀតដើម្បីឲ្យពួកគេទទួលបាន យុត្តិធម៌។ ការចែករំលែកនូវបទពិសោធនិងចំណេះដឹងឲ្យគ្នាទៅវិញទៅមកគឺជាវិធី ដ៏ល្អ ក្នុងការជួយឲ្យសហគមន៍ និងសង្គមជាតិទទួលបានសិទ្ធិសេរីភាព និងវឌ្ឍនភាព»។
សកម្មជន ស្រ្តី អ្នកភូមិបឹងកក់ម្នាក់ទៀត អ្នកស្រីហេង មុំ ដែលកាលពីថ្ងៃទី ២២ ខែកញ្ញា កន្លងមក បានទៅធ្វើបទបង្ហាញមួយស្ដីពី «ការអភិវឌ្ឍគ្មានតម្លាភាពនិងភាពអយុត្តិធម៌នៅកម្ពុជា»នៅទីក្រុងប៊ែរឡាំង ប្រទេសអាល្លឺម៉ង់បាននិយាយថា នេះជាដំណឹងមួយ ដែលនាំមកនូវក្ដីត្រេកអរ សម្រាប់ប្រជាពលរដ្ឋ ក្នុងសហគមន៍បឹងកក់។ អ្នកស្រីថ្លែងថា៖«ខ្ញុំក៏ដូចជាប្រជាពលរដ្ឋក្នុងសហគមន៍បឹងកក់ទាំងអស់មានចិត្តអរសប្បាយខ្លាំងណាស់ នៅពេលដឹងថា ការប្រឹងប្រែងតស៊ូមតិដើម្បីការពារលំនៅដ្ឋាន និងសិទ្ធិជាមូលដ្ឋានផ្សេងៗទៀត របស់ក្រុមស្ត្រីសហគមន៍បឹងកក់យើងខ្ញុំ ទទួលបាននូវពានរង្វាន់ Global Leadership Award ពី Vital Voices»។ អ្នកស្រីបានបន្តទៀតថា មកទល់ពេលនេះ បញ្ហាប្រឈមនៅតែបន្តកើតមានចំពោះប្រជាពលរដ្ឋ ក្នុងសហគមន៍បឹងកក់ពិសេសស្ត្រីនិងកុមារ។ ជាក់ស្ដែងករណីអ្នកស្រីយ៉ោម បុប្ផា ដែលត្រូវបានអាជ្ញាធរចាប់ខ្លួនដោយគ្មានបង្ហាញដីកា និងត្រូវបាន តុលាការ សម្រេចឃុំខ្លួនយ៉ាងតក់ក្រហល់ដែលនាំឲ្យកូនប្រុសវ័យ ៨ ឆ្នាំរបស់គាត់ មានអារម្មណ៍បាក់ទឹកចិត្ត ក្នុងការសិក្សារៀនសូត្រ គិតតែយំនឹកដល់ម្ដាយរៀងរាល់ថ្ងៃ៕
8 comments:
ហេតុអ្វី ខ្ញុំ តែងតែមានការយល់ខុសពីគេ?
ដោយហេតុថា ហ៊ុនសែន បុគ្គលខ្លាំងពូកែ
ឬជើងឆើតធ្លាប់ សម្លាប់ខ្មែរស្នេហាជាតិ តាម
បញ្ជារបស់ចៅហ្វាយយួនហាណូយ!
ចុះហេតុអ្វី ហ៊ុនសែន មិនសម្លាប់ មេបះបោ
នាំគេធ្វើបាតុកម្ម នៅបឹងកក់ នៅបុរីកីឡា និង
នៅគ្រប់កន្លែងដទៃទៀត? សូមជូនទស្សនៈ
សម្រាប់ពិចារណា ទៅលើសកម្មភាពរបស់
មេដឹកនាំខ្មែរ ហ៊ុនសែន៕
Congratulation to Mrs Tep Vanny for her courage and her will to fight against the unjust society in her community.
លោក@4:42 PM...ជាទីគោរព និង រាប់អាន!
គួរលោក (4:42 PM) សួរទៅអាមេឃាតករហ៊ុន សែន
(បុកគល់)ខ្លាំងពូកែ របស់លោក... ឬក៏ អាចៅហ្វាយយួនហាណូយ របស់អាហ៊ុនសែនទៅ..
?......ខ្ញុំ!..ក៏មិនយល់ដែរ?
អីយ៉ាលោក 8:06 PM ជាទីគោរព,
យូរៗទៅ វាទៅជា អាមេឃាតករហ៊ុន សែន
(បុកគល់)ខ្លាំងពូកែ របស់លោក....
ពាក្យគោរព និង ជាទីរាប់អាន ខ្ញុំអាចទទួលមួយ
រយៈសិនបាន ក៏ ប៉ុន្ដែ ត្រង់ដែលថា អាឃាតករ
ហ៊ុនសែន (បុកគល់)ខ្លាំងពូកែ"របស់លោក"...
ប្រសិនបើលោក ចង់សំដៅមករកខ្ញុំមែន លោកពិតជា
ច្រឡំធំហើយ សូមលោកបើកនេត្រាទាំងពីរឱ្យធំម្ដង
ទៀត ប្រសិនបើលោកច្រឡំមែននោះ បើពុំដូច្នោះទេ
អាឃាតករភ្នែកទោលនោះ ពិតជារបស់លោកទៅវិញ
ទេ។
ប៉ុន្ដែ ទោះបី យ៉ាងណាមនុស្សបុថុជ្ជនទាំងអស់គ្មាន
នរណាម្នាក់ឥតខ្ចោះទេ។ប្រសិនបើពុំបានដូចការគិត
របស់ខ្ញុំទេ សូមទុកជាមោឃៈ។មែនមនុស្សកុំឱ្យទុកចិត្ត
មនុស្ស ព្រោះអាចជួនកាលល្អតែភាពខាងក្រៅ។
ដំរីជើង៤ នៅតែមានភ្លាត់ អ្នកប្រាជ្ញាចេះស្ទាត់ក៏
នៅតែមានភ្លេច៕
ជំរាបមកលោក@12::55 AM,
មិនជាទីគោរព និង មិនជាទីរាប់អាន !
បើខ្ញុំមិនច្រឡំទេ,
ខ្លួនលោកទេតើ ជាអ្នកលើកកំពស់
អាមេឃាតករហ៊ុនសែន(បុកគល់)ខ្លាំងពូកែ....ឬជើងឆើតធ្លាប់ សម្លាប់ខ្មែរស្នេហាជាតិ តាម
បញ្ជារបស់ចៅហ្វាយយួនហាណូយ!....
ពាក្យថាអាមេឃាតករហ៊ុន សែន"របស់លោក",
បើលោកទទួលមិនបាន...
ខ្ញុំសូមទទួលជួសលោកទៅចុះ
....(អាមេឃាតករហ៊ុនសែន (បុកគល់)ខ្លាំងពូកែ"របស់ខ្ញុំ 8:06 PM)។
ខ្ញុំសូមជំរាបលោកថាខ្ញុំមិនដែលបានតាំងខ្លួនជាដំរីជើង៤-ឬក៏អ្នកប្រាជ្ញអីហ្នឹងទេ!
សូមលោកទទួលយកទៅវិញចុះ!
មិនបាច់ជម្រាបទេ,មកដល់លោក1:52 AM,
ដំរីជើង៤ និងអ្នកប្រាជ្ញ មានន័យថា បើសំណេរ
របស់ខ្ញុំមានការខុសឆ្គងជ្រុលជ្រោះ ទៅលើសំណេរ
របស់រូបលោក ក៏សូមអភ័យទោស ព្រោះខ្ញុំត្រូវការ
ពារខ្លួនឯងដែរ ដូច្នោះហើយទើបខ្ញុំយកភាសិតនោះ
មកប្រើ។ម៉្យាងខ្ញុំភ័យក្រែងគេ ដាក់ម៉ាផ្លែទៀត ចេះ
ឯងឱ្យក្រែងចេះគេ ទើបរៀនធ្វើរបងការពារទុកជា
មុន៕ អរគុណដែលចូលរួមប្រាស្រ័យជាមួយលោក
ស្ដីពីរឿងស្រុកទេសន៍!
គេសម្លាប់ តែអ្នកបះបោការពារផលប្រយោជន៍ប្រជា
ពលរដ្ឋខ្មែរមែនពិត។មនុស្សរបស់គេ យ៉ាងណាគេ
មិនសម្លាប់ដាច់ខាត។
សូមបងប្អូននៅបរទេស ទាំងអស់គ្នា គួរណាស់តែឈប់រវីរវល់ និងបញ្ហានយោបាយនៅឯស្រុកខ្មែរទៀតទៅ ! ពីព្រោះថា ពលរដ្ឋនៅក្នុងស្រុកខ្មែរ គឺពួកគាត់កែលែងកើតហើយ ។ ពួកគាត់ គិតតែសប្បាយ ខិតខំរកស៊ីកេងប្រវ័ញ ពុករលួយ សម្ងំយកសុខ រៀងៗខ្លួន ពួកគាត់មិនចេះឈឺឆ្លាលនិងរឿងអយុត្តិធម៌ទាំងឡាយ ដែលកើតឡើងជុំវិញខ្លួនគាត់ឡើយ ។ ក្នុងផ្នត់គំនិតរបស់ពួកគេ គេយល់ថា អាណាស្នេហាជាតិ គឺជាមនុស្សល្ងង់ ឆាប់ងាប់ លើសពីនេះទៅទៀត ពួកគេស្អប់និងច្រណែន និងបងប្អូននៅបរទេសណាស់ ។ ពួកគាត់ សុខចិត្តអោយយួន ឬចិន ត្រួតក្បាល ជាជាងទទួលយកគោលគំនិតពីពួកយើងនៅបរទេរស ដែលពួកយើងមានបំណងចង់អោយ ស្រុកខ្មែរខ្លាយ ជាប្រទេសមួយ ដែលមានលទ្ធិប្រជាធិបតេយ្យ ដូចគេដូចឯង ។ដូចឃើញស្រាប់ហើយ ពេលយើងទៅលេងស្រុកខ្មែរម្ដង ពួកគេរាក់ទាក់ខ្លាំងណាស់ តែមានគោលដៅគឺ ពួកគេចង់ រឹតកៀបយកតុល្លាពីយើង តែប៉ុណ្ណោះ ។កាលណាអស់តុល្លាហើយ គឺពួកគេលែងត្រូវការពួកយើងទៀតហើយ ។
សព្វថ្ងៃនេះ យើងបានរស់នៅ បស្ចឹមប្រទេស ដែលជាទឹកដីដែលមានសិទ្ធសេរីភាពត្រឹមត្រូវ។ ម្នាក់ៗ មានជីវភាពធូរធារ មានការងារធ្វើ ដូច្នេះហើយ បើមានពេលវេលា ពួកយើងត្រូវតែនាំគ្នា ដើរលេងជុំវិញពីភពលោក ជប់លៀងស៊ីចាយ ទិញរបស់របរល្អៗ តុបតែងផ្ទះ ទិញឡានល្អៗ ឬក៏ទុកលុយបញ្ជូនកូនចៅយើង អោយទៅរៀននៅសាកលវិទ្យាល័យល្អ ៗ ជាជាងយកលុយចូលទៅស្រុកខ្មែរ ។ ពីព្រោះថា ជាងម្ភៃឆ្នាំផ្លាយមកហើយ ដែលយើងជាខ្មែរនៅឯបរទេស ម្នាក់ៗ បានខិតខំ ជួយគ្រប់មធ្យោបាយ ទាំងថវិកា ទាំងគំនិត ទៅអោយពួកគាត់ តែពួកគាត់ នៅតែមិនផេះ នៅតែល្ងង់ ពោល គឺខ្មែរក្នុងស្រុកមួយភាគធំ ជាពួកមនុស្សដែលមានសរជាតិ ជាខ្ញុំកញ្ចាស់គេ ពួកគាត់មិនចេះប្រឹងប្រែងតស៊ូ រកសិទ្ធសេរីភាពដោយខ្លួនឯង អ្វីៗ គឺរងចាំតែពឹងពាក់ចំនួយពីបរទេស ។
Post a Comment