Friday, November 02, 2012

SRP congress decides not to change name and logo


សមាជ​គណបក្ស សម រង្ស៊ី អនុម័ត​សេចក្តីសម្រេច មិន​ប្តូរ​ឈ្មោះ និង​រូប​សញ្ញា​ភ្លើងទៀន​

ថ្ងៃទី 2 វិច្ឆិកា 2012 | ដោយ: សុភាព
Cambodia Express News

ភ្នំពេញ: សមាជ​វិសាមញ្ញ​របស់​គណបក្ស សម រង្ស៊ី នៅ​ព្រឹក​ថ្ងៃទី​២ ខែវិច្ឆិកា ឆ្នាំ​២០១២ នៅ​អតីត​ទីស្នាក់ការ​កណ្តាល ដែល​ជា​ផ្ទះ​របស់​លោក គង់ គាំ នៅ​ប៊ូ​ឌី​ញ បានអនុម័ត​សេចក្តីសម្រេច​មួយចំនួន ក្នុងនោះក៏​មិន​មាន​ការប្តូរ​ឈ្មោះគណបក្ស សម រង្ស៊ី និង​មិនឲ្យ​មាន​ការប្តូ​ររូប​សញ្ញា​ភ្លើងទៀន​ឡើយ​។ ជាងនេះទៅទៀត អង្គសមាជក៏​បាន​បើកផ្លូវ​ឲ្យ​លោក សម រង្ស៊ី អាច​វិល​ត្រឡប់មក​ដឹកនាំ​គណបក្សប្រឆាំង សម រង្ស៊ី នៅពេល​ណា​ក៏​បាន​។

​អង្គសមាជ​វិសាមញ្ញ របស់​គណបក្ស សម រង្ស៊ី ដែល​មាន​វត្តមាន​របស់លោក សម រង្ស៊ី ចូលរួម​តាម​វិដេអូ ខន​ហ្វឺ​រេ​ន​។ ចំណែក​លោក កឹម សុខា ប្រធាន​គណបក្ស​សិទ្ធិមនុស្ស ដែល​ជា​សម្ព័ន្ធភាព​របស់​គណបក្ស សម រង្ស៊ី ក៏​បាន​ដឹកនាំ​មន្ត្រីជាន់ខ្ពស់ចូលរួម​ផង​ដែរ​។​

​គណបក្ស សម រង្ស៊ី ក៏​បាន​កំណត់​ផែនការ និង​យុទ្ធសាស្ត្រ​នយោបាយ​ថ្មី របស់​គណបក្សប្រឆាំង​ផងដែរ​។​


​លោក គង់ គាំ ត្រូវបាន​សមាជជ្រើសតាំង​ជា​ប្រធាន ជំនួស​លោក សម រង្ស៊ី​។ លោក សម រង្ស៊ី ត្រូវបាន​គេ​ជ្រើសតាំង​ជាទីប្រឹក្សា​ជាន់ខ្ពស់​របស់​គណបក្ស សម រង្ស៊ី​។ ចំណែក​លោក​ស្រី ជូ​ឡុង ស៊ូ​មូរ៉ា ភរិយា​របស់​លោក សម រង្ស៊ី ត្រូវបាន​ជ្រើសតាំង​ជា​អនុប្រធាន​គណបក្ស សម រង្ស៊ី ជំនួស​លោក គង់ គាំ ផងដែរ​។​

​យ៉ាងណាក៏ដោយ សមាជ​វិសាមញ្ញ​គណបក្ស សម រង្ស៊ី ក៏បាន​អនុម័ត​នូវ​មាត្រា​មួយចំនួន ក្នុង​បទបញ្ជា លក្ខន្តិកៈ​របស់​គណបក្ស ដោយ​មិន​អនុញ្ញាត​ឲ្យមាន​ការប្តូ​រ​ឈ្មោះ និង​សញ្ញា​ស្លាក​សញ្ញាភ្លើងទៀន របស់​គណបក្ស សម រង្ស៊ី ឡើយ​។

​លោក សម រង្ស៊ី ដែល​កំពុង​និរទេស​ខ្លួន​រស់នៅ​ក្រៅប្រទេស ដោយសារ​តុលាការ​ផ្តន្ទាទោស​កំបាំង​មុខក្នុង​រឿង​ព្រំដែន​កម្ពុជា​-​វៀតណាម​។​

​ការផ្លាស់ប្តូរ​ប្រធាន​គណបក្សប្រឆាំង សម រង្ស៊ី ក៏​ដោយសារ​តែ​លោក សម រង្ស៊ី កាលពី​ខែ​កញ្ញា ឆ្នាំ​២០១២ បាន​លាលែង ហើយ​ទៅ​កាន់​តំណែង​ជា​ប្រធាន​ជា​ផ្លូវការ នៃ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ជា​ការរួបរួមរ​វាង​គណបក្ស សម រង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស​។​

​មាន​អាយុ ៦៣ ឆ្នាំ នៅ​ឆ្នាំ​នេះ លោក សម រង្ស៊ី បាន​កាន់​តំណែង​ជា​ប្រធាន​គណបក្សប្រឆាំង សម រង្ស៊ី ចាប់តាំងពី​ថ្ងៃ​បង្កើត​គណបក្ស​ប្រឆាំង​ដំបូង ដែល​មានឈ្មោះ​ថា គណបក្សជាតិខ្មែរ កាលពី​ឆ្នាំ​១៩៩៥​។​

​កាលណោះ លោក សម រង្ស៊ី បាន​ចាកចេញ​ពី​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ទៅ​បង្កើត​គណបក្ស​ប្រឆាំង ក្រោយ​ពេល​លោក ត្រូវ​បាន​ទម្លាក់​ពី​តំណែង​ជា​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ចនិង​ហិរញ្ញវត្ថុ ដែល​លោក សម រង្ស៊ី បាន​ទទួល​តំណែង​នោះកាលពី​ឆ្នាំ​បោះឆ្នោត ១៩៩៣៕​

12 comments:

Anonymous said...

យើងពិនិត្យពីអសមត្ថភាពប្តូរឈ្មោះនិងសញ្ញាគណបក្ស
ថ្វីត្បិតតែ សមរាង្ស៊ី ត្រូវបានលាលែងពីដំណែង។

Anonymous said...

អ្នកថានេះបើមានសមត្ថភាព ម៉េចមិនចូលទៅ
ជួយដូរឈ្មោះផង ហាក់មិនដឹងថា ព្រឹទ្ធសភា
និងក្រុមប្រឹក្សាឃុំ សង្កាត់ទើបនឹងបានបោះ
ឆ្នោត គេត្រូវរក្សារហូតដល់ឆ្នាំ ២០១៧
រឿងដូរមិនដូរ តើវាឈឺក្បាលអី តើយើង
ឧបត្ថម្ភប៉ុន្មានរៀលដែរ ?

Anonymous said...

អ្នកថា បានឧបត្ថម្ភ 1.000.000 Dong!

Anonymous said...

ខ្ញុំជាអ្នកគាំទ្រគណប័គ្សប្រឆាំង តែមកទល់ឥឡូវខ្ញុំបានមើលឃើញ ពីចំណុចខ្សោយរបស់មេប័ក្ស
ប្រឆាំង សុំអង្វរករទៅហ៊ុនសែន ដើម្បីចូលស្រុក ចំណុចនេះបានធ្វើឱ្យហ៊ុនសែន ហានមើលងាយ
ដល់ប័ក្សប្រឆាំង ក៏ដូចមើលងាយពលរដ្ឋខ្មែររប់លានអញ្ចឹងដែលជាអ្នកគាំទ្រ។តើយើងជាពលរដ្ឋទាំង
អស់យល់ដូចម្ដេចដែរ?

Anonymous said...

SRP party have the best LOGO, simple but powerful, and peaceful symbol. DO NOT CHANGE.

Anonymous said...

9:47 PM បើដឹងថា មិនអាចដូរបាន ហេតុអ្វីក៏
បង្កើតអង្គសមាជ​គណបក្ស សម រង្ស៊ី អនុម័ត​សេចក្តីសម្រេច មិន​ប្តូរ​ឈ្មោះ និង​រូប​សញ្ញា​ភ្លើង
ទៀន​។តើទង្វើនេះចង់បង្ហាញពីអ្វីដែរទៅ?
តើ ល្ងង់ឬ ឆ្លាត ប្រសិនបើ អង្គសមាជសម្រេច
ដាក់ឈ្មោះថ្មី និងប្តូរសញ្ញាភ្លើងទៀន ក៏ពុំអាច
ធ្វើអ្វីបានដែរគឺត្រូវចាំដល់ ២០១៧ ។សូម្បីតែ
អ្នកដឹកនាំគណបក្សទាំងមូលក៏ពុំយល់ដឹងថាខ្លួន
មិនអាចឌូរបានទើបនាំគ្នាធ្វើសមាជ គួរឱ្យចង់
សើចណាស់!!!!

Anonymous said...

តាមការសង្កេត អ្នកនយោបាយដែលរត់ចេញពីគណបក្ស
មួយ អ្នកនយោបាយនោះ ពិតជាក្មានប្រយោជន៍អ្វីទាល់
តែសោះដល់ប្រទេសជាតិ ត្បិតអីពួកនោះគ្មាននិន្នាការ
នយោបាយពិតប្រាកដណាមួយដើម្បីការពារឬស្រឡាញ់
ប្រទេសជាតិបន្តិចឡើយ អ្វីសំខាន់សម្រាប់ពួកក្រុមគេ
គឺលាភសក្ការៈនិងយសសក្កិប៉ុណ្ណោះនៅទីបំផុត ឆ្កែ
កន្ទុយខ្វៀន នៅតែខ្វៀន៕

Anonymous said...

ប្រសាសន៍ 12:32 AM ត្រឹមត្រូវហើយ ព្រោះអ្នក
កំពូលនយោបាយដូចជាមេបក្សប្រឆាំងនេះ ជាង
៣០ឆ្នាំ តើបានធ្វើអ្វីខ្លះចំពោះប្រទេសជាតិ?

យើងពិនិត្យឃើញច្បាស់តាមសកម្មភាពជាក់ស្ដែង តាំងពី
ដើមដំបូងរហូតដល់ទីបញ្ចប់ បែរទៅចាប់ដៃជាមួយបច្ចារ
មិត្ត កឹមសុខា ទីបំផុត ព្រមទាំងបានសរសេរសំបុត្រទៅ
អង្វរកជនបីក្បាលដែលខ្លួនបានចោទថាក្បត់ជាតិ។

ទង្វើហ្នឹងហើយដែលធ្វើឱ្យប្រជាពលរដ្ឋខ្មែរទាំងក្នុងក្រៅអស់
ជំនឿនិងទទួលនូវក្ដីអាមាសដ៏អាសោចន៍លែងទុកចិត្តលើមេ
ដឹកនាំគណបក្សប្រឆាំងទាំងស្រុងទៅអនាគត៕

Anonymous said...

តាមពិត សម រង្ស៊ី​មិនមែនមានគោលបំណងចូល
ទៅគោរពសពបុគ្គលដែលបានសម្លាប់ឪពុករបស់
ខ្លួននោះទេ តែការធ្វើនេះគ្រាន់តែដាស់ប្រទេស
មហាអំណាចនិងសហគមន៍អឺរ៉ុបឲ្យមានការចាប់
អារម្មណ៍អំពីសកម្មភាពរបស់គាត់ ខ្ញុំមិនទាន់ចូល
គណបក្សណាមួយទេរហូតមកដល់ពេលនេះ តែ
ចូលចិត្តតាមដានរឿងស្រុកទេស ដូច្នេះសម រង្ស៊ី
បានលូកលជាមួយ ហ៊ុន សែនស្ទាបស្ទង់និងចង់
ចាក់ឲ្យហ៊ុន សែនលោតលេង ដើម្បីឲ្យបរទេស
មើលនិងតាមដានសកម្មភាពរបស់មនុស្សក្បត់ជាតិ
នេះប៉ុណ្ណោះ ។​ ចំពោះយើងដែលមិនជំពាក់បំណុ
លជាតិ សូម្បីមួយសរសៃសក់ យើងមិនចង់រើស
អើង មុខមាត់ដូចដែលអ្នកសរសេរខាងលើទេ
ព្រោះតែមុខមាត់ ភាពអាម៉ាស់ ធ្វើឲ្យពូជខ្មែរដែល
ចេះតែបាត់បង់ទឹកដីនោះ គឺជម្ងឺរ៉ាំរ៉ៃរបស់ខ្មែរមើល
មិនជា ជម្ងឺនេះគួរធ្វើកាវះកាត់ចេញ សូមកុំចិញ្ចឹម
ទុកឲ្យកើតតពូជតទៅទៀតឡើយ ។​សព្វថ្ងៃបើ
អានសារពត៌មានខ្មេររាល់ថ្ងៃយើងឃើញអំពើហិង្សា
មានកាប់ប្រហារគ្នា បាញ់គ្នាតាមម៉ូតូ កូនបាញ់ឪ
,,,,,,,។ល។ល។ល។ល។ នេះឯងការប្រកាន់
ទិដ្ឋិមានះ ពូជពង្ស មាន ក្រ យស សក្ដិ មុខមាត់ ដែលជាធម្មជាតមួយជាស្រមោល ជា
ខ្យល់ ជារបស់ចាប់មិនជាប់ មិនស្ថិតស្ថេរប៉ណ្ណោះ
បេលនេះហើយ តើខ្មែរនៅមានមុខមាត់អ្វីទៀត
ក្រៅពីព្រាត់ប្រាសគ្នា ជាអ្នកសុំទានតាំងពីប្រជា
រាស្ត្ររហូតដល់អ្នកដឹកនាំ​ហ្នឹងឬភាពថ្កុំថ្កើងរបស់
ខ្មែរ ?

Anonymous said...

I thought now Sam Rainsy is the president of CNRP. He looks smart for himself. One leg is on CNRP and another is on Sam Rainsy Party. And his hard core supports are happy about that.

Which way does Mr. Sam Rainsy go?

As a smart politician, he should make a very clear message to public. Otherwise, his credibility will be damaged. People are getting confused by his actions. He should put National Unity on top of his hard core followers for the sake of Cambodia.

Stay straight Mr. President Sam Rainsy.

Anonymous said...

I agree with you, 3:05 am. You can not serve "two masters". He is not faithful at all. Don't worry, things will change in Feb 2013 when CNRP hold its congress. Sam Rainsy needs a reserve position for him in case there is a change beyond his control. Lol....

Anonymous said...

ប្រទេសមហាអំណាច សព្វថ្ងៃហាក់ដូចជាមិនខ្វល់
ខ្វាយខ្លាំងជាមួយ លោកសមរាង្ស៊ី ដែលគ្មានកម្រៃ
អ្វីដល់ពួកគេ។ ប្រទេសមហាអំណាចសព្វថ្ងៃត្រូវ
ការឱ្យហ៊ុនតូ ផលិត កាកូអ៊ីន និង អេរូអ៊ីន ឱ្យ
ច្រើនរាប់តោន នោះទើបគេដាប់អារម្មណ៍។

យើងមើលសហភាពអឺរុប កំពុងថ្កោលទោស
របបផ្ដាច់ការភ្នំពេញ ឥឡូវបែរជាចូលរួមគាំ
ទ្ររដ្ឋភិបាលផ្ដាច់ការទៅវិញ ហេតុអ្វី?