Friday, December 28, 2012

ក្រុមប្រឹក្សា សហជីពជាតិកម្ពុជា បើកកិច្ចប្រជុំទប់ ស្កាត់ការធ្វើកូដកម្ម ខុស ច្បាប់

សោម អូន  អ្នកស្រីយ៉ាង សុភ័ណ្ឌ និង លោករ៉ុង ឈុនបានអំពាវនាវ ដល់បងប្អូន កម្មករ ឱ្យចូលរួមធ្វើ​បាតុកម្ម នាថ្ងៃទី៣០ធ្នូខាងមុខនេះ គឺខុសនឹងនីតិវិធីច្បាប់​ទាំងស្រុង ព្រោះការ ធ្វើបាតុកម្មគឺ ជានីតិវិធីចុងក្រោយ​បង្អស់បន្ទាប់ ពីតំណាងសហព័ន្ធសហជីព ភាគច្រើនធ្វើ​សំណើទៅ LACជាច្រើន លើក មិនមានការឆ្លើយតប ឬ ទទួលបរាជ័យ។ ដូច្នេះការអំពាវនាវ ធ្វើបាតុកម្មភ្លាមៗ របស់អ្នកស្រី យ៉ាង សុភណ្ឌ និង លោករ៉ុង ឈុន គឺមានចរិកនយោបាយសុទ្ធសាធ ដើម្បីធ្វើប្រជាភិថុតិ សម្រាប់ការបោះ ឆ្នោតសាកលនាឆ្នាំ២០១២ខាងមុខនេះ។
 រ៉ុង ឈុន  ការធ្វើបាតុកម្ម នេះមិនមែន​ធ្វើ​ឡើង​ដើម្បី​ប្រ​ជា​ប្រិយភាព ឬក៏កេងចំណេញនយោ​បា​យ​​នោះទេ  ព្រោះ​ខ្ញុំមិនមែនជាអ្នកនយោបាយផង តែធ្វើ​ដើម្បី បង ប្អូន កម្មករ កម្មការិនី ដែល​ខំធ្វើការទាំងយប់​ទាំងថ្ងៃ​    ដើម្បី​ជីវ​ភាព​រស់នៅសមរម្យ  ។ កម្មករ កម្មការិនី បានជួយ​រកប្រាក់​កម្រៃជាច្រើន​លានដុល្លារក្នុងមួយឆ្នាំៗ  ជូនរដ្ឋាភិ​បាល​និងថៅកែ​រោង​ចក្រ ផ្ទុយទៅវិញ អ្វីដែលបង ប្អូន កម្មករ​បានទទួល​គឺមិនសក្តិសម និង​ការងារ​របស់កម្មករឡើយ  ។ ប្រាក់ខែគោលរបស់កម្មករ នៅបណ្តាប្រទេសក្នុងតំបន់ អាស៊ាន គឺមានតែកម្មករក្នុងប្រទេសកម្ពុជាមួយគត់  ដែល​បានទទួលទាប​ជាង​គេបំផុតគឺ ៦១ ដុល្លារ ក្នុងមួយ​ខែ  ចំណែកប្រទេសមួយចំនួនដូចជាប្រទេសថៃ២៦៣ ដុល្លារ ប្រទេសហ្វីលីពីន ២១២ ដុល្លារ ប្រទេ​ស​​​​ឥណ្ឌូ​នេស៊ី១៨២ ដុល្លារ (នៅ​តាម​បណ្តាខេត្ត) នៅក្នុង​ទីក្រុង​ធំ​ចំនួន ២១២ ដុល្លារ    ប្រទេ​ស​​វៀតណាម​   ១៧២ ដុល្លារ ប្រទេស ស្រីលង្កា១២០ ដុល្លារ ប្រទេស​ប៉ាគីស្ថាន​  ១៧៤ ដុល្លារ ក្នុងមួយខែ ៕


ភ្នំពេញ ៖ កាលពីព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១២ ក្រុមប្រឹក្សាសហជីព ជាតិកម្ពុជា (CCNU) បានបើក កិច្ច ប្រជុំបន្ទាន់មួយ ដើម្បីដាក់វិធាន ការដល់ ថ្នាក់ដឹកនាំសហព័ន្ធសហជីព ជាសមាជិកទាំង៦៣ ធ្វើការអប់រំ និង ពន្យល់ដល់កម្មករ កម្មការិនីតាមបណ្តារោងចក្រ សហគ្រាសកាត់ដេរ និង ស្បែកជើងទាំងអស់ កុំឱ្យចូលរួមធ្វើបាតុកម្មនៅថ្ងៃទី៣០ធ្នូឆ្នាំ២០១២ខាងមុខនេះ ។
 លោកសោម អូន ប្រធាន ក្រុមប្រឹក្សាសហជីព ជាតិកម្ពុជា បានលើកឡើងបែបនេះនៅទីស្នាក់ការ CCNU ស្ថិតនៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ដោយមានថ្នាក់ដឹកនាំ តាមបណ្តាសហព័ន្ធទាំង៦៣ (ពីមុខមាន៦២) ប្រមាណ១០០នាក់ចូលរួម។            
លោកសោម អូន បន្តថា អ្នកស្រីយ៉ាង សុភ័ណ្ឌ និង លោករ៉ុង ឈុនបានអំពាវនាវ ដល់បងប្អូន កម្មករ ឱ្យចូលរួមធ្វើបាតុកម្ម នាថ្ងៃទី៣០ធ្នូខាងមុខនេះ គឺខុសនឹងនីតិវិធីច្បាប់ទាំងស្រុង ព្រោះការ ធ្វើបាតុកម្មគឺ ជានីតិវិធីចុងក្រោយបង្អស់បន្ទាប់ ពីតំណាងសហព័ន្ធសហជីព ភាគច្រើនធ្វើសំណើទៅ LACជាច្រើន លើក មិនមានការឆ្លើយតប ឬ ទទួលបរាជ័យ។ ដូច្នេះការអំពាវនាវ ធ្វើបាតុកម្មភ្លាមៗ របស់អ្នកស្រី យ៉ាង សុភណ្ឌ និង លោករ៉ុង ឈុន គឺមានចរិកនយោបាយសុទ្ធសាធ ដើម្បីធ្វើប្រជាភិថុតិ សម្រាប់ការបោះ ឆ្នោតសាកលនាឆ្នាំ២០១២ខាងមុខនេះ។            
លោកសោម អូន បានដាក់ផែនការដល់ថ្នាក់ដឹក នាំសហព័ន្ធសហជីពទាំង៦៣ ចុះអប់រំ និង ពន្យល់កម្មករ កម្មការិនី តាមបណ្តារោងចក្រ សហ គ្រាស កាត់ដេរនិង ស្បែកជើងទាំងអស់ កុំឱ្យចូលរួមធ្វើ បាតុកម្ម នាថ្ងៃទី៣០ធ្នូខាងមុខនេះ ព្រោះការគិតគូរអំពីការ ដំឡើងប្រាក់ឈ្នួលកម្មករ CCNU ដែល តំណាងឱ្យសហព័ន្ធសហជីពដ៏ធំ ជាងគេបង្អស់ គ្រោងធ្វើការពិភាក្សា ជាមួយLACនាពេលឆាប់ៗ ខាងមុខនេះ ទទួលបានសញ្ញាវិជ្ជមានល្អ។
លោក សោម អូន បានបញ្ជាក់ថា ជុំវិញបញ្ហាប្រាក់ឈ្នួល របស់កម្មករ កម្មករភាគច្រើនទទួលបានប្រាក់ខែពី១០០ដុល្លារ ទៅ ១៦០ដុល្លារ ហើយ ការកំណត់ប្រាក់ឈ្នួលអប្បបរមា៦១ដុល្លារដែលជាប្រាក់ខែគោល ត្រូវបានអ្នកនយោបាយមួយចំនួន យកទៅឃោសនា ប្រៀបធៀបទៅនឹង ប្រាក់ខែកម្មករនៅប្រទេសជិតខាង ប៉ុន្តែពួកគេមិនបានលើកយកប្រាក់កញ្ចប់ និងប្រាក់ធ្វើការថែមម៉ោង មួយចំនួនទៀត ដែលប្រាក់កញ្ចប់នេះ ប្រទេសជិត ខាងយើងអត់មានទេ៕

No comments: