Friday, November 30, 2012

សមរង្ស៊ី​៖ បក្ស​កាន់​អំណាច​មិន​ហ៊ាន​ប្រកួត​​និង​​ដៃគូ​ខ្លាំង

លោក ​សម រង្ស៊ី ប្រធាន​គណ​បក្ស​សង្គ្រោះ​ជាតិ​កម្ពុជា​។ រូបថត Bloomberg

Friday, 30 November 2012
ម៉ៃ ទិត្យ​ថារ៉ា
The Phnom Penh Post
«ខ្ញុំ​ក៏មិន​ដឹង​ថា តើ​ឈ្មោះ​ណា​ខ្លះ ត្រូវ​បាន​លុប​ចេញ​ពី​បញ្ជី​នោះ​ដែរ» - ទេព នីថា អគ្គលេខាធិការ​គ.ជ.ប

ភ្នំពេញៈ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​រស់​នៅ​និរទេស​ដើម្បី​គេច​វេះពី​ការ​ជាប់​ពន្ធនាគារ បាន​ធ្វើ​ការ​រិះ​គន់​គណៈ​កម្មាធិការ​ជាតិ​រៀប​ចំការ​បោះ​ឆ្នោត​ (គ.ជ.ប) និង​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ដែល​បាន​លុប​ឈ្មោះ​រូប​លោក ចេញ​ពី​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​ព្រម​ទាំង​បាន​ហៅ​​គណបក្ស​កាន់​អំណាច​ថា ជា​កីឡាករ ដែល​មិន​ហ៊ាន​ប្រកួត​ជាមួយ​ដៃគូ​ខ្លាំង ហើយ​ព្យាយាម​ច្រាន​គូ​ប្រកួត​ដែល​ខ្លាំង​ឲ្យ​ចាក​ឆ្ងាយ​ពីសង្វៀន​ប្រកួត។
នៅក្នុង​សេចក្ដី​ថ្លែង​ការណ៍​មួយ របស់​ខុទ្ទកាល័យ​គណបក្ស​សង្គ្រោះ​ជាតិ​ចេញ​កាល​ពី​ម្សិល​មិញ លោក​សម រង្ស៊ី បាន​សរសេរ​ថា ប្រព័ន្ធ​វិនិច្ឆ័យ​យុត្តិធម៌​នៅ​កម្ពុជា គឺ​អយុត្តិធម៌ ដោយ​គណៈ​កម្មាធិ​ការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) និង​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ បាន​សម្រេច​លុប​ឈ្មោះ លោក ​សម រង្ស៊ី ចេញ​ពី​បញ្ជី​ឈ្មោះ​អ្នក​បោះ​ឆ្នោត​ ដោយ​យក​លេស​ថា ជា​ទណ្ឌិត។ សេច​ក្ដី​ថ្លែង​ការណ៍​ក៏​បាន​ចង្អុល​បង្ហាញ​ថា៖ «​គ.ជ.ប មិន​បាន​លុប​ឈ្មោះទណ្ឌិត​​ចេញ​ពី​បញ្ជី​បោះ​ឆ្នោត មាន​ដូច​ជា លោក ​ហេង ពៅ អតីត​ស្នងការ​នគរបាល​ក្រុង​ភ្នំពេញ លោក​ស្រី ផេង គន្ធា​បូរី អតីត​ប្រធាន​ពិធីការ និង​លោក ឈឿន ចាន់​ថន អតីត​មេ​អង្គរក្ស លោក​ជា ស៊ីម លោក​ តុប ចាន់​សេរី​វុធ អតីត​ព្រះ​រាជ​អាជ្ញា​តុលាការ​ខេត្ត​ពោធិ៍សាត់​នោះ​ទេ» សេចក្តី​ថ្លែង​ការណ៍ បាន​ហៅ​ការ​លុប​ឈ្មោះ​លោក​សម រង្ស៊ី ថា​«ជា​ការ​បិទ​ផ្លូវ​ឲ្យ​គូ​ប្រកួត​រូប​នេះ​ឃា្លត​ឆ្ងាយ​ពី​ទីលាន​ប្រកួត ដោយ​ទុក​ឲ្យ​កីឡាករ​តែ​ម្នាក់ ដែល​មាន​ឈ្មោះ​ប្រកួត គឺ​លោក ហ៊ុន សែន»


កាលពីថ្ងៃ​ទី១៩ ខែ​វិច្ឆិកា ឆ្នាំ​២០១២ ក្រុម​ប្រឹក្សា​ធម្មនុញ្ញ បាន​តម្កល់​រក្សា​ការ​សម្រេច​របស់ គ.ជ.ប និងបិទ​ផ្លូ​វតវ៉ា លើ​សំណុំ​រឿង​របស់ លោក ជូង ជូងី មេធាវី​ការពារ​ក្តី ឲ្យ​លោក សម រង្ស៊ី ដែល​បាន​ប្តឹង​ជំទាស់​នឹង​ការ​លុប​ឈ្មោះ​កូន​ក្តី របស់​លោក ចេញ​ពី​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត។
លោក សម រង្ស៊ី កាលពីថ្ងៃទី៥ វិច្ឆិកា ត្រូវ​បាន គ.ជ.ប សម្រេច​លុប​ឈ្មោះ​ចេញ​ពី​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​ដោយ​សំអាង​លើ​សាល​ដីកា របស់​តុលាការ​កំពូល​ទាក់​ទិន​ទៅ​នឹង​រឿង​បំផ្លាញ​តម្រុយ​បង្គោល ព្រំដែន​កម្ពុជា-​វៀតណាម នៅ​ក្នុង​ខេត្ត​ស្វាយ​រៀង​កាល​ពី​ឆ្នាំ​២០០៩។

លោក ទេព នីថា អគ្គលេខាធិការ​គ.ជ.ប បាន​ថ្លែង​ថា​ នេះ​ពុំ​មែន​ជា​លើក​ទី១​ទេ ដែល​លោក​សម រង្ស៊ី ចោទ​ប្រកាន់​មក​លើ គ.ជ.ប ទាក់​ទិន​ទៅ​នឹង​ការ​លុប​ឈ្មោះ​អ្នក​ណា​ម្នាក់​នោះ គឺ​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់ ជា​អ្នក​ស្រង់​បញ្ជី អ្នក​ស្លាប់ ផ្លាស់​ប្តូរ​ទីលំនៅ​ ជាប់​ពន្ធនាគារ ឬ​វិកល​ចរិត​ជា​ដើម។ ពលរដ្ឋ​គ្រប់​រូប មាន​សិទ្ធិ​ប្តឹង​មក គ.ជ.ប ប្រសិន​បើ​ឃើញ​ឈ្មោះ​ដែល​ខ្លួន​ស្គាល់​ថា ស្លាប់ ឬក៏​ផ្លាស់​ប្តូរ​ទី​លំនៅ ហើយ​នៅ​តែ​មាន​ឈ្មោះ​បោះ​ឆ្នោត។ លោក​និយាយ​ថា៖​«ករណី​ឯកឧត្តម​សម រង្ស៊ី​ដែល​យើង​បាន​ដឹង​នោះ គឺ​ដោយ​សារ​តែ​មាន​ពាក្យ​បណ្តឹង។ ខ្ញុំ​ក៏មិន​ដឹង​ថា តើ​ឈ្មោះ​ណា​ខ្លះ ត្រូវ​បាន​លុប​ចេញ​ពី​បញ្ជី​នោះ​ដែរ»

លោក ទិត្យ សុធា អ្នក​នាំពាក្យ​អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស នៃ​ទីស្តី​ការ​គណៈ​រដ្ឋ​មន្ត្រី មាន​ប្រសាសន៍​ថា លោក​ សម រង្ស៊ី​ពុំ​មាន​ឥទ្ធិពល​នយោបាយ មក​ធ្វើ​ជា​ដៃគូ​ប្រកួត​ប្រជែង ​ជា​មួយ​នឹង​រដ្ឋាភិបាល​នោះ​ទេ ពី​ព្រោះ​សារ​នយោបាយ​របស់​គាត់ តែង​តែ​បញ្ចេញ​ជា​បន្ត​បន្ទាប់ គឺ​ខុស​ឆ្គង​ដដែលៗ។ លោក​បន្ត​ថា៖​«លោក​សម រង្ស៊ី​ដឹង​ច្បាស់​ខ្លួន​ឯង ថា​គ្មាន​ហេតុ​ផល​ណា ដែល​រដ្ឋាភិបាល​បង្កើត​បរិយាកាស​អាប់​អួ ជាមួយ​គាត់​នោះ​ទេ គឺ​គាត់​ខ្លួន​គាត់​បង្កើត​បញ្ហា​ដោយ​ខ្លួន​ឯង ដែល​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ផ្លូវ​ច្បាប់»

លោក​សម រង្ស៊ី ត្រូវ​បាន​តុលាការ​កម្ពុជា ផ្តន្ទា​ទោស​កំបាំង​មុខ ឲ្យ​ជាប់​ពន្ធនាគារ​ចំនួន​១២ ​ឆ្នាំ ពី​បទ​ដក​តម្រុយ​បង្គោល​ព្រំដែន​កម្ពុជា​វៀត​ណាម និង​ក្លែង​បន្លំ​ឯកសារ​ពាក់ព័ន្ធ​នឹង​ផែន​ទី​ព្រំ​ដែន​កម្ពុជា​វៀត​ណាម។ ការ​កាត់​ទោស​នេះ ត្រូវ​បាន​គណបក្ស​ប្រឆាំង​ច្រាន​ចោល និង​អះអាង​ថា តុលាការ​មិន​ឯករាជ្យ តុលាការ​ស្ថិត​នៅ​ក្រោម​ឥទ្ធិពល​របស់​គណបក្ស​កាន់​អំណាច៕

10 comments:

Anonymous said...

គូប្រជែង-គូប្រកួត និង​​ដៃគូ​ខ្លាំង .....កណ្ដួយម៉ែវាអី!
________________________________

បើអាង្វៀងសម រង្ស៊ី​ហ្នឹងជាអាយ៉ងជាមួយ និង
អាង្វៀងហ៊ុន សែន របស់អាយួនយៀកកុងហើយនោះ!
________________________________
បើនិយាយ ពី​គូប្រជែងរបស់អាឈ្លើយ-អាមេយូកូងបាតផ្សារ
ង្វៀងហ៊ុន សែន (អាមេអបគមន៍ធំជាងគេ ក្នុងស្រុកខ្មែរ)
គឺវាអត់តាំងពីដើមទី....
ក្រោយរដ្ឋប្រហារខែកកដា១៩៩៧មកម៉្លេះ!
___________________________________
គូប្រជែងមានដែរ តែជា(គូប្រជែងមិនខ្មេះស្វាប៉ាហ៊ីស៊ីឈ្នួលយួនCPP)-ក្លែងក្លាយ:
-អាង្វៀងសម រង្ស៊ី,
-អាង្វៀងកឹម សុខា
-មីង្វៀងមួ សុខហួ...(យួនយៀកកុង បង្កប់)
___________________________________
វាដៀតែខ្នូច និង អាគណបក្សអេតចាយ
អាសុខ-អាសៅ ច្រមិកច្រមក់
បល់អាចម៍-អង់កាច់-អង់កោច-អង្ករលីង!។
ដែលអាង្វៀងហ៊ុន សែនជាវាអ្នកបង្កើត...
__________________________________
លើសពីនេះ...អារដ្ឋាភិបាលចោរង្វៀងហ៊ុន សែន
ក៏វាជាអ្នកបង្កើតព្រះមហាក្សត្រផង​ដែរ........

ស្រីម៉ៅ

Anonymous said...

and what are you 8:52,

what do you want and what can you
do or just bark non-sense.

Anonymous said...

Funcken chink SR ugly face

Anonymous said...

Cpp thugs doesn't satify what they already have,they won't stop until Srok khmers became campuchea krom or Champa.

Anonymous said...

11:59pm you're blind as ah choy maray ah kwak hun sen traitor. if i were your mother i will fuck SR more juicy than ah Choy Mray ah Kwak youn thug.....heeeee heeeee...

Anonymous said...

(ah kwak hun xen + ah lorp xam rainxy)
XMERS TRAITORS

Anonymous said...

បើយើងមិនជឿរ យើងចំាមើលកុំចោទគេចោទអែង

Anonymous said...

In Cambodia, Hun Sen's relatives are abuse, bully, threatening, killing Cambodian people as they want and when they want, No law can stop them.

Mr Sam Rainsy, Mr Kim Soka and Cambodian people must begin Lotus Revolution to free our Nation from 30 years dictator.

Hun Sen is even worse than Gadafy and on top of Gadafy Hun Sen is a traitor giving Koh Tral, sea area and more to Vietnam.

Anonymous said...

What a pity man. No one wanted him..Myabe he should keep on hidding.hahahahaPi Anh

Anonymous said...

wrinkle in time?