Wednesday, November 21, 2012

ខុម​ហ្វ្រែល៖ ការ​លុបឈ្មោះ​​លោក​សម រង្ស៊ី គឺ​ខ្វះ​ច្បាប់ និង​ប៉ះ​ពាល់​សិទ្ធិ​បោះ​ឆ្នោត


Angkor Thom Media
21 October 2012
អង្គការខុមហ្វ្រែល ចាត់ទុកថា ការសម្រេចលុបឈ្មោះ លោកសម រង្ស៊ី ចេញពីបញ្ជី ឈ្មោះ បោះឆ្នោត ពីសំណាក់ក្រុមប្រឹក្សាសង្កាត់បឹងរាំង ​និ​ង​​​គ​​ណៈ​ក​ម្មា​ធិ​ការ​ ​​​​​ជា​តិ​រៀ​ប​ចំ​កា​​រ​បោះឆ្នោ​ត​​​ (គ.ជ.ប.) នោះ គឺខ្វះច្បាប់ និងប៉ះពាល់សិទ្ធិបោះឆ្នោត។
នៅថ្ងៃទី២១ វិច្ឆិកា ២០១២ គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយ សេរី និងយុត្តិធម៌នៅ កម្ពុជា ហៅកាត់ថា (ខុមហ្វ្រែល) បានចេញ សេច​ក្ដី​ថ្លែង​កា​រ​ណ៍​ ​ដោ​យ​លើ​ក​ឡើង​​ថា​ ​អង្គ​ហេ​​តុ​ ​នៃការលុបឈ្មោះលោក សម រង្ស៊ី ចេញពីបញ្ជីឈ្មោះបោះឆ្នោត និងអង្គច្បាប់ ព្រមទាំងនីតិវិធី ហាក់ដូចជា ខ្វះមូលដ្ឋានក្របខណ្ឌច្បាប់ និងនីតិវិធីជាក់លាក់ណា ដែលចែងពីការលុបឈ្មោះ អ្នកមានសិទ្ធិបោះឆ្នោត ដែលត្រូវបានតុលាការផ្តន្ទាទោសផ្សេង ពីបទល្មើសបោះឆ្នោត ។

សេចក្ដីថ្លែងការណ៍ បានបន្តថា ការបើកសវនាការ លើសំណុំរឿងលោក សម រង្ស៊ី ចាប់តាំងពី សវនាការ របស់ក្រុមប្រឹក្សាសង្កាត់បឹងរាំង​,​ ​គ​.​ជ​.​ប​.​ ​និ​ងក្រុ​ម​ប្រឹ​ក្សា​ធម្ម​នុ​ញ្ញ​​ ​ដែលបានសម្រេច ដកឈ្មោះ ទណ្ឌិតជាប់ពន្ធនាគារ ចេញពីបញ្ជីបោះឆ្នោតនោះ គឺគ្មានបញ្ញតិ្តច្បាប់ ឬនីតិវិធីណា មួយ ដែលក្រុមប្រឹ​ក្សា​ឃុំ​-​​ស​ង្កា​ត់ ​​អនុ​វ​​ត្ត​ដូ​ច​នេះបា​ន​ទេ​។​ ​ក្នុងករណីដកឈ្មោះទណ្ឌិត ចេញពី បញ្ជី ឈ្មោះបោះឆ្នោត វាអាចធ្វើឲ្យពួកគេបាត់បង់សិទ្ធិបោះឆ្នោត និងសិទ្ធិឈរ​ឈ្មោះ​បោះឆ្នោ​​ត​។​ ​នៅ​ក្នុ​ង​ប្រ​ទេ​ស​ក​ម្ពុជា​ ​រ​យៈ​ពេ​ល​នៃ​ការចុះឈ្មោះ ទៅដល់ថ្ងៃបោះឆ្នោតគឺ មានរហូតទៅ ដល់៩ខែ ដែលក្នុងអំឡុងពេលនេះ ទណ្ឌិតខ្លះបានបញ្ចប់ទោសរ​ប​ស់​ពួ​ក​គេ​ ​ឬ​ជន​វិ​ក​​លច​រិ​ក​អា​ចជា​សះ​ស្បើយ។
សេចក្ដីថ្លែងការណ៍ដដែល បានបន្តទៀតថា ក្រុមប្រឹក្សាធម្មនុញ្ញ បានតម្កល់ការសម្រចរបស់ គ.ជ.ប. នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១២ អំពីករណីលោក សម រង្ស៊ី នោះ ធ្វើឲ្យប៉ះពាល់ សិទ្ធិបោះ ឆ្នោត ដោយខ្វះបញ្ញត្តិច្បាប់ និងនីតិវិធីគ្រប់គ្រាន់។ ក្រុមប្រឹក្សាធម្មនុញ្ញ មានភារកិច្ច ក្នុងការបក ស្រាយនូវបទ    ប​ញ្ញត្តិ​ ​ឬ​ក៏​វិ​វា​ទ​ដែ​ល​ទាក់​ទ​ង​នឹ​ង​ច្បា​ប់​ ដែ​លណែនាំឲ្យលុបឈ្មោះ ទណ្ឌិត ចេញពីបញ្ជីបោះឆ្នោត ដែលត្រូវបានផ្តន្ទាទោស ក្រៅពីបទល្មើសបោះឆ្នោត។
លោក សម រង្ស៊ី ត្រូវក្រុមប្រឹក្សាសង្កាត់បឹងរាំង ខណ្ឌដូនពេញ សម្រេចលុបឈ្មោះ ចេញពីបញ្ជី បោះ ឆ្នោតកាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១២ ។ បន្ទាប់មក គ.ជ.ប. ក៏បានបើកសវនាការ លើ ការប្ដឹងជំទាស់នេះ នៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១២ ដោយបានសម្រេចតម្កល់សេចក្ដីសម្រេច របស់ ក្រុមប្រឹក្សាសង្កាត់បឹងរាំងទុកជាបានការ ។ នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១២ ក្រុមប្រឹក្សា ធម្មនុញ្ញ ក៏បានសម្រេចតម្កល់សេចក្ដីសម្រេចរបស់ គ.ជ.ប. ដោយសម្រេចលុបឈ្មោះលោក សម រង្ស៊ី ចេញពីបញ្ជីឈ្មោះបោះឆ្នោតដដែល៕

15 comments:

Anonymous said...

សមេ្តចបណ្ឌិតអគ្គមហាសេនាបតីតេជោ ហ៊ុន សែន វរ្ម័នទី១ ទេវតាគ្រប់គ្រងរដ្ឋកម្ពុជា លោកមានប្រសាសន៍នៅទីស្ដីកាគណៈរដ្ឋមន្រ្តីពិម្សិលម៉ិញក្រោយកិច្ចប្រជុំកំពូលអាស៊ានថា :

"ទណ្ឌិតសម រង្ស៊ី" អាចចូលមកស្រុកបាន
ប៉ុន្ដែត្រូវដើរមកចូលគុក "តេ៣" គ្រប់១២ឆ្នាំសិន
ទើបឈរឈ្មោះបោះឆ្នោតម្ដងទៀតបាន។

ម៏….ម៏ចូលគុក១២ឆ្នាំសិនទៅ!

Anonymous said...

ឯកឧត្ដម ខៀវ កញ្ញារឹទ្ធិ បានប្រាប់សន្និសិទ
អន្ដរជាតិថា ចំណែកសំណុំរឿង សម រង្ស៊ី ស្អីស្អីហ្នឹង...
សមេ្តចបណ្ឌិតអគ្គមហាសេនាបតីតេជោ ហ៊ុន សែន វរ្ម័នទី១ ទេវតាគ្រប់គ្រងរដ្ឋកម្ពុជា លោកមានប្រសាសន៍នៅទីស្ដីកាគណៈរដ្ឋមន្រ្តី
ពិម្សិលម៉ិញក្រោយកិច្ចប្រជុំកំពូលអាស៊ានរួចហើយថា :

"ទណ្ឌិតសម រង្ស៊ី" អាចចូលមកស្រុកបាន
ប៉ុន្ដែត្រូវដើរមកចូលគុក "តេ៣" គ្រប់១២ឆ្នាំសិន
ទើបចូលស្រុកបាន ហើយនឹង ឈរឈ្មោះបោះឆ្នោតម្ដងទៀតបាន។

ម៏….ម៏ចូលគុក១២ឆ្នាំសិនទៅ!

Anonymous said...

តុលាការ ដាក់គុក លោក​សមរាង្ស៊ីត្រឹមតែ១២
ចុះជនក្បត់ជាតិទាំងបី ត្រូវដាក់គុកល្ងឹតបឭុន្មាន
ឆ្នាំ ឬ ក៏មួយជីវិត ព្រោះតែកាត់ដីគោក ទឹក
និងកោះ ឱ្យទៅយួន!!សូមកូនខ្មែរជួយធ្វើតុលា
ការ ដើម្បីកាត់ទោស អ្នកទាំងបួននេះឱ្យបាន
ត្រឹមត្រូវផង៕

Anonymous said...

Dear Khmer Political,


Mr. Obama get the second term,

1- Obama's cut tax on rich peoples

2- Rich peoples mover out from USA-to China

3- Chines so happy with Obama's win

4- China make more money from investor move in

5- Cambodia get more investor from China

6- Mr. HUN/SEN, hero of Cambodia

7- Mr. SAM/RANCY, death wrong with polotic

Freedom of expression from KHMER SOTH, USA

Anonymous said...

Dear Khmer Political,


Mr. Obama get the second term,

1- Obama's cut tax on rich peoples

2- Rich peoples move out from USA-to China

3- Chines so happy with Obama's win

4- China make more money from investor move in

5- Cambodia get more investor from China

6- Mr. HUN/SEN, hero of Cambodia

7- Mr. SAM/RANCY, death wrong with politic

Freedom of expression from KHMER SOTH, USA

Anonymous said...

មកដល់ដំណាក់កាលនេះហើយ តើពេលណាទើបលោកប្រធានជាមេប័ក្សប្រឆាំង សម្រេចចិត្តរួបរួមជាមួយអ្នកនយោបាយដ៏ទៃទៀត
រួមគ្នាជាខ្មែរតែមួយ គណប័ក្ស សមាគមន៏ ចលនា នោះខ្មែរសង្ឃឹមថានឹងមានច្រកចេញ អាចដោះដូរអ្នកកាន់អំណាចផ្ដាច់ការបាន

Anonymous said...

ប្រធានាធិបតីសហរដ្ឋអាមេរិក លោកអូបាម៉ា ដែលជាទីសង្ឃឹមរបស់លោកសម រង្សីនោះ បានរំលឹកលោកហុ៊ន សែនតែអំពីរឿង
លោកម៉ម សូណន់ដូ តែម្នាក់គត់  មិនបាននិយាយអន្តរាគមន៍ឲលោកសម រង្សី ដើម្បីឲលោកមានលទ្ធភាពប្រកួតប្រជែងឆ្នាំ២០១៣ ទេ ។
លោកអូបាម៉ាគ្រាន់តែស្នើរឲលោកហុ៊ន សែនដោះលែងអ្នកទោសនយោបាយ បុ៉ន្តែលោកត្រូវបានតបវិញថាស្រុកខ្មែរឥតមានអ្នកទោសនយោបាយទេ មានតែអ្នកនយោបាយធ្វើខុសច្បាប់ ជាប់ទោស ? 
នេះគឺដូចអ្នកវិភាគនយោបាយខ្លះ បានទាយទុកថា ជិវិតនយោបាយរបស់លោកសម រង្សី នឹងមានវាសនាដូចទ្រង់រណឬទ្ធដែរ គឺចប់ ។
មិនខ្វះទេអ្នកចេះ ហើយស្នេហាជាតិ លោកសម រង្សីគួរតែគិតទៅមុខទៀត ធ្វើដូចលោកថាក់សុិន នៅពីក្រោយអ្នកមានប្រជាប្រិយ
និងសមត្ថភាព អាចបង្រួបបង្រួមខ្មែរជាធ្លុងមួយ មិនគ្រួសារនិយម បក្សពួកនិយម ស្អាតស្អំ មិនផ្តាច់ការ អាត្មានិយម ។
គួរដឹងពីចិត្តសាស្ត្រ និងចរិតខែ្មរ ចំពោះអ្នកធ្លាប់រស់នៅវេទនាជំនាន់ប៉ុល ពត គេសុខចិត្ត " នៅជាមួយយួនសុីឆ្កែ ប្រសើរជាងនៅជាមួយ
ខ្មែរ សុីមនុស្ស " ។

Anonymous said...

Here are the truths.
1. Hun Sen is a dictator no one dispute that, look at the definition of a dictator. The good news is even dictator has die sometime, even from old age.
Cambodia can survive that.
2. Cambodia Economic Land Concessions a policy of giving 2.2 millions hectares of Cambodia arable land, more half of Cambodia arable land to companies in China ,Vietnam and companies in Cambodia which are tie 200 of his friends, families, and CPP associates with 99 least similar to ownership for 99 years. This Cambodia can not survive because future generation will become landless poor laborers for the plantation. Give other nation potential claim to Cambodia land for 99 year, under international contract.
3. Sam Rainsy is not a good opposition leader. The opposition party has been declining since 1997 under his leadership. One can say it due to Hun Sen oppressive tactics, but good opposition leader and party growth in adversary. He can become a good leader if has courage and good management skills.
4. Mam Sonando is a true hero. He has courage to stand up to Hun Sen even mean his imprisonment. He is an example of an opposition leaders should be.
5. Irrelevance Note: Theary Seng is just one flies attract to shit. She is just a distraction. Miss Theary Seng, a Khmer opportunist does whatever she can to keep herself on the spotlight.
KHMEREYES

Anonymous said...

Seriously! Where are the leaders of Lotus revolution? Are they try to make us go to Lotus revolution ?and they are hiding waiting for an opportunitic to be rich with Lexus car! That is very unfair! You just can't provoke innocent khmers go to die for you and you all just waiting for an opportunistic to be rich!

All Lotus revolution leaders must go to Cambodia and walk infront of all protesters and have to show they have no fear of Hun Sen's bullets. Don't waiting for an opoortunistic to be rich like this! Sic!

Anonymous said...

ALL DONOR SHOULD NOT CERTIFY CAMBODIA ELECTION AND CHANNEL ALL AID & MONEY TO OPPOSITION TO RUN CAMBODIA BUDGET WITH OPPOSITION INSTEAD OF DICTATOR. THIS WILL MAKE OPPOSITION STRONGER PERIOD. THIS WILL CAMBODIA STRONGER.

Anonymous said...

Dear Khmer Forum,

1- Mr. HUN/SEN,
- Born in Cambodia
- Grow up in Cambodia
- Living at pagoda temple in Cambodia
- Studying at pagoda in Cambodia
- Working in Cambodia
- Real khmer blood
- Speaking truth 95 percent a bout khmer
- Real serving khmers
- knowing khmer politic very well

2-Mr. SAM/RAINCY

- Born in Cambodia
- Grow up in Vietnam
- Studying in Vietnam and France
- Working in France and Cambodia
- Khmer blood 50 percent
- Speaking truth 40 percent a bout khmer.
- Knowing khmer politic only 35 percent.

Anonymous said...

The most disappointed and a disaster for Cambodian opposition is President Obama didn't intervene in a convicted criminal Sam Rainsy's case when he talked with PM Hun Sen in Cambodia. Thus, how can Sam Rainsy return to Cambodia as he has always said all along????

Sam Rainsy's political career is dead in the water. Please enjoy life after politics.

Pi Anh.

Anonymous said...

8:28 AM.

They are hiding behind your backyard and in your closet.

Do you get it?

Anonymous said...

1 + 1 = 2
__________________________

2 + 1 = 3
រួប + រួម = រីក

កាន់តែរីក...កាន់តែរងគ្រោះ
ឆ្កួត ឬ មិនឆ្កួត ?

Anonymous said...

What does comfrel need to do afterward?
If comfrel said without acting means simply, confrel itself is youn.