លោក អំ សំអាត ប្រធានអ្នកឃ្លាំមើលផ្នែកស៊ើបអង្កេតនៃអង្គការសិទ្ធិមនុស្ស លីកាដូ
ក្រុមអ្នកឃ្លាំមើលក្នុងប្រទេសកម្ពុជាបានសាទរយ៉ាងប្រយត្នប្រយែង
ចំពោះការសម្រេចរបស់តុលាការដែលមិនឃុំខ្លួនលោក ចាន់ សុវ៉េត
ទាក់ទងនឹងអបគមន៍ ដីធ្លី។
លោកចាន់ សុវ៉េត មន្ត្រីសិទ្ធិមនុស្សលេចធ្លោនៃអង្គការអាដហុក
ត្រូវបានចៅក្រម ស៊ើបអង្កេតនៃតុលាការក្រុងភ្នំពេញលោកឆែ វីរៈ
កោះហៅទៅសាកសួរកាលពីថ្ងៃចន្ទពីបទពាក់ព័ន្ធនឹងការជួយក្រុមជនដែល
រដ្ឋាភិបាលបានចោទថាបានប៉ុន
ប៉ងធ្វើអបគមន៍ដើម្បីផ្តួលរំលំរដ្ឋាភិបាលក្នុងរឿងដីធ្លីនៅខេត្ត
ក្រចេះ។
ទោះជា ចៅក្រមបានសម្រចមិនឃុំខ្លួនតាមការចោទប្រកាន់របស់ព្រះរាជអាជ្ញា មែន តែ លោកចាន់ សុវ៉េតត្រូវស្ថិតនៅក្រោមការត្រួតពិនិត្យរបស់តុលាការ ឬមានន័យថាជាការមិនទម្លាក់ការចោទប្រកាន់ទាំងស្រុងជានីតិវិធី ដែលធ្វើឲ្យ លោក ចាន់ សុវ៉េត ស្ថិតនៅក្រោមសម្ពាធ និងការរិតត្បិតសមត្ថភាពបំពេញកិច្ចការការពារសិទ្ធិមនុស្សរបស់លោក។
ទោះជា ចៅក្រមបានសម្រចមិនឃុំខ្លួនតាមការចោទប្រកាន់របស់ព្រះរាជអាជ្ញា មែន តែ លោកចាន់ សុវ៉េតត្រូវស្ថិតនៅក្រោមការត្រួតពិនិត្យរបស់តុលាការ ឬមានន័យថាជាការមិនទម្លាក់ការចោទប្រកាន់ទាំងស្រុងជានីតិវិធី ដែលធ្វើឲ្យ លោក ចាន់ សុវ៉េត ស្ថិតនៅក្រោមសម្ពាធ និងការរិតត្បិតសមត្ថភាពបំពេញកិច្ចការការពារសិទ្ធិមនុស្សរបស់លោក។
លោក អំ សំអាត
ប្រធានអ្នកឃ្លាំមើលផ្នែកស៊ើបអង្កេតនៃអង្គការសិទ្ធិមនុស្ស
លីកាដូបានសាទរនឹងចំណាត់ការរបស់តុលាការ តែលោកថ្លែងថា
កិច្ចការការពារសិទ្ធិពលរដ្ឋ ជនរងគ្រោះនានារបស់លោក ចាន់
សុវ៉េតនឹងប៉ះពាល់ដោយ សារបណ្តឹងមួយនៅតុលាការនេះ។
«ខ្ញុំគិតថា នេះវាជាសម្ពាធមួយដែលបើសិនជាមិនមានការលើកលែងការចោទ ប្រកាន់ទេ វាជាសម្ពាធមួយដាក់បន្ទុកដល់គាត់ក្នុងការបំពេញការងារវិជ្ជាជីវៈ ជា អ្នកការពារសិទ្ធិមនុស្ស»។
លោក សួន ប៊ុនស័ក្តិ ប្រធានលេខាធិការដ្ឋាននៃអង្គការប្រព្រឹត្តិកម្មដែលមាន អង្គការ សមាគម២០រួមគ្នាតែមួយ អះអាងថា ការបំពេញកិច្ចការរបស់តុលាការ ជារឿងដ៏គួរឲ្យសារទរ និងធូរស្បើយមួយរយៈពេលតែបានបញ្ជាក់ថា វានាំឲ្យមានការលំបាកដក់ការការពារសិទ្ធិមនុស្សរបស់លោក ចាន់ សាវ៉េត។
«ប្រសិនបើគាត់បំពេញតួនាទីជាអ្នកការពាសិទ្ធិមនុស្ស ហើយបើសិនជាគាត់ មានយោបល់ ហើយប្រើប្រាស់សេរីភាពក្នុងការបញ្ចេញមតិ ហើយបើសិនជា គាត់មានការរិះគន់រដ្ឋាភិបាលឬក៏គាត់ធ្វើអ្វីមួយលេចធ្លោនៅក្នុង សង្គម តុលាការអាចរិតបន្តឹងសេរីភាពបញ្ចេញមតិរបស់គាត់ដែរ។ អាហ្នឹងខ្ញុំមើល ឃើញថាចង់មិនចង់លោក ចាន់ សុវ៉េត អាចនៅក្រោមការរិតត្បិតសេរីភាពនៃការបញ្ចេញមតិរបស់គាត់ហើយ»។
ចំណាត់ការរបស់តុលាការនេះកើតឡើងស្របពេលដែលកម្ពុជាត្រូវបានរិះគន់ ជាអន្តរជាតិថា មានកំណត់ត្រាសិទ្ធិមនុស្សអន់ថយ រួមទាំងក្តីបារម្ភរបស់លោក ប្រធានាធិបតីសហរដ្ឋអាមេរិកបារ៉ាក់ អូបាម៉ាដែលបានលើករឿងសិទ្ធិមនុស្សទៅពិភាក្សាជាមួយលោកនាយក រដ្ឋមន្ត្រីហ៊ុន សែនកាលពីខែវិច្ឆិកាពេលលោក អូបាម៉ា អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាននៅកម្ពុជា។
លោក សុខ សំអឿន នាយកអង្គការអ្នកច្បាប់ការពារសិទ្ធិកម្ពុជាបានអះអាង ថាការសម្រេចរបស់តុលាការមិនឃុំខ្លួនលោក ចាន់ សុវ៉េត ជាការបន្ធូរបរិយាកាសចំពោះអ្នកឃ្លាំមើលជាតិ និងអន្តរជាតិ។
«ខ្ញុំថាដូចជាមានការបន្ទន់ដែរ ព្រោះនិយាយរួមទៅបើសិនជាមានការបន្ថែមរឿង លោកចាន់ សុវ៉េតមួយទៀត វាមិនសូវល្អ»។
លោក ចាន់ សុវ៉េត អនុប្រធានក្រុមអ្នកស៊ើបអង្កេតអង្គការសិទ្ធិមនុស្សអាដហុក ត្រូវបានចោទប្រកាន់កាលពីខែសីហាថា បានជួយក្រុមលោក ប៊ុន រដ្ឋា ឲ្យគេចខ្លួនចេញពីការតាមចាប់ខ្លួនរបស់អាជ្ញាធរ ពាក់ព័ន្ធនឹងការតវ៉ារឿងដីធ្លីនៅខេត្តក្រចេះដែលក្នុងព្រឹត្តិការណ៍ នោះអាជ្ញាធរបានបាញ់សម្លាប់កុមារីជនរងគ្រោះអាយុ១៤ឆ្នាំម្នាក់ កាលពីដើមឆ្នាំ និងចំពេលដែលអាជ្ញាធរខេត្តក្រចេះត្រូវគេ រាយការណ៍ថា ខកខានក្នុងការដោះស្រាយបញ្ហាដីធ្លី។
ប៉ុន្តែក្រុមមន្ត្រីសង្គមស៊ីវិលបានអះអាងថា អង្គការសង្គមស៊ីវិល គ្រាន់តែបំពេញកាតព្វកិច្ចជួយជនរងគ្រោះស្រ្តី កុមារ និងជនរងគ្រោះដោយសារបញ្ហាដីធ្លី បញ្ហារំលោភសិទ្ធិមនុស្សនានាតាមច្បាប់ប៉ណ្ណោះ។
ពួកគេអះអាងថា បើគេដឹងថា ជនណាម្នាក់ពាក់ព័ន្ធនឹងរឿងក្តី អង្គការសង្គមស៊ីវិលនឹងផ្តល់យោបល់ផ្លូវច្បាប់ឲ្យជនទាំងនោះ ទៅរកមេធាវីលើកទឹកចិត្តឲ្យហ៊ានតតាំងនៅតុលាការគឺមិនបានជួយដល់ ឧក្រិដ្ឋជនណាមួយទេ។ នោះជាគោលការណ៍សិទ្ធិមនុស្សជាសាកលដែលក្រុមអង្គការសិទ្ធិមនុស្ស ប្រតិបត្តិ និងយល់ច្បាស់ពីរឿងនេះ។
លោក អំ សំអាត បានបន្ថែមថា លោក ចាន់ សុវ៉េត ពុំគួរត្រូវជាប់ទោសដោយសារតែបំពេញកិច្ចការតាមច្បាប់និងគោលការណ៍ សិទ្ធិមនុស្សទេ។
«យើងជាសង្គមស៊ីវិលយើងចង់ឲ្យមានការលើកលែងការចោទប្រកាន់ទៅលើ លោកចាន់ សុវ៉េតពេលនេះតែម្តង ក្នុងរយៈពេលនេះមិនទាន់ សូមឲ្យលើកលែង ការចោទប្រកាន់ក្នុងរយៈពេលខ្លីខាងមុខ ដើម្បីឲ្យលោកចាន់ សុវ៉េតហ្នឹងបាន ប្រកបវិជ្ជាជីវៈជាអ្នកការពារសិទ្ធិមនុស្សដោយពេញលេញឡើងវិញ ដោយគ្មាន ការភ័យខ្លាច ដោយគ្មានការធ្វើឲ្យប៉ះពាល់នឹងសកម្មភាពការងារការពារសិទ្ធិ មនុស្សរបស់ពួកគាត់ហ្នឹងបាទ»។
ក្នុងរឿងដីធ្លីនេះដែរ លោក ម៉ម សូណង់ដូ ប្រធានស្ថានីយវិទ្យុសំបុកឃ្មុំ ក៏ត្រូវ ជាប់ចោទពីបទអបគមន៍នេះដែរ ហើយលោកត្រូវតុលាការកាត់ទោសឲ្យជាប់ ឃុំឃាំង២០ឆ្នាំ។
ការកាត់ទោសនេះទទួលរងការរិះគន់ថា ជាប់ពាក់ព័ន្ធនឹងបញ្ហានយោបាយ ហើយពួកគេទាមទារឲ្យអាជ្ញាធរកម្ពុជាដោះលែង។ ប៉ុន្តែមន្ត្រីរដ្ឋាភិបាលធ្លាប់បដិសេធការជាប់ពាក់ព័ន្ធនឹងរឿង នយោបាយ ដោយបាន អះអាងថា ការកោះហៅ ឬការឃុំខ្លួននេះគឺជាដំណើរការសិទ្ធិមនុស្សនិងប្រជាធិបតេយ្យ នីតិរដ្ឋនៅកម្ពុជា ដែលពលរដ្ឋត្រូវតតាំងគ្នាតាមផ្លូវច្បាប់នៅក្នុង តុលាការ។
ទោះជាយ៉ាងណាក៏ដោយក្រុមមន្ត្រីសិទ្ធិមនុស្សអះអាងថា ក្នុងឆ្នាំ២០១២
មានការរំលោភសិទ្ធិមនុស្សដ៏ធ្ងន់ធ្ងរ
ដោយសារតែអ្នកយកព័ត៌មានត្រូវបានបាញ់សម្លាប់ ត្រូវបានចាប់ដាក់គុក
គ្រោះថ្នាក់ចរាចរណ៍ដ៏គួរឲ្យសង្ស័យ
សកម្មជនព្រៃឈើត្រូវគេបាញ់សម្លាប់ ការរំលោភបំពានដីធ្លី
ការបាញ់កម្មកររោងចក្រ និងការរារាំងមេដឹកនាំគណបក្សជំទាស់ លោកសម
រង្ស៉ីមិនឲ្យចូលរួមការបោះឆ្នោតឆ្នាំ២០១៣ជាដើម។
No comments:
Post a Comment