លោកខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាអ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា |
ថ្ងៃ សៅរ៍ 01 ធ្នូ 2012
ដោយ ប៉ែន បូណា
Radio France Internationale
ក្នុងបទសម្ភាសន៍ ជាមួយវិទ្យុបារាំងអន្តរជាតិកាលពីថ្ងៃសៅរ៍សប្តាហ៍មុន មេដឹកនាំបក្សប្រឆាំងរូបនេះនៅតែសង្ឃឹមថា ក្រោមការជំរុញពីសហគមន៍អន្តរជាតិ ដំណោះស្រាយនយោបាយមួយនឹងអាចរកឃើញនៅមុនការបោះឆ្នោត ដែលអនុញ្ញាតឲ្យរូបលោកវិលមកប្រឡូកក្នុងឆាកនយោបាយឡើងវិញ។ទោះបីជាមានការព្យាយាមពីសំណាក់គណបក្សប្រឆាំងក្នុងស្វះស្វែងរកកិច្ចចរចាដើម្បីបើកច្រកឲ្យលោកសម រង្ស៊ីចូលស្រុកវិញយ៉ាងណាក៏ដោយ ក៏គណបក្សកាន់អំណាចនៅតែរក្សាជំហរម៉ឺងម៉ាត់ដដែលថា នេះជារឿងរបស់តុលាការ។ ជំហរនេះត្រូវបានអ្នកនាំពាក្យរដ្ឋាភិបាល លោក ខៀវ កាញារីទ្ធ បញ្ជាក់ជាថ្មីទៀតនៅថ្ងៃសៅរ៍នេះ នៅពេលដែលក្រុមអ្នកកាសែតចោទសួរអំពីសំណុំរឿងលោកសម រង្ស៊ី។ យ៉ាងណាក៏ដោយ លោកសម រង្ស៊ី នៅតែសង្ឃឹមថា លោកអាចវិលមកធ្វើនយោបាយវិញនៅមុនការបោះឆ្នោត។
ទោះបីជាការបោះឆ្នោតខែកក្កដា ឆ្នាំ ២០១៣ កាន់តែខិតចូលមកដល់ក៏ដោយ ក៏នៅមិនទាន់មានសញ្ញាណាមួយដែលបង្ហាញថា មេដឹកនាំបក្សប្រឆាំង លោកសម រង្ស៊ី អាចវិលត្រឡប់ចូលស្រុកវិញបាននៅឡើយ។ គណបក្សកាន់អំណាចនៅតែរក្សាជំហរដដែល គឺករណីលោក សម រង្ស៊ី ជារឿងរបស់តុលាការ។ លោកខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាអ្នកនាំពាក្យរដ្ឋាភិបាលបានបញ្ជាក់នៅថ្ងៃនេះថា ការចរចាខាងនយោបាយយឺតពេលទៅហើយនៅក្រោយពេលដែលតុលាការសម្រេចក្តីរួចហើយ។ បើយោងតាមអ្នកនាំពាក្យរដ្ឋាភិបាល ការគំរាមធ្វើពហិការមិនចូលរួមការបោះឆ្នោតពីសំណាក់បក្សប្រឆាំងដោយភ្ជាប់លក្ខខណ្ឌនៃវត្តមានរបស់លោកសម រង្ស៊ីនោះ គឺជាការខាតបង់មួយសម្រាប់ពួកគេ។
លោកសម រង្ស៊ីដែលបច្ចុប្បន្នជាប្រធានគណបក្សសង្គ្រោះជាតិបានរត់ភៀសខ្លួនទៅឯបរទេសរយៈពេល៣ឆ្នាំមកហើយ បន្ទាប់ពីលោកបានដកតម្រុយបង្គោលព្រំដែនកម្ពុជា វៀតណាមក្នុងខេត្តស្វាយរៀងកាលពីចុងខែតុលា ឆ្នាំ ២០០៩ ។ សំណុំរឿងដកតម្រុយបង្គោលព្រំដែន និងសំណុំរឿងផ្សព្វផ្សាយផែនទីក្លែងក្លាយដែលរដ្ឋាភិបាលបានប្តឹង បានធ្វើឲ្យមេដឹកនាំបក្សប្រឆាំងធំជាងគេនៅកម្ពុជាជាប់ទោសដោយកំបាំងមុខជាង១០ឆ្នាំក្នុងពន្ធនាគារ។ ទាំងការស្វែងរកកិច្ចអន្តរាគមន៍ពីសហគមន៍អន្តរជាតិ ទាំងកិច្ចខិតខំរកដំណោះស្រាយផ្ទៃក្នុងជាមួយគណបក្សកាន់អំណាចនៅតែមិនទាន់បានទទួលលទ្ធផលនៅឡើយ។
យ៉ាងណាក៏ដោយ លោកសម រង្ស៊ីនៅតែមិនទាន់អស់សង្ឃឹមទេ។ ក្នុងបទសម្ភាសន៍ជាមួយវិទ្យុបារាំងអន្តរជាតិកាលពីថ្ងៃសៅរ៍សប្តាហ៍មុន មេដឹកនាំបក្សប្រឆាំងរូបនេះនៅតែសង្ឃឹមថា ក្រោមការជំរុញពីសហគមន៍អន្តរជាតិ ដំណោះស្រាយនយោបាយមួយនឹងអាចរកឃើញនៅមុនការបោះឆ្នោត ដែលអនុញ្ញាតឲ្យរូបលោកវិលមកប្រឡូកក្នុងឆាកនយោបាយឡើងវិញ។ ប៉ុន្តែ រហូតមកទល់ពេលនេះ មិនត្រឹមតែគ្មានពន្លឺសម្រាប់ដំណោះស្រាយនយោបាយប៉ុណ្ណោះទេ ប៉ុន្តែលោកសម រង្ស៊ីត្រូវបានលុបឈ្មោះចេញពីបញ្ជីបោះឆ្នោតបាត់ទៅហើយ។ ការលុបឈ្មោះលោកសម រង្ស៊ី ត្រូវបានក្រុមប្រឹក្សាធម្មនុញ្ញសម្រេចទុកជាបានការ និងបិទផ្លូវតវ៉ា។ នេះជាស្ថានទម្ងន់ថ្មីមួយទៀតសម្រាប់ជីវិតនយោបាយលោកសម រង្ស៊ី៕
1 comment:
ដុល្លារការអាយ៉ង ពងក្ដអាជាំ ល្មុយជោប
ឮសំដីអារន្ទះបាញ់នេះ បើងាប់ហើយគួរ
យកខ្នោះទៅដាក់បន្ថែមលើផ្នូរវាទៀត
អាមហាក្បត់ជាតិខ្មែរ ឲ្យតែនរណាមិន
និយាយពីយួននៅស្រុកខ្មែរសុទ្ធតែអា
មហាក្បត់ជាតិទាំងអស់ ។
Post a Comment