ដោយ ម៉ម មុនីរតន៍ 2012-11-29 RFA
មន្ត្រីយោធារបស់វៀតណាម
ដែលដើរល្បាតនៅតាមព្រំដែនត្រង់ចំណុចភូមិត្រពាំងផ្លុង
ស្រុកពញាក្រែក ខេត្តកំពង់ចាម
រងការចោទប្រកាន់ពីពលរដ្ឋខ្មែរនៅតំបន់នោះថា
បានបាញ់គំរាមពួកគេអស់ជាច្រើនគ្រាប់។
ការបាញ់រះចំនួន ២ថ្ងៃផ្ទួនៗគ្នារបស់ទាហានវៀតណាម
នេះត្រូវបានពលរដ្ឋឲ្យដឹងថា ធ្វើឡើងក្នុងទឹកដីកម្ពុជា ប្រមាណ
៦០០ម៉ែត្រពីបង្គោលព្រំដែនលេខ១១៤
ជាការប្រឆាំងទៅនឹងការពង្រីកដីកសិកម្មដាំដំឡូងមីរបស់កសិករ
ខ្មែរបន្ថែមទៀត។
ពលរដ្ឋដែលមានដីចម្ការនៅជាប់ព្រំដែនកម្ពុជា-វៀតណាម
ក្នុងឃុំត្រពាំងផ្លុង ចោទប្រកាន់អាជ្ញាធរវៀតណាម
ថាបានបាញ់រះលើពួកគេជាច្រើនគ្រាប់ប្រឆាំងនឹងការកាប់រានព្រៃ
ក្នុងទឹកដីរបស់ខ្មែរ ដោយវៀតណាម ចាត់ទុកថាជាអធិបតេយ្យរបស់ខ្លួន
និងជាតំបន់ស ដែលត្រូវហាមឃាត់។
អ្នកស្រី ឡុច ញិច
ពលរដ្ឋម្នាក់ក្នុងចំណោមអ្នករងគ្រោះពីការបាញ់រះដោយអាជ្ញាធរ
វៀតណាម ប្រហែល ៣០គ្រួសារផ្សេងទៀត មានប្រសាសន៍នៅថ្ងៃទី២៩ ខែវិច្ឆិកា
ថា ទាហានការពារព្រំដែនរបស់វៀតណាម ជាច្រើននាក់
បានបាញ់រះជាច្រើនគ្រាប់ជាការគំរាមពលរដ្ឋខ្មែរមិនឲ្យកាប់ឆ្ការ
ព្រៃ និងពង្រីកដីកសិកម្មបន្ថែមទៀតក្នុងអធិបតេយ្យរបស់កម្ពុជា។
អ្នកស្រីបន្តថា ការបាញ់រះមកលើពលរដ្ឋខ្មែរក្នុងរយៈពេល
២ថ្ងៃជាប់ៗគ្នាដោយប្រើកាំភ្លើងប្រភេទអាការនេះ
ធ្វើឡើបន្ទាប់ពីតំបន់មានជម្លោះនោះត្រូវបានគណៈកម្មការចម្រុះនៃ
ប្រទេសទាំងពីរ ស្នើសុំឲ្យពលរដ្ឋខ្មែរផ្អាកដាំដុះ
និងកាប់រានព្រៃបណ្ដោះអាសន្ន
ដើម្បីស្វែងរកទីតាំងកំណត់បោះបង្គោលព្រំដែន
មុននឹងត្រូវអនុញ្ញាតឲ្យធ្វើកសិកម្មបន្ត។ បើតាមអ្នកស្រី ឡុច ញិច
ការពង្រីកដីកសិកម្មបន្ថែមទៀតនៅពេលនេះ
គឺនៅឆ្ងាយពីបង្គោលលេខ១១៤ ដែលបានបោះរួចប្រហែលពី ៥ទៅ ៦០០ម៉ែត្រ
ដែលស្ថិតនៅក្នុងទឹកដីកម្ពុជា នៅឡើយ។
ចំណែកពលរដ្ឋដែលអះអាងថាជាជនរងគ្រោះដោយទាហានការពារព្រំដែនរបស់
វៀតណាម បាញ់គំរាមដែរនោះ បញ្ជាក់ថា
ទាំងទាហានវរការពារព្រំដែនកម្ពុជា និងវៀតណាម
ចាត់ទុកផ្ទៃដីដែលមានចម្ងាយ ៥ទៅ ៦០០ម៉ែត្រចូលមកខាងកម្ពុជា
ពីបង្គោលព្រំដែនលេខ១១៤ នោះថា គឺជាតំបន់សដែលត្រូវហាមឃាត់។
ក៏ប៉ុន្តែ លោក វ៉ា គឹមហុង
ប្រធានគណៈកម្មាធិការកិច្ចការព្រំដែនគោកខាងភាគីកម្ពុជា ពន្យល់ថា
កាលណាតំបន់ដែលត្រូវបានកំណត់ចែកខណ្ឌសីមាតាមរយៈការបោះបង្គោល
ព្រំដែនរួចហើយនោះ គឺមិនត្រូវបានកំណត់ថាជាតំបន់សទៀតនោះឡើយ។
ក្នុងន័យនេះ លោកថាពលរដ្ឋនៃប្រទេសទាំងពីរ
គឺអាចមានសិទ្ធិធ្វើអាជីវកម្ម
ឬការប្រកបមុខរបរនៅលើទឹកដីរបស់ខ្លួនដោយសេរី
និងពុំមានការរឹតបន្តឹងផ្លូវច្បាប់ណាមួយនោះទេ
ទៅលើទីតាំងដីដែលបានកាន់កាប់ពិតប្រាកដ។
បើទោះជាមានការអះអាងបែបនេះរបស់មន្ត្រីជំនាញក្ដី
គេសង្កេតឃើញថា
នៅតាមខ្សែបន្ទាត់ព្រំដែនដែលត្រូវបានភាគីទាំងពីរបោះបង្គោលរួច
និងប្រកាសជាផ្លូវការហើយយ៉ាងណាក៏ដោយ
ចំណុចភូមិសាស្ត្រទាំងនោះតែងត្រូវបានរឹតបន្តឹងដោយទាហានការពារ
ព្រំដែនខាងភាគីកម្ពុជា ជាជាងខាងអាជ្ញាធរវៀតណាម។
វិទ្យុអាស៊ីសេរី
ពុំអាចស្នើសុំការបំភ្លឺបានទេលើបញ្ហានេះពីប្រធានវរការពារ
ព្រំដែនប្រចាំច្រកត្រពាំងផ្លុង គឺលោក ផេង ធី នៅថ្ងៃទី២៩ ខែវិច្ឆិកា
ឆ្នាំ២០១២។
ប៉ុន្តែ មេឃុំត្រពាំងផ្លុង គឺលោក ហែម យៀប ឲ្យដឹងថា
លោកនឹងចុះសិក្សាបន្ថែមលើទីតាំងដែលមានជម្លោះនោះ។
មេឃុំមកពីគណបក្សប្រជាជនកម្ពុជា រូបនេះបន្តថា
ពលរដ្ឋម្ចាស់ដីគួរត្រូវបានលើកទឹកចិត្តក្នុងការពង្រីកលើដី
កសិកម្មរបស់ខ្លួន ព្រោះភូមិសាស្ត្រនោះត្រូវបានកំណត់ខណ្ឌសីមារួច
ដែលធ្វើឡើងដោយគណៈកម្មាធិការនៃប្រទេសទាំងពីរ។
ពុំមានរបាយការណ៍ណាមួយបានបង្ហាញថាការបាញ់គំរាមផ្ទួនៗគ្នា
រយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី២៩ ខែវិច្ឆិកា ដោយយោធាវៀតណាម
មកលើពលរដ្ឋកម្ពុជា
ប្រឆាំងនឹងការពង្រីកដីកសិកម្មបន្ថែមទៀតលើដីខ្មែរនេះ មានស្លាប់
និងរងរបួសនោះទេ។
បញ្ហានេះ ត្រូវបានមន្ត្រីបក្សប្រឆាំង
និងអង្គការសង្គមស៊ីវិលដែលឃ្លាំមើលដំណើរការនៃការបោះបង្គោល
ព្រំដែន
រិះគន់ចំណាត់ការរបស់រដ្ឋាភិបាលដែលមិនបញ្ចូលសមាសភាពបក្សប្រឆាំង
អ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ ចុះអង្កេតដោយផ្ទាល់
ថាមានភាពលាក់លៀម និងធ្វើឲ្យកម្ពុជា
ត្រូវបាត់បង់ទឹកដីបន្ថែមទៀតទៅវៀតណាម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
3 comments:
រដ្ឋាភិបាលក្លែងក្លាយ-ប្រជាភិថុតកាត់ដី ៤១៥៨ ហិកតាពីក្រុមហ៊ុនភាពីម៉ិចជូនប្រជាជនណា?......
ជូនអាប្រជាជន..យួនទេដឹង?...កណ្ដួយម៉ែវា!
___________________________________
អាចុយម្រាយ!...បក្សប្រជាជន ,ពួកវា មិនដែលជួយពលរដ្ឋខ្មែរម្តងណាទេ!
មានតែធ្វើបាបរឹបអូសយកដីធ្លី,
ឈូសឆាយផ្ទៈសម្បែងនិងបាញ់សម្លាប់ខ្មែរចោលជាបន្តបន្ទាប់.....តែប៉ុណ្ណោះ!
Ah Hun Sen is a traitor, he never speaks up about border issues at all. He has tried to hide from khmer people and has helped the illegal youn vietcong to invade and get more land from khmer. Someday soon his head will be dragged to ICC for justice.
In Cambodia, Hun Sen's relatives are abuse, bully, threatening, killing Cambodian people as they want and when they want, No law can stop them.
Mr Sam Rainsy, Mr Kim Soka and Cambodian people must begin Lotus Revolution to free our Nation from 30 years dictator.
Hun Sen is even worse than Gadafy and on top of Gadafy Hun Sen is a traitor giving Koh Tral, sea area and more to Vietnam.
Post a Comment