អ្នកស្រី ទឹម សាក់មុនី្ន (ឆ្វេង) និង អ្នកស្រី យ៉ោម បុផ្ផា (ស្តាំ)
(ថ្ងៃទី 26 ធ្នូ 2012, ម៉ោង 07:19:PM) | ដោយ: រតនា CEN
ភ្នំពេញ:
ទីបំផុតទៅ ចៅក្រមតុលាការសាលាដំបូង រាជធានីភ្នំពេញ
បានប្រកាសសាលក្រម ដោយកាត់តម្រឹមទោសជាប់ពន្ធនាគារ លើករណីអ្នកស្រី
ទឹម សាក់មុន្នី សកម្មជនតវ៉ាដីធ្លី នៅបូរីកីឡា។ ពោលគឺអ្នកស្រី ទឹម
សាក់មុន្នី ដែលបានជាប់ឃុំឃាំងជិត ៤ ខែមកហើយ
ត្រូវបានដោះលែងពីពន្ធនាគារ។ សេចក្តីសម្រេចដូច្នេះ ត្រូវបានធ្វើឡើង
ក្រោយពេលតុលាការ បានបើកសវនាការ កាលពីរសៀលម៉ោង ២ ថ្ងៃទី២៦ ខែធ្នូ
ឆ្នាំ២០១២។
តាមរយៈសេចក្តីសម្រេចនោះ គឺចៅក្រមបានប្រកាសផ្តន្ទាទោសដាក់ពន្ធនាគារ លើអ្នកស្រី ទឹម សាក់មុន្នី ចំនួន ៦ ខែ គិតចាប់ពីថ្ងៃចាប់ខ្លួន ប៉ុន្តែគិតមកដល់ថ្ងៃនេះ អ្នកស្រី ទឹម សាក់មុន្នី បានជាប់ពន្ធនាគារ ចំនួន ៣ ខែ និង ២១ ថ្ងៃ ហើយចៅក្រមក៏បានសម្រេចថា ទោសនៅសល់ជាង២ ខែទៀត ត្រូវព្យួរ។ ដូច្នេះមានន័យថា អ្នកស្រី ទឹម សាក់មុន្នី ត្រូវរួចខ្លួនពីពន្ធនាគារ ចាប់ពីថ្ងៃស្អែក។
អ្នកស្រី ទឹម សាក់មុន្នី អាយុ ៦៤ ឆ្នាំ អ្នករស់នៅសហគមន៍បុរីកីឡា ត្រូវបានចាប់ខ្លួន កាលពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១២ ក្រោមការចោទប្រកាន់ពីបទ ញុះញង់ ឲ្យប្រព្រឹត្តបទឧក្រិដ្ឋ តាមពាក្យបណ្តឹងរបស់ក្រុមហ៊ុន ផានអ៊ីម៉ិច ដែលទទួលបានសិទ្ធិអភិវឌ្ឍន៍ផ្ទះល្វែង នៅបុរីកីឡា។
សូម រម្លឹកថា នៅរសៀលម៉ោង ២ ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១២ តុលាការសាលាដំបូងរាជធានីភ្នំពេញ ក៏បានបើកសវនាការជំនុំជម្រះ លើសំណុំរឿងក្តីមួយផ្សេងទៀត ប្រឆាំងនឹងអ្នកស្រី យ៉ោម បុប្ផា សកម្មជនតវ៉ាដីធ្លី នៅបឹងកក់ផងដែរ។
អ្នកស្រី យ៉ោម បុប្ផា មានអាយុ ២៩ ឆ្នាំ ត្រូវបានចាប់ខ្លួន នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១២ ពីបទចោទប្រកាន់ថា បានប្រើអំពើហិង្សា ដោយចេតនា តាមរយៈការវាយលើបុរសអ្នករត់ម៉ូតូឌុបពីរនាក់។
ក៏ប៉ុន្តែ រហូតដល់ព្រលប់ម៉ោងជាង ៦ ថ្ងៃពុធនេះ សវនាការលើកករណីអ្នកស្រី យ៉ោម បុប្ផា ត្រូវបានផ្អាក ហើយចៅក្រម នឹងសម្រេចបន្ត លើកយកទៅធ្វើ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៧ ខែធ្នូ ឆ្នាំ២០១២ បន្តទៀត។
សូម រម្លឹកថា ខណៈដែលតុលាការ ចាប់តាំងពីរសៀលម៉ោង ២ ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១២ បានបើកសវនាការកាត់ក្តី លើស្ត្រីសកម្មជន អ្នកតវ៉ាដីធ្លី នៅបឹងកក់ អ្នកស្រី យ៉ោម បុប្ផា និងអ្នកស្រី ទឹម សាក់មុន្នី អ្នកតវ៉ាដីធ្លី នៅបុរីកីឡា ប៉ូលិសជាច្រើននាក់ត្រូវបានដាក់ពង្រាយ និងបិទផ្លូវនៅជុំវិញតុលាការ សាលាដំបូងរាជធានីភ្នំពេញ នៅខាងជើងស្តាតអូឡាំពិក នៅរសៀលថ្ងៃពុធនេះ។ ប៉ូលិស បានដាក់របាំងបិទមិនឲ្យចេញចូលទេ។
នៅមុខរបាំងរាំងផ្លូវ អមដោយកម្លាំងប៉ូលិសបង្ក្រាបបាតុកម្ម នៅខាងភ្លើងស្តុបនាងគង្ហីង មានក្រុមប្រជាពលរដ្ឋបឹងកក់ និងបូរីកីឡា រួមទាំងសកម្មជនសិទ្ធិមនុស្សជាច្រើននាក់ បានប្រមូលផ្តុំលើកបដា និងរូបជញ្ជីងធំ តំណាងឲ្យយុត្តិធម៌ បានស្រែកទាមទារឲ្យតុលាការដោះលែងអ្នកស្រី យ៉ោម បុប្ផា និងអ្នកស្រី ទឹម សាក់មុនី។
ចំណែកនៅខាងភ្លើងស្តុបអាងទឹក បែរជាមានក្រុមអ្នករត់ម៉ូតូឌុបរាប់សិបនាក់ បានប្រមូលផ្តុំ លើកបដា ទាមទារឲ្យតុលាការ ផ្តន្ទាទោស លើអ្នកស្រី យ៉ោម បុប្ផា ដោយពួកគេសំអាងថា ស្ត្រីសកម្មជនតវ៉ាដីធ្លីនៅបឹងកក់ អ្នកស្រី យ៉ោម បុប្ផា ជាអ្នកចូលរួម វាយទៅលើអ្នករត់ម៉ូតូពីរនាក់ ឲ្យរងរបួស កាលពីដើមខែកញ្ញា។
នៅរសៀលថ្ងៃពុធនេះ ក្រុមអ្នកភូមិបឹងកក់ និងបុរីកីឡា បានរុញច្រានជាមួយនឹងក្រុមប៉ូលិសបង្ក្រាបបាតុកម្ម ដែលបានឈររាំងផ្លូវ មិនឲ្យអ្នកភូមិ ចូលទៅកាន់តុលាការ។ តែមិនមានអំពើហិង្សាកើតឡើងទេ៕

1 comment:
ខ្ញុំ ថារឿងនេះ ជារឿងដែលគេធ្វើឡើងដិម្បីបំបាក់
ស្មារតីខ្មែរតែប៉ុណ្ណោះ រួចវាមិនខុសអ្វីពីរឿងរបស់
លោកម៉មសូណង់ដូង្វិ២ត្រូវគេរៀបចំទុកជាមុន
ស្រេច។
Post a Comment