Cambodia Express News
គាត់បន្តថា គាត់ក៏ បានជំរុញ ឪ្យមាន ការ គោរព សិទិ្ធ មនុស្ស និងការ ចូលរួម យ៉ាង ពេញលេញ ក្នុងការ បោះឆ្នោត តំណាងរាស្ត្រ នាឆ្នាំក្រោយ។ភ្នំពេញ: ប្រធានក្រុមប្រឹក្សាអ៊ឺរ៉ុប លោកហឺមែន វ៉ាន រុមពុយ (Herman Van Rompuy) បាននិយាយក្រោយជំនួបជាមួយសម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែនកាលពីថ្ងៃសុក្រ ដូច្នេះថា “បញ្ហានានានៅតែបន្តកើតមាននៅក្នុងប្រទេសកម្ពុជា”។
“ខ្ញុំសូមសរសើនាយករដ្ឋមន្ត្រី ក្នុងការសំរេចបាននូវការផ្លាស់ប្តូរនយោបាន និងសេដ្ឋកិច្ចសង្គមចាប់តាំងពីការដួលរលំរបបខ្មែរក្រហមមក និងការបង្កើតបានសន្តិសញ្ញាសន្តិភាពទីក្រុងប៉ារីស ឆ្នាំ១៩៩១”។
“ទោះបីជាការងារជាច្រើនត្រូវសំរេចបាន ក៏បញ្ហាមួយចំនួននៅបន្តមាន។ យើងបានពិភាក្សាគ្នាអំពីរបៀបធ្វើឲ្យលទ្ធផលនៃការផ្លាស់ប្តូរនេះ ទៅជាកំណើនសំរាប់ប្រទេស និងធានាបាននូវសេ្ថរភាពនយោបាយ និងសង្គម”។
“សហភាពអ៊ឺរុបគឺជាដៃគូពាណិជ្ជកម្ម និងម្ចាស់ជំនួយដ៏សំខាន់បំផុតមួយរបស់កម្ពុជា ហើយវានៅតែបន្តគាំទ្រ កម្ពុជា យ៉ាងសកម្ម ក្នុងកិច្ចខិតខំប្រឹងប្រែង របស់កម្ពុជាដើម្បីការកាត់បន្ថយភាពក្រីក្រ អភិវឌ្ឍន៍សេដ្ឋកិច្ច និងបន្តជំរុញឲ្យមានលទ្ធិប្រជាធិបតេយ្យ និងនិតិរដ្ឋ”។
លោកក៏បានមានប្រសាសន៍ទៀតដែរថា លោក និងសម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន បានពិភាក្សាអំពីកង្វល់ របស់សហភាពអ៊ឺរ៉ុប អំពីបញ្ហាការគ្រប់គ្រងដីធ្វីនៅកម្ពុជា។
ជាមួយនឹងការកោតសរសើរនាយករដ្ឋមន្ត្រីហ៊ុន សែន ដែលបានធ្វើការ ផ្អាកបណ្តោះអាសន្ន ចំពោះការផ្តល់ដីសម្បទានសេដ្ឋកិច្ច និងយុទ្ធនាការ ផ្តល់ប្លង់កម្មសិទ្ធិ ជូនប្រជាពលរដ្ឋ លោកHerman Van Rompuy ក៏ជំរុញ ឲ្យមានសកម្មភាព នេះបន្ថែមទៀត ដើម្បីឪ្យដូចអ្វីដែល EU ចង់បាន។
គាត់បន្តថា គាត់ក៏បានជំរុញឪ្យមានការគោរពសិទិ្ធមនុស្ស និងការចូលរួម យ៉ាងពេញលេញ ក្នុងការបោះឆ្នោត តំណាងរាស្ត្រ នាឆ្នាំក្រោយ។
លោក Herman Van Rompuyបន្តដូច្នេះថា សំរាប់បញ្ហាតំបន់ “យើងបានព្រមព្រៀងលើសារៈសំខាន់នៃកិច្ចសហប្រតិបតិ្តការក្នុងតំបន់ និងការធ្វើសមាហរ័ណកម្មនៅក្នុងតំបន់អាស៊ី ដើម្បីពង្រឹងស្ថេរភាពនយោបាយ និងការរីកចំរើនសេដ្ឋកិច្ច”។
“សហភាពអ៊ឺរុបមានចំណាប់អារម្មណ៍យ៉ាងខ្លាំងមកលើតំបន់អាស៊ី មិនត្រឹមតែលើការវិនិយោគទុន និងពាណិជ្ជកម្មនោះទេ ប៉ុន្តែថែមទាំងលើបញ្ហាសន្តិសុខ”៕
3 comments:
កាលណាឮពាក្យ កាត់បន្ថយភាពក្រីក្រ កាន់តែ
ធ្វើឱ្យប្រជាពលរដ្ឋចងកំហឹង ជាង៤០ឆ្នាំ ជំពាក់
គេក៏ជំពាក់ កម្ពុជាកាន់តែក្រទៅៗ៕
“ខ្ញុំសូមសរសើនាយករដ្ឋមន្ត្រី ក្នុងការសំរេចបាននូវការផ្លាស់
ប្តូរនយោបាន និងសេដ្ឋកិច្ចសង្គមចាប់តាំងពីការដួលរលំរបប
ខ្មែរក្រហមមក និងការបង្កើតបានសន្តិសញ្ញាសន្តិភាពទីក្រុង
ប៉ារីស ឆ្នាំ១៩៩១" ការពោលពាក្យសរសើរ ដល់លោកហ៊ុន
សែន បែបនេះ វាហាក់ដូចជា លោកសមរាង្ស៊ី បានបន្ទន់
ឥរិយាបទ យ៉ាងទាបបំផុត ដើម្បីបំណងតែម៉្យាង គឺការវិល
ត្រឡប់ចូលកម្ពុជាវិញ ក្នុងបំណងបានឈរឈ្មោះបោះឆ្នោត
ប្រជែងជាមួយ លោកហ៊ុនសែន៕
មែន! អាមនុស្សពាលនេះ គេស្គាល់ក្រយៅវា
ច្បាស់ណាស់ មិនដឹងថាពាក្យនេះជាពាក្យថា
ល្អ សូមស្លូតអាស្មុំ ។ តែប៉ុណ្ណេះ បក្សពួកវា
នឹងរីកមុខដូចគ្រាប់ជីត្រាំទឹក ទាំងអាខ្វាក់នឹង
ដើរអួតប្រាប់ខ្មែរដោយមិនចោលចរិត ។
Post a Comment