រាជរដ្ឋាភិបាល បញ្ចេញប្រតិកម្មចំពោះសភាអឺរ៉ុប ក្នុងករណីលោក សម រង្ស៊ី និងលោក ម៉ម សូណង់ដូ
ថ្ងៃទី 3 វិច្ឆិកា 2012 | ដោយ: សុភ័ក្ត្រ
Cambodia Express News
ប្រហែលហៅ គេ មកល្បួង មិនបាន ហើយ មើលទៅ ទើប បាន ជា បញ្ចេញ ប្រតិកម្ម ឲ្យគេ ឃើញ ក្រោយ ការជួប អញ្ចឹង?ភ្នំពេញ: ក្នុងលិខិតមួយច្បាប់ជូនទៅកាន់ប្រធានសភាអឺរុប លោក Martin Schulz ដែលត្រូវបានក្រសួងការបរទេសកម្ពុជា ផ្សព្វផ្សាយកាលពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១២ លោក សូ សង្ហា ឯកអគ្គរាជទូតកម្ពុជា ប្រចាំទីក្រុង Brussels បានបញ្ចេញប្រតិកម្ម និងពន្យល់បំភ្លឺ ចំពោះសមាជិកសភាអឺរ៉ុប ដែលបានចេញសេចក្តីសម្រេចលើករណីរបស់លោក សម រង្ស៊ី លោក ម៉ម សូណង់ដូ និងករណីឃាតកម្មលើសកម្មជនបរិស្ថាន លោក ឈុត វុទ្ធី ព្រមទាំងករណីមួយចំនួនទៀត។
ក្នុងលិខិត ចុះថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១២ ឯកអគ្គរាជទូតកម្ពុជា លោក សូ សង្ហា បានលើកឡើងថា បន្ទាប់ពីបានពិនិត្យមើល និងសិក្សាយ៉ាងល្អិតល្អន់លើសេចក្តីសសម្រេចរបស់សភាអឺរុប មកលើស្ថានភាពក្នុងប្រទេសកម្ពុជា ខ្ញុំបាទមានការកត់សម្គាល់មួយចំនួន ដូចខាងក្រោម៖
ទីមួយ-ការកាត់ទោសលោក សម រង្ស៊ី លោក ម៉ម សូណង់ដូ គឺមិនមែនទាក់ទងទៅនឹងហេតុផលនយោបាយទេ។ ប៉ុន្តែវាគ្រាន់តែជាការសម្រេចរបស់សភាអឺរុប ដែលចាត់ទុកការកាត់ក្តីនេះ ជារឿងនយោបាយ ដោយផ្អែកទៅតាមរបាយការណ៍អវិជ្ជមានមួយចំនួនរបស់ប្រព័ន្ធផ្សព្វផ្សាយតែប៉ុណ្ណោះ។ លោក សម រង្ស៊ី បានបំផ្លាញទ្រព្យសម្បត្តិសាធារណៈ និងបានដកបង្គោលព្រំដែន។ ចំពោះករណីរបស់លោក ម៉ម សូណង់ដូ វិញ គាត់គឺជាមេខ្លោងនៃចលនាអបគមន៍ ដែលត្រូវតុលាការកាត់ទោស ដោយផ្អែកលើភស្តុតាង និងសាក្សីច្បាស់លាស់។ ករណីនេះ មិនប៉ះពាល់ដល់សេរីភាពនៃការបញ្ចេញមតិទេ ពីព្រោះវិទ្យុសំបុកឃ្មុំ ( FM ១០៥ ) និងសមាគមអ្នកប្រជាធិបតេយ្យរបស់គាត់ នៅដំណើរការដដែល។
ទីពីរ-ករណីឃាតកម្មលើលោក ឈុត វុទ្ធី និងកុមារី ហេង ចន្ថា ជាការចោទប្រកាន់ ដែលមិនសមទេ ដែលថា រដ្ឋាភិបាលមិនមានការស៊ើបអង្កេតនោះ។ ករណីលោក ឈុត វុទ្ធី គឺមានការស៊ើបអង្កេតយ៉ាងពេញលេញ ហើយលទ្ធផល ក៏បានចប់សព្វគ្រប់ហើយដែរ ដោយបង្ហាញថា វាជាករណីជម្លោះរវាងបុគ្គល និងបុគ្គល។ ករណីនេះ ត្រូវបានបិទបញ្ចប់ ពីព្រោះជនសង្ស័យក្នុងរឿងក្តីនេះក៏បានស្លាប់ហើយដែរ។ ចំពោះករណីរបស់កុមារី ហេង ចន្ថា ( កុមារី ដែលត្រូវបានស្លាប់ក្នុងព្រឹត្តិការណ៍ជម្លោះដីធ្លី នៅខេត្តក្រចេះ ) វាគឺជាផ្សេងពីនេះ។ ចន្ថា ត្រូវបានសម្លាប់ដោយឧបទ្ទវហេតុក្នុងអំឡុងពេលចុះបង្ក្រាបចលនាអបគមន៍។
ទីបី-ករណីដែលមានការចោទប្រកាន់ធ្ងន់ធ្ងរទៅលើការរំលោភសិទ្ធិដីធ្លី ការបណ្តេញចេញដោយបង្ខំ និងការប្រើប្រាស់កម្លាំងបណ្តេញចេញ ទាក់ទិនទៅនឹងដីសម្បទានសេដ្ឋកិច្ចនេះ វាគឺជាការចោទប្រកាន់ដែលមានកំហុស។ ការចោទប្រកាន់ទាំងអស់នេះ គឺជាភាពអគតិមួយ ដែលមិនបានមើលពីកិច្ចខិតខំប្រឹងប្រែងសព្វថ្ងៃរបស់រដ្ឋាភិបាល ដូចជាការដាក់កម្រិតឲ្យបង់ពន្ធ ការផ្អាកជាបណ្តោះអាសន្នលើការផ្តល់ដីសម្បទានសេដ្ឋកិច្ច ការសើរើឡើងវិញរាល់ដីសម្បទានដែលមានរួច និងកិច្ចខំប្រឹងប្រែងរបស់យុវជនចំនួន ១.៥០០ នាក់ ក្នុងការចុះជួយវាស់វែងដីជូនប្រជាជនចំនួន ៣៥០.០០០ គ្រួសារ ដែលស្មើនឹងចំនួន ១,២ លានហិកតា។ រាជរដ្ឋាភិបាល គ្មានគោលនយោបាយបណ្តេញប្រជាជនចេញ ដូចការចោទប្រកាន់នោះទេ។ វាគឺជាតួនាទីរបស់រដ្ឋាភិបាល ដែលតែងតែផ្តល់សំណងសមរម្យ ការដោះដូរដី និងការតាំងទីលំនៅថ្មី សម្រាប់ប្រជាជន តាមតែអាចធ្វើបាន។
ទីបួន-ការចោទប្រកាន់ថា មានភាពមិនប្រក្រតីក្នុងដំណើរការបោះឆ្នោត និងអនុសាសន៍របស់លោក សូរីយ៉ា ស៊ូប៊ែឌី ( Surya Subedi ) ឲ្យមានកំណែទម្រង់ប្រព័ន្ធបោះឆ្នោតនៅកម្ពុជា វាមានសារសំខាន់ណាស់ សម្រាប់សហភាពអឺរុប ក្នុងការស្វែងយល់ពីប្រព័ន្ធបោះឆ្នោតកម្ពុជា ដើម្បីវិនិច្ឆ័យពីសមិទ្ធផល និងជោគជ័យ ដែលកម្ពុជាបានប្រឹងប្រែងធ្វើអស់ជាច្រើនឆ្នាំ តាំងពីបោះឆ្នោតឆ្នាំ១៩៩៣។ រាល់សមាជិកទាំងរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត សុទ្ធតែមានភាពឯករាជ្យ អព្យាក្រឹត មិនប្រកាន់បក្ស និងមិនលំអៀង។ សមាសភាពរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតសព្វថ្ងៃ ត្រូវបានអនុម័តយល់ព្រមដោយរដ្ឋសភា កាលពីឆ្នាំ២០០៦ ដោយសឡេង ៩២ លើ ៩៩។ ជាការពិតណាស់ អ្នកសង្កេតការណ៍អន្តរជាតិយ៉ាងច្រើន បានទទួលយកលទ្ធផលការបោះឆ្នោត ហើយក៏បានបង្ហាញពីការគាំទ្ររបស់ពួកគេ លើការបោះឆ្នោតនៅកម្ពុជាតាំងពីឆ្នាំ១៩៩៣ មកម៉្លេះ។
ទីប្រាំ-មតិសំណូមពរទាំងអស់ ដែលឲ្យមានការផ្សះផ្សាគ្នាវិញ រវាង លោក សម រង្ស៊ីនិងរដ្ឋាភិបាល គឺជាការសំណូមពរ ដែលមិនសមរម្យ។ មតិសំណូមពរនេះ វាពិតជាមានការជ្រៀតជ្រែកទៅលើការសម្រេចរបស់តុលាការ។ ដូចទាំងអស់គ្នា បានដឹងហើយថា លោក សម រង្ស៊ី គឺមិនមែនជាអ្នកទោសនយោបាយទេ។ កម្ពុជាគ្មានអ្នកទោសយោបាយអ្វីទាំងអស់ ហើយច្បាប់របស់កម្ពុជា មានចែងយ៉ាងច្បាស់លាស់។ ដោយយោងទៅលើមាត្រាថ្មីទី៣៤ នៃច្បាប់បោះឆ្នោត បានចែងថា ទណ្ឌិត (អ្នកទោស) មិនអាចបោះឆ្នោត និងពុំមានសិទ្ធិឈរឈ្មោះបោះឆ្នោតបានទេ។
ដូច្នេះ វាពិតជាមានសារសំខាន់ខ្លាំងណាស់ សម្រាប់សភាអឺរុប ក្នុងការសិក្សា និងស្វែងយល់អំពីស្ថានភាពក្នុងប្រទេសកម្ពុជា មុនពេលធ្វើសេចក្តីសម្រេច ដែលមិនមានភាពស្មើគ្នាក្នុងពេលអនាគត៕
3 comments:
ឱ!លោក សូ សង្ហា អើយតើលោកអាចពន្យល់
យើងខ្ញុំឱ្យច្បាស់បន្តិចផងបានទេ ស្ដីពីការដក
បង្គោលព្រំដែន បំផ្លាញទ្រព្យសម្បត្តិសាធារណៈ?
វាយ៉ាងណាហេតុការណ៍ហ្នឹង ដកយកបង្គោល
ដែលយួនបោះចូលមកដែនដីខ្មែរ តើ មានឈ្មោះ
ថាការបំផ្លាញទ្រព្វសម្បត្តិ ខ្មែរដែរឬទេ?
You ass dump stupid and go home slave Viet.
former cPP cadre
បើសិនជាដកបង្គោលប៉ុណ្ណឹងមានទោសដល់ជាប់ឃុំដល់ទៅ ១០ឆ្នាំនោះ ចុះត្រង់ទោសប្រើសព្វាវុធលើ បាតុករដែលមិនកាន់អាវុធវ់ញនោះ រដ្ឋធម្មនុញ្ញត្រូវសម្រេចយ៉ាងម៉េចទៅវិញ?
លោក សម រង្ស៊ី បានមានតំណែងជាព្រឹទ្ធសភា។ ហេតុអ្វីក៏លោកខ្វះសិទ្ធិគ្រាន់តែដកបង្គោលឈើដែលដោតក្នុងដីស្រែពលរដ្ឋរបស់គាត់មិនបាន?
បង្គោលទាំងប៉ុន្មាននោះពុំមានប័ណ្ណបញ្ជាក់កត់ត្រាជាឯកសារក្នុងបញ្ជីគម្រោងធនធាន និងកម្មសិទ្ធិដីធ្លីថងនោះ។
Post a Comment